អត្ថបទខ្លីៗ

អាជ្ញាធរ​ចាប់​ខ្លួនមនុស្ស​បួន​នាក់​ ​ក្នុង​ការិយាល័យ​លី​កា​ដូ​បន្ទាយ​មានជ័យ​ ​

ចេញផ្សាយ ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០២៣
F T M
រូបភាព​​ការិយាល័យ​​អង្គការ​​លីកាដូ​​ខេត្ត​បន្ទាយ​មានជ័យ​ នៅថ្ងៃ​ទី​០៦ ​ខែធ្នូ ​ឆ្នាំ២០២៣ ​។

នា​រសៀល​នេះ​ ​មន្ត្រី​នគរបាល​ចំនួន​ ​៦​នាក់​ ​បាន​ចូលក្នុង​បរិវេណ​ការិយាល័យ​ ​លី​កា​ដូ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ហើយ​បាន​ចាប់​ខ្លួនមនុស្ស​ចំនួន​ ​៤​ ​នាក់​ ​ដែល​កំពុង​ទទួលការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ ​ទាក់ទង​នឹង​ករណី​សកម្មជនបញ្ចេញមតិក្នុងបណ្តាញសង្គម ដែល​កំពុង​ជាប់​ក្នុង​ពន្ធ​នាគា​រ​ ​លោក​ ​កង​ ​សារ៉ន​ ​។​ ​លោក​ ​កង​ ​សារ៉ន​ ​ទទួល​បានការ​ការពារ​ក្តី​តាម​ផ្លូវច្បាប់​ពី​ក្រុម​មេធាវី​របស់​អង្គការ​ ​លី​កា​ដូ ​។​

​អ្នក​ទាំងបួន​ ​រួម​មាន​អ្នកស្រី​ ​ហង្ស​ ​ត្រឹប​ ​ជា​ភរិយា​លោក​ ​សារ៉ន​ ​កញ្ញា​ ​សេង​ ​ចន្ថា​ ​ជា​កូនស្រី​របស់​លោក​ ​សារ៉ន​ ​និង​អ្នកជិតខាង​ពីរ​នាក់​ផ្សេងទៀត​ ​ដែល​ជូន​អ្នក​ទាំងពីរ​មក​ការិយាល័យ​ ​លី​កា​ដូ ​ខេត្ត​បន្ទាយ​មានជ័យ​ ​។​ ​អ្នក​ទាំងបួន​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​១​០​ ​នាទី​ ​ក្រោយពេល​ចូល​មកដល់​ការិយាល័យ​របស់​អង្គការ​ ​លី​កា​ដូ ​បន្ទាប់ពី​អ្នក​ទាំងនោះ​ ​បាន​ទៅ​សួរសុខទុក្ខ​លោក​ ​សារ៉ន​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​កាលពី​ពេលព្រឹក​ ​។​

​បុគ្គលិក​អង្គការ​ ​លី​កា​ដូ ​បាន​ស្នើសុំ​ការ​បង្ហាញ​ឯកសារពាក់ព័ន្ធ​ ​ប៉ុន្តែ​មន្ត្រី​នគរបាល​ទាំងនោះ​មិនបាន​បង្ហាញ​នោះ​ទេ​ ​ហើយ​បែរជា​និយាយ​ថា​ ​ពួកគេ​ “​ធ្វើតាម​បទបញ្ជា​” ​ទៅវិញ​ ​។​ ​មន្ត្រី​នគរបាល​ទាំងនោះ​ ​ក៏បាន​បញ្ជា​ឱ្យ​បុគ្គលិក​ ​លី​កា​ដូ ​លុបចោល​រូបភាព​ ​ដែល​បុគ្គលិក​ថត​បាន​ ​អំពី​វត្តមាន​របស់​មន្ត្រី​នគរបាល​ទាំងនោះ​ចូលក្នុង​បរិវេណ​ការិយាល័យ​ ​ដោយ​មិន​មាន​បង្ហាញ​ដីកា​ ​។​

​លោក​ ​សារ៉ន​ ​ត្រូវ​បាន ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ចាប់តាំង​ពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​៣​ ​ឆ្នាំ​ ​ទាក់ទង​នឹង​ទ​ស្សនៈ​នយោបាយ​របស់​លោក​ ​ដែល​លោក​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​អំឡុង​ពេល​យុទ្ធនា​ការបោះឆ្នោត​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​។​

បច្ចុប្បន្នភាព៖​ នៅព្រឹក​ថ្ងៃទី០៧ ​ខែធ្នូ ​ឆ្នាំ២០២៣​នេះ ​ក្រុម​គ្រួសារ​លោក ​កង ​សារ៉ន ​បាន​បញ្ជាក់​មក​អង្គការ​លីកាដូ​ថា ​មនុស្ស​ទាំង៤នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ បាន​ត្រឡប់​ទៅផ្ទះ​របស់​ពួកគេវិញហើយ​ ​នៅប្រហែល​ម៉ោង ៦​​ និង៣០នាទី​ល្ងាច ​ថ្ងៃទី០៦​​ ខែធ្នូ ​ឆ្នាំ២០២៣ ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា