អត្ថបទខ្លីៗ

បុគ្គលិក​សមាគម​ CC​F​C ​បី​នាក់​ ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នៅ​ខេត្ត​ក្រចេះ​

ចេញផ្សាយ ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២៣
F T M
នគរបាលខេត្តក្រចេះបានឃាត់រថយន្តក្រុងដែលមានផ្ទុកមនុស្សចំនួន ៣៧នាក់ ដែលក្នុងនោះមានបុគ្គលិកសមាគម CCFC ចំនួនបីនាក់ដែលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ (រូបភាពបានពីដៃគូ) ។

បុគ្គលិក​របស់​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CC​F​C) ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​អាច​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​ ​មួយថ្ងៃ​បន្ទាប់ពី​នគរបាល​ខេត្ត​ក្រចេះ​បាន​ឃាត់​រថយន្តក្រុង​ដែល​ផ្ទុ​កមនុស្ស​សរុប​ចំនួន​ ​៣​៧​ ​នាក់​ ​ហើយ​មនុស្ស​មួយ​ចំនួន​ក្នុងចំណោម​នោះ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​និង​សាកសួរ​ពី​នគរបាល​ពេញ​មួយ​យប់​ ​។​ ​

នា​ព្រឹកនេះ​ ​នគរបាល​បាន​សម្រេច​ចាប់ខ្លួន​លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​សមាគម​ CC​F​C ​លោក​ ញិ​ល​ ​ភាព​ ​ជា​បុគ្គលិក​ជាន់ខ្ពស់​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ជា​បុគ្គលិក​គម្រោង​ ​ជា​ផ្លូវការ​ ​។​ ​មូលហេតុ​នៃ​ការ​ឃាត់​រថយន្តក្រុង​ ​និង​ចាប់ខ្លួន​អ្នក​ទាំង​បី​ ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ ​។​ ​អ្នក​ទាំង​បី​ ​គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​អស់​ពេញ​មួយ​យប់​ ​ខណៈ​ដែល​មនុស្សដទៃ​ទៀត​ចំនួន​ ​៣​៤​ ​នាក់​ ​ត្រូវ​បាន​នគរបាល​អនុញ្ញាត​ឲ្យ​ចេញពី​ស្នងការដ្ឋាន​នា​ព្រឹកនេះ​ ​។​

អាជ្ញាធរ​បាន​ដកហូត​កុំព្យូទ័រ​ ​ទូរស័ព្ទ​ចល័ត​ ​និង​ឯកសារ​សរសេរ​ដោយដៃ​ជាច្រើន​ទៀត​ពី​អ្នក​ទាំងនោះ​ ​ហើយ​មន្ត្រី​នគរបាល​ដែល​មកពី​នាយកដ្ឋាន​ប្រឆាំង​នឹង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ ​ក៏​ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​ស្នងការដ្ឋាន​នោះ​ដែរ​ ​ក្រោយពេល​បុគ្គលិក​សមាគម​ CC​F​C ​ទាំងនោះ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ ​។​

​សមាគម​ CC​F​C ​គឺជា​ស្ថាប័ន​សមាជិកភាព​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​២​០​១​១​ ​ដើម្បី​ជួយ​ដោះស្រាយបញ្ហា​សិទិ្ធ​ដីធ្លី​ ​និង​បញ្ហា​នានា​ដែល​ប៉ះពាល់​ដល់​កសិករ​ ​។​ ​លោក​ ថេ​ង​ ​សាវឿន​ ​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​ម្តង​ ​ជាមួយ​សមាជិក​សង្គម​ស៊ីវិល​ ​និង​សហគមន៍​ដទៃទៀត​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​ក្រោយពេល​មាន​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​មក​លើ​អ្នក​តវ៉ា​ជាច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​សាវឿន​បាន​ចំណាយ​ពេល​ក្នុង​ពន្ធ​នាគា​រ​ចំនួន​ ​៥​ ​ខែ​ ​មុន​ពេល​លោក​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​៤​ ​ឆ្នាំ​ ​និង​ព្យួរទោស​ដែល​នៅសល់​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា