អត្ថបទខ្លីៗ

​តុលាការ​ផ្តន្ទាទោស​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​២​១​រូប

ចេញផ្សាយ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២២
F T M
គ្រួសារ​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាន់​បដា​ ​និង​ប្រមូលផ្តុំ​គ្នា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​តវ៉ា​ទាមទារ​ដោះលែង​សមាជិក​ក្រុម​គ្រួសារ​​​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ផ្តន្ទាទោស​ ​។​ ​

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ផ្តន្ទាទោស​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​១​២​រូប​ ​និង​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​៥​ឆ្នាំ​ ​ដោយ​អ្នក​ទាំងនោះ​នឹង​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​សរុប​ចំនួន​ ​៣​ឆ្នាំ​ ​៨​ខែ​ ​ក្រោម​បទ​ចោទ​ញុះញង់​ ​និង​រួមគំនិតក្បត់​ ​ហើយ​ព្យួរទោស​ដែល​នៅសល់​ ​។​ ​ដូចនេះ​ពួកគេ​ ​នឹង​ត្រូវ​​​ជាប់ពន្ធនាគារ​រហូតដល់​ក្រោយ​បោះឆ្នោត​ឆ្នាំ​ ​២​០​២​៣​ ​។​

លើស​ពី​នេះ​ ​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ​៧​រូប​ ​ដែល​រួម​មាន​ឯកឧត្តម​ ​សម​ ​រ​ង្ស៊ី ​អ្នកស្រី​ ​មួរ​ ​សុខ​ហួរ​ ​និង​លោក​ ​អេង​ ​ឆៃ​អៀង​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដោយកំបាំង​មុខ​ ​លើ​បទ​ចោទ​ញុះញង់​ ​រួមគំនិតក្បត់​ ​និង​ញុះញង់​កុំ​ឱ្យ​យោធិន​ស្តាប់បង្គាប់​ ​និង​ត្រូវ​បាន​ដាក់​ឱ្យ​ជាប់ពន្ធនាគារ​សរុប​ចំនួន​ ​១​០​ឆ្នាំ​ ​។​ ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​អ្នក​ទាំងនោះ​ ​ក៏​ត្រូវ​បាន​ចេញ​ផង​ដែរ​ ​។​

បទ​ “​ញុះញង់​កុំ​ឱ្យ​យោធិន​ស្តាប់បង្គាប់​” ​ដំបូង​ត្រូវ​បាន​ចោទ​ទៅលើ​ជនជាប់ចោទ​ចំនួន​ ​២​១​នាក់​ ​ប៉ុន្តែ​ត្រូវ​បាន​ទំលាក់​ចោល​លើ​អ្នក​ដែល​កំពុង​ជាប់​ក្នុង​ពន្ធ​នាគា​រ​ ​និង​ ​លោក​ ​ហីន​ ​ឆា​ន​ ​ដែល​ដំបូង​ត្រូវ​បាន​ចាប់ខ្លួន​ ​ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​ដោះលែង​។​ ​លោក​ ​ឆា​ន​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​៥​ឆ្នាំ​ ​ពី​បទ​ញុះញង់​ ​និង​រួមគំនិតក្បត់​ ​ប៉ុន្តែ​ទោ​សត្រូវ​ព្យួរ​ ​។​

មនុស្ស​ចំនួន​ ​១​៣​នាក់​ ​ដែល​រួម​មាន​ ​លោក​ ​ឆន​ ​ប៊ុន​ឆាត​ ​លោក​ ​ឡុង​ ​ផា​រី​ ​លោក​ ឃុ​ត​ ​ច្រឹប​ ​លោក​ ងិ​ន​ ​ភា​ ​លោក​ ​យឹម​ ​សារ៉េត​ ​លោក​ ​ឃឹម​ ​ភា​ណា​ ​លោក​ ​ថៃ​ ​គន្ធា​ ​លោក​ ​កែវ​ ​ថៃ​ ​លោក​ ​ញ៉ែម​ ​វា​ន​ ​លោក​ ​ជុំ​ ​ចាន់​ ​លោក​ ​សុខ​ ​ចាន់​ថា​ ​លោក​ ពៀ​ត​ ​ម៉ាប់​ ​និង​លោក​ ស៊ន់ ​ធន់​ ​។​ ​មនុស្ស​មួយ​ចំនួន​ ​ក្នុងចំណោម​អ្នក​ទាំង​ ​១​៣​ ​បាន​ជាប់ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​ជាង​ ​២​ឆ្នាំ​ ​មក​ហើយ​នៅ​ពន្ធ​នាគា​រ​ ​ម​១​ ​។​
​ចៅក្រម​មិនបាន​ផ្តល់​មូលហេតុ​​​អ្វី​ច្បាស់លាស់​ក្នុង​ការ​សម្រេច​សេចក្តី​នៅ​ក្នុង​សាលក្រម​នោះ​ទេ​ ​។​

នៅក្នុងបន្ទប់​សវនាការ​ ​សមាជិក​គ្រួសារ​របស់​ជនជាប់ចោទ​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ ​ក្រោយពេល​លឺ​ពី​ការប្រកាស​សាលក្រម​នេះ​ ​ខណៈ​ដែល​ជនជាប់ចោទ​ទាំងនោះ​ស្រែក​ថា​សាលក្រម​នោះ​គឺ​អយុត្តិធម៌​ ​។​ ​ចំណែក​ឯ​នៅមុខ​តុលាការ​ ​ភរិយា​ ​និង​ក្រុម​គ្រួសារ​របស់​អ្នកទោស​នយោបាយ​ជាប់ពន្ធនាគារ​មួយ​ចំនួន​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​ “​ស្ត្រី​ថ្ងៃសុក្រ​” ​បាន​ប្រមូលផ្តុំ​គ្នា​ ​និង​លើក​បដា​ដែល​សរសេរ​ថា​៖​ “​យុត្តិធម៌​ត្រូវតែ​មានដល់​អ្នកស្នេហាជាតិ​ជាដាច់ខាត​” ​។​ ​ក្រុម​ស្ត្រី​ ​បាន​ធ្វើការ​តវ៉ា​អហិង្សា​ជានិច្ចកាល​ ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​សមាជិក​គ្រួសារ​របស់​អ្នក​ទាំងនោះ​ ​ចាប់តាំង​ពី​មានការ​ចាប់ខ្លួន​ពួកគេ​ ​ហើយ​តែងតែ​ទទួលរង​ការ​វាយដំ​ ​និង​រំលោភបំពាន​ពីសំណាក់​អាជ្ញាធរ​ជាច្រើន​ ​។​

សវនាការ​ព្រឹកនេះ​ ​គឺ​ក្នុងចំណោម​សវនាការ​ធំ​ៗ​ចំនួន​ ​៤​ ​ដែល​ត្រូវ​បាន​ធ្វើឡើង​ទៅលើ​សមាជិក​អតីត​ ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​ ​ភស្តុតាង​ ​ដែល​ត្រូវ​បាន​លើកឡើង​នៅ​ក្នុងករណីនេះ​ ​រួម​មាន​ វីដេអូ​ជាច្រើន​នៃ​ការ​និយាយ​ជា​សាធារណៈ​ ​និង​ការ​ជួបជុំ​ដែល​មាន​ពាក់ព័ន្ធ​នឹង​ “​ចលនា​សង្គ្រោះ​ជាតិ​” ​នៅ​ក្រៅ​ប្រទេស​ ​ក៏ដូចជា​ការ​មានយោបល់​ទៅលើ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ​និង​ការ​ឆ្លើយតប​ទៅលើ​វិធានការ​កូ​វី​ដ​ ​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​តាម​បណ្តាញ​សង្គម​ ​និង​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ឯកជន​ ​។​ ​ការ​ផ្តន្ទាទោស​ទាំងនេះ​ ​នឹង​រារាំង​អ្នក​ទាំងនោះ​ពី​ការចូលរួម​ធ្វើនយោបាយ​ ​និង​ការបោះឆ្នោត​ឃុំ​សង្កាត់​ ​និង​បោះ​ឆ្នោតជាតិ​ ​ដោយ​យោង​តាម​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ឆ្នាំ​ ​២​០១​៧​ ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា