សេចក្តីថ្លែងការណ៍

សូម​ដោះលែង​ ​និង​ទម្លាក់​ចោល​បទ​ចោទ​លើ​បុគ្គលិក​ CC​F​C ​ជាបន្ទាន់​

ចេញផ្សាយ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២៣; ក្រុមសង្គមស៊ីវិល
F T M

ការ​ចាប់ខ្លួន​បុគ្គលិក​បី​រូប​របស់​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CC​F​C) ​និង​ការ​សម្រេច​ចោទប្រកាន់​ដែល​មិន​សម​ហេតុផល​ ​ដែល​បាន​ចោទ​ពី​បទ​ញុះញង់​ ​និង​រួមគំនិតក្បត់​ប្រឆាំង​នឹងជា​តិ ​គឺជា​ករណី​មួយ​បន្ថែម​ទៀត​ ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើឡើង​ ​ដើម្បី​ការ​ឃុំ​ខ្លួន​អ្នកការពារ​សិទ្ធិមនុស្ស​ចំពោះ​ភាព​សកម្ម​និយម​ដោយ​អហិង្សា​របស់​ពួកគេ​ ​។​

​យើងខ្ញុំ​ជា​ក្រុម​សង្គម​​ស៊ីវិល​ ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​ទាមទារ​ឱ្យ​បញ្ឈប់​នូវ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ចំពោះ​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងអស់​ ​និង​សូម​អំពាវនាវ​ឱ្យ​ដោះលែង​បុគ្គលិក​សមាគម​ CC​F​C ​ទាំង​បី​រូប​ជាបន្ទាន់​ ​និង​ដោយ​ឥត​លក្ខខណ្ឌ​ ​ដើម្បី​អ្នក​ទាំង​បី​មាន​សេរីភាព​ក្នុង​ការ​បំ​ពេញការ​ងារ​សំខាន់​ៗ​បន្ត​ទៀត​ ​។​

កាល​ពីព្រឹក​ថ្ងៃ​ទី​ ​១​៨​ ​ខែ​ឧសភា​ ​នគរបាល​បាន​សម្រេច​ឃាត់ខ្លួន​លោក​ ថេ​ង​ ​សាវឿន​ ​ប្រធាន​សមាគម​ CC​F​C ​លោក​ ញិ​ល​ ​ភាព​ ​ម​ន្រ្តី​ជាន់ខ្ពស់​សមាគម​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ម​ន្រី្ត​សម្របសម្រួល​សហគមន៍​ ​ជា​ផ្លូវការ​។​ ​ពួកគេ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ជាលើកដំបូង​ក្នុង​ខេត្ត​ក្រចេះ​ ​នៅតាមផ្លូវ​ទៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ​១​៧​ ​ខែ​ឧសភា​ ​ខណៈ​ពេល​ដែល​ពួកគេ​កំពុងតែ​ធ្វើដំណើរ​ជាមួយនឹង​មនុស្ស​រាប់​សិប​នាក់​ផ្សេងទៀត​ ​ក្រោយ​ពី​ចូលរួម​កម្មវិធី​នៅ​ឯ​ខេត្ត​រតនគិរី​ ​ហើយ​ក្រោយមក​អ្នក​ទាំងនោះ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​ ​។​

​មានតែ​ ​សាវឿន​ ​ទេ​ ​ដែល​បាន​ជួប​និយាយ​ជាមួយ​មេធាវី​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ឧសភា​ ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​ ​បន្ទាប់ពី​ការ​ឃាត់ខ្លួន​គាត់​នៅ​ខេត្ត​ក្រចេះ​ ​និង​មុន​ពេល​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​រតនគិរី​ ​។​ ​នៅ​ថ្ងៃ​ទី​២​២​ ​ខែ​ឧសភា​ ​មេធាវី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​កូនក្តី​ម្តងទៀត​ ​អំឡុង​ពេល​ការសាកសួរ​ចម្លើយ​នៅ​តុលាការ​ខេត្ត​រតនគិរី​ ​។​

​កាលពី​រសៀល​ថ្ងៃ​ ​២​២​ ​ខែ​ឧសភា​ ​ចៅក្រម​ស៊ើបសួរ​ ​លោក​ ​សាយ​ គួ​ហាវ​ ​បាន​សម្រេច​ចោទប្រកាន់​ ​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​លោក​ ​ថា​ន់ ​ហា​ច​ ​ពី​បទ​ ​រួមគំនិតក្បត់​ ​មាត្រា​ ​៤​៥​៣​ ​និង​បទ​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អ្នក​ទាំង​បី​ប្រឈម​នឹង​ជាប់ពន្ធនាគារ​ដល់​ ​១​០​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ទឹកប្រាក់​រហូតដល់​ ​៤​ ​លាន​ ​រៀល​ (​ប្រហែល​១​.​០​០​០​ ​ដុល្លារ​) ​ប្រសិនបើ​រក​ឃើញ​ថា​មានទោស​ ​។​ ​ដោយឡែក​យោង​តាម​សេចក្តីថ្លែង​ការណ៍​របស់​សាលាដំបូង​ខេត្ត​រតនគិរី​ ​លោក​បណ្ឌិត​ ​ចាន់​ ​វិបុល​ ​ក៏​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទល្មើស​ដូច​អ្នក​ទាំង​បី​ខាងលើ​ផង​ដែរ​ ​។​

​ការចោទប្រកាន់​ទាំងនេះ​ ​គឺជា​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់​ ​។​ ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CC​F​C) ​គឺជា​សមាគម​កសិករ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២​០​១​១​ ​ហើយ​ធ្វើការ​ជាមួយ​សហគមន៍​ ​ជាង​ ​៧​០​ ​សហគមន៍​នៅ​ទូទាំង​ ​១​០​ ​ខេត្ត​ ​ដើម្បី​ជួយ​ដល់​កសិករ​ដែល​រង​គ្រាះ​ដោយ​ការ​បណ្តេញ​ចេញ​ ​និង​លើក​ក​ម្ពស់​សិទ្ធិ​ដីធ្លី​ដែល​ជា​តម្រូវ​ការចាំបាច់​បំផុត​ ​។​ ​សមាគម​ធ្វើការ​ជួយ​គំា​ទ្រ​ដល់​សហគមន៍​ឱ្យ​យល់​ដឹង​ពី​សិទ្ធិ​ ​និង​ការ​តស៊ូ​មតិ​ ​ដើម្បី​ការ​រស់​ល្អ​ប្រសើរ​ ​និង​សិទ្ធិ​មាន​ដីធ្លី​សម្រាប់​កសិករ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ​។​

​ការងារ​របស់​សកម្មជន​សិទិ្ធ​មនុស្ស​ ​មិន​ត្រូវ​ប្រដូច​នឹង​សកម្មភាព​បទល្មើស​ព្រហ្មទណ្ឌ​ ​ដូចជា​ការ​ញុះញង់​ ​ឬ​រួមគំនិតក្បត់​ប្រឆាំង​នឹងជា​តិ ​ឡើយ​ ​។​ ​ការ​ចាប់ខ្លួន​បុគ្គលិក​សមាគម​ CC​F​C ​នឹង​មិន​អាច​ដោះស្រាយបញ្ហា​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ ​ដែល​បាន​កើតឡើង​មក​លើ​សមាជិក​របស់​សមាគម​នោះ​ទេ​ ​។​ ​ហើយ​វាក​៏​នឹង​មិន​អាច​បំបិទ​សំឡេង​របស់​អ្នកដឹកនាំ​និង​តំណាង​សហគមន៍​ ​ដែល​កំពុង​ទាមទារ​រក​យុត្តិធម៌​សម្រាប់​សមាជិក​សហគមន៍​ ​មិត្តភក្តិ​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​។​

​ការ​ចាប់ខ្លួន​ទាំងនេះ​ ​ធ្វើ​ឱ្យ​កើតឡើង​នូវ​ការ​តវ៉ា​ជាច្រើន​ថ្ងៃ​ពីសំណាក់​សហគមន៍​នៅ​ទូទាំង​ប្រទេស​ ​ដែល​សហគមន៍​ទាំងនោះ​ដឹង​យ៉ាង​ច្បាស់​ថា​ ​ការ​ចាប់ខ្លួន​គឺ​ដើម្បី​រារាំង​ភាព​សកម្ម​និយម​របស់​ពួកគេ​ ​ហើយនិង​រារាំង​ការស្វែងរក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ដីធ្លី​របស់​ពួកគេ​ ​។​

​អាជ្ញាធរ​ត្រូវ​ដោះលែង​ ​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​ ​លោក​ ​ថា​ន់ ​ហា​ច​ ​ជាបន្ទាន់​ ​ហើយ​បទចោទប្រកាន់​ទាំងអស់​ ​គួរ​ត្រូវ​ទម្លាក់​ចោល​ ​។​ ​ការ​ប្រមូលផ្តុំ​របស់​សហគមន៍​មូលដ្ឋាន​ ​មិនមែន​ជា​បទឧក្រិដ្ឋ​ ​។​ ​ការ​ដោះលែង​សកម្មជន​ទាំងនេះ​ ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​សន្តិភាព​ ​និង​យុត្តិធម៌​ពិតប្រាកដ​ ​សម្រាប់​ទាំងអស់គ្នា​ ​៕​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
២. សហគមន៍ដីធ្លីភូមិព្រលាន ២៤៣ (កោះកុង)
៣. សហគមន៍កសិករក្រីក្រជនបទ ៩៥៥ (កោះកុង)
៤. សហគមន៍អមលាំង (កំពង់ស្ពឺ)
៥. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៦. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
៧. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៨. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៩. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
១០. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១២. សហភាពការងារកម្ពុជា (CLC)
១៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៤. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៥. បណ្តាញយុវជនកម្ពុជា (CYN)
១៦. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១៧. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៨. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
១៩. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២០. សហគមន៍ដីធ្លីជីខលើ (កោះកុង)
២១. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
២២. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
២៣. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
២៤. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
២៥. អង្គការសមធម៌កម្ពុជា (EC)
២៦. សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)
២៧. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
២៨. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៩. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
៣០. សហគមន៍ឃ្មុំស្រករថ្លុកឫស្សី (កំពង់ធំ)
៣១. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៣២. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
៣៣. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល (L.R.S.U)
៣៤. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៣៥. សហគមន៍មានជ័យ (ស្វាយរៀង)
៣៦. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
៣៧. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
៣៨. សហគមន៍ភ្នំក្រោម (សៀមរាប)
៣៩. សហគមន៍ភ្នំទទឹង (កំពត)
៤០. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៤១. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៤២. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៤៣. សហគមន៍ព្រៃឡង់ (ព្រះវិហារ)
៤៤. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៤៥. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៤៦. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៤៧. អង្គការសមាគមធាងត្នោត (STT)
៤៨. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៤៩. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
៥០. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
៥១. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៥២. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៥៣. សហគមន៍ដីធ្លីតានី (សៀមរាប)
៥៤. សហគមន៍ដីធ្លីតានូន (កោះកុង)
៥៥. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
៥៦. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៥៧. សហគមន៍ថ្មដា (ពោធិ៍សាត់)
៥៨. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៥៩. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
៦០. សហគមន៍ត្រពាំងព្រីង(ត្បូងឃ្មុំ)
៦១. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា