សេចក្តីថ្លែងការណ៍

​ការ​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​នៅ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០២៣; ក្រុមសង្គមស៊ីវិល
F T M

​ក្នុង​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​ ​យើងខ្ញុំ​ជា​អង្គការសង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​ចាត់វិធានការ​ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ជាក់លាក់​ ​ដើម្បី​ធានា​នូវ​ការស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ឯករាជ្យ​ ​និង​តម្លា​ភាព​ ​ទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​។​

​ចាប់តាំង​ពី​ឆ្នាំ​១​៩​៩​៤​ ​យ៉ាងហោចណាស់​អ្នក​សារ​ព័ត៌មាន​ចំនួន​១​៥​នាក់​ ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ក្នុងចំណោម​នោះ​ ​អ្នក​សារ​ព័ត៌មាន​ចំនួន​១​២​នាក់​បាន​រាយការណ៍​អំពី​បញ្ហា​រសើប​នៅ​ពេល​ពួកគេ​ត្រូវ​បាន​សម្លាប់​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​គ្មាន​ជនល្មើស​ណា​ម្នាក់​ត្រូវ​បាន​នាំមក​ផ្តន្ទាទោស​ចំពោះ​ករណី​ទាំងអស់​នេះ​ទេ​ ។​

និ​ទណ្ឌ​ភាព​ចំពោះ​បទឧក្រិដ្ឋ​បែប​នេះ​ ​មិនមែន​កើតមាន​ចំពោះតែ​ទៅលើ​ការវាយប្រហារ​លើ​អ្នក​សារ​ព័ត៌មាន​ប៉ុណ្ណោះ​ទេ​ ​។​ ​កង្វះខាត​នូវ​ការស៊ើបអង្កេត​ ​និង​នីតិវិធី​ព្រហ្មទណ្ឌ​ត្រឹមត្រូវ​ចំពោះ​ឃាតកម្ម​លើ​សកម្មជន​ ​បរិស្ថាន​ ​លោក​ ​ឈុត​ ​វុទ្ធី​ ​សកម្មជន​សហជីព​ ​លោក​ ​ជា​ ​វិជ្ជា​ ​និង​លោក​ ​រស់​ សុ​វណ្ណា​រ៉េត​ ​អ្នកវិភាគ​នយោបាយ​ ​លោក​បណ្ឌិត​ ​កែម​ ឡី ​កាន់តែ​បង្ហាញ​ពី​ការ​រីក​រាលដាល​នៃ​វប្បធម៌​និ​ទណ្ឌ​ភាព​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ ​។​ ​ករណី​រៀបរាប់​ខាងលើ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ករណី​ជាច្រើន​ទៀត​នៃ​ការ​រំលោភបំពាន​លើ​អ្នក​សារ​ព័ត៌មាន​ ​អ្នកការពារ​សិទ្ធិមនុស្ស​ ​សមាជិក​នយោបាយ​ជំទាស់​ ​សហជីព​ ​និង​សកម្មជន​ផ្សេងៗ​ទៀត​ ​ដែល​ករណី​ពួកគេ​មិន​ត្រូវ​បាន​ដោះស្រាយ​ពីសំណាក់​ស្ថាប័ន​ ​ដែល​មាន​តួនាទី​ការពារ​សិទ្ធិ​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​

​ការ​យាយី​ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​នៅតែ​ជា​ក្តី​បារម្ភ​នៅ​ឆ្នាំ​២​០​២​៣​នេះ​ ​។​ ​យោង​តាម​សមាគម​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (ខេ​ម​បូ​ចា) ​អ្នក​សារ​ព័ត៌មាន​ចំនួន​៣​០​នាក់​រង​ការ​យាយី​ក្នុងរយៈពេល​១​០​ខែ​ចុងក្រោយ​នេះ​ (​ពី​ខែ​មករា​ ​ដល់​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​) ​។​ ​ក្នុងចំណោម​អ្នក​សារ​ព័ត៌មាន​ទាំង​៣​០​នាក់​នេះ​ ​២​៣​នាក់​ទទួលរង​អំពើ​ហិង្សា​ ​និង​ការ​គំរាមកំហែង​ ​៤​នាក់​ប្រឈម​នឹង​ការ​យាយី​តាមផ្លូវ​តុលាការ​ ​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​សួរ​ចម្លើយ​។​ ​បន្ថែម​ពី​នេះ​ ​អាជ្ញា​ប​ណ្ណ​សារ​ព័ត៌មាន​ចំនួន​៥​ត្រូវ​បាន​ដកហូត​។​ ​ជា​លទ្ធផល​ ​អង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​នៅ​លេខ​១​៤​៧​ ​ក្នុងចំណោម​១​៨​០​ប្រទេស​នៅ​ក្នុង​ ​ឆ្នាំ​២​០​២​៣​ ​ដូច្នេះ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​៥​លេខ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២​០​២​២​ ​។​

​ការ​ដៅ​មុខសញ្ញា​លើ​អ្នក​សារ​ព័ត៌មាន​ ​ជាពិសេស​អ្នក​ដែល​កំពុង​រាយការណ៍​លើ​ប្រធាន​បទ​សិទ្ធិមនុស្ស​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​ខាង​ការ​បញ្ចេញមតិ​និង​សារ​ព័ត៌មាន​ ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​សាធារណជន ​។​ ​ការ​យាយី​ ​និង​ការ​ធ្វើទុក្ខបុកម្នេញ​នេះ​កាន់តែ​បង្ក​ផល​លំបាក​ថែមទៀត​ក្នុង​ការ​នាំ​ឱ្យ​បុគ្គល​មានអំណាច​ទទួលខុសត្រូវ​ចំពោះ​កំហុស​របស់​ខ្លួន​។​ ​នៅពេលដែល​អាជ្ញាធរ​មិនបាន​ធ្វើ​ការស៊ើបអង្កេត​ត្រឹមត្រូវ​ ​និង​ផ្តន្ទាទោស​អ្នក​ប្រព្រឹត្តឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារ​ព័ត៌មាន​ ​ជា​សារ​មួយ​បង្ហាញ​ថា​ឧក្រិដ្ឋកម្ម​បែប​នេះ​ត្រូវ​បាន​អនុញ្ញាត​ ​។​

​ដូច្នេះ​ ​យើងខ្ញុំ​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ទៅលើ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​លើ​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​។​ ​ការស៊ើបអង្កេត​ទាំងនេះ​ត្រូវតែ​ប្រព្រឹត្តទៅ​ដោយ​ឆាប់រហ័ស​ ​និង​ស្របតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​រួមបញ្ចូល​ទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​ ​ផែនការ​សកម្មភាព​នៃ​អង្គការសហប្រជាជាតិ​ស្តីពី​សុវត្ថិភាព​របស់​អ្នក​សារ​ព័ត៌មាន​ ​និង​បញ្ហា​និ​ទណ្ឌ​ភាព​ ​និង​គោលការណ៍​សម្រាប់​ការពារ​ ​និង​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​តាមរយៈ​សកម្មភាព​ប្រឆាំង​និ​ទណ្ឌ​ភាព​ ​ដែល​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​បាន​ធ្វើ​បច្ចុប្បន្នភាព​ ​។​

​យើងខ្ញុំ​សូម​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នក​ទាំងឡាយ​ណា​ ​ដែល​សិទ្ធិ​របស់​គេ​មិន​ត្រូវ​បាន​អើពើ​ ​។​ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ថ្កោលទោស​ ​និង​បញ្ចប់​នូវ​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​៕

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. ​​សមាគម​ស​ម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (ខេ​ម​បូ​ចា)
២. ​​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​សង់​ត្រា​ល់)
៣. ​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (​ម​.​ស​.​ម​.​ក​)
៤. ​​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CC​I​M​)
៥. ​​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​(​សមាគម​អា​ដ​ហុ​ក​)
៦. ​​សមាគមកម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (C​I​W​A​)
៧. ​​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​(​លី​កា​ដូ)
៨. ​​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​)
៩. ​​សហ​ព័ន្ធ​សហជីព​សេរី​ឯករាជ្យ​ (​F​U​F​I​)
១០. ​​សហ​ព័ន្ធ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ (​F​T​U​W​KC)
១១. ​​សហ​ព័ន្ធ​សហជីព​ឯករាជ្យ​ (​IN​T​U​F​E​)
១២. ​​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កា​ស៊ី​ណូ ​ណា​ហ្គាវើ​ល​ដ៍ (​L​RSU)
១៣. ​​អង្គការ​សមាគម​ធាងត្នោត​(​ស​ធ​ត​)
១៤. ​​Association​ ​Journalist​s ​T​i​m​or ​Lest​e​ (​A​J​T​L​)
១៥. ​​T​h​e​ ​Alliance​ o​f​ ​Independent​ ​Journalist​s (​A​J​I​), ​In​done​s​i​a​
១៦. ​​Centre​ ​for​ ​Independent​ ​Journalism​ (C​I​J)
១៧. ​​G​era​k​an​ ​Media​ ​Me​r​d​e​k​a​ (​G​era​m​m​)- ​Malaysia​
១៨. ​​T​h​e​ ​International​ ​Federation​ o​f​ ​Journalist​s (​IF​J)
១៩. ​​P​r​a​chat​a​i​, ​Thai​land​
២០. ​​Reporter​s ​Without​ ​Border​s (RS​F​)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា