បុរសដប់នាក់ ដែលត្រូវបានចាប់ខ្លួនដោយយោធា ត្រូវបានចោទប្រកាន់ និងបញ្ជួនទៅកាន់ពន្ធនាគារ
ចេញផ្សាយ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤កាលពីម្សិលមិញ នាថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ បុរសចំនួន ១០នាក់ រួមទាំងលោក វន់ ពៅ ប្រធានសមាគមប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ (IDEA) លោក ថេង សាវឿន អ្នកសម្របសម្រួលនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងលោក ច័ន្ទពុទ្ធិស័ក មេដឹកនាំសហគមន៍មកពីតំបន់បឹងកក់ ត្រូវបានចាប់ខ្លួនដោយយោធាកម្ពុជាមួយចំនួន នៅមុខរោងចក្រ យ៉ាក់ ជីង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤។ កាលពីព្រឹកមិញ អ្នកទាំងនោះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងជាប់ចោទពីបទល្មើសចំនួនពីរ គឺហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងអំពើបំផ្លិចបំផ្លាញដោយចេតនាដោយមានស្ថានទម្ងន់ទោស។ ចុងក្រោយ បុរសទាំងនោះ ត្រូវបានអនុញាតឲ្យទទួលការព្យាបាលមុនពេលបញ្ជូនទៅកាន់មណ្ឌលអប់រំ កែប្រែទី១។ បុរសទាំង ១០នាក់ បានទទួលការការពារពីមេធាវីមកពីអង្គការចំនួន ៤។
អ្នកទាំងនោះ ប្រឈមមុខនឹងការជាប់ឃុំឃាំងបណ្តោះអាសន្នរង់ចាំសវនាការ ចំនួន ១៨ ខែ និងជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួនពី ១,០០០ ដុល្លារ ទៅ ២,៥០០ ដុល្លារអាមេរិក។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម ដោះលែង ២៣ នាក់