សកម្មជនដីធ្លី ៣នាក់ ត្រូវបានឃាត់ខ្ឡួននៅក្រៅទីស្តីការគណរដ្ឋមន្ត្រី
ចេញផ្សាយ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤នាព្រឹកនេះ សកម្មជនដីធ្លីប្រមាណជាង ១០០ នាក់ មកពីតំបន់សហគមន៍បុរីកីឡា ឡពាង និងបឹងកក់ បានដើរហែក្បួនទៅកាន់ទីស្តីការគណរដ្ឋមន្ត្រី ដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយបញ្ហាដីធ្លីរបស់អ្នកទាំងនោះ។
ការជួបជុំដោយអហិង្សារបស់អ្នកទាំងនោះ ត្រូវបានរំខានដោយកងនគរបាលបង្ក្រាបបាតុកម្មនិងកងសន្តិសុខខណ្ឌ ៧ មករា ដែលក្រោយមក ៣នាក់ក្នុងចំណោមអ្នកទាំងនោះត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលព្យាយាមបំបែកអ្នកទាំងនោះ។
នាព្រឹកនេះ សម្តេចនាយករដ្ឋមន្ត្រី មានគម្រោងនឹងចូលប្រជុំគណរដ្ឋមន្ត្រីជាមួយនឹងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ ដើម្បីពិភាក្សាអំពីបញ្ហាដីធ្លីដែលមិនទាន់ដោះស្រាយនៅទូទាំងប្រទេស។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទ្ធិដីធ្លី