អត្ថបទខ្លីៗ

ក្រុមប្រឹក្សាធម្មនុញ្ញ​ ​សម្រេច​បដិសេធ​បណ្តឹង​គណបក្ស​ភ្លើង​ទៀន​សុំ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់​ជាតិ​ ​ឆ្នាំ​ ​២​០​២​៣​

ចេញផ្សាយ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៣
F T M
អ្នកគាំទ្រគណបក្សភ្លើងទៀនប្រមូលផ្តុំគ្នាអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២

នៅ​ថ្ងៃនេះ​ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​បាន​សម្រេច​បដិសេធ​បណ្តឹង​របស់​គណបក្ស​ភ្លើង​ទៀន​ដែល​ស្នើសុំ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់​ជាតិ​ ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​ ​។​ ​នេះ​គឺជា​ការ​សម្រេច​បិទផ្លូវ​តវ៉ា​ ​និង​ជា​ការ​ដក​គណ​បក្សជំទាស់​ធំ​ជាងគេ​ចេញពី​ការប្រកួតប្រជែង​នៃ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ ​ដោយសារតែ​មូលហេតុ​កង្វះ​ឯកសារ​ចុះបញ្ជី​ ​។​

​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​តម្កល់​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គជ​ប​) ​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែ​ឧសភា​ ​ដែល​បដិសេធ​ការ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ ​សម្រាប់​ឆ្នាំនេះ​ ​។​ ​គជ​ប​ ​បាន​អះអាង​ថា​គណបក្ស​ភ្លើង​ទៀន​ ​មិនបាន​បំពេញ​គ្រប់​នីតិវិធី​ ​ដោយ​មិនបាន​ដាក់​លិខិត​បញ្ជាក់​នីត្យា​នុកូល​កម្ម​នៃ​​ឯកសារ​ច្បាប់ដើមចុះបញ្ជី​របស់​គណបក្ស​ ដែល​បញ្ជាក់​ដោយ​រដ្ឋ​បាល​មូល​ដ្ឋាន​ ​។​ ​ឯកសារ​នេះ​ ​ត្រូវ​បាន​គណបក្ស​ភ្លើង​ទៀន​អះអាង​ថាត្រូវ​បាន​អាជ្ញាធរ​រឹបអូស​អំឡុង​ពេល​ដែល​អាជ្ញាធរ​ចុះ​បិទ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក្រោយពេល​ដែល​គណបក្ស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ឆ្នាំ​ ​២​០​១​៧​ ​។​

​ការ​បដិសេធ​របស់​ ​គជ​ប​ ​បាន​ធ្វើឡើង​ ​ទោះ​ជា​ស្ថាប័ន​នេះ​ ​ធ្លាប់​បាន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់​ ​កាលពី​ឆ្នាំ​២​០​២​២​ ​ក៏ដោយ​ ​។​

​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​ឧសភា​ ​គណបក្ស​ភ្លើង​ទៀន​បាន​ប្តឹង​ទាស់​នឹង​សេចក្តី​សម្រេច​របស់​គជ​ប​ ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​ដែល​មាន​សមាសភាព​ ​៩​ ​រូប​ ​ដែល​ ​៥​ ​រូប​ក្នុងចំណោម​អ្នក​ទាំងនោះ​ ​គឺជា​សមាជិក​នៃ​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​របស់​គណបក្សប្រជាជន​កម្ពុជា​ ​។​ ​សេចក្តី​សម្រេច​នា​ថ្ងៃនេះ​ ​គឺជា​សេចក្តី​សម្រេច​បិទផ្លូវ​តវ៉ា​ ​។​

​គណបក្ស​ភ្លើង​ទៀន​បាន​ក្លាយ​ជា​គណ​បក្សជំទាស់​ធំ​ជាងគេ​តែមួយ​គត់​ ​ក្រោយពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាលពី​ឆ្នាំ​២​០​១​៧​ ​។​ ​គណបក្ស​នេះ​ទទួល​បាន​កៅអី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ ​២​.​១​៩​៨​ ​អ​ស​នៈ ​កាលពី​ការបោះឆ្នោត​ឃុំ​សង្កាត់​ ​ឆ្នាំ​២​០​២​២​ ​ដែល​ទទួល​បាន​ការបោះឆ្នោត​គាំទ្រ​ចំនួនជា​ង​ ​១​.​៦​ ​លាន​សំឡេង​ ​និង​ជា​គណបក្ស​ធំ​ទី​២​ ​បន្ទាប់ពី​គណបក្សប្រជាជន​កម្ពុជា​ ​។​

​គណបក្ស​ទីបី​ ​គឺ​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ ​ដែល​ទទួល​បាន​ ​១​៩​ ​អ​ស​នៈ ​។​

​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏បាន​សម្រេច​បដិសេធ​បណ្តឹង​របស់​គណបក្ស​មួយទៀត​ដែរ​ ​គឺ​គណបក្ស​មហាសាមគ្គី​ជាតិខ្មែរ​ ​ដែល​ស្នើសុំ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់​ជាតិ​ ​២​០​២​៣​ ​ខាងមុខ​ ​ផង​ដែរ​ ​។​ ​គណបក្ស​នេះ​ ​មិនបាន​ចូលរួម​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំ​២​០​២​២​ ​នោះ​ទេ​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា