សេចក្តីថ្លែងការណ៍

សូម​ទម្លាក់​​ចោល​រាល់​​ការ​ចោទ​ប្រកាន់​​​ចំពោះ​តំណាង​សហគមន៍​ដីធ្លី​ទាំងអស់ និង​ដោះលែង​តំណាង​សហគមន៍ ៣នាក់

ចេញផ្សាយ ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២១
F T M

យើង​ខ្ញុំ​​ជា​ក្រុម​សង្គម​ស៊ីវិល​ សហជីព និង​សហគមន៍​ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម ​សូម​សម្ដែង​​​ការ​សោក​ស្ដាយ និង​ព្រួយ​បារម្ភ​​យ៉ាងខ្លាំង​​ចំពោះ​ការចាប់​និង​ឃុំខ្លួន​តំណាង​សហគមន៍​ដីធ្​លី​ចំនួន​៣នាក់ ក៏ដូច​ជា​ការ​ចោទ​ប្រកាន់​ទៅ​លើ​តំណាង​សហគមន៍​ដីធ្លី​ជាង​៥០នាក់​ទៀត កាល​ពី​ពេល​ថ្មីៗ​កន្លង​មកនេះ និង​សូម​ស្នើ​សុំឱ្យ​តុលា​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ទាំងនោះ​ឱ្យ​មាន​សេរីភាព​វិញ​ ។

លោក ផុន ​​សុផល តំណាង​សហគមន៍​ដីធ្លី​ឃុំជាំ​ក្រវៀន ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន នៅច្រក​ផ្លូវ​ចូល​ទៅ​ក្រុមហ៊ុន យិះ ជៀ ស្ថិត​នៅ​ឃុំរាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​​កាល​ពី​ព្រឹក​ថ្ងៃពុធ ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់​ពី​លោក​ត្រលប់​ពីចូលរួម​កិច្ច​ប្រជុំ​ឆ្លុះ​បញ្ជាំង​សកម្មភាព​ការងារ​ប្រចាំ​ឆ្នាំ​២០២០ ជា​មួយ សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា ដែល​ប្រារព្ធ​ឡើង​នៅ​សហគមន៍​ថ្ម​ធំ​ព្រែក​ត្របែក ភូមិអណ្តូង​ត្របែក ឃុំ​រាម ស្រុក​​រៃនប់ ខេត្ត​ព្រះសីហនុ ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​តាម​រយៈ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លេខ០៣ ចុះ​ថ្ងៃ​ទី២៨​ ខែធ្នូ​​ ឆ្នាំ២០២០​​​ ដោយ​ចោទប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ អំពើ​បង្កឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​តាម​បណ្តាញ​សង្គម ក្នុងភូមិ​សាស្ត្រ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃទី​២២ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២០ ចេញ​ដោយ​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ ។​ លោក​ក៏​ត្រូវ​បាន​​នាំខ្លួន​ពី​ខេត្ត​ព្រះសីហនុ ​មក​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​​ខេត្ត​ត្បូងឃ្មុំ កាល​ពីរសៀល​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដោយ​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​គ្រួសារ​របស់​គាត់​ឱ្យ​ស្រប​ទៅ​តាម​នីតិវិធី​ឡើយ​ ។​ ​ក្រោយ​មក​ទើប​ក្រុម​គ្រួសារ​បាន​ដឹង​ព័ត៌មាន​តាមរយៈ មន្ត្រី​ពន្ធនា​គារ​បាន​ធ្វើ​ការ​ទាក់ទង​ទៅ​ពួកគាត់ ។​ តាម​ការ​ចោទ​ប្រកាន់​នេះ​​​លោក ផុន សុផល​ អាច​ត្រូវ​ប្រឈម​ការ​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ​ចំនួន​ពី​៦ខែ ទៅ​២ឆ្នាំ តាម​បញ្ញត្តិ​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ម​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។ លោក ផុន សុផល ជា​តំណាង​សហគមន៍​ដីធ្លី​ជាំ​ក្រវៀន ខេត្ត​ត្បូងឃ្មុំ តែងតែ​ធ្វើ​សកម្មភាព ក្នុង​ការ​ជួយជ្រោម​ជ្រែង​ការពារ​សិទ្ធិដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​តែងតែ​ឈឺ​ឆ្អាល​ចូលរួម​តស៊ូមតិ​ដោយ​សន្តិវិធី ពី​បញ្ហា​អយុត្តិធម៌​សង្គម និង​ព្រឹត្តិ​កាណ៍​សង្គម​នានា ស្រប​តាម​ច្បាប់​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ។

ក្រៅ​ពីនេះ តំណាង​សហគមន៍​២នាក់​នៅ​សហគមន៍​ស្រែប្រាំង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​ដែល​សមាជិក​សហគមន៍​របស់​ពួកគាត់​ជាង​៣០នាក់​ផ្សេង​ទៀត​ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ជាច្រើន ដោយសារ​ភាព​សកម្ម​របស់​អ្នក​ទាំងនោះ​ក្នុង​ការ​ព្យាយាម​ការពារ​ដីធ្លី​សហគមន៍​របស់​ពួក​គាត់ ។ ក្នុង​នោះ​មាន លោក សែម សាង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៩ និង​លោក ហឿន ស៊ីនាត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២០ ។ អ្នក​ទាំងពីរ ​ត្រូវ​បាន​ប្រឈម​​នឹង​បទចោទ​​ជាច្រើន ពាក់ព័ន្ធ​​នឹង​ជម្លោះ​​ដីធ្លី​មួយរវាង​​ ក្រុមហ៊ុន​ចិន​​ចំការកៅស៊ូ​ ​ហាម៉ឹនី វីន​ អ៊ិន​វេសមេន​ និង​​សហគមន៍​​មួយ​ចំនួន​​នៅ​ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ​ ។​

នៅ​ខេត្ត​កោះកុង​ឯណោះ​វិញ​ មាន​តំណាង​សហគមន៍​ដីធ្លី​ចំនួន ១៣នាក់ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះកុង​ចោទ​ប្រកាន់​ពី “បទ​បរិហារ​បង្កាច់​កេរ្តិ៍” “បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម” និង “បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ” តាម​បញ្ញត្តិ មាត្រា​៣១១ មាត្រា​៣១២ មាត្រា​៤៩៤​និង​មាត្រា​៤៩៥ និង​មាត្រា​៣០៥​​នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​សារ​ការ​ប្រើប្រាស់​​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​ការពារ​ដីធ្លី​របស់​ពួក​គាត់។​

តាម​ការ​ឃ្លាំ​មើល​លើ​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មួយ​រយៈ​ចុង​ក្រោយ​នេះ យើង​ខ្ញុំ​ទាំង​អស់គ្នា​ជា​អង្គការ សមាគម សហជីព និង​សហគមន៍ សង្កេត​ឃើញ​ថា​ មាន​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​​អាជ្ញាធរ និង​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន ជា​ច្រើន​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ញុះញង់​ឲ្យ​មានភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម និង​បទ​ល្មើស​ផ្សេង​ទៀត ។ ការ​ចាប់ និង​ឃុំ​ខ្លួន ​លោក ផុន សុផល លោក ហឿន ស៊ីនាត លោក សែម សាង ជា​តំណាង​សហគមន៍​ដីធ្លី អ្នកស្រី អេង វ៉ាន់ (តាម​សាល​ដីការ​តុលាការ​កំពូល)​ជា​សកម្មជន​ដីធ្លីដ៍​ឆ្នើម គឺ​ជា​​ការ​គំរាម​កំហែង​​ដោយ​ផ្ទាល់ និង​ប្រយោល ចំពោះ​​សហគមន៍​ដីធ្លី​ទូទាំង​ប្រទេស ព្រោះ​ពួក​គាត់​តែងតែ​ជួយ​ការពារ​សិទ្ធិពល​រដ្ឋ​ក្នុង​សហគមន៍ និង​ចូលរួម​កិច្ច​ការ​សង្គម​យ៉ាង​សកម្ម​ជា​ច្រើន​នា​ពេល​កន្លង​មកនេះ តែ​បែរ​ជា​​ត្រូវ​បាន​អាជ្ញា​ធរ​ចាប់​ខ្លួន ដោយ​គ្រាន់​តែ​​ប្រើ​ប្រាស់​​សិទ្ធិ​របស់​ខ្លួន ទាំង​ដែល​សិទ្ធិ​ទាំង​នេះ​ត្រូវ​បាន​ធានា​​ដោយ​​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា និង​កតិ​កាសញ្ញា​អន្តរ​ជាតិ​ស្​ដី​ពី​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទៀត ដែល​​មិន​គួរ​​ត្រូវ​បាន​​ប្រឈម​​នឹង​​ការភ័យ​ខ្លាច​​ចំពោះ​​ការ​ចាប់ខ្លួន​​​ពី​សំណាក់​សមត្ថកិច្ច​​ ក៏​ដូច​ជា​​ការ​ជាប់​ពន្ធ​នាគារ​​ជា​ច្រើន​​ឆ្នាំ​នោះ​​ទេ ​។

យើង​ខ្ញុំ​​សង្ឃឹមថា​ រាជ​រដ្ឋាភិបាល​ នឹង​គោរព​​កាត​ព្វកិច្ច​​របស់ខ្លួន​ ដើម្បី​ធានា​​សិទ្ធិ​​ក្នុង​ការ​​បញ្ចេញ​មតិ​ ផ្អែក​តាម​​រដ្ឋធម្មនុញ្ញ ​​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ។​ យើង​ខ្ញុំ​​ក៏សង្ឃឹម​ផង​ដែរថា​ សាលា​ដំបូង​​ខេត្ត​ត្បូងឃ្មុំ ​និង​សាលា​ដំបូង​ខេត្ត​កោះកុង នឹង​​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទៅ​លើ​តំណាង​សហគមន៍​ដីធ្លី​​ទាំងអស់​ ព្រម​ទាំង​ដោះលែង​​តំណាង​សហគមន៍​ទាំង​៣នាក់គឺ លោក ផុន ​សុផល លោក ហឿន ស៊ីនាត និង​លោក សែម​ សាង ដែល​កំពុង​ជាប់​ឃុំ​ ឱ្យ​មាន​​សេរីភាព​វិញ ដើម្បី​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​ និង​បម្រើ ការងារ​សង្គម​​ក្នុង​ពេល​ដ៏ឆាប់​នា​ពេល​ខាង​មុខ​នេះ​វិញ ​៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖

១ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
២ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣ អង្គការគាំទ្របច្ចេកវិទ្យាជនបទក្នុងប្រទេសកម្ពុជា(RCTSO)
៤ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៥ អង្គការពន្លឺនៃក្ដីសង្ឃឹម (PNKS)
៦ ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF)
៧ គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៨ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៩ សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
១០ អង្គការពន្លកខ្មែរ (PKH)
១១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១២ សមាគមបណ្ដាញយុវជនកម្ពុជា (CYN)
១៣ អង្គការសមាគមធាងត្នោត (STT)
១៤- អង្គការសមធម៌កម្ពុជា (EC)
១៥ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ (LICADHO)
១៦ អង្គការវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១៧ សម្ព័ន្ធការពារសិទ្ធិមនុស្សកម្ពុជា(CHRAC)
១៨ សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៩ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
២០ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU)
២១ សហព័ន្ធសហជីពជាតិកម្ពុជា (CATU)
២២ មជ្ឍមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២៣ យុវកសិករដើម្បីសកម្មភាពសង្គម (YPS)
២៤ សម្ព័ន្ធភាពប្រជាជនដើម្បីអធិបតេយ្យភាពស្បៀងនៅអាស៊ី (PCFS-ASIA)
២៥ សម្ព័ន្ធកសិករអាស៊ី(APC)
២៦ សមាគមកសិករដើម្បីអភិវឌ្ឍន៍ជីវភាព (FALD)
២៧ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)
២៨ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម១៧៥ ខេត្តកោះកុង
២៩ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម១៩៧ ខេត្តកោះកុង
៣០ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម៨៤៣ ខេត្តកោះកុង
៣១ សហគមន៍កសិករកាពារសិទ្ធិដីធ្លីក្រុម១២៩ ខេត្តកោះកុង
៣២ សហគមន៍កសិករកាពារសិទ្ធិដីធ្លីតានូន ខេត្តកោះកុង
៣៣ សហគមន៍កសិករក្រីក្រក្រុម៧៦៦ ខេត្តកោះកុង
៣៤ សហគមន៍កសិករកាពារសិទ្ធិដីធ្លីរស្មីសាមគ្គី ខេត្តកំពង់ស្ពឺ
៣៥ សហគមន៍កសិករកាពារសិទ្ធិដីធ្លីចំបក់ ត្រាង ខេត្តកំពង់ស្ពឺ
៣៦ សហគមន៍កសិករកាពារសិទ្ធិដីធ្លីត្រពាំងជោរ ខេត្តកំពង់ស្ពឺ
៣៧ សហគមន៍កសិករកាពារសិទ្ធិដីធ្លីអមលាំង ខេត្តកំពង់ស្ពឺ
៣៨ សហគមន៍ប្រើសក្អក ខេត្តព្រះវិហ៊ារ
៣៩ សហគមន៍សង្កែរពីរមានរិទ្ធិ ខេត្តព្រះវិហ៊ារ
៤០ សហគមន៍ភូមិបុស្ស ខេត្តព្រះវិហ៊ារ
៤១ សហគមន៍ដីធ្លីអូររំដួល ខេត្តព្រះវិហ៊ារ
៤២ សហគមន៍ប្រមេរ ខេត្តព្រះវិហ៊ារ
៤៣ សហគមន៍ដក់ពរ ខេត្តតាកែវ
៤៤ សហគមន៍កន្លែងខ្លា ខេត្តតាកែវ
៤៥ សហគមន៍កុកតារៀ ខេត្តតាកែវ
៤៦ សហគមន៍ត្រាពាំងក្រសាំង ខេត្តតាកែវ
៤៧ សហគមន៍កសិករកណ្ដាល ខេត្តតាកែវ
៤៨ លើកស្ទួយសិទ្ទិមនុស្ស និងដីធ្លី ខេត្តកណ្ដាល
៤៩ សហគមន៍ចេកមាស ខេត្តស្វាយរៀង
៥០ សហគមន៍មានជ័យ ខេត្តស្វាយរៀង
៥១ សហគមន៍អភិរក្សព្រៃឈើកំពង់អំពិល ខេត្តស្វាយរៀង​
៥២ សហគមន៍សាមគ្គីរមាសហែក ខេត្តស្វាយរៀង
៥៣ សហគមន៍ដីធ្លីអណ្ដូងត្របែក ខេត្តស្វាយរៀង
៥៤ សហគមន៍ចុងអំពិល ខេត្តព្រៃវែង
៥៥ សហគមន៍ស៊ាងឃ្វាង ខេត្តព្រៃវែង
៥៦ សហគមន៍ប្រស្រែ ខេត្តព្រៃវែង
៥៧ សហគមន៍ស្ពានឆេះ ខេត្តព្រះសីហនុ
៥៨ សហគមន៍អូរកម្ពុជា ខេត្តព្រះសីហនុ
៥៩ សហគមន៍បាតខ្ទះ ខេត្តព្រះសីហនុ
៦០ សហគមន៍ព្រែកត្រែង ខេត្តព្រះសីហនុ
៦១ សហគមន៍អណ្ដូងថ្ម ខេត្តព្រះសីហនុ
៦២ សហគមន៍សេអ៊ីប្រាំ ខេត្តព្រះសីហនុ
៦៣ សហគមន៍អូរត្រជាក់ចិត្ត ខេត្តព្រះសីហនុ
៦៤ សហគមន៍ក្បាលហុងទឹក ខេត្តព្រះសីហនុ
៦៥ សហគមន៍អូរដំរី ខេត្តព្រះសីហនុ
៦៦ សហគមន៍ថ្មធំ ខេត្តព្រះសីហនុ
៦៧ សហគមន៍អូរខ្សាច់ ខេត្តព្រះសីហនុ
៦៨ សហគមន៍កសិករអង្គស្វាយ ខេត្តកំពត
៦៩ សហគមន៍ស្រែប្រាំង ខេត្តត្បូងឃ្មុំ
៧០ សហគមន៍កំប្រើស ខេត្តត្បូងឃ្មុំ
៧១ សហគមន៍បុស្សស្នោ ខេត្តត្បូងឃ្មុំ
៧២ សហគមន៍ប្រឡោះ ខេត្តត្បូងឃ្មុំ
៧៣ សហគមន៍ខ្នងក្រពើ ខេត្តត្បូងឃ្មុំ
៧៤ សហគមន៍យើងខ្ញុំ ខេត្តត្បូងឃ្មុំ
៧៥ សហគមន៍កសិករមូលដ្ឋានប្រម៉ា ខេត្តក្រចេះ
៧៦ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center)
៧៧ អង្គការតម្លាភាពកម្ពុជា (TI-Cambodia)
៧៨ សហគមន៍ព្រែកតាគង់ ៦០ម៉ែត្រ ភ្នំពេញ
៧៩ សហគមន៍៩២ ភ្នំពេញ
៨០ សហគមន៍ឬស្សីស្រស់ ភ្នំពេញ
៨១ សហគមន៍ស្រ្តីឃ្លាំងសាំង ភ្នំពេញ
៨២ សហគមន៍ភូមិ២៣ ភ្នំពេញ
៨៣ សហគមន៍បឹងឈូក ភ្នំពេញ
៨៤ សហគមន៍ទួលសង្កែរអេ ភ្នំពេញ
៨៥ សហគមន៍ទួលសង្កែរប៊ី ភ្នំពេញ
៨៦ សហគមន៍ផ្លូវរថភ្លើង ភ្នំពេញ
៨៧ សហគមន៍ចំរើន ភ្នំពេញ
៨៨ អង្គការយុវកសិករដើម្បីអធិបតេយ្យភាពស្ពៀងនៅអាស៊ី​(YFS- ASIA)
៨៩ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​ដ៏​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. The Cambodian Human Rights & Development Association (ADHOC)
២. Coalition of Cambodia Farmers Community (CCFC)
៣. Rural Technology Support Organization in Cambodia (RCTSO)
៤. Independent Democratic Association of Informal Economy (IDEA)
៥. Ponleu Ney Kdey Sangkhum (PNKS)
៦. Cambodia Human Rights Task Force (CHRTF)
៧. Committee for Free and Fair Elections in Cambodia (COMFREL)
៨. Cambodian Food and Service Workers Federation (CFSWF)
៩. Cambodia’s Independent Civil Servants Association (CICA)
១០. Ponlok Khmer Organization (PKH)
១១. Cambodian Center for Human Rights (CCHR)
១២. Cambodian Youth Network (CYN)
១៣. Sahmakum Teang Tnaut (STT)
១៤. Equitable Cambodia (EC)
១៥. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១៦. Cambodian Institute for Democratic (CID)
១៧. Cambodian Human Rights Action Committee (CHRAC)
១៨. Cambodian Tourism Workers Union Federation (CTWUF)
១៩. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
២០. Coalition of Cambodian Apparel Workers Democratic Union (CCAWDU)
២១. Cambodian Alliance of Trade Unions (CATU)
២២. Center for Alliances of Labor and Human Rights (CENTRAL)
២៣. Young Farmers for Social Action (YPS)
២៤. People's Coalition on Food Sovereignty in Asia (PCFS-ASIA)
២៥. Asian Peasant Coalition (APC)
២៦. Farmers Livelihood Development (FLD)
២៧. Youth Resource Development Program (YRDP)
២៨. Farmer Community Protecting Land Rights Group 175, Koh Kong Province
២៩. Farmer Community Protecting Land Rights, Group 197, Koh Kong Province
៣០. Farmer Community Protecting Land Rights Group 843, Koh Kong Province
៣១. Farmer Community Protecting Land Rights Group 129, Koh Kong Province
៣២. Tanon Land Farmer Community Protecting Land Rights, Koh Kong Province
៣៣. Poor Farmer Community Protecting Land Rights Group 766, Koh Kong Province
៣៤. Reaksmey Samaki Farmer Community Protecting Land Rights, Kampong Speu Province
៣៥. Chambok Trang Farmer Community Protecting Land Rights, Kampong Speu Province
៣៦. Trapeang Chor Farmer Community Protecting Land Rights, Kampong Speu Province
៣៧. Omlaing Farmer Community Protecting Land Rights, Kampong Speu Province
៣៨. Brae Sakak community, Preah Vihear province
៣៩. Sangke Pi Mean Rith Community, Preah Vihear Province
៤០. Phum Bos Community, Preah Vihear province
៤១. O'Romduol Land Community, Preah Vihear Province
៤២. Premre Community, Preah Vihear Province
៤៣. Dok Por Community, Takeo Province
៤៤. Konleang Khla Community, Takeo Province
៤៥. Kok Ta Rie Community, Takeo Province
៤៦. Trapeang Krasaing Community, Takeo province
៤៧. Kandal Farmer Community, Takeo Province
៤៨. Promote Human Rights and Land, Kandal Province
៤៩. Chek Meas Community, Svay Rieng Province
៥០. Meanchey Community, Svay Rieng Province
៥១. Kampong Ampil Forest Conservation Community, Svay Rieng Province
៥២. Samaki Romeas Hek Community, Svay Rieng Province
៥៣. Andong Trabek Land Community, Svay Rieng Province
៥៤. Chong Ampil Community, Prey Veng Province
៥៥. Sang Kwang Community, Prey Veng Province
៥៦. Prasre Community, Prey Veng Province
៥៧. Spean Cheh Community, Sihanoukville Province
៥៨. O Kampuchea Community, Sihanoukville Province
៥៩. Bat Khteah Community, Sihanoukville Province
៦០. Prek Treng Community, Sihanoukville Province
៦១. Andong Thmor Community, Sihanoukville Province
៦២. Se Ai Pram Community, Sihanoukville Province
៦៣. O Tracheak Chet Community, Sihanoukville Province
៦៤. Kbal Hong Teuk Community, Sihanoukville Province
៦៥. O Damrey Community, Sihanoukville Province
៦៦. Thmor Thom Community, Sihanoukville Province
៦៧. O Khsach Community, Sihanoukville Province
៦៨. Ang Svay Farmer Community, Kampot Province
៦៩. Srae Prang Community, Tbong Khmum Province
៧០. Kambrae Community, Tbong Khmum Province
៧១. Bos Snaor Community, Tbong Khmum Province
៧២. Bro Laoh Community, Tbong Khmum Province
៧៣. Khnong Krapeu Community, Tbong Khmum Province
៧៤. Yeay Khnom community, Tbong Khmum province
៧៥. Proma Local Farmer Community, Kratie Province
៧៦. People Center for Development and Peace (PDP Center)
៧៧. Transparency International Cambodia (TI-Cambodia)
៧៨. Prek Ta Kong Community Road 60m, Phnom Penh
៧៩. 92 Community, Phnom Penh
៨០. Oysai Sros Community, Phnom Penh
៨១. Women Khleang Sang Community Phnom Penh
៨២. Phum 23 Community, Phnom Penh
៨៣. Boeung Chhouk Community, Phnom Penh
៨៤. Toul Sangke A Community Phnom Penh
៨៥. Toul Sangke B Community Phnom Penh
៨៦. Phnom Penh Railway Community, Phnom Penh
៨៧. Chamroeun Community, Phnom Penh
៨៨. Young Farmers for Sovereignty in Asia (YFS-ASIA)
៨៩. Labour Rights Supported Union of Khmer Employees of NagaWorld

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា