អត្ថបទខ្លីៗ

​សាលាឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទាទោស​លើ​សមាជិក​សហគមន៍​ឡ​ពាង​បី​រូប

ចេញផ្សាយ ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០២៤
F T M
​លោកញឹម​ ញឿ​ន​ ​ឬ​ហៅថា​ ​ស្ងួន​ ញឿ​ន​ ​បាន​ថ្លែង​សារ​អំពី​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ខេ​ឌី​ស៊ី​ អ៊ិ​ន​ធើ​ណាស់​សិន​ណា​ល់ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​ ​១​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៤​ ​។

​សាលាឧទ្ធរណ៍​ភ្នំពេញ​ព្រឹកនេះ​ ​បាន​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​បាន​ផ្តន្ទាទោស​ ​លើ​សមាជិក​សហគមន៍​ឡ​ពាង​បី​រូប​ ​ពី​បទ​ “​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​” ​និង​ “​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនា​” ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​ ​។​ ​សមាជិក​សហគមន៍​ទាំង​បី​រូប​ ​រួម​មាន​ ​លោក​ ​ញឹម​ ញឿ​ន​ (​ដែល​ត្រូវ​ស្គាល់​ថា​ឈ្មោះ​ ​ស្ងួន​ ញឿ​ន​) ​លោក​ ​រាជ​ ​សី​ម៉ា​ ​និង​ ​លោក​ ​ភុល​ ​សន​ ​។​

​សហគមន៍​ឡ​ពាង​ ​បាន​តស៊ូ​ជាមួយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ប្រឆាំង​នឹង​ការរំលោភ​យក​ដី​ដោយ​ក្រុមហ៊ុន​ ខេ​ឌី​ស៊ី​ អ៊ិ​ន​ធើ​ណាស់​សិន​ណា​ល់ (​ជា​ក្រុមហ៊ុន​របស់​លោកស្រី​ ​ជា​ ​ខេង​ ​ដែល​ជា​ភរិយា​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​លោក​ ស៊ុ​យ​ ​សែម​) ​។​
​បទ​ចោទ​ភាគច្រើន​ត្រូវ​បាន​ចោទប្រកាន់​ ​ដោយ​ចេញពី​ព្រឹត្តិការណ៍​កាលពី​ឆ្នាំ​ ​២​០​១​៣​ ​នៅពេលដែល​ក្រុមហ៊ុន​ ខេ​ឌី​ស៊ី​ អ៊ិ​ន​ធើ​ណាស់​សិន​ណា​ល់ ​ចាប់ផ្តើម​វាស់វែង​កំណត់​ព្រំ​ដី​ជុំវិញ​ដី​ ​ដែល​មាន​ជម្លោះ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​។​ ​សមាជិក​សហគមន៍​ឡ​ពាង​ជាច្រើន​នាក់​បាន​មកដល់​ទីតាំង​ដី​ ​ដើម្បី​ធ្វើការ​តវ៉ា​ ​។​ ​ហើយ​នៅ​ខណៈ​ពេល​កំពុង​តវ៉ា​នោះ​ដែរ​ ​រោង​ចាំ​ដី​របស់​កង​សន្តិសុខ​ក្រុមហ៊ុន​ ​ត្រូវ​បាន​បំផ្លាញ​ ​។​

​ជិត​៨​ឆ្នាំ​មក​ហើយ​ ​ដែល​តុលាការ​ខេត្ត​បាន​កាត់ទោស​សមាជិក​សហគមន៍​ឡ​ពាង​ ​បី​រូប​ ​ដោយ​យោង​តាម​បទ​ប​ញ្ញតិ្ត​ច្បាប់​ ​មាត្រា​ ​៥​០​៣​ ​និង​ ​៤​១​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អ្នក​ទាំង​បី​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​ដាក់​ពន្ធ​នាគា​រ​កំណត់​ ​២​ឆ្នាំ​ ​និង​ ​៦​ខែ តែ​ត្រូវបានព្យួរ ​និង​បង្គាប់​ឱ្យ​សង​សំណង​រួមគ្នា​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី​ចំនួន​ ​២​,​៨​ ​លាន​រៀល​ (​ប្រមាណ​ជា​ ​៧​០​០​ ​ដុល្លារ​) ​ដែល​ការ​សម្រេច​នេះ​ត្រូវ​បាន​តម្កល់​ដោយ​សាលាឧទ្ធរណ៍​ ​។​

​ក្នុងចំណោម​អ្នក​ទាំង​បី​រូប​ ​ពុំទាន់​មាន​នរណា​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​នោះ​ទេ​ ​។​ ​ប៉ុន្តែ​ក្នុងចំណោម​អ្នក​ទាំង​បី​ ​លោក​ ​ភុល​ ​សន​ ​បាន​ទទួលមរណៈភាព​ហើយ​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា