បណ្ណាល័យ

ស្វែងរក

អត្ថបទ | មនុស្សជាង ៦០ នាក់ ត្រូវបានចោទប្រកាន់ និង កំពុងឃុំខ្លួនបណ្តោះអាសន្នជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀង CLV-DTA

ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២៤

ចាប់តាំងពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ មក មនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០ ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារការបង្ហោះសារលើបណ្តាញសង្គម និងគម្រោងជួបជុំ ជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។ កិច្ចព្រមព្រៀងនេះមានរយៈពេល២០ឆ្នាំក្នុងការធ្វើពាណិជ្ចកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងបី ។

អ្នកដែលត្រូវបានឃុំខ្លួន និងរងបទចោទប្រកាន់ គឺមានអាយុចន្លោះពី ១៦ឆ្នាំទៅ ៧០ឆ្នាំ ។ អ្នកត្រូវបានចាប់ និងឃុំខ្លួនទាំងនោះ រួមមាន អនីតិជនដែលមានអាយុក្រោម១៨ឆ្នាំ ចំនួន ៤ នាក់ ដែលកំពុងរងការចោទប្រកាន់ ។ អ្នកជាប់ឃុំភាគច្រើនរងបទចោទ ពីបទ រួមគំនិតក្បត់ថាបានបង្កើតគម្រោងឡើងដើម្បីប្រព្រឹត្តឧបឃាត ដែលអាចនឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចាប់ពី ៥ ទៅ ១០ ឆ្នាំ ។ អ្នកផ្សេងទៀត ប្រឈមនឹងបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” ហើយអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងអ្នកខ្លះទៀតប្រឈមនឹងបទចោទប្រកាន់ផ្សេងៗទៀត ។ ពួកគេកំពុងតែស្ថិតនៅក្នុងពន្ធនាគារនៅទូទាំងប្រទេស ។ ក្នុងចំណោមពន្ធនាគារទាំងនោះ ពន្ធនាគារភាគច្រើនកំពុងតែមានបញ្ហាចង្អៀតណែនខ្លាំង និងលំបាកក្នុងការផ្តល់នូវសេវាកម្មជាមូលដ្ឋានដល់អ្នកជាប់ឃុំជាច្រើនលើសលប់ក្នុងពន្ធនាគារ ។

អត្ថបទខ្លីៗ | ​ប្រធាន​សហជីព​ ​L​RSU ​​ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ព​ន្ធនាគារ​

ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២៤audio available

​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធ​នាគា​រ​ ​នាព្រឹកព្រលឹម​ ​នៅ​ថ្ងៃនេះ​ ​បន្ទាប់ពី​កញ្ញា​បាន​អនុវត្ត​ទោស​ចប់អស់​រយៈពេល​ ​២​ ​ឆ្នាំ​ ​ក្នុង​ពន្ធ​នាគា​រ​ ​ក្រោម​បទចោទប្រកាន់​ ​ញុះញង់​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម​អហិង្សា​ជាបន្តបន្ទាប់​នៃ​សមាជិក​សហជីព​របស់​កញ្ញា​ ​។​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​មន្ត្រី​ពន្ធ​នាគា​រ​ដោះលែង​ ​ពី​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ (​ម​២​) ​នៅ​ម៉ោង​ប្រហែល​ ​៤​ ​និង​ ​៣​០​ ​នាទី​ ​ព្រឹក​ ​។​

ស៊ី​ថ​រ​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​យ៉ាង​កំរោល​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​នៅពេលដែល​ ​ស៊ី​ថ​រ​ ​ព្យាយាម​ដើរទៅ​ចូលរួម​ជាមួយ​សមាជិក​សហជីព​ ​L​RSU ​រាប់​រយ​នាក់​ ​ដែល​កំពុង​ធ្វើ​កូដកម្ម​អហិង្សា​ ​នៅមុខ​ស្ថានទូត​អូស្ត្រាលី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​ក្រោយមក​ប៉ុន្មាន​ខែ​ ​ស៊ី​ថរ​ ​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​។​ ​បន្ទាប់មក​ទៀត​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់​ ​និង​ឃុំ​ខ្លួន​ម្តងទៀត​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ក្រោយពេល​ត្រឡប់មក​ពី​ចូលរួម​សិក្ខាសាលា​មួយ​ស្តីពី​សិទិ្ធ​ការងារ​នៅ​ក្នុង​ប្រទេស​ ​អូស្ត្រាលី​ ​។​ ​អាជ្ញាធរ​ជាច្រើន​នាក់​ ​បាន​អះអាង​ថា​ ​ការ​ចាប់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើឡើង​ ​ដោយសារ​ ​ស៊ី​ថ​រ​ ​ល្មើស​នឹង​លក្ខខណ្ឌ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ ​ទាំង​ដែល​ស៊ី​ថ​រ​ ​និង​មេធាវី​របស់​ស៊ី​ថ​រ​ ​មិនដែល​ទទួល​បានការ​ជូនដំណឹង​អំពី​លក្ខខណ្ឌ​ទាំងនេះ​ក៏ដោយ​ ​។​

អត្ថបទខ្លីៗ | តុលាការកំពូលសម្រេចតម្កល់សាលដីកាផ្តន្ទាទោសលើលោក វន់ ពៅ

ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០២៤audio available

តុលាការកំពូលនៅថ្ងៃនេះ បានសម្រេចបដិសេធលើបណ្តឹងសាទុក្ខ របស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា (IDEA) ដោយសម្រេចតម្កល់ផ្តន្ទាទោសពីបទ ផ្តើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២៨ និង២១៨ នៃក្រមព្រហ្មទណ្ឌ ដែលជាប់ទាក់ទងទៅនឹងកូដកម្មកាលពីឆ្នាំ ២០១៤ នៅមុខរោងចក្រ យាក់ជីង ក្នុងរាជធានីភ្នំពេញ ។

លោក ពៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីឆ្នាំ២០១៤ ឱ្យជាប់ពន្ធនាគាររយៈពេលបួនឆ្នាំ និង ៦ខែ តែអនុវត្តទោស ៥ ខែ ទោសសល់ពីនោះត្រូវបានព្យួរ ហើយត្រូវបានតុលាការកំពូលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍នៅថ្ងៃនេះ ។ លោក ពៅ បានជាប់ពន្ធនាគាររយៈពេល ៥ ខែជាមួយនឹង ២១ នាក់ផ្សេងទៀត ដែលជាប់ទាក់ទងនឹងបទចោទទាំងនេះកាលពីឆ្នាំ២០១៤ ។ លោកនៅតែស្ថិតក្នុងហានិភ័យនៃការព្យួរទោសនេះដែលត្រូវបានអនុវត្តប្រសិនលោកត្រូវបានផ្តន្ទាទោសលើបទចោទផ្សេងទៀតក្នុងរយៈពេល៥ឆ្នាំក្រោយ ។

អត្ថបទខ្លីៗ | តុលាការ​កាត់ទោស​ ​សមាជិក​គណ​បក្សជំទាស់​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន ២ ឆ្នាំកន្លះ​ ​ទាក់ទង​នឹង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ ​ហ្វេសប៊ុក​

ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២៤

​នា​រសៀល​នេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្តន្ទាទោស​លោក​ មឺ ​សេង​ហ៊​ ​ដែល​ជា​អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ ​ឆ្នាំ​កន្លះ​ ​ពី​បទ​ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” ​និង​បទ​ “​ជេរប្រមាថ​ជា​សាធារណៈ​” ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​បណ្តាញ​សង្គម​ ​ហ្វេសប៊ុក​ ​របស់​លោក​ ​ដែល​បាន​រិះគន់​កំណត់​ត្រា​ស្ថានភាព​ប្រជាធិបតេយ្យ​របស់​រាជរដ្ឋាភិបាល​ ​។​

​លោក​ ​សេង​ហ៊​ ​ដែលគេ​ស្គាល់​ជាទូទៅ​ឈ្មោះ​ ​គា​ ​វិសាល​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​ភ្លាម​ៗ​បន្ទាប់ពី​លោក​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ​ ​។​ ​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​រាជធានីភ្នំពេញ (PJ) ​ពី​បទ​ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​” ​និង​បទ​ “​ជេរប្រមាថ​ជា​សាធារណៈ​” ​យោង​តាម​មាត្រា​ ​៣​០​៧​ ​៤​៩​៤​ ​និង​ ​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លើស​ពី​ទោស​ពន្ធ​នាគា​រ​ ​នៅ​ថ្ងៃនេះ​តុលាការ​បាន​បន្ថែម​ការ​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៤​ ​លាន​រៀល​ (​ប្រមាណ​ ​១​.​០​០​០​ ​ដុល្លារ​អាមេរិក​) ​និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ជា​ទឹកប្រាក់​ ​២​០​ ​លាន​រៀល​ (​ប្រមាណ​ ​៥​.​០​០​០​ ​ដុល្លារ​អាមេរិក​) ​ទៅ​លោក​ ​ម៉ៃ​ ​ហុង​ស្រៀ​ង​ ​ដែល​ជា​អតីតមន្ត្រី​គណ​បក្សជំទាស់​ ​ហើយ​ក្រោយមក​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់អំណាច​ ​។​ ​លោក​ ​ម៉ៃ​ ​ហុង​ស្រៀ​ង​ ​គឺជា​អ្នក​ប្តឹង​លោក​ ​សេង​ហ៊​ ​ទៅ​តុលាការ​លើ​សំណុំរឿង​នេះ​ ​។

អត្ថបទខ្លីៗ | ​សាលាឧទ្ធរណ៍​បាន​សម្រេច​ឱ្យ​រួចផុត​បទ​ចោទចំ​ពោះ​ថ្នាក់​ដឹកនាំ​សហជីព

ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០២៤audio available

នាព្រឹកនេះសាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសសាលដីកា ដោយសម្រេចឱ្យលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានក្នុងរោងចក្រ វីង ស្តារស៊ូ របស់សហព័ន្ធសហជីពកម្ពុជា រួចផុតពីបទចោទប្រកាន់ ដែលលោកត្រូវបានចាប់ និងឃុំខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺបានផ្តន្ទាទោសលោក ចាន់ ដែលចោទពី បទសមគំនិតក្នុងអំពើលួច យោងតាមមាត្រា២៩ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ តុលាការបានផ្តន្ទាទោសលោក ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ តែអនុវត្តទោស ៦ខែ និងទោសដែលនៅសល់ត្រូវព្យួរ ។ កាលពីថ្ងៃ១៩ ខែសីហា ដែលជាថ្ងៃសវនាការបណ្តឹងរបស់លោក ចាន់ នៅសាលាឧទ្ធរណ៍ លោកក៏ត្រូវបានដោះលែងនៅពេលល្ងាចនាថ្ងៃដដែល ដោយសារតែការអនុវត្តទោសពន្ធនាគារ ៦ខែ ត្រូវបានបញ្ចប់ ។

អត្ថបទខ្លីៗ | សមាជិកសហគមន៍សំរោងត្បូង៩រូបត្រូវបានផ្តន្ទាទោស

ថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០២៤audio available

កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានធ្វើការផ្តន្ទាទោស សមាជិកសហគមន៍សំរោងត្បូង ៩ រូប ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” និងបទ “ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ” យោងតាមមាត្រា ២១៨ និង មាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ ដោយកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ តែព្យួរទោស ។

បទចោទទាំងនេះធ្វើឡើងក្រោយពីហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅពេលជនជាប់ចោទឈ្មោះ គង់ តឿ ផន សុខុម ប្រាក់ សុភា សាយ សារិទ្ធ សឿន ចំរើន សឿន ស្រីសុទ្ធ តាវ នី យន គឹមយឿន ព្យាយាមទៅចូលទៅផ្ទះរបស់ ហេង មៀង ក្នុងគោលបំណងដើម្បីជួយការពារទ្រព្យសម្បត្តិរបស់គាត់ ។ ក្នុងពេលនោះ អាជ្ញាធរ បានប្រាប់ទៅកាន់ជនជាប់ចោទទាំងនោះឱ្យឈប់ និងអះអាងថា សកម្មភាពនេះគឺជាការការពារលើប្រភេទសំណង់ដែលមិនអនុញ្ញាតឱ្យសាងសង់ ។ ជនជាប់ចោទទាំងអស់ មិនយល់ស្រប ឈានរហូតដល់មានជម្លោះដែលអាជ្ញាធរបានព្យាយាមកកម្ទេចទ្វារ នៅខណៈពេលដែលសមាជិកសហគមន៍ជាច្រើននាក់បានព្យាយាមការពារ ។ ទោះបីជា ឈ្មោះ ហេង មៀងដែលជាម្ចាស់ផ្ទះ ហើយពុំមានវត្តមានក្នុងជម្លោះនោះក៏ត្រូវរងការផ្តន្ទាទោស ដូចជនជាប់ចោទផ្សេងទៀតដែរ ។

អត្ថបទខ្លីៗ | ​សាលាឧទ្ធរណ៍​តម្កល់​ការចោទប្រកាន់​ពី​បទ​បរិ​ហា​កេរ្តិ៍​ ​និង​ញុះញង់​លើ​អ្នកកាសែត​ម្នាក់​

ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២៤audio available

នា​ព្រឹកនេះ​ ​សាលាឧទ្ធរណ៍​បាត់​ដំបង​ ​បាន​តម្កល់​ការ​ផ្តន្ទាទោស​លើ​លោក​ ​អ៊ុង​ ​ថាប់​រាំង​ ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​មួយ​រូប​ ​ពី​បទ​ “​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​” ​និង​បទ​ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ​ដោយ​យោង​តាម​មាត្រា​ ​៣​០​៥​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​

​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​ផ្តន្ទាទោស​លោក​ ​ថាប់​រាំង​ ​កាលពី​ថ្ងៃ​ទី​២​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​តាមរយៈ​បណ្តឹង​របស់​ប្រធានមន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត​ ​និង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ ​។​ ​អ្នកកាសែត​រូប​នេះ​បាន​ចុះផ្សាយ​ពី​ប្រភព​ប្រជាពលរដ្ឋ​ចោទប្រកាន់​ថាម​ន្រ្តី​ទាំងពីរ​បាន​ប្រព្រឹត្តអំពើពុករលួយ​តាមរយៈ​សារ​ព័ត៌មាន​អន​ឡា​ញ​ឈ្មោះ​ ​ខ្មែរ​ជាយដែន​ ​។​ ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​ផ្តន្ទាទោស​លោក​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​៦​ ​ខែ​ ​ប៉ុន្តែ​ទោ​សត្រូវ​ព្យួរ​ ​និង​ពិន័យ​ជា​ប្រាក់​ ​២​ ​លាន​រៀល​ (​ប្រមាណ​ ​៥​០​០​ ​ដុល្លារ​អាមេរិក​) ​។​ ​នា​ថ្ងៃនេះ​ដែរ​ ​សាលាឧទ្ធរណ៍​បាត់​ដំបង​ ​បាន​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​ខាងលើ​នេះ​ទាំងស្រុង​ ​៕

អត្ថបទខ្លីៗ | ​តុលាការ​កំពូល​តម្កល់សេចក្តី​សម្រេច​ផ្តន្ទាទោស​ ​លោក​ ​ថា​ច់ ​សេដ្ឋា​

ថ្ងៃទី​៩ ខែសីហា ឆ្នាំ២០២៤

​នៅ​ព្រឹកនេះ​ ​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ ​ដែល​ផ្តន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ពី​បទ​ញុះញង់​ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​៣​ ​ឆ្នាំ​ ​ទាក់ទង​នឹង​ការណ៍​ដែល​លោក​និយាយទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​របស់​លោក​ជាច្រើន​នាក់​ ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ​កាលពីឆ្នាំមុន​ ​។​

​ការ​សម្រេច​សេចក្តី​របស់​តុលាការ​កំពូល​ ​គឺជា​សេចក្តី​សម្រេច​បិទផ្លូវ​តវ៉ា​ ​។​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​៣​ ​បាន​ផ្តន្ទាទោស​លោក​ ​ពី​បទ​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ​និង​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​ដោយ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​៤​៩​៥​ ​និង​ ​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លោក​ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​ជាប់ពន្ធនាគារ​កំណត់​ចំនួន​ ​៣​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​៤​ ​លាន​រៀល​ (​ប្រមាណ​ ​១​.​០​០​០​ ​ដុល្លារ​អាមេរិក​) ​។​

អត្ថបទខ្លីៗ | ​តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​កើត​ ​សា​រ៉ា​យ

ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០២៤audio available

​នា​ព្រឹកនេះ​ ​លោក​ ​កើត​ ​សា​រ៉ា​យ​ ​ដែល​ជា​អតីត​ព្រះសង្ឃ​ ​និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ ​ត្រូវ​បាន​តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ដែល​ទាក់ទង​ទៅ​នឹង​ការ​បញ្ចេញមតិ​របស់​លោក​ ​ដោយ​បាន​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​ករណី​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ​។​

​តុលាការ​កំពូល​បាន​ចេញ​សាលដីកា​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​ ​លោក​ ​កើត​ ​សា​រ៉ា​យ​ ​ប្រធាន​សមាគម​ស​ម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ ​ដោយ​បាន​អះអាង​ថា​ ​អំពើ​ល្មើស​របស់​លោក​ ​សា​រ៉ា​យ​ ​គឺជា​អំពើ​ “​មិន​រាងចាល​” ​។​ ​មុន​ពេល​ប្រកាស​សាលដីកា​នេះ​ ​សវនាការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​មួយ​ត្រូវ​បាន​ធ្វើឡើង​ ​កាល​ថ្ងៃ​ទី​៣​១​ ​ខែ​កក្កដា​ ​ដោយ​ពុំ​មាន​វត្តមាន​មេធាវី​របស់​លោក​ ​សា​រ៉ា​យ​ ​ឡើយ​ ​។

អត្ថបទខ្លីៗ | ​សមាជិក​គណ​បក្សជំទាស់​ ​៥​រូប​ ​ត្រូវ​បាន​ជាប់ឃុំ​ ​រីឯ​ដីធ្លី​របស់​លោក​ ​ទា​វ​ ​វ​ណ្ណុ​ល​ ​ត្រូវ​បាន​តុលាការ​សម្រេច​រឹបអូស​

ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២៤audio available

​សមាជិក​គណ​បក្សជំទាស់ ​៥​រូប ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​ខេត្ត​ចំនួន​ពីរ​ ​ក្នុងរយៈពេល​៦​ថ្ងៃ​ចុងក្រោយ​នេះ​ ​រីឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ​ ​បាន​សម្រេច​ធ្វើការ​រឹបអូស​អចល​ន​ទ្រព្យ​បី​កន្លែង​របស់​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ទា​វ​ ​វ​ណ្ណុ​ល​ ​ដែល​ទាក់ទង​នៅ​ការ​ផ្តន្ទាទោស​ពី​បទ​បរិ​ហា​កេរ្តិ៍​ជា​សាធារណៈ​ ​។​

​សមាជិក​ពីរ​រូប​នៃ​គណបក្ស​ភ្លើង​ទៀន​ ​និង​ពីរ​រូប​ទៀត​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ​មកពី​ ​ស្រុក​បរ​សេដ្ឋ​ ​ខេត្ត​កំពង់ស្ពឺ​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ចន្លោះ​ពី​ថ្ងៃ​ទី​ ​២​៦​ ​ដល់​ ​ថ្ងៃ​ទី​៣​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​។​ ​អ្នក​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​។​ ​លោក​ ​អ៊ុក​ ​សុវណ្ណ​ឆន​ ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​នៃ​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​តុ​ ​ដារ៉ា​ ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ស្រុក​បរ​សេដ្ឋ​ ​ព្រមទាំង​ ​លោក​ ​ប៊ុន​ ​សារុំ​ ​និង​លោក​ ​ចែ​ម​ ​សាវឿន​ ​អ្នក​ទាំងពីរ​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ត្រូវ​បាន​ចោទប្រកាន់​ជាច្រើន​បទល្មើស​នៃ​ក្រមព្រហ្មទណ្ឌ​ចំពោះ​ការងារ​ជាប្រចាំ​របស់​គណបក្ស​ ​។​

អត្ថបទខ្លីៗ | ប្រធាន​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ផ្តន្ទាទោស​ ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​និង​ត្រូវ​បង់​សំណង​ ​១​,​៥​ ​លាន​ដុល្លារ​អាមេរិក

ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ២០២៤audio available

ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ទា​វ​ ​វ​ណ្ណុ​ល​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​នៅ​ព្រឹកនេះ​ ​ហើយ​ត្រូវ​បាន​បង្គាប់​ឱ្យ​សង​សំណង​ខូចខាត​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ ​១​,​៥​ ​លាន​ដុល្លារ​អាមេរិក​ ​ទៅកាន់​រាជរដ្ឋាភិបាល​ ​ទាក់ទង​នឹង​ការ​បញ្ចេញមតិ​របស់​លោក​នៅ​ក្នុង​បណ្តាញ​សារ​ព័ត៌មាន​ ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​។​

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​រក​ឃើញ​ថា​ ​លោក​ ​វ​ណ្ណុ​ល​ ​ជា​អតីត​សមាជិកព្រឹទ្ធសភា​មកពី​គណបក្ស​ ​សម​ ​រ​ង្ស៊ី ​មាន​កំហុស​ទាក់ទង​នឹង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​តាម​បញ្ញត្តិ​មាត្រា​៣​០​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លោក​ ​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​សង​សំណង​ជម្ងឺចិត្ត​ទៅកាន់​រាជរដ្ឋាភិបាល​ ​សរុប​ ​៦​.​០​០​០​.​០​០​០​.​០​០​០​ ​លាន​រៀល​ (​ប្រហែល​ ​១​,​៥​ ​លាន​ដុល្លា​រអាមេរិក​) ​និង​ប្រាក់ពិន័យ​សរុប​ ​១​០​.​០​០​០​.​០​០​០​០​ ​លាន​រៀល​ (​ប្រហែល​ ​២​,​៥​០​០​ ដុល្លារ​អាមេរិក​) ​។​

សេចក្តីថ្លែងការណ៍ | ​សកម្មភាព​លោក​ ​ជា​ ​ចាន់​ថា​ ​មិនមែន​ជា​បទល្មើស

ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០២៤audio available

​យើងខ្ញុំ​ជា​ ​អង្គការសង្គម​ស៊ីវិល​ ​សមាគម​ ​សហ​ព័ន្ធ​ ​សហជីព​ ​ពិតជា​មានការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ ​ដែល​បាន​សម្រេច​ចោទប្រកាន់​ ​និង​បញ្ជូន​លោក​ ​ជា​ ​ចាន់​ថា​ ​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​។​ ​លោក​ ​ជា​ ​ចាន់​ថា​ ​ជា​ថ្នាក់​ដឹកនាំ​តំបន់​របស់​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(​IDEA​) ​ការងារ​ដែល​លោក​បាន​ធ្វើ​ក្នុង​ខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​ជា​សកម្មភាព​ស្រប​ទៅ​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ទាក់ទង​នឹង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​ស​ស​) ​ប៉ុន្តែ​បែរជា​លោក​ ​ជា​ ​ចាន់​ថា​ ​ត្រូវ​រង​ការចោទប្រកាន់​ពី​បទ​ឆបោក​ ​យោង​តាម​មាត្រា​ ​៣​៧​៧​ ​និង​ ​៣​៧​៨​ ​និង​បទ​ធ្វើសកម្មភាព​បង្កើត​ឱ្យ​មានការ​យល់​ច្រឡំ​ជាមួយ​ការ​បំ​ពេញមុខ​ងារ​សាធារណៈ​ ​យោង​តាម​មាត្រា​ ​៦​១​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដែល​លោក​អាច​នឹង​ប្រឈម​មុខ​ជាប់ពន្ធនាគារ​រហូតដល់​៣​ឆ្នាំ​ ​។​

​កន្លងមក​សមាគម​ធ្លាប់​បាន​ធ្វើជា​វេទិកា​ពន្យល់​ស្តី​អំពី​កិច្ច​គាំពារ​សង្គម​នៅ​ថ្នាក់​មូលដ្ឋាន​តាម​បណ្តា​ខេត្ត​ដោយមាន​ការ​អញ្ជើញ​មន្ត្រី​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​ស​ស​) ​ដើម្បី​ចូលរួម​ជួយ​ពន្យល់​ឱ្យ​កម្មវិធី​នេះ​បាន​ជ្រួតជ្រាប​ដល់​ថ្នាក់​មូលដ្ឋាន​ ​បងប្អូន​អាជីវករ​ ​អ្នក​លក់ដូរ​តាម​ដង​ផ្លូវ​ ​អ្នកធ្វើការ​តាម​ផ្ទះ​ ​ដើម្បី​បាន​ដឹង​ ​ហើយ​ទទួលយក​កម្មវិធី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ដោយ​ទៅ​ចុះបញ្ជី​ចូល​ជា​សមាជិក​ដោយ​ស្ម័គ្រចិត្ត​ ​។​ ​លោក​ ​ជា​ ​ចាន់​ថា​ ​និង​សកម្មជន​ផ្សេងទៀត​ ​បាន​ចុះ​ធ្វើ​កិច្ចការ​ងារ​នេះ​ទាំងអស់គ្នា​ ​កិច្ចការ​ងារ​នេះ​ ​ស្រប​ទៅតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ ​និង​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​ការពារ​បងប្អូន​ដែល​កំពុង​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​បាន​ចូលក្នុង​ប្រព័ន្ធ​ឆាប់រហ័ស​ ​។

អត្ថបទខ្លីៗ | ​ថ្នាក់​ដឹកនាំ​សមាគម​ ​IDEA​ ​នៅ​ស្វាយរៀង​ ​ត្រូវ​បាន​ចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​ ​នៅ​ពេល​ផ្សព្វផ្សាយ​ពី​ ​ប​.​ស​.​ស​

ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២០២៤audio available

លោក​ ​ជា​ ​ចាន់​ថា​ ​ដែល​ជា​ថ្នាក់​ដឹកនាំ​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​នៅ​ខែត្រ​ស្វាយរៀង​ ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ស្វាយរៀង​ ​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​កាលពី​ល្ងាចថ្ងៃសុក្រ​ ​បន្ទាប់ពី​លោក​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ថ្ងៃ​ទី​ ​១​៦​ ​ខែ​កក្កដា​ ​។​ ​ការ​ចាប់ខ្លួន​នេះ​ ​ត្រូវ​បាន​ធ្វើ​ឡេី​ង​ ​នៅពេលដែល​លោក​កំពុង​និយាយ​ជាមួយ​កម្មករ​ ​អំពី​ការ​ទទួល​បាន​កិច្ច​គាំពារ​សង្គម​ ​តាមរយៈ​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ​ឬ​ ​ប​.​ស​.​ស​ ​។​

​លោក​ ​ចាន់​ថា​ ​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ​ ​កាលពី​ថ្ងៃ​អង្គា​រ ដេីម្បី​ពិភាក្សា​អំពី​បំរែបំរួល​អាកាសធាតុ​ ​និង​កិច្ច​គាំពារ​សង្គម​ ​នៅ​ក្រុង​បា​វិ​ត​ ​ខែត្រ​ស្វាយរៀង​ ​។​ ​ក្រោយ​ពី​សិក្ខាសាលា​បាន​បញ្ចប់​ ​លោក​បាន​ជួប​ជាមួយ​កម្មករ​មួយ​ចំនួន​ ​និង​និយាយ​អំពី​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​ ​ឬ​ ​ប​.​ស​.​ស​ ​។​ ​អំឡុង​ពេល​នោះ​ ​លោក​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​។

អត្ថបទខ្លីៗ | ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ខេត្ត​សៀមរាប​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី

ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៤audio available

​នា​ព្រឹកនេះ​ ​សាលាដំបូង​ខេត្ត​សៀមរាប​ ​បាន​ប្រកាស​សាលក្រម​ ​សម្រេច​ផ្តន្ទាទោស​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ ​កួយ​ ​ចំនួន​ ​៣​ ​នាក់​ ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​ ​ជាមួយនឹង​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប​ ​និង​ក្រុម​យោធា​ ​នៅ​លើ​ដី​ដែល​ពួកគាត់​បាន​កាន់កាប់​តាំងពី​ឆ្នាំ​២០០០ ​មក ​ដែល​គាត់​បាន​រស់នៅ​ ​និង​ដាំដំណាំ​រហូតមក​ចាប់តាំង​ពី​ពួកគាត់​កាន់កាប់​រហូតដល់​បច្ចុប្បន្ន​ ​ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​អះអាង​ថា​ជា​ដី​សហគមន៍​តំបន់ការពារធម្មជាតិ​ “​ជប់​សោម​” ​ដែល​ស្ថិតនៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ ​គូលែន​-​ព្រហ្ម​ទេព​ ​។​

​កាលពី​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​មន្ត្រី​មកពី​មន្ទីរ​បរិស្ថាន​ ​រួម​ជាមួយនឹង​អាជ្ញាធរ​ក្នុង​តំបន់​ ​និង​ក្រុម​យោធា​ ​បាន​ទៅ​ធ្វើការ​ហាមឃាត់​ពួកគាត់​មិន​ឱ្យដាំ​ស្វាយ​ ​និង​ដក​យកកូន​ស្វាយ​ដែល​ពួកគាត់​កំពុង​ដាំ​នៅ​លើ​ដីចម្ការរបស់​អ្នក​ទាំង​​ពីរ​នាក់​ ​គឺ​អ្នកស្រី​ ​សាន​ ​ស្រែ​ ​និង​លោក​ ​ប្រែង​ ​ហ៊ីង​ ។​ ​នៅ​ខណៈនោះ​លោក​ ​សាន​ ​សិទ្ធ​ ​ដែល​ជា​ប្អូនប្រុស​របស់​អ្នកស្រី​ ​សាន​ ​ស្រែ​ ​បាន​ថត​វីដេអូ​ ​Live​ ​ពី​ព្រឹត្ត​ការណ៍​នេះ​ និង​សួរនាំ​ទៅកាន់​មន្ត្រី​ដែល​ចុះ​មក​ហាមឃាត់ ​។​ ​សមាជិក​គ្រួសារ​ទាំង​បី​នាក់​ ​ជា​ជនជាតិ​ដើម​ភាគតិច​ ​កួយ​ ​និង​សកម្ម​ក្នុង​ការ​ការពារ​ដីធ្លី​ ​និង​សិទិ្ធ​ដីធ្លី​របស់​ពលរដ្ឋ​ជាង​ ​២​៥​០​ ​គ្រួសារ​ ​។​ ​ប៉ុន្មាន​ស​ប្តាហ៍​ក្រោយមក​ ​អ្នក​ទាំង​បី​រង​ការចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ពី​តុលាការ​ ​។​

អត្ថបទខ្លីៗ | ​ព្រះសង្ឃ​មួយ​អង្គ​ត្រូវ​បាន​បណ្តេញ​ចេញពី​វត្ត​ ​បន្ទាប់ពី​បាន​ចូលរួម​ដង្ហែក្បួនរម្លឹក​ខួប​លោកបណ្ឌិត ​កែម​ ​ឡី

ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ២០២៤audio available

​កាល​ពីម្សិលមិញ​ព្រះសង្ឃ​មួយ​អង្គ​នៅ​ខេត្ត​បាត់​ដំបង​ ​ត្រូវ​បាន​បណ្តេញ​ចេញពី​វត្ត​ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក​បាន​និមន្ត​ចូលរួម​ការដង្ហែក្បួន​ដោយ​អហិង្សា​ ​ដើម្បី​រម្លឹក​ខួប​៨​ឆ្នាំ​ ​នៃ​ការ​ស្លាប់​លោក​បណ្ឌិត ​កែម​ ឡី​ ។​

​ព្រះ​តេជព្រះគុណ​ ​សាំង​ ​រិទ្ធី​ ​ត្រូវ​បាន​គណៈកម្មការ​វត្ត​ដំរីស​ ​ក្រុង​បាត់​ដំបង​ ​បណ្ដេញ​ចេញពី​វត្ត​កាលពី​ល្ងាច​ថ្ងៃ​ទី​១​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​។​ ​បច្ចុប្បន្ន​លោក​គង់នៅ​វត្ត​ផ្សេង​ក្នុង​ក្រុង​បាត់​ដំបង​។​

​ព្រះ​តេជព្រះគុណ​ ​សាំង​ ​រិទ្ធី​ ​បាន​ចូលរួម​ដង្ហែក្បួន​ជាមួយនឹង​ព្រះសង្ឃ​ ​និង​សកម្មជន​ជាច្រើន​នាក់​ផ្សេងទៀត​ ​កាលពី​​ថ្ងៃ​ទី​១​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២០២៤ ដើម្បី​រម្លឹក​ខួប​ ​នៃ​ការ​បាញ់សម្លាប់​អ្នកវិភាគ​និង​ជា​អ្នក​អត្ថាធិប្បាយ​លើ​បញ្ហា​សង្គម​ ​លោក​បណ្ឌិត​ ​កែម​ ឡី ​ក្នុង​​ឆ្នាំ​២​០​១​៦​ ​។​ ​សកម្មជន​មួយ​ក្រុម​នោះ​បាន​កាន់​បដា​ដែល​មាន​​​រូបលោក​បណ្ឌិត ​កែម​ ឡី ​និង​សកម្មជន​លេចធ្លោ​ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​មួយ​ចំនួន​ទៀត​ ​និង​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ ​ដែល​កំពុង​ជាប់ពន្ធនាគារ​ថ្មីៗ​នេះ​ ​។​ ​ដំបូង​ឡើយ​ ​អាជ្ញាធរ​បាន​ព្យាយាម​រារាំង​ការ​ប្រមូលផ្តុំ​ដោយ​អហិង្សា​នេះ​ ​ប៉ុន្តែ​អ្នកចូលរួម​បាន​បន្ត​ការ​ហែ​ក្បួន​ ​ដោយ​បញ្ចប់​នៅ​វិមានឯករាជ្យ​នៅកណ្តាល​ក្រុង​បាត់​ដំបង​។​

អត្ថបទខ្លីៗ | ការ​អំពាវនាវ​រក​យុត្តិធម៌​ ​និង​ស្នើសុំ​ឱ្យ​ដោះលែង​សកម្មជន​នៅ​ថ្ងៃ​គ​ម្រប់​ខួប​លោក​បណ្ឌិត​ ​កែម​ ឡី

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៤audio available

សកម្មជន​យុវជន​ ​ព្រះសង្ឃ​ ​ក្រុម​សង្គម​ស៊ីវិល​ ​និង​សមាជិក​ក្រុម​គ្រួសារ​របស់​សកម្មជន​ដែល​កំពុង​ជាប់ឃុំ​ ​បាន​ជួបជុំគ្នា​ថ្ងៃនេះ​ ​ដើម្បី​ហែ​ក្បួន​ ​រម្លឹក​ខួប​លើក​ទី​៨​ ​នៃ​ការ​បាញ់សម្លាប់​អ្នកវិភាគ​នយោបាយ​​លោក​​បណ្ឌិត​ ​កែម​ ឡី ​ដោយ​អំពាវនាវ​ស្វែងរក​យុត្តិធម៌​ជូន​​លោក​ ​និង​ស្នើសុំ​ឱ្យ​មានការ​ដោះលែង​សកម្មជន​យុវជន​ ​និង​បរិស្ថាន​ ​។

​បន្ទាប់ពី​ ​ដើរក្បួន​ក្នុង​រាជធានី​ភ្នំពេញ​ ​ប្រហែលជា​ម៉ោង​ ៩ ​ព្រឹក​ ​ក្រុម​យុវជន​បាន​មក​ជួបជុំគ្នា​នៅ​ស្ថានីយ​ប្រេងឥន្ធនៈកាល់តិច បូកគោ​ ​ជា​កន្លែង​ដែល​លោក​បណ្ឌិត​ ​កែម​ ឡី ​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​​១​០​ ​ខែ​កក្កដា​ ​ឆ្នាំ​​២​០​១​៦​ ​នៅពេលដែល​លោក​កំពុងតែ​ពិសា​កាហ្វេ​ ​ពេលព្រឹក​ ​។​ ​ក្រោយមក​ ​ការស៊ើបអង្កេត​មួយ​ត្រូវ​បាន​ធ្វើឡើង​ ​ប៉ុន្តែ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ ។ សង្គម​ស៊ីវិល​នៅតែ​បន្ត​ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ករណី​ឃាតកម្ម​នេះ​ ​នៅ​ខណៈ​ពេល​ដែល​អាជ្ញាធរ​នៅតែ​មាន​ពេលវេលា​ក្នុង​ការ​រារាំង​​លើ​សកម្មភាព​ចូលរួម​រម្លឹក​ខួប​នៃ​ការ​បាញ់សម្លាប់​លើ​លោក​បណ្ឌិត​ ​។​

សេចក្តីថ្លែងការណ៍ | ​ការ​ផ្តន្ទាទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​គឺជា​រឿង​គួរ​ឱ្យ​អាម៉ាស់

ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ២០២៤audio available

​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​បាន​ផ្តន្ទាទោស​ទៅលើ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ ​ចំនួន​ ​១០​រូប​ ​ដោយ​ដាក់​ពន្ធ​នាគា​រ​ពី​ ​៦​ ​ទៅ​ ​៨​ ​ឆ្នាំ​ ​ហើយ​ចាប់ខ្លួន​អ្នក​ទាំងនោះ​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​នេះ​គឺជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​យ៉ាង​ខ្លាំង​សម្រាប់​ជាតិ​យើង​ ​។​ ​ការ​បំបិទ​សំឡេង​របស់​សកម្មជន​បរិស្ថាន​ ​និង​ការចោទប្រកាន់​ថា​ ​សកម្មភាព​តស៊ូ​មតិ​ដោយ​សន្តិវិធី​របស់​ពួកគេ​ ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ ​នេះ​គឺ​ធ្វើ​ឱ្យ​ប្រព័ន្ធ​យុត្តិធម៌​រង​ភាព​អាម៉ាស់​ ​។​

​អាជ្ញាធរ​មានសមត្ថកិច្ច​គួរតែ​ស្តាប់​ ​និង​ចូលរួម​ធ្វើការ​ជាមួយ​យុវជន​ ​និង​សកម្មជន​បរិស្ថាន​ ​ហើយ​សូម​មេត្តា​បញ្ឈប់​ការ​ចំណាយ​ធនធាន​ ​ដើម្បី​ធ្វើទុក្ខបុកម្នេញ​ ​គំរាមកំហែង​ ​និង​ដាក់ទោស​ទៅលើ​យុវជន​វ័យក្មេងដែល​ក្លាហាន​ ​និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​បំផុត​របស់​កម្ពុជា​ ​។

អត្ថបទខ្លីៗ | សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ ​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ផ្សេងៗ​ពី​គ្នា​ ​និង​ឆ្ងាយ​ពី​ក្រុម​គ្រួសារ

ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ២០២៤audio available

​កាល​ពីម្សិលមិញ​ ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​ ​៥​ ​រូប​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ឱ្យ​ជាប់ពន្ធនាគារ​ពី​ ​៦​ ​ទៅ​ ​៨​ ​ឆ្នាំ​ ​។​ ​ក្រោយមក​អ្នក​ទាំង​ ​៥​ ​ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធ​នាគា​រ​ចំនួន​ ​៥​ ​ខុសៗគ្នា​ ​ដោយ​ពន្ធ​នាគា​រ​មួយ​ចំនួន​ ​មាន​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ​ពី​គ្នា​ ​និង​ពី​កន្លែង​ដែល​ក្រុម​គ្រួសារ​ពួកគេ​កំពុង​រស់នៅ​ ​។​ ​ការ​បំបែក​អ្នក​ទាំងនោះ​ចេញពី​គ្នា​ ​និង​ដាក់​ឱ្យ​ជាប់ឃុំ​នៅ​ក្នុង​ពន្ធ​នាគា​រ​ឆ្ងាយ​ពី​គ្នា​ ​និង​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ​បែប​នេះ​ ​គឺជា​ទណ្ឌកម្ម​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ​ ​និង​មិនដែល​មាន​ពីមុន​មក​ ​។​

​លោក​ ថុ​ន​ ​រដ្ឋា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​៣​ (​ម​៣​) ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ ​។​ ​លោក​ ​លី​ ​ចាន់​ដារ៉ា​វុ​ត​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កណ្តាល​ ​រីឯ​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​ពោធិ៍សាត់​ ​។​ ​លោក​ ​យី​ម​ ​លាង​ហ៊ី​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កំពង់ស្ពឺ​ ​ហើយ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធ​នាគា​រ​ខេត្ត​ព្រះវិហារ​ ​។​

​ការបញ្ជូន​ខ្លួន​ពិរុទ្ធជន​ទៅកាន់​ពន្ធ​នាគា​រយ៉ា​ង​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​ ​និង​មេធាវី​របស់​ពួកគេ​បែប​នេះ​ ​គឺជា​ការ​រំលោភបំពាន​សិទិ្ធ​របស់​ជន​ជាប់ឃុំ​ ​ដែល​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ ​បញ្ហា​សិទិ្ធ​មនុស្ស​នៃ​ការ​ឃុំ​ខ្លួន​អ្នកទោស​កកកុញ​ ​និង​លើស​ចំនួន​កំណត់​ ​។​ ​សកម្មភាព​នេះ​ក៏​ជា​ការ​រំលោភបំពាន​សិទិ្ធ​មនុស្ស​ផង​ដែរ​ ​ដោយ​ផ្អែកលើ​ “​ច្បាប់​នេល​សុ​ន​ម៉ាន់​ដេឡា” ​ស្តីពី​ការប្រព្រឹត្តិ​ទៅលើ​អ្នកទោស​ដោយមាន​ភាព​មនុស្សធម៌​ ​។​ ​គោលការណ៍​នៃ​ច្បាប់​នេះ​ ​បាន​អំពាវនាវ​ឱ្យ​អ្នកជាប់ឃុំ​ទាំងអស់​ ​ត្រូវ​​​ជាប់ឃុំ​នៅក្បែរ​ក្រុម​គ្រួសារ​របស់​ពួកគេ​​។​

អត្ថបទ | ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាងកំរោល​ ​និង​ជាប់ទោស​ពន្ធ​នាគា​រ​ពី​ ​៦​ ​ដល់​ ​៨​ ​ឆ្នាំ

ថ្ងៃទី​២ ខែកក្កដា ឆ្នាំ២០២៤audio available

​នា​ព្រឹកនេះ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន​ ​១​០​នាក់​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ផ្តន្ទាទោស​ដាក់​​ឱ្យ​ជាប់ពន្ធនាគារ​ពី​ ​៦​ ​ដល់​ ​៨​ ​ឆ្នាំ​ ​ខណៈ​ដែល​សកម្មជន​ ​៤​រូប​ ​ដែល​មាន​វត្តមាន​នៅមុខ​តុលាការ​ ​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ហិង្សា​ដោយ​កង​កម្លាំង​សន្តិសុខ​ជាច្រើន​នាក់​ ​។​

​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ ​បាន​ប្រកាស​សាលក្រម​នៅ​ឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ​ ​ដែល​ជា​ការ​បិទ​បញ្ចប់​សវនាការ​ជំនុំ​ជម្រះ​លើ​អ្នក​ទាំងនោះ​ ​ពាក់ព័ន្ធ​នឹង​ភាព​សកម្ម​និយម​អហិង្សា​ ​ក្នុង​កិច្ចការពារ​បរិស្ថាន​របស់​ពួកគេ​ ​។​ ​អ្នក​ទាំងនោះ​ ​រង​នូវ​បទចោទប្រកាន់​ចំនួន​ពីរ​ ​ដែល​រួម​មាន​បទ​ ​រួមគំនិតក្បត់​ ​និង​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។​

សេចក្តីថ្លែងការណ៍ | ​សូម​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​អង្គការ​សង់​ត្រា​ល់ ​ពាក់ព័ន្ធ​នឹង​របាយការណ៍​រោងចក្រ​កាន់តែ​ប្រសើរ

ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២៤audio available

ការ​សម្រេច​ចិត្ត​របស់​​​ក្រសួងមហាផ្ទៃ​ ​ក្នុង​ការពិនិត្យ​មើល​ ​ទៅលើ​ញត្តិ​ដែល​បាន​ទទួល​ ​និង​មើល​អំពី​លទ្ធភាព​ដែល​អាច​ធ្វើ​ការស៊ើបអង្កេត​លើ​ ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​CENTRAL​) ​ឬ​ ​អង្គការ​ ​សង់​ត្រា​ល់ ​ពាក់ព័ន្ធ​នឹង​ការ​ចេញផ្សាយ​របាយការណ៍​របស់​ស្ថាប័ន​នេះ​ ​អំពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (​Better​ ​Factor​i​e​s ​Cam​bo​d​i​a​) ​គឺជា​ការ​ឆ្លើយតប​បែប​អវិជ្ជមាន​ ​និង​ជា​ការ​ព្យាយាម​បំភិតបំភ័យ​ទៅលើ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ដែល​កំពុង​ធ្វើការងារ​ដើម្បី​ជួយ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ​នូវ​សេរីភាព​របស់​សហជីព​ ​សម្រាប់​កម្មករ​ ​និង​សហជីព​នៅ​កម្ពុជា​ ​។

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ













ឆ្នាំ