អត្ថបទខ្លីៗ

សមាជិក​សហគមន៍​ជាង​ ​៨​០​០​នាក់​ ​ដាក់​ញត្តិ​ទៅ​ក្រសួង​មួយ​ចំនួន​ទោះ​ជា​ត្រូវ​បាន​នគរបាល​រារាំង​ ​

ចេញផ្សាយ ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០២២
F T M
សមាជិកសហគមន៍​រាប់​រយ​នាក់​ដែល​កំពុង​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​កោះ​កុង និង​កំពង់​ស្ពឺ​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​រាជ​ធានីភ្នំពេញ នៅ​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ២០២២ ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​ពាក់​ព័ន្ធ​ក្នុង​ការ​ស្នើ​សុំ​ដំណោះ​ស្រាយ ។

អាជ្ញាធរ​បាន​ដាក់​សម្ពាធ​ ​និង​រារាំង​សមាជិក​សហគមន៍​រាប់​សិប​នាក់​ ​ដែល​កំពុង​មាន​ជំលោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ​នា​ព្រឹកនេះ​ ​ដើម្បី​ចូលរួម​ជាមួយ​ពលរដ្ឋ​មកពី​សហគមន៍​ផ្សេងទៀត​ជាង​ ​៨​០​០​ ​នាក់​ ​ដាក់​ញត្តិ​ទៅកាន់​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ ​។​

​ពលរដ្ឋ​ប្រមាណ​ ​៥​០​០​ ​នាក់​ ​មកពី​សហគមន៍​នានា​ក្នុង​ខេត្ត​កោះ​កុង​ ​និង​ពលរដ្ឋ​ប្រមាណ​ជាង​ ​៣​៦​០​នាក់​ ​មកពី​សហគមន៍​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ស្នើសុំ​ឱ្យ​អាជ្ញាធរ​រដ្ឋ​ពន្លឿន​ការ​ដោះស្រាយ​ជំលោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ ​និង​ផ្តល់​ប័ណ្ណ​កម្ម​សិទិ្ធ​ដីធ្លី​ ​និង​សំណង​ត្រឹមត្រូវ​ជូន​សហគមន៍​ទាំងនោះ​ ​ដែល​កំពុង​រង់ចាំ​ដំណោះស្រាយ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​។​ ​អ្នកតំណាង​មួយ​ចំនួន​នៃ​សហគមន៍​ចំនួន​ ​៦​ ​ក្នុង​ខេត្ត​កោះ​កុង​ ​និង​សហគមន៍​ចំនួន​ ​៣​ ​មកពី​ខេត្ត​កំពង់ស្ពឺ​ ​បាន​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​ដែនដី​ ​ន​គ​រូប​នី​យ​កម្ម​ ​និង​សំណង់​ ​ក៏ដូចជា​ខុទ្ទកាល័យ​សម្តេច​នាយករដ្ឋមន្ត្រី​ ​នា​ថ្ងៃ​អង្គា​រ៍​នេះ​ ​នៅ​ខណៈ​ដែល​មានការ​ឃ្លាំមើល​ពី​កង​នគរបាល​ជាច្រើន​សិប​នាក់​ ​។​

​នៅតាមផ្លូវ​មកកាន់​រាជធានី​ភ្នំពេញ​ ​នគរបាល​បាន​រារាំង​ពលរដ្ឋ​រាប់​សិប​នាក់​មកពី​សហគមន៍​អម​លាំង​ ​និង​បង្ខំ​ឱ្យ​អ្នកតំណាង​ធ្វើ​កិច្ចសន្យា​ថា​នឹង​មិន​បង្ក​ឱ្យ​ការ​ប៉ះពាល់​ដល់​ “​សណ្តាប់ធ្នាប់​សង្គម​” ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​មុន​ពេល​អនុញ្ញាត​ដោយ​ក​ម្រិ​ត​ឱ្យ​ពលរដ្ឋ​តែ​ចំនួន​ ​១​៥​នាក់​ ​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង​ ​។​ ​នគរបាល​បាន​លើកឡើង​ថា​រថយន្ត​របស់​អ្នក​ទាំងនោះ​ផ្ទុ​កមនុស្ស​លើសចំណុះ​រថយន្ត​។​ ​ដូចនេះ​ ​រថយន្ត​តែ​ចំនួន​ ​៧​ ​គ្រឿងក្នុង​ចំណោម​រថយន្ត​ទាំងអស់​ ​៨​ ​គ្រឿង​ ​អាចប​ន្ត​ដំណើរ​មក​ទីក្រុង​បាន​ ​។​

​ក្រោយមក​ ​ន​គរ​បាល​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​ដាក់​សម្ពាធ​ ​និង​ហាក់ដូចជា​ដាក់​គោលដៅ​មក​លើ​សមាជិក​សហគមន៍​អម​លាំង​នៅតាមផ្លូវ​ ​ដោយ​ឃាត់​រថយន្ត​ទាំងនោះ​ ​និង​គម្រាម​ពិន័យ​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ​ប្រសិនបើ​អ្នក​ទាំងនោះ​មិនព្រម​ត្រឡប់ទៅ​កាន់​សហគមន៍​របស់​គេ​វិញ​នោះ​ ​។​ ​មានតែ​ពលរដ្ឋ​ជិះ​ក្នុង​រថយន្ត​ចំនួន​ ​៥​ ​គ្រឿង​ ​ប៉ុណ្ណោះ​ ​ដែល​សុខចិត្ត​បង់​ពិន័យ​ ​ហើយ​បន្ត​ដំណើរ​មក​រាជធានី​ភ្នំពេញ​ ​ដោយ​បាន​បង់​ប្រាក់​ចំនួន​ ​១​.​២​០​០​.​០​០​០​ ​រៀល​ (​ស្នើ​នឹង​ប្រមាណ​ ​៣​០​០​ ​ដុល្លារ​អាមេរិក​) ​ក្នុង​មួយ​រថយន្ត​ ​។​

​នគរបាល​ក៏បាន​ឃាត់​រថយន្ត​ចំនួន​ ​៣​ ​គ្រឿង​ ​ទៀត​ផង​ដែរ​ ​ដែល​បាន​ផ្ទុក​ពលរដ្ឋ​មកពី​សហគមន៍​រស្មី​សាមគ្គី​ ​ហើយ​សួររក​ប័ណ្ណ​បើកបរ​ ​និង​ឯកសារ​ពាក់ព័ន្ធ​ ​។​ ​ចុងក្រោយ​មានតែ​រថយន្ត​មួយ​គ្រឿង​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ដំណើរ​មក​រាជធានី​ភ្នំពេញ​ ​។​ ​អាជ្ញាធរ​ក៏បាន​ឃាត់​រថយន្ត​ចំនួន​ ​១​២​ ​គ្រឿង​ ​ផ្សេងទៀត​ ​ដែល​មកពី​សហគមន៍​ត្រពាំង​ជោរ​ ​ប៉ុន្តែ​ចុងក្រោយ​បាន​អនុញ្ញាត​ឱ្យ​អ្នក​ទាំងនោះ​បន្ត​ដំណើរ​មកកាន់​រាជធានី​ ​។​

​សហគមន៍​ទាំង​បី​មកពី​ខេត្ត​កំពង់ស្ពឺ​ ​មាន​ជំលោះ​ដីធ្លី​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​០​ ​ជាមួយ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ​របស់​លោក​ឧកញ៉ា​ ​លី​ យ៉ុ​ង​ផាត់​ ​។​ ​ចំណែក​ឯ​សហគមន៍​មកពី​ខេត្ត​កោះ​កុង​ ​ក៏មាន​ជំលោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​លោក​ ​លី​ យ៉ុ​ង​ផាត់​ ​និង​លោក​ ​ហេង​ ​ហ៊ុយ​ ​ផង​ដែរ​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា