របាយការណ៍

ពេល​ដែល​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ៖ បញ្ឈប់​​ការ​​ឃុំ​​ខ្លួន​​បណ្តោះ​​អាសន្ន​​មិន​​ចាំ​​បាច់

ចេញផ្សាយ ខែតុលា ឆ្នាំ២០១៨
F T M

ជន​ជាប់​ចោទ​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​នៅ​កម្ពុជា ទទួល​​បាន​នូវ​សិទិ្ធ​សន្មត់​ជា​មុន​​ថា​​គ្មានទោស​ រហូត​ដល់​ពេល​រក​ឃើញ​ថា​មាន​ទោស​ ដោយ​យោង​តាម​ច្បាប់​កម្ពុជា និង​​អន្តរជាតិ។ សម្រាប់​ជន​ជាប់​ចោទ​ភាគ​ច្រើន​ នេះ​មាន​ន័យ​ថា ជា​ការ​ផ្តល់​ឱ​កាស​ ដល់​ពួក​គេ​ជៀស​វាង​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ តាម​រយៈ​នីតិវិធី​ដោះ​លែង​ជន​ជាប់​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

របាយការណ៍​សង្ខេប​នេះ ដោយ​ផ្អែក​លើ​ការងារ​របស់​អង្គការ លីកាដូ នៅ​ក្នុង​ការ​ឃ្លាំ​មើល​ប្រព័ន្ធ​ពន្ធនាគារ បង្ហាញ​អំពី​លក្ខណៈ​ទូទៅ​នៃ​ការ​មិន​ទាន់​បាន​អនុវត្ត​នូវ​ នីតិវិធី​ដោះ​លែង​ជន​ជាប់ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​ ឲ្យ​បាន​ពេញ​លេញ ដោយ​សារ​តែ​ការ​អនុវត្ត​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​ ក្នុង​រយៈ​ពេល​ដ៏​យូរ​ហួស​ហេតុ ដែល​បាន​បណ្តាល​ឲ្យ​មាន​ផល​វិបាក​ជាច្រើន​ ដល់​ជីវិត​របស់​ជន​ទាំង​នោះ ក្រុម​គ្រួសារ និង​សហគមន៍​របស់​ពួកគេ។ សម្រាប់​គោល​បំណង​នៃ​របាយការណ៍​នេះ អង្គការ លីកាដូ នឹង​លើកឡើង​ពី​វិធាន​ការ​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ ដែល​ជា​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ ដែល​មិន​ទាន់​ត្រូវ​បាន​តុលាការ ជំនុំ​ជម្រះ​នៅ​ឡើយ (ឃុំ​ខ្លួន​មុន​សវនាការ)។

ផល​ប៉ះ​ពាល់​ នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ (ដោយ​មិន​លើស​ពី​ ២២​ខែ មុន​ពេល​សវនាការ) មិន​អាច​ត្រូវ​បាន​លើក​ឡើង​ឲ្យ​ខុស​ពី​ការ​ពិត​នោះ​ទេ។ ការ​ឃុំ​ខ្លួន​បណ្តាល​ឲ្យ​បន្សល់​នូវ​ស្លាក​ស្នាម​អាក្រក់ ក៏​ដូចជា​បាត់​បង់​នូវ​ប្រភព​ចំនូល​ និង​ការ​បែក​បាក់​ក្រុម​គ្រួសារ នៅ​ក្នុង​សង្គម​មួយ ដែល​មនុស្ស​ជា​ច្រើនកំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រី​ក្រ និង​ពឹង​ផ្អែក​ទៅលើ​ចំណង​គ្រួសារ។ នៅ​ក្នុង​ករណី​មួយ​ចំនួន នៅ​ពេល​ដែល​ទោស​ត្រូវ​បាន​សម្រេច​ដោយ​​តុលាការ ជន​ជាប់​ចោទ គឺ​ត្រូវបាន​តុលាការ​ឃុំ​ខ្លួន​រយៈ​ពេល​យូរ​ជាង​រយៈ​ពេល​ទោស​នៃ​បទ​ល្មើស​ ដែល​ជន​ទាំង​នោះ​បាន​ប្រព្រឹត្ត​ទៅ​ទៀត។ នៅ​ក្នុង​ករណី​ផ្សេង​ទៀត អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​គ្មាន​ទោស​ ប៉ុន្តែអ្នក​ទាំង​នោះ​ ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ​ ក្នុង​រយៈ​ពេល​មួយ​ដ៏​យូរ​រួច​ទៅ​ហើយ។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា