អត្ថបទខ្លីៗ

ប្រជាពលរដ្ឋ​មកពី​ខេត្តកោះកុង​ ត្រូវបាន​រាំងខ្ទប់​ និង​រុញច្រាន​ អំឡុង​ពេល​មក​តវ៉ា​ដោយអហិង្សា​នៅ​ភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០១៨
F T M

នាព្រឹកនេះ​ ប្រជាពលរដ្ឋ​មកពី​ខេត្តកោះកុង​ដែលកំពុង​ទាមទារ​សំណង​ក្នុងជម្លោះ​ដីធ្លីជាង​១ទសវត្សរ៍​មកហើយ​នោះ ត្រូវបាន​ប៉ះទង្គិចគ្នា​ និងរុញច្រាន​ពីសំណាក់​កងសន្តិសុខ ​ខណៈពេល​ដែលពួកគាត់​ព្យាយាមដើរ​ហែរក្បួន​ឆ្ពោះទៅ​ក្រសួង​រៀបចំដែនដី​ នគររូបនីយកម្ម​ និងសំណង់។​ អ្នកតវ៉ា​មួយចំនួន​ កំពុងពរ​កូនតូច​នៅជាប់​នឹងខ្លួន​ អំឡុងពេល​ប៉ះទង្គិចគ្នា។​

សមាជិក​សហគមន៍​ជាង២០០នាក់​ ដែលតំណាង​ឱ្យប្រជាពលរដ្ឋ​រាប់រយគ្រួសារ​នៅក្នុង ​ឃុំជីខលើ​ ឃុំជីខក្រោម ​និងឃុំដងពែង ​នេះ បានដាក់​ញាត្តិជូនទៅ​មន្ត្រីពាក់ព័ន្ធ​របស់ក្រសួង​ កាលពី​ថ្ងៃព្រហស្បត៍​រួចមកហើយ​ និងបន្តស្នាក់នៅ​ក្នុង​វត្តសាមគ្គីរង្សី​ នៅ​ពេលយប់។ ​លុះដល់ព្រឹកនេះ​ នៅពេល​អ្នកទាំងនោះ​ ព្យាយាម​ដើរត្រឡប់​ឆ្ពោះ​ទៅក្រសួង​រៀបចំ​ដែនដីវិញ​ ក្នុងចម្ងាយ​ប្រមាណ​ជា៥គីឡូម៉ែត្រ​ ស្រាប់តែ​កងសន្តិសុខ​ និងនគរបាល​ប្រហែលជាង​៤០នាក់​ បានបិទ​ផ្លូវនិង​រុញច្រាន​ពួកគាត់​ ដែលជា​ការរំលោភ​បំពានដល់​សិទ្ធិសេរីភាព​ក្នុងការ​ជួបជុំ ​និងតវ៉ាដោ​យសន្តិវិធី។​ ប្រហែលជា​៤ម៉ោងក្រោយមក​ ទើប​ពួកគាត់​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរបន្ត​ ខណៈដែលកម្លាំង​​ប្រដាប់អាវុធ​ និងកង​សន្ដិសុខ​ប្រមាណ១០០នាក់​ ត្រូវបាន​ដាក់ពង្រាយ​នៅតាមផ្លូវ​ ដែល​ពួកគាត់​ធ្វើដំណើរនោះ។​

អស់រយៈពេល​ច្រើនឆ្នាំ​មកហើយ​ ប្រជាពលរដ្ឋ​ទាំងនេះ​ បាន​ដាក់ញាត្តិ​ជូនទៅ​អាជ្ញាធរ​ខេត្តនិង​ក្រសួងពាក់ព័ន្ធ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ និងសំណង​សមរម្យ​ ដោយសារ​ការបាត់បង់​ដីធ្លី ​តាំងពីឆ្នាំ២០០៦​ ជុំវិញការ​ផ្ដល់ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួនពីរ​ ពាក់ព័ន្ធ​នឹងក្រុមហ៊ុន​ស្ករអំពៅថៃ​ KSL​ ក៏ដូចជាស​មាជិក​ព្រឹទ្ធសភា​នៃគណបក្ស​កាន់អំណាច​គឺ ​លោកឧកញ៉ា ​លី យ៉ុងផាត់។​

ប្រជាពលរដ្ឋ​មួយចំនួន​នៃសហគមន៍​ទាំងនេះ ​បានទទួល​សំណង ​កាលពីថ្ងៃទី២២​ ខែមីនា​ កន្លងទៅ​ថ្មីៗនេះ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា