អត្ថបទខ្លីៗ

​កងកម្លាំង​ប្រើប្រាស់​អាវុធ​ ​និង​ចាប់ខ្លួន​អ្នកភូមិ​មួយ​ចំនួន​ ​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃក្នុងខេត្តព្រះវិហារ

ចេញផ្សាយ ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០២៤
F T M
កងរាជអាវុធហត្ថជាច្រើននាក់ ត្រូវបានដាក់ពង្រាយ​ នៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។ (​រូបភាព​ផ្តល់​ឱ្យ)

​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ ​ដែល​រួម​មាន​កង​រាជ​អាវុធហត្ថ​ ​និង​មន្ត្រី​នគរបាល​ជាច្រើន​នាក់​ ​រួម​ជាមួយនឹង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន​ ​បាន​ប្រមូលផ្តុំ​គ្នា​កាល​ពីព្រឹកមិញ​នេះ​ ​ដើម្បី​ការពារ​ដីធ្លី​ដែល​កំពុង​មាន​ជម្លោះ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ​ដោយ​មាន​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត និង​ចាប់​ខ្លួន​ពលរដ្ឋ​មួយ​ចំនួន ។

​អ្នកភូមិ​មួយ​ចំនួន​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ ​និង​បញ្ជូន​ខ្លួន​ទៅកាន់​ក្រុង​ព្រះវិហារ​ ​។​ ​ទីតាំង​ជាក់លាក់​នៃ​ការ​ឃុំ​ខ្លួន​ ​មិនទាន់​ដឹង​នៅឡើយ​ ​។​

​អ្នកភូមិ​មួយ​ចំនួន​បាន​រាយការណ៍​ថា​ ​កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ដែល​ប្រដាប់ដោយ​កាំភ្លើងយន្ត​ ​បាន​ចូល​ទៅ​ក្នុង​តំបន់​ជម្លោះ​នោះ​តាំងពី​មុន​ទៀបភ្លឺ​ ​ហើយ​មាន​គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​មួយ​ចំនួន​ចូល​មក​ជាមួយផងដែរ​ ​។​ ​ដោយ​ការ​ភ័យខ្លាច​ថា​ទ្រព្យសម្បត្តិ​របស់​អ្នកភូមិ​នឹង​ត្រូវ​បាន​បំផ្លាញ​ ​ហើយ​អ្នក​ទាំងនោះ​អាច​នឹង​ត្រូវ​បាន​កងកម្លាំង​ទាំងនោះ​បណ្តេញ​ចេញ​ដោយបង្ខំ​ ​អ្នកភូមិ​ទាំងនោះ​បាន​ប្រមូលផ្តុំ​គ្នា​ ​ទាមទារ​ឱ្យ​កងកម្លាំង​ ​និង​អាជ្ញាធរ​ទាំងនោះ​ចាកចេញ​ពី​តំបន់​នោះ​ ​។​ ​សកម្មភាព​ប្រឈម​មុខ​ដាក់គ្នា​នេះ​ ​ត្រូវ​បាន​អ្នកភូមិ​ថត​ជា​វីដេអូ​បាន​ ​ដោយ​ឃើញ​មាន​កងកម្លាំង​ប្រដាប់​អាវុធ​បាញ់​គ្រាប់កាំភ្លើង​ពិត​ជាច្រើន​ដង​ ​និង​មាន​ការប្រើប្រាស់​គ្រាប់បែកផ្សែង​ផង​ដែរ​ ​។​

ជម្លោះ​ដី​ធ្លី​នេះ​កើត​មាន​ឡើង​រវាងក្រុមហ៊ុន​ ​សី​លា​ដា​ម៉ិ​ច​ ខូអិ​ល​ធី​ឌី​ និង​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​ភូមិ​ម្រេច ភូមិ​ស្រយ៉ង់ត្បូង​ និងភូមិ​ក្តាក់ ហើយ​និង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ទើប​មក​តាំង​ទី​លំនៅ​នៅ​ក្នុង​តំបន់​នោះ ។


មើល​វីដេអូ​នេះ
​កងកម្លាំង​ប្រើប្រាស់​អាវុធ​ ​និង​ចាប់ខ្លួន​អ្នកភូមិ​មួយ​ចំនួន​ ​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃក្នុងខេត្តព្រះវិហារ

​ក្រុមហ៊ុន​ ​សី​លា​ដា​ម៉ិ​ច​ ខូអិ​ល​ធី​ឌី​ ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​១​១​ ​នៅ​ក្នុង​ឃុំ​ស្រ​យ៉​ង់ ​និង​ឃុំ​ភូមិ​ត្បែង​ពីរ​ ​ស្រុក​គូលែន​ ​ខេត្ត​ព្រះវិហារ​ ​។​ ​ការ​ទទួល​បាន​ដីសម្បទាន​នេះ​ ​ធ្វើ​ឱ្យ​កើតមាន​នូវ​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ ​ដែល​បាន​រស់នៅ​ទីនោះ​មុន​ពេល​ការ​ផ្តល់​ដីសម្បទាន​នេះ​ ​។​ ​កាលពី​ឆ្នាំ​ ​២​០​២​២​ ​អ្នកតំណាង​ពលរដ្ឋ​ចំនួន​ ​១​៣​១​ ​គ្រួសារ​ ​ដែល​រង​ផល​ប៉ះពាល់​ ​បាន​រាយការណ៍​ថា​ ​ទ្រព្យសម្បត្តិ​ ​និង​ដំណាំ​របស់​ពួកគេ​ ​ត្រូវ​បាន​អាជ្ញាធរ​ធ្វើការ​ក្នុងនាម​ក្រុមហ៊ុន​ ​បំផ្លាញ​ចោល​ ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា