អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទាទោស​ពី​បទ​ញុះញង់​លើ​សកម្មជន​ចំនួន​ដប់​រូប​ ​

ចេញផ្សាយ ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០២២
F T M
កញ្ញា​ ​ឈឿន​ ​ដារ៉ា​វី​ ​ដែល​ជា​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ​បាន​និយាយទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅរបង​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​២​២​ ​សីហា​ ​ឆ្នាំ​ ​២​០​២​២​ ​។​ ​

នា​រសៀល​នេះ​ ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​ទៅលើ​សកម្មជន​សង្គម​ ​និង​នយោបាយ​ចំនួន​ ​១​០​រូប​ ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ដោយ​ដាក់​អ្នក​ទាំងនេះ​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យួរទោស​សាកល្បង​រហូតដល់​ចុង​ឆ្នាំ​ ​២​០​២​៣​ ​។​

​តុលាការ​បាន​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​របស់​កញ្ញា​ ​ឈឿន​ ​ដារ៉ា​វី​ ​លោក​ ​ហ៊ុន​ ​វណ្ណៈ​ ​លោក​ ​ថា​ ឡា​វី​ ​និង​កញ្ញា​ ​អេង​ ​ម៉ា​ឡៃ ​ដែល​ជា​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ ​កើត​ ​សារាយ​ ​លោក​ ​មួង​ ​សុភ័ក្ត្រ​ ​និង​លោក​ ​មាន​ ​ព្រហ្ម​មុនី​ ​ដែល​ជា​សមាជិក​សមាគម​ស​ម្ព័ន្ធ​និស្សិត​បញ្ញា​វ​័ន្ត​ខ្មែរ​ ​និង​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​របស់​លោក​ ​គង់​ ​សំ​អាន​ ​លោក​ ឈួ​រ​ ​ផេង​ ​និង​លោក​ជុំ​ ពុទ្ធី ​ដែល​ជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​។​

​សាលាដំបូង​រាជធានី​​ភ្នំពេញ​ ​បាន​ផ្តន្ទាទោស​សកម្មជន​ទាំង​ ​១​០​នាក់​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​០​ខែ​ ​ដោយ​ព្យួរទោស​ពី​ ​៥​ ​ទៅ​ ​៦​ខែ​ ​និង​ពិន័យ​ជា​ប្រាក់​ ​២​លាន​រៀល​ (​៥​០​០​ដុល្លារ​) ​ក្នុង​មួយ​នាក់​ៗ​ ​ពី​បទ​ញុះញង់​ ​កាលពី​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​១​ ​។​

​ដារ៉ា​វី​ ​និង​វណ្ណៈ​ ​ដែល​មកពី​​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ចំនួន​ ​១​៥​ខែ​ ​។​ ​ផេង​ ​និង​ពុទ្ធី ​ដែល​ជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក៏​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ចំនួន​ ​១​៥​ខែ​ ​ដែរ​ ​។​ ​រីឯ​សំ​អាន​ ​សារាយ​ ​សុភ័ក្ត្រ​ ​ព្រហ្ម​មុនី​ ឡា​វី​ ​និង​ម៉ា​ឡៃ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ចំនួន​ ​១​៤​ខែ​ ​។​ ​អ្នក​ទាំងនោះ​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ខែ​សីហា​ ​និង​កញ្ញា​ ​ឆ្នាំ​២​០​២​០​ ​នៅពេលដែល​អ្នក​ទាំងនោះ​ប្រមូលផ្តុំ​គ្នា​អហិង្សា​នៅមុខ​តុលាការ​ ​ស្នើសុំ​ឱ្យ​ដោះលែង​អ្នកដឹកនាំ​សហជីព​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​។​

​សកម្មជន​ចំនួន​ ​៩​ ​នាក់​ ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធ​នាគា​រ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ពួកគេ​ ​ត្រូវ​បាន​តុលាការ​ព្យួរទោស​សាកល្បង​ចំនួន​ ​២​ឆ្នាំ​ ​ដោយ​តម្រូវ​ឱ្យ​ជូនដំណឹង​មក​តុលាការ​នៅពេលដែល​អ្នក​ទាំងនោះ​ផ្លាស់ប្តូរ​ទីលំនៅ​ ​ផ្លាស់ប្តូរ​មុខរបរ​ ​ឬ​ចង់​ចាកចេញ​ពី​ប្រទេស​ ​និង​លក្ខខណ្ឌ​ដទៃទៀត​ ​។​

​សំ​អាន​ ​ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ ​៧​ឆ្នាំ​ ​ពី​បទ​ក្បត់ជាតិ​នៅ​ក្នុង​សំណុំរឿង​មួយផ្សេងទៀត​ ​បាន​ជាប់ពន្ធនាគារ​ចាប់តាំង​ពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​។​

​ដារ៉ា​វី​ ​និង​វណ្ណៈ​ ​គឺ​នៅក្នុងចំណោម​សកម្មជន​ខ្មែរ​ថាវរៈ​ទាំងបួន​នាក់​ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​មកពី​កង​អង្គរក្ស​សម្តេច​នាយករដ្ឋមន្ត្រី​ឃាត់ខ្លួន​កាលពី​ស​ប្តាហ៍​មុន​ ​នៅ​ក្នុង​តំបន់​ភ្នំ​តា​ម៉ៅ​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា