សេចក្តីថ្លែងការណ៍

ស្ថាប័ន​ឃ្លាំមើល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ទទួល​បណ្ដឹង​អំពី​ការ​រំលោភបំពាន​ជុំវិញ​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​

ចេញផ្សាយ ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិល
F T M

ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​បាន​ទទួល​ពាក្យបណ្ដឹង​ ​និង​បន្ត​ដំណើរ​ការពិនិត្យ​មើល​បណ្តឹង​ចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​និង​ការរំលោភ​លើ​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​ ​របស់​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដែល​ប្រព្រឹត្ត​ដោយ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ ​ដែល​ផ្តល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​

​បណ្ដឹង​នេះ​ត្រូវ​បាន​ដាក់​ក្នុងនាម​ជា​អ្នក​ខ្ចីប្រាក់​ដែល​រង​ផល​ប៉ះពាល់​ ​តំណាងដោយ​អង្គការ​សមធម៌​កម្ពុជា​ ​និង​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ ​។​ ​បណ្ដឹង​នេះ​រៀបរាប់​លម្អិត​អំពី​របៀប​ដែល​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បរាជ័យ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ​ដើម្បី​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដោយ​ហ្មត់ចត់​ ​និង​ត្រួតពិនិត្យ​គម្រោង​នានា​ ​ដើម្បី​ធានា​បាន​នូវ​ការ​អនុលោម​តាម​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​ ​។​ ​ជា​លទ្ធផល​ ​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បណ្តាលមកពី​ការ​វិនិយោគ​ទុន​ ​និង​ក​ម្ចី​ឥណទាន​របស់​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ ​ដែល​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​ដូចជា​ ​ធនាគារ​អេ​ស៊ី​លីដា​ ​ធនាគារ​ហត្ថា​ ​ធនាគារ​ស្ថាបនា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ដែល​រួមគ្នា​កាន់កាប់​ប្រមាណ​ជា​ ​៧​៥​ភាគរយ​ ​នៃ​ក​ម្ចី​ឥ​ទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​ទាំងមូល​ ​។​ ​

​​

ការ​វិនិយោគ​ប្រកបដោយ​គ្រោះថ្នាក់​ ​និង​ខ្វះ​ការ​ចាត់វិធានការ​ចាំបាច់​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពាក់ព័ន្ធ​នឹង​គម្រោង​ក​ម្ចី​ឥណទាន​ខ្នាត​តូច​របស់​ខ្លួន​ ​បាន​បំផ្លិចបំផ្លាញ​ការរស់នៅ​ ​និង​ខូចខាត​ដល់​សហគមន៍​ជាច្រើន​នៅ​ក្នុង​ប្រទេស​ ​ហើយ​ពួកគេ​ត្រូវតែ​ចាត់វិធានការ​ ​ដើម្បី​ផ្ដល់​ការ​អនុគ្រោះ​ពិតប្រាកដ​សម្រាប់​អ្នក​ខ្ចីប្រាក់​ទាំងនេះ

ស្ថាប័ន​ទាំង​ប្រាំមួយ​ទទួល​បានការ​អនុម័ត​ទឹកប្រាក់​ច្រើនជាង​៤​០​០​លាន​ដុល្លារ​ ​ពី​មូលនិធិ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​នៅ​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​ ​រួម​មាន​ក​ម្ចី​ឥណទាន​ដោយ​ផ្ទាល់​ ​ក​ម្ចី​បញ្ចូល​គ្នា​ ​ក​ម្ចី​ឥណទាន​និង​ការ​វិនិយោគ​ផ្អែកលើ​សមភាព​ពី​មូលនិធិ​ដែល​គាំទ្រ​ដោយមាន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​។​ ​ម្ចាស់​បណ្ដឹង​អំពាវនាវ​ឱ្យ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ចាប់ផ្ដើម​ស៊ើប​អង្កេត​ជាបន្ទាន់​ ​ទៅលើ​ការខូចខាត​បង្កឡើង​ដោយ​ការ​វិនិយោគ​ទាំងនេះ​ ​។​ ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ ​នឹង​ពិនិត្យមើល​បណ្ដឹង​ ​ហើយ​ម្ចាស់​បណ្ដឹង​អាច​ជ្រើសរើស​រវាង​ការ​ដោះស្រាយ​វិវាទ​ឬ​ការ​អនុវត្ត​វាយ​តម្លៃ​ ​និង​ការស៊ើបអង្កេត​ ​ដើម្បី​កំណត់​ពី​ទំហំ​ទាំងមូល​ ​និង​វិសាលភាព​នៃ​ការ​រំលោភបំពាន​លើ​គោល​នយោបាយ​ ​និង​បទដ្ឋាន​អនុវត្ត​ស្ដង់​ដារ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​។​

អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ ”​ម្ចាស់​បណ្ដឹង​ទាំងនេះ​ ​ប្រឈម​នឹង​ហា​និ​ភ័យ​ក្នុង​ការ​ចែករំលែក​បទពិសោធន៍​របស់​ពួកគេ​ ​ដើម្បី​លាតត្រដាង​អំពី​ការខូចខាត​ ​និង​ការ​រំលោភបំពាន​ដែល​ប្រព្រឹត្ត​ដោយ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​នៅ​កម្ពុជា​” ​។​ ​អ្នកនាង​បន្ថែម​ថា​ “​ការ​វិនិយោគ​ប្រកបដោយ​គ្រោះថ្នាក់​ ​និង​ខ្វះ​ការ​ចាត់វិធានការ​ចាំបាច់​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពាក់ព័ន្ធ​នឹង​គម្រោង​ក​ម្ចី​ឥណទាន​ខ្នាត​តូច​របស់​ខ្លួន​ ​បាន​បំផ្លិចបំផ្លាញ​ការរស់នៅ​ ​និង​ខូចខាត​ដល់​សហគមន៍​ជាច្រើន​នៅ​ក្នុង​ប្រទេស​ ​ហើយ​ពួកគេ​ត្រូវតែ​ចាត់វិធានការ​ ​ដើម្បី​ផ្ដល់​ការ​អនុគ្រោះ​ពិតប្រាកដ​សម្រាប់​អ្នក​ខ្ចីប្រាក់​ទាំងនេះ​” ​។​

​តាមដែល​យើងខ្ញុំ​បាន​ដឹង​ ​នេះ​គឺជា​បណ្ដឹង​លើកទីមួយ​ដែល​ត្រូវ​បាន​ទទួលយក​ដោយ​ ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ដោះស្រាយ​វិវាទ​ ​ដោយ​បាន​ចោទប្រកាន់​ទៅលើ​ការ​រំលោភបំពាន​នៃ​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដោយសារ​ការ​វិនិយោគ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​អ្នកផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​ ​។​ ​បណ្ដឹង​នេះ​ ​បង្ហាញ​ថា​ ​គម្រោង​ឥណទាន​ខ្នាត​តូច​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បាន​រំលោភបំពាន​ដោយ​ផ្ទាល់​ទៅលើ​ “​បញ្ជី​លើកលែង​”​របស់​ខ្លួន​ ​ក្នុង​ការ​ហាមឃាត់​ការ​វិនិយោគ​មួយ​ចំនួន​ ​ដែល​ពាក់ព័ន្ធ​នឹង​ ​ពលកម្ម​កុមារ​ ​និង​កា​រំលោភ​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគតិច​ដោយ​គ្មាន​ការ​យល់ព្រម​ ​ក៏ដូចជា​ការ​រំលោភបំពាន​បទដ្ឋាន​អនុវត្ត​ស្តង់​ដារ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ខាងក្រោម​នេះ​៖​
 ​បទដ្ឋាន​អនុវត្ដន៍​ទី​១​៖​ ​ការ​វាយ​តម្លៃ​ ​និង​ការ​គ្រប់គ្រង​ ​ផល​ប៉ះពាល់​និង​ហា​និ​ភ័យ​លើ​បរិស្ថាន​និង​សង្គម​
 បទដ្ឋាន​អនុវត្ដន៍​ទី​២​៖​ ​លក្ខខណ្ឌ​ការងារ​ ​និង​ពលកម្ម​
 បទដ្ឋាន​អនុវត្ដន៍​ទី​៤​៖​ ​សុខភាព​ ​សុវត្ថិភាព​ ​និង​សន្តិសុខ​សហគមន៍​
 បទដ្ឋាន​អនុវត្ដន៍​ទី​៥​៖​ ​លទ្ធកម្ម​ដីធ្លី​ (​ការ​ទទួល​បាន​ដី​) ​និង​ការ​តាំងទីលំនៅ​ថ្មី​ដោយ​មិន​ស្ម័គ្រចិត្ត​
 បទដ្ឋាន​អនុវត្ដន៍​ទី​៧​៖​ ​ជនជាតិ​ដើម​ភាគតិច​

​ពួកគេ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ស៊ើប​អង្កេត​ការ​រំលោភបំពាន​ទាំងនេះ​ដោយ​ឯករាជ្យ​ ​និង​ផ្ដល់​សំណង​សមរម្យ​ដល់​ជនរងគ្រោះ​ដែល​រង​ការខូចខាត​ដោយ​ការ​វិនិយោគ​ខ្វះ​ការប្រុងប្រយ័ត្ន​របស់​ពួកគេ​ ​ព្រមទាំង​ពង្រឹង​ការ​ការពារ​អ្នកប្រើប្រាស់​ ​ក៏ដូចជា​បង្កើត​ប្រព័ន្ធ​ឃ្លាំមើល​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ដើម្បី​បញ្ចៀស​ការខូចខាត​ដែល​បង្ក​ដោយ​ការ​វិនិយោគ​នៅ​ថ្ងៃ​អនាគត​ទៀត

ក​ម្ចី​ឥណទាន​ខ្នាត​តូច​ចំនួន​ ​ជិត​បី​លាន​ក​ម្ចី ​សរុប​ជា​ទឹកប្រាក់​ជាង​ ​១​៤​ពាន់​លាន​ដុល្លារ​ ​គឺ​កំពុង​ជាប់ជំពាក់​ដោយ​ប្រជាពលរដ្ឋ​តាម​គ្រួសារ​ ​ហើយ​នេះ​តម្រូវ​ឱ្យ​មាន​សវនកម្ម​ទាំងស្រុង​ជាបន្ទាន់​លើ​វិ​ស​័​យក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​ ​ដើម្បី​កំណត់​ពី​វិសាលភាព​ ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការខូចខាត​ ​ពាក់ព័ន្ធ​នឹង​ក​ម្ចី​ឥណទាន​ទាំងនេះ​នៅ​ទូទាំង​ប្រទេស​ ​។​

​លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ “​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ​បង្កឡើង​ដោយ​វិ​ស​័​យ​នេះ​ ​គឺ​បន្ត​កើតមានឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ហើយ​យើង​សង្ឃឹម​ថា​ ​ព័ត៌មាន​លម្អិត​ដែល​បាន​ផ្ដល់​នៅ​ក្នុង​បណ្ដឹង​នេះ​ ​នឹង​ដើរតួ​ជា​ការ​អំពាវនាវ​រំលឹក​ ​ដល់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​។​ ​លោក​បាន​បន្ត​ថា​ “​ពួកគេ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ស៊ើប​អង្កេត​ការ​រំលោភបំពាន​ទាំងនេះ​ដោយ​ឯករាជ្យ​ ​និង​ផ្ដល់​សំណង​សមរម្យ​ដល់​ជនរងគ្រោះ​ដែល​រង​ការខូចខាត​ដោយ​ការ​វិនិយោគ​ខ្វះ​ការប្រុងប្រយ័ត្ន​របស់​ពួកគេ​ ​ព្រមទាំង​ពង្រឹង​ការ​ការពារ​អ្នកប្រើប្រាស់​ ​ក៏ដូចជា​បង្កើត​ប្រព័ន្ធ​ឃ្លាំមើល​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ដើម្បី​បញ្ចៀស​ការខូចខាត​ដែល​បង្ក​ដោយ​ការ​វិនិយោគ​នៅ​ថ្ងៃ​អនាគត​ទៀត​ ​៕​

សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​៖​
 ​លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​តាមរយៈ​ ​Signal​: +​៨​៥​៥​ ​១​២​ ​៧​៩​១​ ​៧​០​០​ (​ភាសាខ្មែរ​ ​និង​អង់គ្លេស​)
 លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​: +​៨​៥​៥​ ​១​០​ ​៣​២​៧​ ​៧​៧​០​ (​ភាសាខ្មែរ​)
 ​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​: +​៨​៥​៥​ ​១​២​២​១​៤​ ​៤​៥​៤​ (​ភាសា​អង់គ្លេស​)

សាវតារ​
​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​៖​ ​អង្គការ​លី​កា​ដូ ​និង​ ​អង្គការ​សមធម៌​កម្ពុជា​បាន​សហការ​គ្នា​ ​ចេញផ្សាយ​របាយការណ៍​រួម​មួយ​ស្ដីពី​ សិទ្ធិ​ទទួល​បានការ​អនុគ្រោះ​ ​សំឡេង​សហគមន៍​ដីធ្លី​ដែល​ជាប់ជំពាក់​បំណុល​​ ​ដែល​បង្ហាញ​ពី​កា​រំលោភ​សិទ្ធិមនុស្ស​ទាក់ទង​នឹង​បំណុល​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​សហគមន៍​ចំនួន​ ​១​៤​ ​នៃ​ខេត្ត​ចំនួន​ប្រាំបួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​របាយការណ៍​នេះ​រួម​មានការ​សម្ភាសន៍​ជាមួយ​ប្រជា​សហគមន៍​រាប់​រយ​នាក់​នៅ​ទូទាំង​ប្រទេស​ ​និង​បាន​ចងក្រង​ការ​រំលោភបំពាន​យ៉ាង​ទូលំទូលាយ​ ​និង​ជា​ប្រព័ន្ធ​ដោយ​អ្នកផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​គាំទ្រ​ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​។​ ​របាយការណ៍​នេះ​ ​បាន​ចងក្រង​ការ​រំលោភបំពាន​ជាច្រើន​ ​ទាក់ទង​នឹង​បំណុល​ឥណទាន​ខ្នាត​តូច​ ​ក្នុង​នោះ​រួម​មាន​ ​ការ​អនុវត្ត​ការ​ផ្ដល់​ប្រាក់​ក​ម្ចី​បែប​កេង​ប្រ​វញ្ច​ ​កា​រលក់​ដី​ដោយបង្ខំ​ ​ការ​គំរាមកំហែង​ ​ពលកម្ម​កុមារ​ ​និង​ការ​បង្កើន​បន្ទុក​បំណុល​សម្រាប់​អ្នក​ខ្ចីប្រាក់​ ​។​

​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៩​ ​អង្គការ​លី​កា​ដូ ​បាន​ចេញផ្សាយ​របាយការណ៍​ចំនួន​បី​ផ្សេងទៀត​ ​ជាមួយនឹង​អង្គការសង្គម​ស៊ីវិល​ក្នុងស្រុក​ ​ដែល​បង្ហាញ​ពី​វិបត្តិ​ជំពាក់​បំណុល​វ័ណ្ឌក​នៅ​ក្នុង​ប្រទេស​ ​។​ ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​របាយការណ៍​ស្ដីពី​ “​ធ្វើការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​៖​ ​ភាព​ជំពាក់​បំណុល​ច្រើនលើស​លុប​ក្នុង​វិ​ស័​យ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​” ​ត្រូវ​បាន​ចេញផ្សាយ​ជាមួយ​អង្គការ​សិទ្ធិ​ការងារ​សង់​ត្រា​ល់ ​។​ ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​០​ ​អង្គការ​លី​កា​ដូ ​បាន​ចេញផ្សាយ​របាយការណ៍​ស្ដីពី​ “ការ​នាំឲ្យ​មាន​ចំណាកស្រុក​៖​បទពិសោធន៍​នៃ​ភូមិ​មួយ​អំពី​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ការ​ចំណាកស្រុក​ឆ្លង​ដែន​​” ​ហើយ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​១​៩​ ​អង្គការ​សមាគម​ធាងត្នោត​ដែល​ធ្វើការ​លើ​សិទ្ធិ​ក្នុង​ទីក្រុង​ ​និង​អង្គការ​លី​កា​ដូ ​បាន​ចេញផ្សាយ​របាយការណ៍​ស្ដីពី​ “​ការ​ធ្វើឲ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ​៖​ការ​បាត់បង់​ដីធ្លី​ ​និង​ការរំលោភ​បំពាន់​ក្នុ្ក​ង​វិ​ស​័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​” ​។​

​បច្ចុប្បន្ន​ ​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ជាប់ជំពាក់​ក​ម្ចី​ឥណទាន​ច្រើនជាង​គេ​នៅ​ក្នុង​ពិភពលោក​ ​។​ ​ប្រជាពលរដ្ឋ​ចំនួន​ ​៩​៥​% ​មាន​ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​ ​តិច​ជាង​ចំនួន​ក​ម្ចី​គិត​ជាមធ្យម​នេះ​ទៅទៀត​ ​ហើយ​ជា​ញឹកញាប់​ ​ក​ម្ចី​ឥណទាន​ខ្នាត​តូច​ ​ត្រូវ​តម្រូវ​ឱ្យ​ដាក់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជា​ទ្រព្យ​ធានា​ ​។​ ​ទោះបីជា​មានការ​ចងក្រង​ឯកសារ​ជាច្រើន​ ​ដែល​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ ​ទាក់ទង​នឹង​ក​ម្ចី​ឥណទាន​ទាំងនេះ​ក៏ដោយ​ ​ក៏​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​អ្នកផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ ​នៅតែ​បន្ត​ទទួល​បាន​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​នៅ​ក្នុង​មូលនិធិ​របស់​ស្ថាប័ន​ជាច្រើន​ដូចជា​ ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​និង​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​អង្គការ​អភិវឌ្ឍន៍​នៃ​រដ្ឋ​នៅ​សហភាព​អឺរ៉ុប​ ​ដូចជា​ ​ធនាគារ​អភិវឌ្ឍន៍​ប្រទេស​អាល្លឺម៉ង់​ ធនាគារអភិវឌ្ឍន៍របស់ប្រទេសហូឡង់ (​F​M​O), ​Prop​arc​o, Finn​fund​, ​Nor​fund​, O​e​E​B, ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ប្រទេស​ស៊ុ​យ​អែ​ត​ (S​I​D​A​) ​និង​វិនិ​យោគិន​ឯកជន​មកពី​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​ ​៕​

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា