អត្ថបទខ្លីៗ

លោក​ ​យួន​ ឈី​វ​ ​អ្នក​សារ​ព័ត៌មាន​នៅ​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​

ចេញផ្សាយ ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២១
F T M
លោក យួន ឈីវ​ អ្នកសារព័ត៌មាន​ បានអំពាវនាវ​ឱ្យមាន​ការការពារ​សិទ្ធិដីធ្លី​នៅខេត្ត​កោះកុង (រូបភាព​ពីហ្វេសប៊ុក​ឈ្មោះ ​យួន ឈីវ) ។ ​

​នា​ថ្ងៃនេះ​ ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​បាន​ផ្ដន្ទាទោស​លោក​ ​យួន​ ឈី​វ​ ​ដែល​ជា​ចាងហ្វាង​ការផ្សាយ​ ​គេហទំព័រ​កោះ​កុង​ទាន់​ហេតុការណ៍​ (​w​w​w​.ko​h​kon​g​hot​news​.​co​m​) ​ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៩​៤​ ​និង​មាត្រា​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​។​ ​រយៈពេល​តិច​ជាង​ ​៧​២​ម៉ោង​ ​ក្រោយ​ពី​ការ​ឃាត់ខ្លួន​ ​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​កំណត់​រយៈពេល​ ​១​ឆ្នាំ​ ​។​

​ការ​ផ្ដន្ទាទោស​នេះ​ ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការណែនាំ​របស់​សម្ដេច​ ​ទៀ​ ​បាញ់​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ដើម្បី​ឱ្យ​ស៊ើប​អង្កេត​លើ​លោក​ ​យួន​ ឈី​វ​ ​ជុំវិញ​ការចោទប្រកាន់​ថា​លោក​ ​បាន​បង្ហោះ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ខុស​ពី​ការពិត​ ​អំពី​ការ​ពាក់ព័ន្ធ​របស់​លោក​អភិបាល​រង​ខេត្ត​កោះ​កុង​ ​នៅ​ក្នុង​វិវាទ​ដីធ្លី​មួយ​នៅ​ខេត្ត​កោះ​កុង​ ​។​

​លោក​ ​យួន​ ឈី​វ​ ​ត្រូវ​បាន​នគរបាល​ស្រុក​បទុម​សាគរ​កោះហៅ​ទៅ​សាកសួរ​កាលពី​ថ្ងៃអង្គារ​ស​ប្ដាហ៍​នេះ​ ​ហើយ​លោក​បាន​បង្ហាញ​វត្តមាន​ទៅ​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​ ​។​ ​លោក​បាន​ធ្វើ​លិខិត​សុំ​អភ័យទោស​ ​ចំពោះ​លោក​អភិបាល​រង​ខេត្ត​ ​និង​បាន​យល់ព្រម​លុបចោល​អត្ថបទ​ ​ដែល​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​មុន​ពេល​ករណី​របស់​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ​ម្សិលមិញ​នេះ​ ​។​ ​សំណុំរឿង​របស់​លោក​ត្រូវ​បាន​ជំនុំ​ជម្រះ​ថ្ងៃនេះ​ ​ដោយ​ពុំ​មានការ​បើក​ការស៊ើបអង្កេត​តាម​ផ្លូវច្បាប់​ ​ដោយ​ផ្អែកលើ​ហេតុផល​ថា​ ​លោក​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ពេល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ ​។​

​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន​ ​ឆ្នាំ​១​៩​៩​៥​ ​បាន​អនុញ្ញាត​ឱ្យ​មានការ​បង់​សំណង​ការខូចខាត​ ​ដើម្បី​ដោះស្រាយបញ្ហា​នៃ​ករណី​ព័ត៌មាន​ដែល​មាន​លក្ខណៈ​មិន​ពិត​ ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​អ្នក​សារ​ព័ត៌មាន​ ​។​ ​ជំនួស​ឱ្យ​ការប្រើប្រាស់​ច្បាប់​នេះ​ ​អាជ្ញាធរ​បាន​ប្រើប្រាស់​ក្រមព្រហ្មទណ្ឌ​ដើម្បី​ចាប់​អ្នក​សារ​ព័ត៌មាន​ដាក់​ពន្ធ​នាគា​រ​ទៅវិញ​ ​ក្នុងពេលដែល​មានការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​សារ​ព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​ ​។​

​លោក​ ​យួន​ ឈី​វ​ ​បាន​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ម្ដង​ហើយ​ម្ដងទៀត​នៅ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​ក្នុង​នោះ​មានការ​គំរាម​សម្លាប់​ ​ប្រើប្រាស់​អំពើ​ហិង្សា​ ​និង​ការ​ធ្វើទុក្ខបុកម្នេញ​តាមផ្លូវ​តុលាការ​ ​ចំពោះ​ការងារ​របស់​លោក​ផង​ដែរ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា