អត្ថបទខ្លីៗ

យុវជនបរិស្ថានមាតាធម្មជាតិ ត្រូវបានដោះលែង​ឱ្យ​នៅ​ក្រៅឃុំ

ចេញផ្សាយ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០២១
F T M
យុវជន​បរិស្ថបរិស្រុម​មាតា​ធម្មជាតិ​ លោក​ ថុន​ រដ្ឋា​ បាន​ជួប​ជុំ​ជាមួយ​ភរិយា​ និង​កូន​ ក្រោយ​ពេលដោះ​លែង​ពី​ពន្ធនាគារ​ ម​១។

យុវជនបរិស្ថានរបស់ក្រុមមាតាធម្មជាតិចំនួន ៦រូប ដែល​កំពុង​រង​បណ្តឹង​លើ​បទ​ល្មើស​មជ្ឈឹម និង​ឧក្រិដ្ឋ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នា​ថ្ងៃ​នេះ ។ ទី​បំផុត​អ្នក​ទាំង​ប្រាំ​មួយ អាច​ជួបជុំ​ឳពុក​ម្តាយ និង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​នោះ​វិញ​បាន ក្រោយ​ពេល​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង ១៤ខែ ។ ក៏ប៉ុន្តែ​អ្នក​ទាំង​ប្រាំ​មួយ នៅ​បន្ត​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដោយ​មាន​លក្ខខណ្ឌ​មួយ​ចំនួន ដូច​ជា​ការ​តម្រូវ​ឱ្យ​អ្នក​ទាំងនោះ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​អាជ្ញាធរ​ជា​រៀង​រាល់​ខែ និង​ការ​កម្រិត​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើររបស់​អ្នក​ទាំង​ប្រាំ​មួយ ។

កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២១ និង​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ និង​ប្រមាថ​ព្រះ​មហាក្សត្រ យោង​តាម​មាត្រា ៤៥៣ និង ៤៣៧ (ស្ទួន) នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។ លោក លី ចាន់ដារ៉ាវុត ក៏​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​តែ​មួយ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ ក្បត់​ជាតិ ផង​ដែរ ។ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវ​រស្មី ត្រូវ​បាន​ចោទ​បន្ថែម​ពី​បទ ក្បត់​ជាតិ កាលពី​ខែ​កក្កដា ឆ្នាំ​២០២១ នៅ​ពេល​ដែល​អ្នក​ទាំង​បី​កំពុង​ជាប់​ពន្ធនាគារ​លើ​បទ​ចោទ ញុះញង់ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២១ ។

កាលពីថ្ងៃទី៥ ខែវិច្ឆិកា សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ បាន​សម្រេច​ព្យួរ​ទោស រដ្ឋា គន្ធា និង រស្មី ។ ប៉ុន្តែ​អ្នក​ទាំងបី​ត្រូវ​នៅ​បន្ត​ក្នុង​ពន្ធនាគារ​រហូត​មក ដោយ​សារ​មាន​ដីកា​ឃុំខ្លួន​បណ្តោះ​អាសន្ន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លើ​បទ​ចោទ​បន្ថែម​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចេញ​តាំងពី​ខែ​កក្កដា ឆ្នាំ២០២១ ។ បទ​ចោទ ក្បត់ជាតិ និង​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​អាច​ធ្វើឱ្យ​អ្នក​ទាំងនោះ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទា​ទោស ពាក់​ព័ន្ធ​នឹង​ការ​សន្ទនា​ជា​ក្រុម​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន​លើ​ប្រព័ន្ធ​អ៊ិន​ធើ​ណែត ។

លោក រដ្ឋា គន្ធា និងរស្មី ដែលមាន​អាយុ ២៨ ២២ និង ១៩ ឆ្នាំ នៅ​ពេល​ចាប់ខ្លួន បាន​ជាប់​ក្នុង​ពន្ធនាគារ​ជាង ១៤ ខែ​មក​ហើយ ។ ចំណែក​ឯ​កញ្ញា រដ្ឋា លាងហ៊ី និង​ដារ៉ាវុធ ដែល​មាន​អាយុ ២៦ ៣២ និង ២២ ឆ្នាំ នៅ​ពេល​ចាប់ខ្លួន បាន​ជាប់​ក្នុង​ពន្ធនាគារ​ជាង ៥ ខែ​មក​ហើយ ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា