អត្ថបទខ្លីៗ

​សវនាការ​ឧទ្ធរណ៍​របស់​ឯកឧត្តម​ កឹ​ម​ ​សុខា​ ​បាន​ចាប់ផ្ដើម​៖​ ​ការ​ចូល​ស្តាប់​សវនាការ​ត្រូវ​បាន​រឹត​ត្បឹ​ត

ចេញផ្សាយ ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២៤
F T M
​នគរបាល​ម្នាក់​ ​ហាមឃាត់​ការ​ចេញចូល​នៅ​ច្រក​ផ្លូវដែលត្រូវ​បាន​បិទ​នៅក្បែរ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​នៅ​ពេល​សវនាការ​សាលាឧទ្ធរណ៍​លើកដំបូង​របស់​ឯកឧត្តម​ កឹ​ម​ ​សុខា​ ​នៅ​ថ្ងៃ​ទី​ ​៣​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​។

​នា​ព្រឹកនេះ​ ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​បាន​បើកសវនាការ​លើកដំបូង​ទាក់ទង​នឹង​ការ​ផ្តន្ទាទោស​លើ​ឯកឧត្តម​ កឹ​ម​ ​សុខា​ ​ពី​បទ​ក្បត់ជាតិ​ ​និង​បទ​ស​ន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​ ​។​ ​ឯកឧត្តម​ ​គឺជា​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ (CNR​P​) ​ដែល​ត្រូវ​បាន​រំលាយ ​។​ ​ឯកឧត្តម​ត្រូវ​បាន​ផ្តន្ទាទោសឲ្យ​ជាប់ពន្ធនាគារ​ ​២​៧​ ​ឆ្នាំ​ ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ការ​ផ្តន្ទាទោស​នេះ​ ​ធ្វើឡើង​ក្នុងរយៈពេល​មិនដល់​ ​៥​ខែ​ ​នោះ​ទេ​ ​មុន​ពេល​បោះ​ឆ្នោតជាតិ​ ​កាលពី​ខែ​កក្កដា​ ​ឆ្នាំមុន​នេះ​ ​។​ ​ឯកឧត្តម​ កឹ​ម​ ​សុខា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​រហូតដល់​សាលដីកា​ចូល​ជាស្ថាពរ​ ​។​

​អំឡុង​ពេល​សវនាការ​ ​មេធាវី​របស់​ឯកឧត្តម​បាន​ស្នើសុំ​តុលាការ​ឱ្យ​កែ​សម្រួល​លក្ខខណ្ឌ​តឹងរឹង​មួយ​ចំនួន​អំឡុង​ពេល​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​ប៉ុន្តែ​ចៅក្រម​បាន​បដិសេធ​ ​និង​បន្ត​ឱ្យ​ឯកឧត្តម​ស្ថិតនៅ​ក្រោម​លក្ខខណ្ឌ​នៃ​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល​ ​។​

​មុន​ពេល​ចាប់ផ្តើម​សវនាការ​ ​អា​ជា្ញ​ធ​របា​ន​ធ្វើការ​បិទផ្លូវ​ជុំវិញ​សាលាឧទ្ធរណ៍​ ​ដោយ​ហាមឃាត់​មិន​ឱ្យ​សាធារណជន​ ​ក៏ដូចជា​អ្នក​សារ​ព័ត៌មាន​អាច​ចូល​ទៅខាងមុខ​អាគារ​តុលាការ​បាន​នោះ​ទេ​ ​។​

​ក្នុង​សវនាការ​ ​មាន​អ្នកចូលរួម​ស្តាប់​ជា​តំណាង​មកពី​បណ្តា​ស្ថាប័ន​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ស្ថានទូត​ ​និង​អង្គការសហប្រជាជាតិ​ ​។​ ​ទោះបីជា​យ៉ាងណា​តំណាង​ដែល​មកពី​បណ្តា​ស្ថាប័ន​សារ​ព័ត៌មាន​ដូចជា​ ​វិទ្យុ​បារាំង​អន្តរជាតិ​ (R​F​I​) ខេ​ម​បូ​ចា (​Cam​boJ​A​) ​និង​ ​វិទ្យុ​ស​ម្លេ​ង​សហរដ្ឋអាមេរិក​ (​V​O​A​) ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលក្នុង​បន្ទប់​សវនាការ​​នោះ​ទេ​ ​។​

​អ្នកគាំទ្រ​ប្រហែលជា​ង​ ​១​០​០​ ​នាក់​បាន​ជួបជុំគ្នា​នៅមុខ​ផ្លូវ​ដែល​ត្រូវ​បិទ​ ​ខណៈ​ដែល​អ្នកកាសែត​ ​និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ក៏បាន​ឈរ​រង់ចាំ​នៅ​ជិត​របាំង​បិទផ្លូវ​នោះ​ដែរ​ ​។​ ​យ៉ាងតិច​ណាស់​ ​មាន​មន្ត្រី​នគរបាល​ ​និង​កង​សន្តិសុខ​ដែល​មាន​ឯកសណ្ឋាន​ ​និង​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​ ​ត្រូវ​បាន​ដាក់​ពង្រាយ​ ​និង​ថតរូប​ វីដេអូ​មនុស្សម្នាក់​ៗ​ ​ដែល​មាន​វត្តមាន​នៅក្បែរ​តុលាការ​នោះ​ផង​ដែរ​ ​។​

​តុលាការ​បាន​ប្រកាស​ថា​ ​យ៉ាងហោចណាស់​មាន​សវនាការ​ចំនួន​ ​៩​ ​លើក​​ ​ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ពីរ​ស​ប្តាហ៍​ម្តង​ ​ហើយ​សវនាការ​រ​បន្ទាប់​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ​៨​ ​ខែកុម្ភៈ​ ​ខាងមុខនេះ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា