របាយការណ៍

គ្មានច្រកសុវត្ថិភាព៖ បរាជ័យក្នុងការទប់ស្កាត់ឃាតកម្មដោយដៃគូស្និទ្ធស្នាល

ចេញផ្សាយ ខែមីនា ឆ្នាំ២០២៣
F T M

​នៅ​ថ្ងៃនេះ​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ ​ចេញផ្សាយ​នូវ​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា​ ​“​គ្មាន​ច្រក​សុវត្ថិភាព​៖​បរាជ័យ​ក្នុង​ការ​ទប់​ស្កាត់​ឃាតកម្ម​ដោយដៃ​គូ​ស្និទ្ធស្នាល​” ​ស្ដីពី​ករណី​ឃាតកម្ម​ទៅលើ​ស្ត្រី​ ​២​៦​ ​នាក់​ ​និង​កុមារ​ ​៥​ ​នាក់​ ​ដែល​ប្រព្រឹត្ត​ឡើង​ដោយដៃ​គូ​ស្និទ្ធស្នាល​បច្ចុប្បន្ន​ ​ឬ​អតីត​ដៃគូ​របស់​ពួកគេ​ ​នៅចន្លោះ​ខែ​មករា​ ​ឆ្នាំ​២​០​២​0 ​ដល់​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​នេះ​ ​។​

​អំពើ​ហិង្សា​លើ​ស្ត្រី​ជា​ការរំលោភ​សិទ្ធិមនុស្ស​ដែល​កំពុង​រីក​រាលដាល​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ភាព​ចន្លោះ​ប្រហោង​ ​និង​ការ​ខកខាន​ជារឿយៗ​នៃ​ការ​អនុវត្ត​ក្របខ័ណ្ឌ​ច្បាប់​ ​ជា​ញឹកញាប់​បាន​អនុញ្ញាត​ឱ្យ​អំពើ​ហិង្សា​នេះ​ ​បន្ត​កើតមានឡើង​ ​និង​កើន​ឡើង​ជាលំដាប់​ ​។​ ​ជារឿយៗ​ ​ករណី​នេះ​ ​ក្លាយទៅជា​អំពើ​ឃាតកម្ម​ ​។​ ​នៅ​ថ្ងៃនេះ​ ​អង្គការ​ ​លី​កា​ដូ ​សូម​សំណូមពរ​ឱ្យ​មាន​កំណែ​ទម្រង់​ចំពោះ​បញ្ហា​នេះ​ ​។​

​ប្រព័ន្ធ​ការពារ​ ​និង​ឆ្លើយតប​របស់​ប្រទេស​កម្ពុជា​ ​ចាំបាច់​ត្រូវតែ​រៀបចំ​កែតម្រូវ​ឱ្យ​ប្រសើរ​ឡើង​ ​ដើម្បី​ការពារ​ស្ត្រី​ ​និង​កុមារ​នៅ​ទូទាំង​ប្រទេស​ ​ដែល​កំពុង​ប្រឈម​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ឬ​កំពុង​ជួប​នូវ​ហា​និ​ភ័យ​នៃ​បញ្ហា​នេះ​ ​។​ ​ពួកគេ​ ​គួរតែ​ទទួល​បាន​ច្រក​សុវត្ថិភាព​ដ៍​ពិតប្រាកដ​មួយ​ ​ដើម្បី​ការរស់នៅ​ ​ដោយ​គ្មាន​អំពើ​ហិង្សា​ ​។

​អ្នកនាង​ ​ពី​ឡូ​ក​ ​ណា​លី​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​កិច្ច​គាំពារ​ ​និង​សេវា​ចាំបាច់​មួយ​ចំនួន​ ​ផ្ដល់​អំណាច​ដល់​ស្ត្រី​ ​ដើម្បី​មាន​សុវត្ថិភាព​ក្នុង​ការ​ចាកចេញ​ពី​ទំនាក់ទំនង​ស្និទ្ធស្នាល​ដែល​ប្រឈម​នឹង​ការ​រំលោភបំពាន​” ​។​ ​អ្នកនាង​បន្ថែម​ថា​៖​ “​វា​ពិត​ជាចាំបាច់​ណាស់​ដែល​ស្ត្រី​អាច​ស្វែ​ករ​ក​ ​និង​ដឹង​ពី​សិទិ្ធ​ស្រប​ច្បាប់​ ​និង​ជម្រើស​របស់​ពួកគេ​ ​ក្នុង​ការប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​ក្នុង​កាលៈទេសៈ​សំខាន់​បែប​នេះ​” ​។​

ការ​សម្រប​សម្រួល​ដែល​តែង​ត្រូវ​បាន​ប្រើប្រាស់​នេះ គឺ​គ្រាន់​តែ​ជា​លេស ដើម្បី​ធ្វើ​ឱ្យមាន​ការផ្សះផ្សា​តែ​ប៉ុណ្ណោះ ហើយ​វិធាន​ការ​នេះ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​នោះ​ទេ ។ ច្បាប់​ស្តី​ពី អំពើ​ហិង្សា​ក្នុង​គ្រួសារ គួរ​តែ​ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម​ឡើង​វិញ ហើយ​អាជ្ញាធរ​គួរ​តែ​មាន​ទំនួល​ខុស​ត្រូវ ចំពោះ​ការណ៍​ដែល​បដិសេធ និង​បរាជ័យ​ក្នុង​ការអន្តរាគមន៍​លើ​បញ្ហា​នេះ

អំ សំអាត, នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅនៃ​អង្គការ​លីកាដូ

​​របាយការណ៍​ “​គ្មាន​ច្រក​សុវត្ថិភាព​” ​បាន​រក​ឃើញ​ពី​ការ​បរាជ័យ​ជា​លក្ខណៈ​ប្រព័ន្ធ​ ​ដែល​បាន​រួមចំណែក​ធ្វើ​ឱ្យ​ស្ត្រី​២​៦​ ​នាក់​ ​និង​កុមារ​ ​៥​ ​នាក់​ ​បាន​ស្លាប់​ ​។​ ​ករណី​ទាំងនេះ​ ​មិនបាន​តំណាង​ឱ្យ​ចំនួន​អំពើ​ហិង្សា​គ្រួសារ​ទាំងអស់​ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស​នោះ​ទេ​ ​ប៉ុន្តែ​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​ ​បង្ហាញ​ថា​ ​បទដ្ឋាន​យេ​ន​ឌ​័​រ​មិន​ត្រឹមតែ​គាំទ្រ​ ​និង​ធ្វើ​ឱ្យ​មានអំពើ​ហិង្សា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ​បរាជ័យ​ក្នុង​ការ​ឆ្លើយតប​ ​និង​ដោះស្រាយ​លើ​បញ្ហា​នេះ​ផង​ដែរ​ ​។​ ​ចំនួនជា​ង​ពាក់កណ្តាល​នៃ​ស្ត្រី​ដែល​ត្រូវ​បាន​សម្លាប់​ ​ភាគច្រើន​គឹ​បាន​ជួប​ប្រឈម​នឹង​អំពើ​ហិង្សា​គ្រួសារ​ ​មុន​ពេល​ពួកគេ​ត្រូវ​បាន​សម្លាប់​ ​ដោយ​ពួកគេ​ជាច្រើន​ បាន​ប្រឈម​នឹង​ឧបសគ្គ​សង្គម​ វប្បធម៌​ និង​សេដ្ឋកិច្ច​ ក្នុងការ​រាយការណ៍​ពីអំពើ​ហិង្សា ។​ ​ទោះបីជា​ពួកគេ​បាន​រាយការណ៍​ពី​អំពើ​ហិង្សា​គ្រួសារ​ ​ប៉ុន្តែ​ការ​អន្តរាគមន៍​របស់​អាជ្ញាធរ​ ​គឺ​តែងតែ​មាន​ភាព​យឺតយ៉ាវ​ ​និង​គ្មាន​ប្រសិទ្ធ​ភាព​ ​។​

យ៉ាងតិច​ណាស់​ ​១​១​ ​ករណី​ ​ដែល​អាជ្ញាធរ​បាន​ដឹង​ពី​អាកប្បកិរិយា​បែប​ហិង្សា​ ​ឬ​ការ​សម្រេច​ចិត្ត​របស់​ស្ត្រី​ដើម្បី​បញ្ចប់​ទំនាក់ទំនង​នោះ​ ​ប៉ុន្តែ​គ្មាន​ស្ត្រី​ណា​ម្នាក់​ទទួល​បានការ​ការពារ​ ​និង​គាំទ្រ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ឡើយ​ ​។​ ​ផ្ទុយទៅវិញ​ ​នីតិវិធី​លែងលះ​ដែល​មិន​សមស្រប​ ​តែង​រារាំង​ស្ត្រី​ជាច្រើន​នាក់​ ​ពី​ការ​គេច​ចេញពី​អំពើ​ហិង្សា​ ​ខណៈ​ដែល​ជនល្មើស​យ៉ាងតិច​ ​៦​ ​នាក់​ ​ធ្លាប់​ចូលរួម​ដំណើរ​ការផ្សះផ្សា​ ​ឬ​ទទួល​ការអប់រំ​ ​ដែល​គ្មាន​ប្រសិទ្ធ​ភាព​ទាំងនោះ​ ​។​ ​

ករណី​ឃាតកម្ម​ដែល​បាន​ចងក្រង​នៅ​ក្នុង​របាយការណ៍​នេះ​ ​បាន​បង្ហាញ​ពី​លទ្ធផល​ ​និង​នីតិវិធី​ផ្លូវច្បាប់​ដែល​មិន​ស៊ីចង្វាក់គ្នា​ ​ដោយសារ​គ្រួសារ​ជាច្រើន​ទៀត​កំពុង​រង់ចាំ​យុត្តិធម៌​ ​។​ ​របាយការណ៍​រក​ឃើញ​ថា​ ​៦​៥​%​នៃ​ករណី​ ​បាន​ឈាន​ដល់​ការ​កាត់ទោស​ជនល្មើស​ ​ដោយ​តុលាការ​ (​សាលាដំបូង​) ​គិត​ត្រឹម​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ហើយ​ជន​សង្ស័យ​ផ្សេងទៀត​នៅ​បន្ត​រួចខ្លួន​ ​ឬ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​និង​ខ្លះ​បាន​ស្លាប់​ទៅ​ហើយ​ ​។​ ​​ម្តាយ​របស់​ស្ត្រី​ដែល​ត្រូវ​បាន​អតីត​ស្វាមី​សម្លាប់​ ​បាន​មានប្រសាសន៍ថា​ “​គ្មាន​ការ​អន្តរាគមន៍​អី​ទេ​ ​គេ​ [​អាជ្ញា​ធ​រ​] ​មិន​មក​” ​។​ “​កូនស្រី​ខ្ញុំ​ ​បាន​ស្លាប់​ទៅ​ហើយ​ ​ជនល្មើស​នៅតែ​រួចខ្លួន​ ​។​”

​ភាព​ខ្វះ​ចន្លោះ​ជាច្រើន​នៃ​ច្បាប់​ស្តីពី​ ​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​កិច្ច​គាំពារ​ជនរងគ្រោះ​ ​ឆ្នាំ​ ​២​០​០​៥​ ​ត្រូវ​បាន​លើកឡើង​មក​ជជែក​ម្តង​ហើយ​ម្តងទៀត​ដោយ​សង្គម​ស៊ីវិល​ ​។​ ​ប៉ុន្តែ​គ្មាន​កិច្ច​ខិត​ខំប្រឹង​ប្រឹង​ណាមួយ​ ​ធ្វើឡើង​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ទាំងនេះ​ទេ​ ​ចាប់តាំង​ពី​ច្បាប់​នេះ​ត្រូវ​អនុម័ត​ជិត​ ​២​០​ឆ្នាំ​មក​ហើយ​នោះ​ ​។​

​លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​អាជ្ញាធរ​ ​គួរតែ​ចាត់វិធានការ​ជាបន្ទាន់​ ​និង​ផ្តល់​ច្រក​សុវត្ថិភាព​ ​ដល់​ស្ត្រី​ទាំងអស់​ ​ដើម្បី​ឱ្យ​ជីវិត​ពួកគេ​ ​ជៀស​ផុត​ពី​អំពើ​ហិង្សា​” ​។​ ​លោក​បន្ត​ថា​ “​ការ​សម្របសម្រួល​ដែល​តែង​ត្រូវ​បាន​ប្រើប្រាស់​នេះ​ ​គឺ​គ្រាន់តែ​ជា​លេស​ ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការផ្សះផ្សា​តែប៉ុណ្ណោះ​ ​ហើយ​វិធានការ​នេះ​គ្មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​នោះ​ទេ​ ​។​ ​ច្បាប់​ស្តីពី​ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​គួរតែ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ឡើងវិញ​ ​ហើយ​អាជ្ញាធរ​គួរតែ​មាន​ទំនួល​ខុសត្រូវ​ ​ចំពោះ​ការណ៍​ដែល​បដិសេធ​ ​និង​បរាជ័យ​ក្នុង​ការ​អន្តរាគមន៍​លើ​បញ្ហា​នេះ​” ​៕​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​៖​
  លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​ (+​៨​៥​៥​) ​១​០​៣​២​៧​៧​៧​០​ (​ភាសាខ្មែរ​)
  អ្នកនាង​ ​ពី​ឡូ​ក​ ​ណា​លី​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​តាមរយៈ​ ​Signal​ (+​៨​៥​៥​) ​១​២​២​១​៤​៤​៥​៤​ (​ភាសា​អង់គ្លេស​)

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា