អត្ថបទខ្លីៗ

សមាជិក​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ឃាត់ខ្លួន​ ​ក្រោម​ការ​ចោទ​ក្លែង​បន្លំ​ពាក់ព័ន្ធ​នឹង​ឯកសារ​បោះឆ្នោត​

ចេញផ្សាយ ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២៤
F T M
លោក ខឹម ចាន់វណ្ណៈ (ស្តាំ) ឈរថត​រូប​ជាមួយ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ កាលពីខែមេសា ឆ្នាំ ២០២៣ កន្លងទៅ ។ (ប្រភពពីហ្វេសប៊ុក)

ប្រធាន​ស្តីទី​គណៈកម្មាធិការប្រតិបត្តិ​នៃ​គណបក្ស​ភ្លើង​ទៀន​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ឃាត់ខ្លួន​ ​កាលពី​ថ្ងៃ​ ​ច័ន្ទ ​និង​បាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ ​នៅ​ថ្ងៃនេះ​ ​បន្ទាប់ពី​រង​ការចោទប្រកាន់​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ពី​បទ​ ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ ​។​

កាលពី​ថ្ងៃ​ច័ន្ទ ​លោក​ ខឹ​ម​ ​ចាន់​វណ្ណៈ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ពេញ​មួយ​យប់​ដោយ​នគរបាល​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ស្ថិតនៅ​ក្នុង​គេហដ្ឋាន​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​។​ ​នៅ​ថ្ងៃ​ ​អង្គា​រ៍ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ ​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ ​ដោយ​បាន​លើកឡើង​ថា​ ​លោក​ ខឹ​ម​ ​ចាន់​វណ្ណៈ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ទាក់ទិន​នឹង​ ​ការ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​ ​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​កន្លងទៅ​។​

ដើមបណ្តឹង​ចំនួន​ ​បី​នាក់​ ​បាន​អះអាង​ថា​ ​លោក​ ​វណ្ណៈ​ ​បាន​ក្លែង​ឯកសារ​ ​ស្នាមមេដៃ​ ​និង​ហត្ថលេខា​របស់​ខ្លួន​ ​ដើម្បី​ដាក់ឈ្មោះ​អ្នក​ទាំង​បី​ក្នុង​បញ្ជី​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​ផ្សារ​ថ្មី​ ​៣​ ​ខណ្ឌ​ដូនពេញ​ ​ដោយ​មិន​មានការ​យល់ព្រម​ពី​អ្នក​ទាំង​បី​ ​។​ ​គណបក្ស​នយោបាយ​ជាច្រើន​ ​តែងតែ​រក្សា​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​ពួកគេ​ ​និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​នោះ​អំឡុង​ពេល​ប្រាំ​ឆ្នាំ​ ​នៃ​អ​ណ​ត្តិ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​។​

កាលពី​ថ្ងៃ​ច័ន្ទ ​លោក​ ​សេង​ ​ហៀង​ ​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ចេញ​ដីកាបញ្ជា​ឲ្យ​ចូលខ្លួន​ ​ដោយ​បញ្ជា​ឲ្យ​អាជ្ញាធរ​នាំ​ខ្លួន​ ​លោក​ ខឹ​ម​ ​ចាន់​វណ្ណៈ​ ​មកកាន់​តុលាការ​ត្រឹម​ថ្ងៃ​ទី​ ​៣​០​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៤​។​ ​លោក​ ​វណ្ណៈ​ ​ត្រូវ​បាន​នាំ​ទៅកាន់​តុលាការ​ ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ដើម្បី​សួរ​ចម្លើយ​។​

​សមាជិក​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​ទៀត​ ​អ្នកស្រី​ ​ឆាយ​ ចិន្ថា ​ដែល​ជា​អ្នកធ្វើការ​ក្នុង​ក្រុម​ចលនា​ស្ត្រី​ ​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃចន្ទ​ផង​ដែរ​ ​ទោះបីជា​មិន​មានការ​បញ្ជាក់​ពី​នគរបាល​ ​ឬ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​រហូត​មកដល់ពេលនេះ​ ​។​

​ការ​ចាប់ខ្លួន​ទាំងនេះ​ ​គឺជា​ផ្នែក​មួយ​ដែលកន្លង​មក​មាន​ការ​​​​លើក​ឡើង​​ពីការ​គំរាមកំហែង​ ​ការបៀតបៀន​ ​និង​អំពើ​ហិង្សា​ ​ទៅលើ​ ​សមាជិក​គណបក្ស​ភ្លើង​ទៀន​ទូទាំង​ប្រទេស​។​ ​ការ​ឃាត់ខ្លួន​ចុងក្រោយ​ទាំងនេះ​ ​កើតឡើង​តែ​ប៉ុន្មាន​ស​ប្តាហ៍​ប៉ុណ្ណោះ​ ​មុន​ការបោះឆ្នោត​ព្រឹទ្ធសភា​ ​នីតិកាល​ទី​៥​ ​នៅ​ថ្ងៃ​ទី​ ​២​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​៤​ ​ដែល​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជាប់ឆ្នោត​ចំនួន​ ​១​១​.​៦​២​២​ ​នាក់​ ​នៅ​ទូទាំង​ប្រទេស​ ​ដែល​រួម​ទាំង​សមាជិក​ក្រុមប្រឹក្សា​ចំនួន​ ​២​.​១​៩​៨​ ​នាក់​ ​មកពី​គណបក្ស​ភ្លើង​ទៀន​ ​ដែល​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​សមាជិកព្រឹទ្ធសភា​ថ្មី​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា