បណ្ណាល័យ

អំពើហិង្សាវ៉េង ស្រេង

អត្ថបទខ្លីៗ | ការ​បាញ់​ប្រហារ​នៅ​មហាវិថី​វេ​ង​ស្រេង​ ​កន្លងទៅ​១​០​ឆ្នាំ​ដោយ​គ្មាន​យុត្តិធម៌​

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២៤audio available

​នា​រសៀល​នេះ​ ​មនុស្ស​ប្រមាណ​១​០​០​នាក់​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ការិយាល័យ​ផ្ទះ​សាមគ្គី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​រំលឹក​ខួប​១​០​ឆ្នាំ​ ​នៃ​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​ ​ដែល​បាន​កើតឡើង​ ​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅពេលដែល​កងកម្លាំង​ចម្រុះ​របស់​រាជរដ្ឋាភិបាល​ ​បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​កម្មករ​-​កម្មការិនី​ដែល​កំពុង​ធ្វើ​កូដកម្ម​ ​ដោយ​បាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៤​នាក់​ ​និង​រង​របួស​ ​៣​៨​នាក់​ផ្សេងទៀត​ ​។​ ​លើស​ពី​នេះ​ ​កុមារ​ ខឹ​ម​ ​សុផាត​ ​ដែល​ជា​អនីតិជន​នា​ពេល​នោះ​ ​ក៏បាន​ត្រូវ​គ្រាប់កាំភ្លើង​ ​និង​បន្ត​បាត់ខ្លួន​មកដល់​បច្ចុប្បន្ននេះ​ ​។​

​ការ​ប្រារព្ធ​ពិធី​ចងចាំ​នេះ​ ​ត្រូវ​បាន​ចូលរួម​ដោយ​សហជីព​ ​សមាគម​ ​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ដោយ​បាន​ចាប់ផ្ដើម​ដោយ​ការសូត្រ​មន្ត​ដោយ​ព្រះសង្ឃ​ ​។​ ​លោក​ ​វ​ន់ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ដែល​ត្រូវ​បាន​វាយដំ​ ​និង​ចាប់ខ្លួន​ ​ក្នុង​ឆ្នាំ​២​០​១​៤​ ​អំឡុង​ពេល​ដែល​ ​ឃ្លាំមើល​កូដកម្ម​មួយ​ ​នៅ​ខាងមុខ​រោងចក្រ​ ​យ៉ាក​ ​ជីង​ ​មុន​ពេល​បាញ់​ប្រហារ​មួយថ្ងៃ​ ​បាន​ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ​ ​។​

​លោក​ ​វ​ន់ ​ពៅ​ ​បាន​មានប្រសាសន៍ថា​ “​ថ្ងៃ​ទី​០​២​ ​មករា​ ​គឺ​ថ្ងៃ​សោកនាដកម្ម​ ​។​ ​មុន​ពេល​ចាប់ខ្លួន​ ​គេ​មិនបាន​ប្រាប់​យើង​ពី​បទ​ចោទ​ទេ​ ​ហើយ​យើង​ក៏​មិនបាន​ជួប​មេធាវី​ដែរ​ ​។​ ​យើង​គ្រាន់តែ​តវ៉ា​ឱ្យ​មានការ​ដំ​ឡើងប្រាក់ខែ​សម្រាប់​កម្មករ​ប៉ុណ្ណោះ​” ​។​

អត្ថបទខ្លីៗ | សាលា​ឧទ្ធរណ៍​ភ្នំពេញតម្កល់​សេចក្តីសម្រេច​សាលា​ដំបូង​ករណីហិង្សា​នៅ​ផ្លូវ​វេង​ស្រេង​

ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០២៣audio available

នា​ថ្ងៃនេះ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​តម្កល់​បទចោទប្រកាន់​ទៅលើ​អ្នក​ទាំងបួន​នាក់​ ​ក្នុងចំណោម​មនុស្ស​ទាំង​ ​ដប់​នាក់​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​នៅមុខ​រោងចក្រ​ ​យា​ក់​ជីង​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​មួយថ្ងៃ​មុន​ពេល​ដែល​កើតមាន​នូវ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​ ​។​ ​ការ​ធ្វើបាតុកម្ម​ ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ហិង្សា​ ​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​នៅពេលដែល​កងកម្លាំង​ចម្រុះ​ ​បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​កម្មករ​ដែល​កំពុង​តវ៉ា​ ​។​

កម្មករ​ចំនួន​ ​១​០​នាក់​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ ​កាលពី​ឆ្នាំ​២​០​១​៤​ ​ពី​បទ​ហិង្សា​ដោយចេតនា​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ ​ដោយ​យោង​តាម​មាត្រា​ ​២​៨​ ​និង​ ​២​១​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ក្នុងចំណោម​មនុស្ស​ទាំង​ ​១​០​នាក់​ ​មានតែ​បួន​នាក់​ប៉ុណ្ណោះ​ ​គឺ​លោក​ ​ចាន់​ ​ពុទ្ធិ​ស័ក្ត​ ​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ ​លោក​ ថេ​ង​ ​សាវឿន​ ​ប្រធាន​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​លោក​ ​សុគន្ធ​ ​សម្បត្តិ​ពិសិដ្ឋ​ ​អតីត​សមាជិក​មជ្ឈមណ្ឌល​សម្រាប់​សិទិ្ធ​ការងារ​កម្ពុជា​ ​និង​លោក​ ​វ​ន់ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​ដែល​បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​ ​។​

វីដេអូ | ████████ ██████ ██ ███████ ████ █████ ██ ████ ████ █████ ████████ ███ █████████████

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២៣audio available

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ មន្ត្រី​នគរបាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​មកនាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ អំឡុង​ពេល​សាកសួរ​ថា ប្រសិន​បើ​អង្គការ​ លីកាដូ មិន​យល់ព្រម​លុប​វីដេអូ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា “ឈាមបាតុករ” ពី​បណ្តាញ​សង្គម និង​គេហទំព័រ​របស់​អង្គការ​នោះទេ នោះ​អាជ្ញាធរ​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់​បន្ត ។

ដើម្បីជៀសវាងពីការ​ទទួល​រង​នូវ​វិធានការ​ផ្លូវ​ច្បាប់​បន្ត អង្គការ លីកាដូ សម្រេច​ចិត្ត​លុប​វីដេអូ​ចម្រៀង​ចេញ​ពី​បណ្តាញ​សង្គម​របស់​អង្គការ​កាលពី​យប់មិញ និង​ចេញ​ពី​គេហទំព័រ​នៅ​ព្រឹក​នេះ ។

សេចក្តីថ្លែងការណ៍ | ការ​ចងចាំ​នៅ​វេ​ង​ស្រេង​៖​ ​៨​ឆ្នាំ​ក្នុង​ភាព​ស្ងប់ស្ងាត់​ ​ប៉ុន្តែ​គ្មាន​យុត្តិធម៌​

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២២audio available

យើងខ្ញុំ​ ​ជា​ក្រុម​សង្គម​ស៊ីវិល​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​ចូលរួម​ជា​សាមគ្គីភាព​ជាមួយ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បាញ់សម្លាប់​ ​រង​របួស​ ​និង​បាត់ខ្លួន​ ​នៅ​ថ្ងៃនេះ​កាលពី​៨​ឆ្នាំមុន​ ​ក្នុងពេលដែល​កងកម្លាំង​សមត្ថកិច្ច​បាន​វាយប្រហារ​ដោយ​គ្រាប់កាំភ្លើង​ ​បាញ់​ទៅលើ​កម្មករ​ន​យោ​ជិត​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​យើងខ្ញុំ​ ​បន្ត​ស្នើសុំ​ឱ្យ​មាន​ការទទួលខុសត្រូវ​ចំពោះ​ការ​បាញ់​ប្រហារ​នេះ​ ​ក៏ដូចជា​ការ​បាត់ខ្លួន​ក្មេងប្រុស​អាយុ​ ​១​៥​ឆ្នាំ​ម្នាក់​ឈ្មោះ​ ខឹ​ម​ ​សុផាត​ ​ដែល​នៅ​បន្ត​បាត់ខ្លួន​មកទល់​សព្វថ្ងៃនេះ​ ​។​

​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​រាជរដ្ឋាភិបាល​បាន​បាញ់​ប្រហារ​ ​និង​សម្លាប់​មនុស្ស​យ៉ាងតិច​៤​នាក់​ ​ព្រមទាំង​រង​របួស​យ៉ាងតិច​ ​៣​៨​នាក់​ ​អំឡុង​ពេល​ប​ង្រ្កា​ប​ទៅលើ​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​។​ ​កូដកម្ម​របស់​កម្មករ​-​កម្មការិនី​កាត់​ដេរ​ ​ដែល​អំពាវនាវ​ឱ្យ​មាន​ប្រាក់ឈ្នួល​អប្ប​រ​មា​សមរម្យ​ ​ត្រូវ​បាន​រង​ការ​ប​ង្រ្កា​ប​យ៉ាង​ឃោរឃៅ​ ​និង​មិន​សមស្រប​ ​។​ ​ការស៊ើបអង្កេត​ក្រោយមក​ទៅលើ​ការ​បាញ់​ប្រហារ​នេះ​ ​គឺ​ត្រូវ​បាន​រាយការណ៍​ថា​ ​ធ្វើឡើង​ត្រឹម​រយៈពេល​៣​ស​ប្ដាហ៍​ប៉ុណ្ណោះ​ ​ហើយ​ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​យកមក​ផ្ដន្ទាទោស​ចំពោះ​ការ​ស្លាប់​របស់​ ​លោក​ ​គឹម​ ​ផា​លាប​ ​លោក​ ​សា​ម​ ​រ៉ាវី​ ​លោក​ ​យាន​ រឹទ្ធី ​និង​លោក​ផេង​ ​កុសល​ ​នោះ​ទេ​ ​។​ ​ផ្ទុយទៅវិញ​ ​កម្មករ​ន​យោ​ជិត​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​ ​២​៣​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ក្រោយមក​ត្រូវ​បាន​ផ្ដន្ទាទោស​នៅ​ក្នុង​សវនាការ​មួយ​ជុំវិញ​ការចោទប្រកាន់​ពី​ ​បទ​ហិង្សា​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដោយចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ​បទ​រារាំង​ចរាចរណ៍​សាធារណៈ​ ​និង​បទ​ប្រមាថ​ ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​នេះ​ ​។​

អត្ថបទខ្លីៗ | ៧ឆ្នាំកន្លង​ផុតទៅ​ គ្រួសារ​ជនរងគ្រោះ​នៅតែទាមទារ​រកយុត្តិធម៌​លើករណី​បាញ់ប្រហារ​នៅផ្លូវវេងស្រេង

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២១audio available

នាព្រឹកនេះ​ សមាជិក​សហជីព​ សកម្មជនដីធ្លី​ និង​សមាជិក​សង្គម​ស៊ីវិល​ប្រមាណជា​ ៨០នាក់​ បានជួបជុំ​គ្នានៅ​ការិយាល័យ​ផ្ទះសាមគ្គី​ នៅក្នុង​រាជធានីភ្នំពេញ​ ដើម្បីប្រារព្ធ​ពិធីរំលឹកខួប៧ឆ្នាំ​នៃការបាញ់ប្រហារ​នៅលើមហាវិថីវេងស្រេង​ ដែលកងកម្លាំង​សមត្ថកិច្ច​បានវាយប្រហារ​ដោយគ្រាប់កាំភ្លើង​បាញ់ទៅលើ​កម្មករ-កម្មការិនី​ដែលកំពុង​ធ្វើកូដកម្ម​ ដោយបានធ្វើឱ្យ​មនុស្សយ៉ាងតិច​៤នាក់ស្លាប់​ ម្នាក់បាត់ខ្លួន​ និងរងរបួសរាប់សិបនាក់​ផ្សេងទៀត ។​

ពិធីបែប​ព្រះពុទ្ធសាសនា​ និងរំលឹក​ការចងចាំ​ ត្រូវបាន​ធ្វើឡើង​ ដើម្បីចងចាំ​ការបាញ់ប្រហារ​នៅថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០១៤​ ខណៈសមាជិក​គ្រួសារ​របស់ជនរងគ្រោះ​ដែលបានស្លាប់​និងបាត់ខ្លួន​ នៅតែបន្តការ​អំពាវនាវ​ឱ្យស្វែងរក​យុត្តិធម៌​សម្រាប់​មនុស្សជាទី​ស្រឡាញ់​របស់ពួកគាត់ ។ ​

កម្មករ៤នាក់​ ដែលត្រូវបាន​បាញ់សម្លាប់​មានឈ្មោះ ​លោក គឹម ផាលាប​ លោក សាម រ៉ាវី​ លោក យាន រឹទ្ធី​ និងលោកផេង កុសល ។​ កម្មករម្នាក់ទៀត​ឈ្មោះ លោក ខឹម សុផាត​ ត្រូវបាន​បាត់ខ្លួន​តាំងពីពេលបាញ់ប្រហារ​នោះមក​ និងត្រូវបាន​ឃើញចុងក្រោយ​នៅកន្លែង​ឃុំឃាំង​របស់កងកម្លាំង​សមត្ថកិច្ច​ ដោយមាន​រងរបួសគ្រាប់កាំភ្លើង​ចំផ្នែកពោះ ។​

អត្ថបទ | គ្រួសារជន​រងគ្រោះ​ និង​សកម្មជន​សិទ្ធិមនុស្ស​ ប្រារព្ធ​ខួបលើកទី៦​នៃអំពើហិង្សា​នៅផ្លូវវេងស្រេង​

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២០audio available

នាព្រឹកនេះ​ មនុស្ស​ប្រមាណ​ជា៧០នាក់​ រួមមាន​សកម្មជនដីធ្លី​ កម្មករ​ និងសកម្មជន​សិទ្ធិមនុស្ស​ បានជួបជុំគ្នា​នៅរាជធានី​ភ្នំពេញ​ ដើម្បីប្រារព្ធ​ខួបលើកទី៦​នៃវាយប្រហារ​ពីសំណាក់​កងកម្លាំង​ប្រដាប់អាវុធ​ទៅលើហ្វូង​កម្មករ​ដែលកំពុង​ធ្វើកូដកម្ម​នៅលើ​មហាវិថី​វេងស្រេងក្នុង​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១៤​ ដែលបណ្ដាល​ឱ្យមានមនុស្ស​៤នាក់ស្លាប់​បាត់បង់ជីវិត​ ម្នាក់បាត់ខ្លួន​ និងរាប់សិបនាក់​ផ្សេងទៀត​រងរបួស។

អ្នកចូលរួម​បានរៀបចំ​ពិធីតាមបែប​ព្រះពុទ្ធសាសនា​ និងជាការ​រំលឹកដល់ការ​ស្លាប់របស់​ជនរងគ្រោះ ​នៅមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ​ និងសិទ្ធិមនុស្ស ​(សង់ត្រាល់)​ ដោយមាន​ការចូលរួម​ពីគ្រួសារ​ជនរងគ្រោះ​ដែលត្រូវបាន​បាញ់សម្លាប់​ និងបាត់ខ្លួន​ផងដែរ។

អត្ថបទ | សង្គមស៊ីវិល​ប្រារព្ធពិធី​រំលឹក​ខួប​៥ឆ្នាំ​នៃការ​បាញ់​ប្រហារ​នៅផ្លូវ​វេងស្រេង

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៩audio available

នារសៀលនេះ​ សហជីព​ កម្មករ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ ប្រមាណជា ១០០នាក់​ បានជួប​ជុំគ្នា​ ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួប៥ឆ្នាំ​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​បើកការ​បាញ់ប្រហារ​ទៅលើ​កម្មករ​ដែល​កំពុង​ធ្វើ​កូដកម្ម​នៅលើ​ផ្លូវវេងស្រេង​ក្នុងរាជធានី​ភ្នំពេញ​ ដែល​បណ្ដាល​ឱ្យមាន​អ្នកស្លាប់​ចំនួន៤នាក់​ ម្នាក់​បាត់ខ្លួន​ និង​រងរបួស​រាប់សិប​នាក់ផ្សេងទៀត​។

ការរំលឹក​ខួប​នៅថ្ងៃនេះ​ ត្រូវបាន​រៀបចំ​ឡើងនៅ​សម្ព័ន្ធ​សមាគម​និង​សហជីព​ “ផ្ទះសាមគ្គី” ​ដែល​ចូលរួម​ដោយ​កម្មករ​រោងចក្រ​កាត់ដេរ​ សហជីព​ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ។​ អ្នកទាំងនោះ​បាន​ចូលរួម​ក្នុង​ពិធី​សូត្រមន្ត​តាមបែប​សាសនា​ និង​ការពិភាក្សា​ពីការតវ៉ា​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ​ក៏ដូចជា​ហេតុនៃអំពើហិង្សា​។​

ជនរងគ្រោះ​នៃ​អំពើហិង្សាបាន​ស្នើ​សុំឱ្យ​មានការ​ចាត់​វិធានការ​និងទំនួលខុសត្រូវ​ចំពោះ​អ្នកបាត់បង់​ជីវីត និង​ទម្លាក់ចោល​បទចោទ​ប្រឆាំងនឹង​កម្មករនិងមេដឹកនាំសហជីព​ពាក់ព័ន្ធនឹង​ការតវ៉ានេះ។

អត្ថបទខ្លីៗ | សាលក្រម​សំណុំ​រឿង​វេង​ស្រេង ត្រូវ​បាន​សវនាការ​ឧទ្ធ​រណ៍​សម្រេច​តំកល់​ទុក

ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ២០១៦

នៅព្រឹកនេះ សាលាឧទ្ធរណ៍ បានដំកល់​សាលក្រម​លើ​សំណុំរឿង​របស់​កម្មករ​ទាំង ១៣ នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទហិង្សា​ដោយ​ចេតនា​ដែលមាន​ស្ថាន​ទម្ងន់​ទោស បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​ដោយមាន​ស្ថាន​ទម្ងន់​ទោស រារាំង​ចរាចរណ៍​សាធារណៈ និង​បទប្រមាថ។ បទចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​យ៉ាង​អាក្រក់​រវាង​កម្មករ​ដែល​បានធ្វើ​កូដកម្ម ជាមួយ​និង​កងចម្រុះ​ជានគរបាល​និង​យោធា​ជាច្រើន (អ្នកដែល​បាន​បាញ់ និង​សម្លាប់​មនុស្ស​យ៉ាងតិច​ណាស់ ៤នាក់ និង​បណ្តាល​ឲ្យរងរបួស​ជាច្រើន​នាក់) នៅលើ​ផ្លូវវេង​ស្រេង កាលពី​ខែមករា ឆ្នាំ​២០១៤។

សវនាការឧទ្ធរណ៍ ដែលត្រូវបានចាប់​ផ្តើម​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ២០១៦ ត្រូវបាន​ធ្វើ​ឡើង​ដោយ​មិនមាន​វត្តមាន​របស់​ជន​ជាប់ចោទ និង​មេធាវី​របស់​អ្នកទាំង​នោះ​នោះទេ ដោយសារ​សំណើ​របស់​មេធាវី​សុំពន្យារ​ពេល​សវនាការ​ដើម្បី​ទុកពេល​ជូនដំណឹង​ដល់​ជន​ជាប់​ចោទ ត្រូវ​បានគេ​បដិសេធ។ ដើមចោទ​ដែល​ជានគរបាល​និង​កងរាជ​អាវុធហត្ថ បាន​អះអាង​ថា​កងកម្លាំង​របស់​អាជ្ញាធរ​រដ្ឋបាន​ប្រើប្រាស់​តែដំបង​ឈើ និង​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​ប៉ុណ្ណោះ​នៅអំឡុង​ពេល​បង្ក្រាប​យ៉ាង​ហិង្សា ដែល​ផ្ទុយពី​សាក្សី​ជាច្រើន និង​ខ្សែ​វីដេអូខ្លី ដែល​បង្ហាញ​ពីការ​ប្រើប្រាស់​អាវុធ​របស់​កង​កម្លាំង​ទាំង​នោះ។

សវនាការឧទ្ធរណ៍ លើសំណុំរឿងរបស់​កម្មករ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស ១០នាក់ ផ្សេង​ទៀត ដែល​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ពេលមាន​ការប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃទី២ ខែ​មករា ឆ្នាំ​២០១៤ ត្រូវ​បាន​ពន្យារ​ពេល​ដោយ​មិន​កំណត់​ពេល។ សវនាការ​ដំបូង​របស់​អ្នក​ទាំង ២៣នាក់ ដែលត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ខែឧសភា ឆ្នាំ​២០១៤ មិនបាន​គោរព​នូវ​សិទិ្ធ​ទទួល​បានការ​ជំនុំ​ជម្រះ​ក្តីដោយ​យុត្តិធម៌​នោះ​ទេ ហើយ​ថែម​ទាំង​ខ្វះខាត​នូវភាព​មិន​លំអៀង​របស់​ចៅក្រម​​​ទៀត​ផង។ មិនមាន​នរណា​ម្នាក់ ត្រូវបាន​ចាប់​មក​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​របស់​មនុស្ស ៤នាក់ រងរបួស​ជា​ច្រើន​នាក់ និង​អ្នកបាត់​ខ្លួន ១នាក់ អំឡុង​ពេល​មាន​អំពើ​ហិង្សា​ដែល​បង្កឡើង​ដោយ​អាជ្ញាធរ​រដ្ឋរយៈពេល​ពីរថ្ងៃ​នោះទេ ដែល​ហិង្សា​នោះ​បាន​បញ្ចប់​នូវ​រយៈ​ពេល​មួយ​​នៃការ​តវ៉ា​យ៉ាងធំ​របស់​កម្មករ​រោងចក្រ និង​អ្នកគាំទ្រ​គណបក្ស​ជំទាស់។

អត្ថបទខ្លីៗ | ខួបគម្រប់ពីរឆ្នាំនៃការបាញ់សម្លាប់​នៅលើ​ផ្លូវវេង​ស្រេង ត្រូវ​បាន​ប្រារព្ធ​ឡើង

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៦

នៅព្រឹកនេះ សហជីព កម្មកររោងចក្រ ព្រះសង្ឃ បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល និងសកម្មជន​ដីធ្លី​ប្រមាណ ២០០​នាក់ បានប្រមូល​ផ្តុំគ្នា​ដើម្បីរៀបចំ​ពិធី​រំលឹក​ព្រឹត្តិការណ៍​នៅលើផ្លូវ​វេងស្រេង​ក្នុង​រាជធានី​ភ្នំពេញ ដែល​ជាកន្លែង​កាលពី​ពីរឆ្នាំ​មុន​កងកម្លាំង​របស់​អាជ្ញាធរ​រដ្ឋបានបាញ់​ទៅ​លើកម្មករ​ដែល​កំពុង​ធ្វើកូដ​កម្ម ដែល​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ៤នាក់​បាត់បង់​ជីវិត និង​ធ្វើឲ្យ​របួសជាច្រើន​នាក់​ផ្សេង​ទៀត។

ពិធីនាថ្ងៃនេះ ត្រូវបានប្រារព្ធឡើង ទោះបីជាមានពង្រាយ​កងកម្លាំង​នគរបាល​ជាច្រើន​ពាសពេញ​ក៏ដោយ៖ នគរបាល និង​កងសន្តិសុខ​ប្រមាណ ៥០០​នាក់ បាន​ព្យាយាម​រំខាន​ដល់ការជួបជុំគ្នា​ដោយ​រុញច្រាន​អ្នកចូលរួម រឹបអូស​បដា និង​បំបែក​ក្រុមពលរដ្ឋ​នៅពេល​អ្នកទាំងនោះ​ប្រមូលផ្តុំគ្នា។ ក្នុង​ចំណោម​អ្នក​ចូលរួម គឺមាន​សមាជិក​ក្រុមគ្រួសារ​ដែលបាន​ទទួល​មរណភាព និង​មេដឹកនាំ​កម្មករ​និងសហជីព ដែល​ធ្លាប់ត្រូវ​បានចាប់​ខ្លួន និង​ឃុំខ្លួន​ដោយ​មិន​ត្រឹមត្រូវក្រោយ​ពេលមាន​អំពើហិង្សា​កាលពី​ពីរឆ្នាំមុន។

អត្ថបទខ្លីៗ | ជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នាប្រារព្ធខួបនៃព្រឹត្រិការណ៍ផ្លូវ វេងស្រេង ដោយមានការរាំងពីការដើរហែក្បួន

ថ្ងៃទី​៣ ខែមករា ឆ្នាំ២០១៥

នាព្រឹកនេះ មនុស្សជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នានៅទីតាំងដែលមានការបាញ់ប្រហារយ៉ាងអាក្រក់នៅលើផ្លូវ វេងស្រេង ដើម្បីរំលឹកពីការស្លាប់ និងបាត់ខ្លួន។ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលត្រូវបានឃុំខ្លួនដោយមិនត្រឹមត្រូវ បាននិយាយទៅកាន់ក្រុមមនុស្ស។ កងសន្តិសុខ រួមមានកងយោធាឆ័ត្រយោងលេខ ៧០ និង ៩០ បានដើរល្បាតនៅតំបន់នេះ ប៉ុន្តែមិនបានព្យាយាមរារាំងការជួបជុំឡើយ។

បន្ទាប់មក អ្នកគាំទ្របានដើរក្បួនទៅកាន់បុរីកីឡា ដើម្បីប្រារព្ធខួប បីឆ្នាំនៃការបណ្តេញចេញដោយបង្ខំពីសហគមន៍បុរីកីឡា ប៉ុន្តែបន្ទាប់ពីដើរបានប្រមាណ ៣ គ.ម អ្នកទាំងនោះត្រូវបានរារាំងដោយកងយោធា និងនគរបាលបង្ក្រាបបាតុកម្ម ដែលបានទាញ រុញ និងវាយទៅលើអ្នកទាំងនោះ។ អ្នកដើរក្បួនត្រូវបានអនុញ្ញាតឲ្យបន្តដំណើរដោយយានយន្ត។

សេចក្តីថ្លែងការណ៍ | ពិធីរំលឹកខួបនៃឧប្បត្តិហេតុលើវិថីវេងស្រេងៈ យុត្តិធម៌​នៅតែមិន​ទាន់មាន​សម្រាប់​អ្នក​បាត់​បង់​ជីវិត​ អ្នកបាត់ខ្លួន​ និងអ្នករងរបួស

ថ្ងៃទី​១ ខែមករា ឆ្នាំ២០១៥audio available

មួយឆ្នាំ បន្ទាប់ពីអំពើហិង្សា ដែលប្រព្រឹត្តដោយអាជ្ញាធររដ្ឋ កាលពីដើម ខែមករា ឆ្នាំ២០១៤ ដែល​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​បុរស​យ៉ាង​តិច ៤ រូប និង​រាប់​សិប​នាក់​ផ្សេង​ទៀត បានរង​របួស​ត្រូវ​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ ការ​បាត់​ខ្លួន​ក្មេង​ប្រុស​វ័យ​ជំទង់​ម្នាក់ និង​ការ​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹម​ត្រូវ​ម​កលើ​កម្មករ សកម្មជន និង​អ្នក​ដឹក​នាំ​សហជីព ចំនួន ២៣ រូប។ យើង​ជា​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​ហត្ថលេខា​នៅ​ខាង​ក្រោម​សេចក្តី​ថ្លែងការណ៍​នេះ សូម​ថ្កោល​ទោស​ទៅ​លើ​កង្វះ​នៃ​ភាព​រីក​ចម្រើន​នៃ​ការ​ស៊ើប​អង្កេត លើ​ការ​រំលោភ​សិទ្ធិមនុស្ស​ទាំង​នេះ និង​ការ​ដាក់​ទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​អស់​នោះ។

សេចក្តីថ្លែងការណ៍ | ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ស្នើសុំ​បញ្ឈប់​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​ក្នុង​តំបន់​អាស៊ាន

ថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០១៤audio available

ថ្ងៃនេះ ក្នុងឱកាស​នៃ​ទិវា​អន្តរ​ជាតិ​នៃ​ជន​រង​គ្រោះ​នៃការ​បាត់ខ្លួន​ដោយ​បង្ខំ យើង​ខ្ញុំ ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម សូម​អំពាវនាវ​ស្នើ​សុំ​ដល់​ប្រទេស ដែល​ជា​សមាជិក​អាស៊ាន (ASEAN) សូម​បញ្ឈប់​សកម្មភាព​ដែល​បណ្តាល​ឲ្យ​មាន​ការ​បាត់ខ្លួន​ជន​រង​គ្រោះ​ដោយ​បង្ខំ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ករណី​ជាច្រើន​នៃ​ការ​បាត់ខ្លួន​ជន​រង​គ្រោះ​ដោយ​បង្​ខំបាន​បន្ត​កើត​ឡើង​នៅក្នុង​តំបន់។ ជន​រងគ្រោះ រួម​មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក៏ដូចជា​ប្រជា​ពលរដ្ឋ​សាមញ្ញ​ផង​ដែរ។ ការបាត់​ខ្លួន​ដោយ​បង្ខំ​នេះ​បាន​បន្ត​កើត​មាន​ឡើង​ទៅលើ​ក្រុម​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ដូច​ជា កុមារ​ផង​ដែរ។ ករណី​ថ្មី​ចំនួន ៣ ករណី ស្តីពី​ការ​បាត់​ខ្លួន​ជន​រង​គ្រោះ​ដោយ​បង្ខំ ដែល​បាន​កើត​ឡើង​កាលពី​ឆ្នាំ​មុន បាន​បង្ហាញ​យ៉ាង​ច្បាស់​ពីគំរូ​មួយ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

សេចក្តីថ្លែងការណ៍ | សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​កម្មករ និង​សកម្មជន​សិទិ្ធ​ទាំង ២៥​នាក់ ប៉ុន្តែ​ទោស​នៅ​សល់​ត្រូវព្យួរ

ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៤audio available

យើងខ្ញុំ ដែលជា​ក្រុម​សង្គម​ស៊ីវិល​មាន​រាយនាម​ដូចខាង​ក្រោម សូម​ស្វាគមន៍​ចំពោះ​សេចក្តី​សម្រេច​កាលពី​ព្រឹកមិញ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ការ​ព្យួរទោស​របស់​អ្នក​ទាំង ២៣នាក់ និង​អនីតិជន​ចំនួន ២នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ២០១៣ និង​ថ្ងៃទី២ និង​ទី៣ ខែ​មករា ឆ្នាំ​២០១៤ ហើយជា​ចុង​ក្រោយ​ក៏បាន​ដោះលែង​អ្នក​ដែល​នៅ​សល់​ទាំង ២២​នាក់​ទៀត។ ក៏ប៉ុន្តែ យើងខ្ញុំ​មានការ​សោក​ស្តាយ​យ៉ាងខ្លាំង ដោយ​សារ​អ្នក​ទាំង ២៥​នាក់​នោះ​ត្រូវបាន​ផ្តន្ទាទោស ហើយ​ជនជាប់​ចោទ​មួយ​ចំនួន​ត្រូវបាន​ពិន័យជា​ប្រាក់​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត ដោយ​យោង​ទៅលើ​អ្វី​ដែល​អ្នក​សង្កេត​ការណ៍​ឯករាជ្យ​បាន​ឃើញ​ពីដំណើរ​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​កំហុស​ឆ្គង។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីប្រាំ

ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៤

សវ​នា​ការ​​កម្មករ​​ និង​​អ្នក​​ការ​​ពារ​​សិ​ទ្ធិ​​មនុស្ស​​ទាំង​​ ២៣​​នាក់​​នៅ​​សា​លា​​ដំបូង​​រាជ​​ធា​នី​​ភ្នំ​​ពេញ​​​​បន្ត​មក​​ដល់​​ថ្ងៃ​​នេះ​​។ សវ​នាការ​​អ្នក​​ទាំង​ ​២៣​​នាក់​​នេះ​​បាន​​ឈាន​​ចូ​​​ល​​ដល់​​ថ្ងៃ​​ទី៥ ហើយ​​នី​តិ​​វិធី​​សវនាការ​​នឹង​​ចាប់​​ផ្តើម​​នៅ​​ម៉ោង​​ ៨ព្រឹក​​នេះ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីបួន

ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០១៤

សវ​នា​ការ​​កម្មករ​​ និង​​អ្នក​​ការ​​ពារ​​សិ​ទ្ធិ​​មនុស្ស​​ទាំង​​ ២៣​​នាក់​​នៅ​​សា​លា​​ដំបូង​​រាជ​​ធា​នី​​ភ្នំ​​ពេញ​​​​បន្ត​មក​​ដល់​​ថ្ងៃ​​នេះ​​។ សវ​នាការ​​អ្នក​​ទាំង​ ​២៣​​នាក់​​នេះ​​បាន​​ឈាន​​ចូ​​​ល​​ដល់​​ថ្ងៃ​​ទី៤​​ ហើយ​​នី​តិ​​វិធី​​សវនាការ​​នឹង​​ចាប់​​ផ្តើម​​នៅ​​ម៉ោង​​ ៨ព្រឹក​​នេះ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីបី

ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០១៤

ក្នុងសវនាការថ្ងៃទី៣នៃ “ដោះលែងអ្នកទាំង ២៣នាក់” នាព្រឹកថ្ងៃស្អែក សវនាការនៃកម្មករ និងសកម្មជនសិទិ្ធមនុស្សទាំង ២៣នាក់ នឹងត្រូវបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។ មកដល់បច្ចុប្បន្ននេះ សវនាការបានឈានដល់ថ្ងៃទី៣ និងត្រូវចាប់ផ្តើមនៅវេលាម៉ោង ៨ព្រឹក។

អត្ថបទខ្លីៗ | កម្មករ​រោង​ចក្រ​ម្នាក់​ដែល​រង​របួស​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​បង្ក្រាប​ថ្ងៃទី​៣ ខែ​មករា បាន​ទទួល​មរណ​ភាព​កាល​ពី​ព្រឹក​មិញ​នេះ ដោយ​មូល​ហេតុ​មិន​ទាន់​បាន​កំណត់​ច្បាស់

ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០១៤

នាព្រឹកនេះ​ នៅ​វេ​លា​ម៉ោង ៣ និង ១៥​នាទី ព្រឹក លោក មួន សុខមាន អាយុ ២៩​ឆ្នាំ ដែល​បាន​រង​របួស​​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី​៣ ខែ​មករា បាន​ទទួល​មរណភាព នៅ​ខណៈ​ពេល​ដែល​លោក​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ នៅ​ថ្ងៃ​នៃ​ការ​បង្ក្រាប​បាតុកម្ម​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង លោក​ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រង​របួស​ត្រង់ខ្លួន ​ក្បាល និង​មុខ។

កាល​ពី​ល្ងាច​ម្សិល​មិញ ក្រុម​គ្រួសារ​របស់​លោក បាន​សង្កេត​ឃើញ​លោក​មិន​សូវ​បាន​សម្រាក​គ្រប់​គ្រាន់ និង​រវើ​រវាយ ហេតុ​ដូច​នេះ​ទើប​អ្នក​ទាំង​នោះ​ក៏​បាន​បញ្ជូន​លោក​ទៅ​កាន់​មន្ទីរ​ពេទ្យ​វិញ ក៏​ប៉ុន្តែ​លោក​បាន​ទទួល​មរណ​ភាព​នៅ​តាម​ផ្លូវ​ទៅ​កាន់​មន្ទីរ​ពេទ្យ។

ការ​បង្ក្រាបយ៉ាង​ហិង្សា​ដោយ​កង​កម្លាំង​ចំរុះ​របស់​អាជ្ញាធរ​រដ្ឋ ចាប់​ពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ២០១៤ បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់ ៤​នាក់​បាន​ស្លាប់ ជា​ច្រើន​នាក់​រង​របួស ហើយ​ ២៣ នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដែល​ក្នុង​នោះ​រួម​មាន​កម្មករ​ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស។ ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ខឹម សុផាត ត្រូវ​បាន​គេ​ឃើញ​ជា​ចុង​ក្រោយនៅ​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ដោយ​បាន​ដួល​ទៅ​លើ​ដីលើ​ផ្លូវ​វេង​ស្រេង​ដោយ​មាន​ហូរ​ឈាម ពី​កន្លែង​ដែល​ត្រូវ​​គ្រាប់​កាំ​ភ្លើងត្រង់​ដើម​ទ្រូង។ រហូត​មក​ទល់​ពេល​នេះ មិន​ដឹង​ថា​តើ​ សុផាត ស្ថិត​​នៅ​ទី​ណា​នោះ​ទេ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីពីរ

ថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០១៤

សវនាការ​លើ​សកម្មជន​សិទិ្ធ​មនុស្ស​ និង​កម្មករ​ទាំង​ ២៥ នាក់ នឹង​ត្រូវ​ចាប់​ផ្តើម​នា​ថ្ងៃនេះ។ នា​ថ្ងៃ​ទី​មួយ​នៃ​អង្គ​សវនាការ​ កាល​ពី​ថ្ងៃទី​២៥ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ពាក់​កណ្តាល​ថ្ងៃ​រសៀល​ នៅ​ពេល​ដែល​កង​ឆ្មាំ​ពន្ធនាគារ​បាន​មក​រំខាន​នីតិ​វិធី​ ដើម្បី​បញ្ជូន​ជន​ជាប់​ចោទ​ ដែល​មិន​ត្រូវ​បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ទាំង​នោះ​ត្រឡប់​ទៅ​ពន្ធ​នាគារ​ព្រៃ​ស​វិញ។ អង្គ​សវនាការ នឹង​ត្រូវ​បន្ត​នា​ថ្ងៃ​ស្អែក ម៉ោង​ ៨ ព្រឹក។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | សវនាការនៃ “ដោះលែង​អ្នកទាំង ២៣ នាក់”៖ ថ្ងៃទីមួយ

ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៤

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៤៖ សវនាការ​របស់អ្នកទាំង ២៣ នាក់​ដែលបាន​ត្រូវបាន​ចាប់ខ្លួន​កំឡុង​​ពេលបង្រ្កាប​របស់​រាជរដ្ឋាភិបាល​លើកូដកម្ម​កាលពីដើម​ខែមករា នឹង​ត្រូវប្រព្រឹត្ត​ឡើងនៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ សវនាការ​សម្រាប់​មនុស្សពីរនាក់​ផ្សេងទៀត​ដែលបានចាប់​ខ្លួនកំឡុង​ពេលប៉ះទង្គិច​យ៉ាងហិង្សា​រវាងក្រុមកម្មករ និងកងកម្លាំង​កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ត្រូវប្រព្រឹត្ត​ឡើងនៅ​សាលាដំបូង​រាជធានី​ភ្នំពេញផងដែរ។​ អង្គការ លីកាដូ និងធ្វើការផ្សាយ​ព័ត៌មាន​ផ្ទាល់នូវ​ព្រឹត្តការណ៍​ដែលកើត​ឡើងខាងក្នុង និងខាងក្រៅ​តុលាការ៖

សេចក្តីថ្លែងការណ៍ | លិខិតជា​សាធារណៈ​ទទូចឲ្យមាន​ការស៊ើបអង្កេត​ជាបន្ទាន់​ទៅ​លើការ​បាត់ខ្លួន​របស់ ខឹម សូផាត

ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៤audio available

យើងខ្ញុំ​ជាក្រុមសង្គម​ស៊ីវិល​ដែលមាន​​រាយ​នាម​ដូច​​ខាង​ក្រោម មានកា​រព្រួយបារម្ភយ៉ាង ខ្លាំង​​ចំពោះ​ការបាត់ខ្លួន​​ក្មេង​ប្រុស​ឈ្មោះ ខឹម សូផាត អាយុ ១៦ ឆ្នាំ ដែល​បាន​បាត់​ខ្លួន ចាប់​​តាំងពី​មាន​ការ​​បង្ក្រាប​យ៉ាង​ហិង្សា​​ដោយ​កងសន្តិសុខ​​របស់​​អាជ្ញាធររដ្ឋ មក​លើ​កម្មក​រ​រោងចក្រដែល​ធ្វើការ​តវ៉ា កាលពី​​ថ្ងៃទី៣ ខែ​មករា ឆ្នាំ២០១៤ នៅ​​ក្បែរ​សួន ឧស្សាហកម្ម​​កាណា​ឌីយ៉ា តាម​បណ្តោយ​​ផ្លូវវេង​ស្រេង ក្នុង​រាជធានី​​ភ្នំពេញ។ យើងខ្ញុំ​សូម​អំពាវនាវ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា សូមមេត្តា​ចាត់នូវ​គ្រប់​​វិធាន​ការ​សម​ស្រប​ទាំងអស់​​ជា​បន្ទាន់ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​​ឲ្យ​បាន​ហ្មត់​ចត់ និង​អព្យា​ក្រឹត្យ ទៅលើ​ការ​បាត់​ខ្លួន​របស់ ខឹម សូផាត ហើយ​ជូន​​ដំណឹង ទៅ​ក្រុម​គ្រួសារ​​របស់គាត់​អំពី​ជោគ​វាសនា ឬទីកន្លែង​ដែល​​គាត់កំពុង​ស្នាក់នៅ​ផង។

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ



















ឆ្នាំ