គណបក្សសង្រោះជាតិដឹកនាំការដើរហែរក្បួន ដោយឥតគ្រោងទុកក្នុងរាជធានីភ្នំពេញ
ចេញផ្សាយ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤នៅថ្ងៃនេះ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ ២០០០នាក់ បានហែក្បួនពីសួនមុខវត្តបុទុមទៅកាន់ទីស្នាក់ការកណ្កាលគណបក្ស ដោយឆ្លងកាត់ស្ថានទូតរូស្ស៊ី ក្រសួងមហាផ្ទៃ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងឆ្លងកាត់ទីស្នាក់ការគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។ការហែក្បួននេះ គឺធ្វើដោយមិនបានជូនដំណឹងឱ្យអាជ្ញាធរបានដឹងមុន និងឥតព្រាងទុក
បន្ទាប់ពីអាជ្ញាធរបដិសេធ "សមាជប្រជាជន" នៅទីលានប្រជាធិបតេយ្យ។ ចាប់តាំងពីព្រឹកនេះ ផ្លូវជាច្រើនត្រូវបានបិទ ចំនុចឆែកឆេរជាច្រើនត្រូវបានដាក់ កម្លាំងនគរបាលជាច្រើនបានដាក់ពង្រាយរារាំងប្រជាពលរដ្ឋពីការប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ។
គណបក្សសង្រោះជាតិ នឹងធ្វើសមាជ ដើម្បីពិភាក្សាអំពីការជាប់គាំងនយោបាយដែលកំពុងបន្តមាន បន្ទាប់ពីចេញលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំមុន។ សមាជនេះនឹងត្រូវធ្វើឡើងបន្ទាប់ពីពិធីរំលឹកខួបកាលពីព្រឹកនៅមុខវត្តបុទុម។
- ចំណងជើង & មូលបទ
- ការបោះឆ្នោត សិទិ្ធបញ្ចេញមតិ និងចូលរួម