បណ្ណាល័យ

បញ្ហា​បរិស្ថាន

កម្រង​រូបភាព | ​ពលរដ្ឋ​បន្ត​អំពាវនាវ​រក​យុត្តិធម៌​ ​ក្រោយ​១​២​ ​ឆ្នាំ​ លេី​ឃាតកម្ម​លោក​ ​ឈុត​ ​វុទ្ធី​

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៤

​នៅ​ថ្ងៃនេះ​ ​ក្រុម​យុវជន​ពី​ចលនា​មាតា​ធម្មជាតិ​ ​និង​សកម្មជន​ផ្សេងៗ​ជាច្រើន​នាក់​ ​បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ ​ដើម្បី​រំឭក​ខួប​នៃ​ឃាតកម្ម​សកម្មជន​បរិស្ថាន​ ​លោក​ ​ឈុត​ ​វុទ្ធី​ ​។​ ​លោក​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​ ​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​១​២​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ល្បាត​ព្រៃ​ជាមួយ​អ្នក​សារ​ព័ត៌មាន​២​នាក់​ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​ ​ម​ន្រ្តី​អាវុធហត្ថ​ម្នាក់​ឈ្មោះ​ ​អ៊ី​ន​ ​រតនា​ ​ក៏​ត្រូវ​បាន​ប្រទះឃើញ​ថា​ ​ត្រូវ​បាន​បាញ់សម្លាប់​នៅ​ថ្ងៃ​តែមួយ​ដដែល​នោះ​ ​ហើយ​មន្ត្រី​នោះ​ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​អ្នក​សម្លាប់​លោក​ ​វុទ្ធី​ ​ក្រោយ​ពី​មាន​ការស៊ើបអង្កេត​មិន​ច្បាស់លាស់​មួយ​ ​។​

​សកម្មជន​យុវជន​ប្រហែលជា​ង​ ​២​០​ ​នាក់​មកពី​មាតា​ធម្មជាតិ​ ​រួម​ទាំង​ ​ព្រះសង្ឃ​ ​៦​ ​អង្គ​ ​បាន​ជួបជុំគ្នា​នៅមុខ​ ​ផ្សារ​រាត្រី​ភ្នំពេញ​នា​ព្រឹកនេះ​ ​ដើម្បី​ចាប់ផ្តើម​ដើរក្បួន​ ​។​ ​អ្នកចូលរួម​បាន​គូររូប​ជា​សារ​នៅ​លើ​មុខ​របស់​ពួកគេ​ ​និង​បាន​ពាក់​បូ​រ​ចង​ក្បាល​ពណ៌​ស​ ​ដោយមាន​ព្រះសង្ឃ​បាន​សូត្រ​មន្ត​ ​សម្តែង​រឿង​ខ្លី​ ​និង​បាន​កាន់​បដា​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ការ​ស្លាប់​របស់​លោក​ ​ឈុត​ ​វុទ្ធី​ ​នេះ​ ​។​ ​ការដង្ហែក្បួន​ត្រូវ​បាន​បញ្ចប់​នៅ​សណ្ឋាគារ​ ​កាំ​ប៊ូ​ឌី​យ៉ា​ណា​ ​ជា​កន្លែង​ដែល​អ្នកចូលរួម​ត្រូវ​ដាក់​ញត្តិ​ស្នើសុំ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​ដើម្បី​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ចំពោះ​ករណី​ឃាតកម្ម​នេះ​ ​។​

សេចក្តីថ្លែងការណ៍ | ​ស្នើសុំ​ដោះលែង​ ​និង​ទម្លាក់​ចោល​បទ​ចោទ​ ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ការពារ​បរិស្ថាន​ ​លោក​ ​កើត​ ​សា​រ៉ា​យ

ថ្ងៃទី​៨ ខែមេសា ឆ្នាំ២០២៤

​ក្រុម​យុវជន​ ​សហគមន៍​មូលដ្ឋាន​ ​សហជីព​ ​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ ​មានការ​សោកស្តាយ​ ​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កើត​ ​សា​រ៉ា​យ​ ​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ (KS​I​L​A​) ​និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​សកម្ម​មួយ​រូប​។​

​សូម​បញ្ជាក់​ថា​លោក​ ​កើត​ ​សា​រ៉ា​យ​ ​ត្រូវ​បាន​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​ចូល​ចាប់ខ្លួន​ ​ខណៈ​លោក​ ​កំពុង​បំ​ពេញការ​ងារ​នៅ​ការិយាល័យ​ ​រួច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វេលា​ ​ម៉ោង​១​៥​.​៤​៥​នាទី​ ​កាលពី​ថ្ងៃ​ទី​០​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​តាម​ដីកាបញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក​ ​សេង​ ​ហៀង​ ​ព្រះរាជអាជ្ញា​រង​នៃ​ ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចុះ​ថ្ងៃ​ទី​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​ដែល​ក្នុង​ដីកា​នោះ​បាន​ត្រឹម​បញ្ជាក់​ ​ថា​ពាក់ព័ន្ធ​ករណី​ ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ។​ ​ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយ​មិន​ ​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​ ​អំពី​បទចោទប្រកាន់​ទៅកាន់​លោ​កកើត​ ​សា​រ៉ា​យ​ ​និង​ក្រុម​គ្រួសារ​របស់​ ​លោក​ឡើយ​។​ ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សារ​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រកាស​ថា​លោក​ ​កើត​ ​សា​រ៉ា​យ​ក៏បាន​ប្រឈម​នឹង​ការចោទប្រកាន់​បន្ថែម​ពី​បទ​ ​មិន​រាងចាល​ក្នុង​បទ​ម​ជ្ឈឹ​ម​បន្ទាប់ពី​ផ្តន្ទាទោស​បទ​ម​ជ្ឈឹ​ម​ ​ព្រមទាំង​បាន​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធ​នាគា​រ​ព្រៃ​ស​នៅ​រសៀល​ថ្ងៃ​ទី​៧​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​។​

កម្រង​រូបភាព | សំណល់​រោងចក្រ​​ម៉ាក​ក្រុមហ៊ុនល្បីៗ​ត្រូវបាន​ដុត​នៅតាម​សិប្បកម្ម​ឡឥដ្ឋ​នៅកម្ពុជា​ ហើយ​ក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះ​ដែល​ប្តេជ្ញា​ចាត់វិធានការ​លើ​រឿង​នេះ​

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣

សំណល់រោងចក្រ​របស់​ក្រុមហ៊ុន​​អន្តរជាតិ​ ​រួមចំណែក​បង្ក​ហា​និ​ភ័យ​ដល់​សិទ្ធិមនុស្ស​ ​និង​បរិស្ថាន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​ ។​ ​ដូច​មាន​លំអិត​នៅ​ក្នុង​របាយការណ៍​ ​ក្នុងឆ្នាំនេះ​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​សំណល់​ក​ម្ទេ​ច​ក្រណាត់​ពី​រោងចក្រ​កាត់​ដេរ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​កំពុង​ដំណើរការ​ចំនួន​ប្រាំ​កន្លែង​ ​និង​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​បាន​បិទ​អាជីវកម្ម​ជាអចិន្ត្រៃយ៍​ចំនួន​ពី​​​រ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​ដែល​បាន​ប្រើ​ក​ម្ទេ​ច​ក្រណាត់​ចេញពី​រោងចក្រ​កាត់​ដេរ​សម្រាប់​បញ្ឆេះ​ឡឥដ្ឋ ​។​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​នូវ​សំណល់​ដែល​មាន​ម៉ាក​យីហោ​លំដាប់​អន្តរជាតិ​ចំនួន​ ​១​៩​ ​ដែល​មាន​បង្ហាញ​ក្នុង​រូបថត​ដូច​ខាងក្រោម ​។​

សេចក្តីថ្លែងការណ៍ | ​ការ​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​លុបចោល​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ​ទៅបរទេស​ ​របស់​ក្រុមហ៊ុន​អង្គរ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី

ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២៣audio available

​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សហជីព​ ​សហគមន៍​មូលដ្ឋាន​ ​និង​ក្រុម​យុវជន​ ​មាន​សេចក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ការ​ស្នើសុំ​ព​ន្យា​ពេល​នាំ​ឈើ​ចេញ​រយៈពេល​ ​៥​ឆ្នាំ​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន​ ​អង្គរ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី​ ​ចាប់ពី​ឆ្នាំ​២​០​២​២​ ​ដល់​ឆ្នាំ​២​០​២​៦​។​ ​យោង​តាម​ការ​ចុះផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោម​ចំណងជើង​ "​ក្រុមហ៊ុន​អង្គរ​ផ្លា​យ​វូ​ត​នៅតែ​បន្ត​នាំចេញ​ឈើ​ក​ម្រ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ " ​ដែល​បាន​ចុះផ្សាយ​ពី​ការអនុញ្ញាត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សម្រេច​ព​ន្យា​ពេល​នៃ​ការ​នាំ​ឈើ​ចេញ​ ​រហូតដល់​ដំណាច់​ឆ្នាំ​២​០​២​៣​ ​តប​តាម​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន​ ​នេះ​ ​ដែល​បាន​ស្នើសុំ​ព​ន្យា​ពេល​នាំ​ឈើ​ចេញ​រយៈពេល​៥​ឆ្នាំ​បន្ថែម​។​

ដើម្បី​រក្សា​បាន​នូវ​និរន្តរភាព​ធនធានធម្មជាតិ​នៅ​កម្ពុជា​ ​ព្រមទាំង​ ​តបនឹង​សេចក្តី​ព្រួយបារម្ភ​ខាងលើ​ ​យើងខ្ញុំ​ទាំងអស់គ្នា​ដែល​ជា​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សហជីព​ ​សហគមន៍​មូលដ្ឋាន​ ​និង​ក្រុម​យុវជន​ ​ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​លុប​អាជ្ញាប័ណ្ណ​អនុញ្ញាត​ការ​នាំ​ឈើ​ចេញ​ ​របស់​ក្រុមហ៊ុន​អង្គរ​ ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី​ ​និង​ធ្វើ​ការស៊ើបអង្កេត​អំពី​ការនាំចេញ​ប្រភេទ​ឈើ​ក​ម្រ​ដែល​ផ្ទុយពី​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ទៅបរទេស​៕​

អត្ថបទខ្លីៗ | សកម្មជន​អំពាវនាវ​រក​យុត្តិធម៌​នៅ​ថ្ងៃខួប​១​១​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៣audio available

​នា​ថ្ងៃនេះ​ ​ក្រុម​យុវជន​មាតា​ធម្មជាតិ​ ​បាន​ដឹកនាំ​ការដង្ហែក្បួន​ ​ដើម្បី​រំលឹក​ខួប​នៃ​ឃាតកម្ម​លើ​សកម្មជន​ការពារ​បរិស្ថាន​លោក​ ​ឈុត​ ​វុទ្ធី​ ​ដែល​ត្រូវ​បាន​បាញ់សម្លាប់​ ​កាលពី​ឆ្នាំ​២​០​១​២​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ជូន​អ្នក​សារ​ព័ត៌មាន​២​នាក់​ ​ល្បាត​ព្រៃ​ការពារ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​ ​ម​ន្រ្តី​អាវុធហត្ថ​ឈ្មោះ​ ​អ៊ី​ន​ ​រតនា​ ​ដែល​ត្រូវ​បាន​ប្រទះឃើញ​ថា​ ​ត្រូវ​បាន​បាញ់សម្លាប់​នៅ​ថ្ងៃ​តែមួយ​ដែរ​នោះ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​អំពើ​ឃាតកម្ម​នេះ​ក្រោយ​ពី​មាន​ការស៊ើបអង្កេត​មិន​ច្បាស់លាស់​មួយ​ ​។​

​ក្រុម​យុវជន​ ​ប្រមាណ​២​៥​នាក់​ ​មកពី​ក្រុម​មាតា​ធម្មជាតិ​ ​បណ្ដាញ​យុវជន​កម្ពុជា​ ​និង​សមាគម​ស​ម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ត​ខ្មែរ​ ​នា​ព្រឹកនេះ​ ​បាន​ជួបជុំគ្នា​នៅមុខ​វត្ត​បទុម​វ​ត្តី ​ដើម្បី​ហែ​ក្បួន​ទៅ​ក្រសួងយុត្តិធម៌​ ​។​ ​ពួកគេ​បង្ហាញ​រូបលោក​ ​ឈុត​ ​វុទ្ធី​ ​និង​ពាក្យស្លោក​ផ្សេងៗ​ ​ក៏ដូចជា​ស្លៀក​សំលៀកបំពាក់​តំណាង​ឱ្យ​លោក​ ​ឈុត​ ​វុទ្ធី​ ​ដើម្បី​ជា​និមិត្តរូប​នៃ​ការ​បន្ត​បេសកកម្ម​របស់​លោក​ ​ក្នុង​កិច្ចការពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​ ​។​

​តំណាង​ក្រុម​យុវជន​បាន​សម្ដែង​មតិ​អំពី​ផល​ប៉ះពាល់​ដែល​កំពុង​បន្ត​កើតមាន​ទៅលើ​ព្រៃឈើ​នៅ​កម្ពុជា​ ​និង​អំពាវនាវ​ឱ្យ​ក្រសួងយុត្តិធម៌​ ​ផ្ដល់​យុត្តិធម៌​ឱ្យ​លោក​ ​ឈុត​ ​វុទ្ធី​ ​។​ ​ពួកគេ​បាន​ប្រគល់​ញត្តិ​ឱ្យ​នគរបាល​ ​ដើម្បី​យកទៅ​ឱ្យ​ក្រសួងយុត្តិធម៌​ ​។​ ​ក្រុម​យុវជន​ ​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ពីសំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ​និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ប្រមាណ​ជា​ ​១​៥​នាក់​ ​។​

សេចក្តីថ្លែងការណ៍ | ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​នាំ​ឱ្យ​មាន​ជម្លោះ​ ​និង​ចោទ​ជា​សំណួរ​

ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២៣audio available

រាជរដ្ឋាភិបាល​ ​បាន​សម្រេច​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​មួយ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​គឺ​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ក្រោយ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​ ​បាន​ចុះហត្ថលេខា​ដើម្បី​ផ្អាក​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ ​ដែល​ការណ៍​នេះ​នាំ​ឱ្យ​បន្ត​កើតមាន​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ​។​

​នេះ​គឺជា​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ដំបូង​គេ​ ​គិត​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៤​មក​ ​ជា​ពេល​ដែល​រាជរដ្ឋាភិបាល​ ​បាន​សម្រេច​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ ​ដែល​ត្រូវ​បាន​ស្នើសុំ​ ​មុន​ពេល​មានការ​ផ្អាក​ផ្ដល់​ដីសម្បទាន​វិញ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២​០​១​២​ ​។

​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ ​កំពុងតែ​ទទួលរង​ផល​ប៉ះពាល់​ស្រាប់​ទៅ​ហើយ​ ​ដោយ​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ឆ្ពោះទៅ​កាន់​ដីសម្បទាន​សេដ្ឋកិច្ច​នោះ​ ​។​ ​ការ​ខ្វះ​តម្លា​ភាព​ជុំវិញ​ទំហំ​ជាក់ស្ដែង​ ​និង​ទីតាំង​នៃ​ដីសម្បទាន​ ​បាន​នាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ ​ប៉ាន់ប្រមាណ​ថា​ ​ប្រជាពលរដ្ឋ​រហូតដល់​ ​៤​០​០​ ​គ្រួសារ​ ​អាច​នឹង​រង​ផល​ប៉ះពាល់​ ​នៅ​ក្នុងស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ​ស្រុក​សៀម​ប៉ាង​ ​និង​ស្រុក​សេសា​ន​ ​នៅ​ភាគ​ឦសាន​នៃ​ខេត្ត​ស្ទឹង​ត្រែង​ ​។

អត្ថបទខ្លីៗ | សកម្មជន​សហគមន៍​ដីធ្លី​ ​រង​អំពើ​ហិង្សា​ដោយ​ទាហាន​កងពលតូច​លេខ​ ​៧​០​ ​​ក្នុង​ខេត្ត​កំពង់ស្ពឺ​

ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២២audio available

​កាល​ពីព្រឹក​ថ្ងៃម្សិលមិញ​ ​ទាហាន​កងពលតូច​លេខ​៧​០​ ​និង​កម្មករ​ ​ដែល​ត្រូវ​បាន​ជួល​ដើម្បី​ឈូស​ឆាយដី​ព្រៃ​ ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ ​វាយដំ​លើ​អ្នកភូមិ​ ​និង​បាញ់កាំភ្លើង​ទៅ​ដី​ ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ​ ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​មួយ​នៅ​ជុំវិញ​ដី​ព្រៃ​ ​ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​អង្គភាពយោធា​មួយ​ ​។​ ​អ្នកភូមិ​ចំនួន​៣​នាក់​ ​ត្រូវ​បាន​រង​របួស​ ​ក្នុង​នោះ​មាន​ ​បុរស​អាយុ​ ​២​៣​ឆ្នាំ​ម្នាក់​ ​បុរស​អាយុ​ ​៤​១​ឆ្នាំ​ម្នាក់​ ​និង​ស្ត្រី​អាយុ​ ​៥​៩​ឆ្នាំ​ម្នាក់​ ​។​

​អ្នកភូមិ​បាន​ជួបជុំគ្នា​នៅ​ក្នុង​ឃុំ​ត្រពាំង​ជោ ​ដើម្បី​ព្យាយាម​ការពារ​ដី​ព្រៃ​សហគមន៍​ពី​ការ​ឈូស​ឆាយ​ ​។​ ​នៅ​ថ្ងៃនេះ​ ​សមាជិក​សហគមន៍​ចំនួន​៦​នាក់​ ​ក៏បាន​បង្ហាញខ្លួន​ ​ដើម្បី​ចូលរួម​ការសាកសួរ​នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ​ផង​ដែរ​ ​បន្ទាប់ពី​ត្រូវ​បាន​កោះហៅ​ដោយ​ព្រះរាជអាជ្ញា​ម្នាក់​ ​។​

​ទំនាស់​ដីធ្លី​នេះ​ ​បាន​ចាប់ផ្ដើម​ ​ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់​ដី​ទំហំ​ ​២​៦​២​ហិច​តា​ ​នៃ​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឱ្យ​ទៅ​យោធិន​បញ្ជាការ​ដ្ឋា​ន​រថក្រោះ​កងទ័ពជើងគោក​ ​តាមរយៈ​អនុក្រឹត្យ​ ចុះ​ថ្ងៃ​ទី​២​០​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ជម្លោះ​នេះ​ ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​ ​២​៥​៣​គ្រួសារ​ ​ដោយ​ពួក​គេជាច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​អស់​ជាច្រើន​ខែ​ ​ដើម្បី​តវ៉ា​ការពារ​ដី​ព្រៃ​របស់​ពួកគេ​ ​។​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​០​៣​ ​ក្រសួង​បរិស្ថាន​ ​បាន​ប្រកាស​ផ្នែក​ខ្លះ​នៃ​ដី​នេះ​ថា​ជា​ ​តំបន់​ការពារ​សហគមន៍​ ​។​ ​ចាប់តាំង​ពី​ការ​ផ្ដល់​នោះ​មក​ ​ទាហាន​ជាច្រើន​ ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ធន់​ធ្ងន់​ ​ដើម្បី​ឈូស​ឆាយដី​ព្រៃ​នោះ​ ​៕​

សេចក្តីថ្លែងការណ៍ | ទម្លាក់​ចោល​ការចោទប្រកាន់​ ​និង​ដោះលែង​ ​លោក​ ​ឆន​ ​ផល្លា​ ​សកម្មជន​ការពារ​ព្រៃឈើ​ ​ខេត្ត​រតនគិរី​

ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២២audio available

យើងខ្ញុំ​ទាំងអស់​ ​ជា​ក្រុម​អង្គការសង្គម​ស៊ីវិល​ ​សហជីព​ ​សហគមន៍​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្តាយ​ ​និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​សេចក្តី​ផ្តន្ទាទោស​លោក​ ​ឆន​ ​ផល្លា​ ឱ្យ​ជាប់ពន្ធនាគារ​យៈ​ពេល​៥​(​ប្រាំ​)​ឆ្នាំ​ ​តាម​អំណាចសាល​ក្រមព្រហ្មទណ្ឌ​កាលពី​ថ្ងៃ​ទី​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​របស់​សាលាដំបូង​ ​ខេត្ត​រតនគិរី​ ​បន្ទាប់ពី​សវនាការ​ជា​សាធារណៈ​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ក្នុង​ពេល​សវនាការ​ ​តំណាង​អយ្យការ​បាន​ប្តូរ​បទ​ចោទ​លើ​លោក​ ​ឆន​ ​ផល្លា​ ​ពី​បទ​ ​កាប់គាស់​រុករាន​ ​ឆ្ការ​ដុត​ ​និង​ឈូស​ឆាយដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ ​តាម​មាត្រា​ ​៦​២​ ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធនធានធម្មជាតិ​ ​មក​បទ​ចោទ​ ​កាប់​រាន​ដី​ព្រៃ​ ​ឈូស​ឆាយ​ ​និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​ ​តាម​បញ្ញត្តិ​មាត្រា​៩​៧​ ​ចំ​នុ​ច​៦​ ​ច្បាប់​ស្តីពី​ព្រៃឈើ​ ​ទាំង​មិន​មាន​ភស្តុតាង​រឹង​មាំ​ក្នុង​កា​រដាក់​បន្ទុក​ទាល់តែសោះ​ ​។​ ​ការ​ប្តូរ​បទ​ចោទ​នេះ​ ​បាន​បំពាន​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​លោក​ ​ឆន​ ​ផល្លា​ ​ដោយធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​មាន​ពេលវេលា​គ្រប់គ្រាន់​រៀបចំ​ការពារ​ក្ដី​របស់​គាត់​។​ ​ផ្ទុយទៅវិញ​បែរជា​តុលាការ​សម្រេច​សេចក្តី​ដាក់ទោស​លោក​ ​ឆន​ ​ផល្លា​ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ពី​បទ​ចោទ​ថ្មី​ ​។​ ​នៅ​ពេល​សវនាការ​លោក​ ​ឆន​ ​ផល្លា​ ​មាន​សាក្សី​ជាច្រើន​នាក់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​លោក​មិនបាន​ទៅ​កាប់គាស់​ ​រុករាន​ ​ឆ្ការ​ដុត​ ​និង​ឈូស​ឆាយដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​អ្វី​នោះ​ទេ​ ​លោក​ក៏​បញ្ជាក់​ផ្ទាល់​ផង​ដែរ​ថា​ ​លោក​មិន​មាន​ដី​សូម្បីតែ​បន្តិច​នៅ​តំបន់​នោះ​ ​។​

សេចក្តីថ្លែងការណ៍ | ក្រសួង​បរិស្ថាន​គួរបញ្ឈប់​ការចាប់ខ្លួន​ និងធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន​ការពារ​ព្រៃឈើ

ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០២១audio available

យើងខ្ញុំ​ ដែលមាន​រាយនាម​ដូចខាងក្រោម​ សូម​ស្នើសុំ​ឱ្យក្រសួង​បរិស្ថាន​​ បញ្ឈប់​យុទ្ធនាការ​នៃការធ្វើ​ទុក្ខបុកម្នេញ​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ ​និងសមាជិក​សហគមន៍​នៅតាមមូលដ្ឋាន ។​ កាលពី​ព្រឹកថ្ងៃសុក្រ​សប្ដាហ៍មុន​ មន្រ្តី​មូលដ្ឋាន​របស់​ក្រសួងបរិស្ថាន​ បានឃាត់ខ្លួន​សកម្មជន​ការពារ​ព្រៃឈើចំនួន​ ៥នាក់​ ដែល​កំពុង​បំបួស​ដើមឈើ ​និងប្រមូល​ភស្តុតាង​នៃការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​​​ ដែលកើតមាន​នៅក្នុងដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ។​

អ្នកទាំង៥នាក់​ ត្រូវបាន​ឃាត់ខ្លួន​ដោយ​គ្មានការ​ចោទប្រកាន់​អស់​រយៈពេល​៣យប់​ នៅមន្ទីរបរិស្ថាន និងអធិការដ្ឋាន​នគរបាល​ក្រុងក្រចេះ​​ មុនពេល​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញនៅព្រឹក​ថ្ងៃចន្ទនេះ ។​ សកម្មជន​ទាំង៥នាក់​ ត្រូវបាន​ដោះលែងវិញ​ បន្ទាប់​ពីផ្ដិតមេដៃ​លើកិច្ចសន្យា​ដែលហាមឃាត់​ពួកគាត់​មិនឱ្យធ្វើ​សកម្មភាព​អភិរក្សផ្សេងៗ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ ឬចែករំលែកវីដេអូ​ រូបភាព​ ឬព័ត៌មាន​ឱ្យអង្គភាព​ខាងក្រៅ ​ប្រសិនបើ​គ្មានការ​អនុញ្ញាត​ពីអាជ្ញាធរ ​។

សេចក្តីថ្លែងការណ៍ | យុវជន​ ក្រុម​សង្គម​ស៊ីវិល​ និង​សហគមន៍​ សូមអំពាវនាវ​ សូមឱ្យ​ដកសិទ្ធិ​អភិវឌ្ឈន៍​កោះកុង​ក្រៅ​ទាំងមូល​ពីក្រុមហ៊ុន​ កោះកុង​ អេស​ អ៊ី​ ហ្ស៊ិត​ ខូអិល​ ធីឌី និងដាក់​កោះកុង​ក្រៅ​ទាំងមូល​ជាតំបន់​អភិរក្សធនធាន​ធម្មជាតិ

ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២០audio available

យើងខ្ញុំ​ជាយុវជន​ ក្រុមសង្គមស៊ីវិល​ និង​សហគមន៍​ ដែលមាន​រាយនាម​ដូចខាងក្រោម​ មានការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្រោយពេល​ដែល​រាជរដ្ឋាភិបាល​ បានផ្ដល់​សិទ្ធិ​អភិវឌ្ឈន៍​កោះកុង​ក្រៅ​ទាំងមូលទៅ​ឱ្យក្រុមហ៊ុន​ កោះកុង អេស អ៊ី ហ្ស៊ិត ខូអិល ធីឌី​ (KOH KONG S E ZCO., LTD.)​ ដែលជា​របស់​លោកឧកញ៉ា​ លី យ៉ុងផាត់​ ហើយត្រូវបាន​សាធារណជនជាតិ​ និង​អន្តរជាតិ​ដឹងថា​ ពាក់ព័ន្ធ​នឹង​រឿងការ​រំលោភសិទិ្ធ​មនុស្ស​ សិទិ្ធដីធ្លី​ និង​ធនធាន​ធម្មជាតិ ។​ ការផ្ដល់សិទ្ធិឱ្យ​ទៅក្រុមហ៊ុន​មួយនេះ​ដើម្បីអភិវឌ្ឈន៍​កោះកុង​ក្រៅ​ និងអាច​ផ្ដល់ជា​ការគំរាម​គំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ធម្មជាតិ​នៅលើ​កោះនិងជីវៈចម្រុះ​ក្នុងសមុទ្រ ​ការកាប់បំផ្លាញ​ព្រៃឈើ ​ការបរបាញ់​សត្វព្រៃ ​ការសាងសង់​អាគារ​លើឆ្នេរសមុទ្រ​ ការបង្ហូរ​ទឹកកខ្វក់​ចូលសមុទ្រ​ ការបាត់បង់​សោភណភាពធម្មជាតិ​នៃកោះ ​និងការ​បាត់បង់​ប្រយោជន៍​សម្រាប់​ប្រជាជន​ខ្មែរទាំងមូល ។​ល។

ជាក់ស្ដែង​ដូចជា​នៅលើ​កោះរ៉ុងសន្លឹម​ មានការសាងសង់​អាគារ​រំលោភដីឆ្នេរ​ និងការ​បង្ហូរទឹក​កខ្វក់​ចូលសមុទ្រ ។ រីឯ​នៅលើកោះសង្សារវិញ​ ក្រោយពេល​ត្រូវបាន​អភិវឌ្ឍន៍​ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ មិនមាន​លទ្ធភាព​ស្នាក់នៅ​លើកោះនោះទេ​ ដោយសារ​តម្លៃនៃការស្នាក់នៅ​ថ្លៃខ្លាំង​ក្នុងមួយយប់ ។​ ហេតុដូចនេះហើយ​ យើងខ្ញុំ​មានក្ដីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គោលបំណង​ក្នុងការ​ផ្តល់សិទិ្ធអភិវឌ្ឍន៍​កោះនេះទៅ​ឱ្យបុគ្គល​ ឬក្រុមហ៊ុន​ឯកជន​ និង​សូមអំពាវនាវ​ឱ្យរាជរដ្ឋាភិបាល​ សូមដក​សិទ្ធិអភិឌ្ឍន៍​កោះកុងក្រៅទាំងមូល​ពីក្រុមហ៊ុន​ កោះកុង​ អេស អ៊ីហ្ស៊ិត ខូអិលធីឌី​ (KOH KONG S E Z CO., LTD.)​ ដើម្បី​ទុកជាប្រយោជន៍​សាធារណជន​ និង​អភិរក្ស​ធនធាន​ជីវចម្រុះ​ទាំង​ក្នុងសមុទ្រ​និងលើដីកោះ ។

អត្ថបទខ្លីៗ | សកម្មជន​បរិស្ថាន​ត្រូវបាន​ដោះលែង ​បន្ទាប់ពី​មានការ​តវ៉ាជាច្រើនថ្ងៃ

ថ្ងៃទី​១៦ ខែមីនា ឆ្នាំ២០២០audio available

សកម្មជន​បរិស្ថាន​ចំនួន៤រួប​រួមមាន​ ម្ចាស់ពាន​រង្វាន់វីរៈជន​បរិស្ថាន​ លោក អ៊ូច ឡេង​ ត្រូវបាន​ព្រះរាជអាជ្ញានៃ​សាលាដំបូង​ខេត្តក្រចេះ​ដោះលែង​ឱ្យមាន​សេរីភាពវិញ​ បន្ទាប់ពី​អ្នកទាំងបួន​បានទទួលរងអំពើហិង្សាពីសំណាក់​សន្ដិសុខ​ក្រុមហ៊ុន​ ស៊ីង ​បាយអូថេក​ (Think Biotech)​ កាលពីថ្ងៃសុក្រ​ មុនពេល​បញ្ជូនឱ្យ​អាជ្ញាធរ​មូលដ្ឋាន និងព្រះរាជអាជ្ញា ​ធ្វើការសាកសួរ​អស់រយៈពេល​ជាង២ថ្ងៃ។​ ក្រុមហ៊ុននេះ​មានម្ចាស់រួមគ្នា​រវាង​ជាជនជាតិ​តៃវ៉ាន់ ​និងខ្មែរ ​ដែល​ត្រូវបាន​ចោទប្រកាន់​ម្ដងហើយ​ម្ដងទៀត​ពាក់ព័ន្ធ​នឹងការ​កាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់។​ អំឡុងពេលនៃ​ការឃាត់ខ្លួន​អ្នកទាំងបួន​ ព្រះសង្ឃ ​សកម្មជន​ និងសមាជិក​សហគមន៍​ជាច្រើននាក់​ បានជួបជុំគ្នា​ដោយអហិង្សា​នៅខាងមុខ​សាលាដំបូង​ខេត្តក្រចេះ ​ដើម្បីអំពាវនាវ​សុំឱ្យដោះលែង​អ្នកទាំងបួនវិញ។​

លោក អ៊ូច ឡេង​ ត្រូវបាន​ឃាត់ខ្លួន​រួមជាមួយ​សកម្មជន​បណ្ដាញ​សហគមន៍​ព្រៃឡង់បី​រូបទៀត​គឺលោក​ ខេម សុខឃី​ លោក​ ស្រី ថី ​និងសកម្មជន​ការពារ​ព្រៃឈើ លោក​ ម៉ាន ម៉ាត់​ អំឡុងពេល​ចុះឃ្លាំមើល​និងធ្វើរបាយការណ៍​ស្ដីពីសកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់ការពារ​ព្រៃឡង់។​ ក្រុមហ៊ុន​ ស៊ីង បាយអូថេក ​ដែលទទួល​បានដីសម្បទាន​ទំហំជាង​ ៣៧០០០ ហិចតា​ ត្រូវបាន​សហគមន៍​ចោទប្រកាន់​ជាញឹកញាប់ថា​ មានការ​ពាក់ព័ន្ធ​នឹងការ​ប្រមូលផល​ឈើខុសច្បាប់​នៅក្នុង​តំបន់ព្រៃការពារ​ ក៏ដូចជា​ដើមជ័រ​របស់អ្នកភូមិ​នៅក្នុង​សហគមន៍​មូលដ្ឋាន។​

ទោះបីជា​មិនទាន់​មានការចោទប្រកាន់​ចំពោះ​សកម្មជន​ទាំងបួនរូបក្ដី​ ក៏ពួកគាត់​ត្រូវបាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ក្នុងនាម​ជាជនសង្ស័យ ​ដែលអាច​ត្រូវរងគ្រោះ​ដោយការ​កោះហៅ​របស់​នគរបាល​ពេលណា​ក៏បាន។​

សេចក្តីថ្លែងការណ៍ | ការហាមឃាត់ពីសំណាក់អាជ្ញាធរចំពោះភាពសកម្មរបស់ប្រជាពលរដ្ឋ​មូលដ្ឋានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃឡង់

ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២០audio available

យើងខ្ញុំ​ មានរាយនាម​ដូចខាងក្រោម​ សូមសម្ដែងការ​សោកស្ដាយ ​និងហួសចិត្ត​ជាខ្លាំង​ ចំពោះការ​រឹតត្បិត​របស់អាជ្ញាធរ​ក្នុងការ​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះសង្ឃ ​និង​សកម្មជន​​បរិស្ថាន​រាប់រយនាក់​ ដែលធ្វើដំណើរ​ចូលទៅកាន់​តំបន់ការពារ​ព្រៃឡង់ ​កាលពី​ចុងសប្ដាហ៍​មុននេះ។​ ការប្រើប្រាស់​មន្រ្តីឧទ្យានុរក្ស​ប្រដាប់​ដោយកាំភ្លើង​របស់​ក្រសួង​បរិស្ថាន​ ដើម្បីរារាំង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ ពីការ​ប្រារព្ធ​ពិធីបុណ្យ​បំបួសដើមឈើ​ប្រចាំឆ្នាំនៅក្នុងព្រៃ ​គឺជាការរឹតត្បិត​មិនសមហេតុផល​ទៅ​លើសេរីភាព​នៃការដើរហើរ​ និង​បង្អាក់​ការខិតខំ​ប្រឹងប្រែង​អភិរក្ស​ព្រៃឈើ។ ​ បណ្ដាញ​សហគមន៍​ព្រៃឡង់ ​បានបង្ហាញ​សាធារណជន​ឱ្យឃើញថា​ ជាអ្នកឃ្លាំមើល​ និងតស៊ូមតិ​ដោយ​មានប្រសិទ្ធភាព​ និងក្លាហានជាងគេ​ អស់រយៈពេល​ជាង២០ឆ្នាំ​ចុងក្រោយ​នេះ។​ បណ្ដាញ​សហគមន៍នេះ​មានចម្រុះ​នូវសមាជិក​សហគមន៍​ជាច្រើន​ដែលជីវិត​ និងជីវភាព​រស់នៅ​របស់អ្នកទាំងនេះ ផ្សារភ្ជាប់គ្នា​យ៉ាងខ្លាំង​ជាមួយ​ព្រៃឈើ ហើយ​អ្នកទាំងនេះ​ត្រូវការ​ចូលទៅ​កាន់តំបន់នេះ​ដើម្បីការពារព្រៃឈើដោយគ្មានការ​រឹតត្បិត​។​ ទោះបីជា​ក្រុមសហគមន៍​បានជូនដំណឹង​ទៅអាជ្ញាធរ​ពីបំណង​ក្នុងការ​ប្រារព្ធពិធីបុណ្យ​ប្រចាំឆ្នាំ​នៅក្នុងព្រៃនេះ​ក៏ដោយ ​ក៏មន្រ្តី​ក្រសួងបរិស្ថាន​បានហាមឃាត់​សមាជិក​សហគមន៍​ទាំងនេះ​មិនឱ្យ​ចូលទៅកាន់​ព្រៃឡង់​ដោយមិនបាន​ផ្ដល់អំណះអំណាង​ផ្លូវច្បាប់​សមហេតុផល​ឡើយ។

អត្ថបទខ្លីៗ | សមាជិក​សហគមន៍​ព្រៃឡង់​ត្រូវបាន​ហាមឃាត់​ដោយ​អាជ្ញាធរ

ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២០audio available

នារសៀលនេះ ​សមាជិក​សហគមន៍​ សកម្មជន​បរិស្ថាន​ ព្រះសង្ឃ ​និង​បុគ្គលិក​អង្គការ​សង្គមស៊ីវិល​ រាប់រយនាក់​ ត្រូវបាន​អាជ្ញាធរ​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​ចូលទៅ​កាន់តំបន់​ការពារ​ព្រៃឡង់។​ អ្នកចូលរួម​ជាច្រើន​ក្រុមត្រូវបាន​បញ្ឈប់ ​ខណៈពេល​កំពុងធ្វើដំណើរ​ទៅកាន់​ទីតាំង​ពិធីបុណ្យ​បំបួសព្រៃឡង់​ប្រចាំឆ្នាំ​ដែលបាន​គ្រោងទុក​ ដែលធ្វើឡើងក្នុង​គោលបំណង​លើកកម្ពស់​ការយល់​ដឹងអំពី​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ និង​ការអភិរក្ស​តំបន់​ព្រៃការពារ​ធំជាងគេ​នៅកម្ពុជានេះ។

អាជ្ញាធរ​មកពី​ក្រសួង​បរិស្ថាន ​និងមន្រ្តី​មូលដ្ឋាន​ ដែល​មួយចំនួន​ប្រដាប់​ដោយកាំភ្លើង​ បានប្រាប់​ទៅក្រុម​សហគមន៍​ទាំងបួន​ខេត្តថា ​ចាំបាច់​តម្រូវឱ្យ​មានការ​អនុញ្ញាតពី​ “ថ្នាក់លើ”​ ទើចអាច​ចូលទៅ​កាន់ព្រៃឡង់​បាន និង​បានទាមទារ​ឱ្យមាន ​“លិខិត​អនុញ្ញាត​ជាផ្លូវការ” ពីអ្នកចូល​រួមទាំងនេះ។ ​ការអនុញ្ញាតនេះ ​មិនបាន​តម្រូវនៅក្នុង​ច្បាប់ទេ។

អ្នកចូលរួមមួយចំនួន​ ក៏បាន​រាយការណ៍​ផងដែរថា​ អាជ្ញាធរ​ក្នុងតំបន់​បានគំរាមកំហែង​អ្នកភូមិ​ក្នុងមូលដ្ឋាន​ ដើម្បី​ដាក់សម្ពាធ​លើអ្នកទាំងនោះ​កុំឱ្យអនុញ្ញាតឱ្យ​អ្នកចូលរួម​សម្រាកនៅក្នុង​ភូមិរបស់​អ្នកទាំងនោះ ​អំឡុងពេល​ដែលពួកគាត់​ធ្វើដំណើរ​ ឬចូលរួម​ក្នុងពិធីបុណ្យ ​ដែលមានរយៈពេល​ពីរថ្ងៃនេះ។​

អត្ថបទខ្លីៗ | ព្រះសង្ឃ​អំពាវ​នាវ​ដល់​អាជ្ញាធរ​ សូម​ឲ្យ​លោក​ការពារ​ព្រៃ​ឡង់

ថ្ងៃទី​២ ខែតុលា ឆ្នាំ២០១៥

នៅព្រឹកនេះ ព្រះសង្ឃជាច្រើន​ដែល​និមន្ត​មកពី​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម (IMNSJ) បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ក្រុង​បាត់ដំបង ដើម្បី​អំពាវនាវ​សូមឲ្យ​បញ្ឈប់​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។

ព្រះសង្ឃមួយក្រុម ដែល​ដឹកនាំដោយ​ព្រះ​តេជ​គុណ ប៊ុត ប៊ុន​តេញ បាន​សំណូមពរ​ដល់​អាជ្ញាធរ​នានា សូមឲ្យ​ជួយ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​តំបន់​ព្រៃឡង់​ដែល​កំពុង​រងការ​គម្រាម​កំហែង។ ព្រឹត្តិការណ៍​នេះ បន្ត​ពី​ព្រឹត្តិការណ៍​ចាស់​ក្នុង​ចំណោម​យុទ្ធនាការ​ជាបន្ត​បន្ទាប់​ដើម្បី​ការពារ​ព្រៃឡង់។ កាលពី​ខែកក្កដា ព្រះសង្ឃ​ដែល​និមន្ត​មកពី​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ បាន​ចូលរួម​ជាមួយ​សកម្មជន​ដីធ្លីផ្សេងៗ​ទៀត ក្នុងការ​ដាក់​ញត្តិជូន​ទៅ​រដ្ឋបាល​ព្រៃឈើ ដោយ​ទាមទារ​សូមឲ្យ​លោក​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ខុសច្បាប់។

វីដេអូ | ប្រជាពលរដ្ឋកម្ពុជារួបរួមគ្នាក្នុងការដណ្តើមយកព្រៃឡង់មកវិញ

ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១២audio available

នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១១ មានប្រជាពលរដ្ឋប្រមាណ៣០០នាក់ មកពីខេត្តទាំងបួនដែលស្ថិតជុំវិញព្រៃឡង់
បានហែរក្បួនឆ្លងកាត់ព្រៃតំបន់ដែលកាប់បំផ្លាញឈើអស់រយៈពេលជាងមួយសប្តាហ៍។ពួកគេដើរល្បាតព្រៃគឺដើម្បីការពារ
ពីការកាប់បំផ្លាញនិងរានព្រៃខុសច្បាប់ពីសំណាក់ឈ្មួញ​ និងបង្ការនូវការកើនឡើងពីការគម្រាមកំហែង តាមរូបភាពដី
សម្បទានសេដ្ឋកិច្ច និងការជួញដូរផ្សេងៗ។

សេចក្តីថ្លែងការណ៍ | អាជ្ញាធរឃាត់ខ្លួនសកម្មជនព្រៃឈើជាច្រើននាក់ក្នុងទីក្រុងភ្នំពេញ

ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០១១

មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឍមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍ និង លីកាដូ សូមថ្កោល​ទោស​ចំពោះការឃាត់​ខ្លួនសកម្មជន​អហិង្សាជា​ច្រើននាក់​ក្នុងថ្ងៃនេះ នាទី​ក្រុង​ភ្នំពេញ​ដែលក្នុងនោះ​នគរបាល​បានឃាត់ខ្លួនអ្នកភូមិជាង១០០នាក់ ដោយសារពួកគេ ចែកចាយខិត្តប័ណ្ណស្តីពីបរិស្ថាន។

សកម្មជន ដែលភាគច្រើនមកពីតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា បានប្រមូលផ្តុំគ្នាមកពីខេត្តចំនួន១៤ និងនៅភ្នំពេញ ដើម្បីផ្សព្វផ្សាយអោយគេដឹង អំពីការបំផ្លិចបំផ្លាញព្រៃឈើនិងសម្បទានដីសេដ្ឋកិច្ចដែលត្រូវបានផ្តល់ក្នុងតំបន់ដីព្រៃ។ បណ្តាញព្រៃឡង់ និយាយអះអាងថា ការអភិវឌ្ឍព្រៃឡង់គឺរឿងសំខាន់បំផុតសម្រាប់ការការពារជម្រកសត្វព្រៃ និងពពួករុក្ខជាតិកម្រ ដែលមាននៅសេសសល់តិចតួចបំផុតសម្រាប់សហគមន៍ជនជាតិដើមភាគតិច។ ពួកគេក៍បានអះអាងផងដែរថា ការបំផ្លាញព្រៃឈើនឹងរួមចំណែកដល់បំរែបំរួលអាកាសធាតុ និងទីបំផុតប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។

មានសមាជិកព្រៃឡង់ប្រហែលជា៣០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខព្រះបរមរាជវាំង បា្ររព្ធពិធីសាសនានៅព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍។ បន្ទាប់មកសមាជិកបណ្តាញបានបំបែកគ្នាជាក្រុមតូចៗ រាយគ្នានៅពាសពេញទីក្រុង ដើម្បីចែកចាយខិតប័ណ្ណផ្សព្វផ្សាយរកការគាំទ្រអោយមានការការពារព្រៃឈើ។ នគរបាល និងមន្ត្រីមូលដ្ឋាន ភ្លាមៗនោះបានចូលទៅកាន់ទីតាំងនីមួយៗ រឹបអូសយកខិត្តប័ណ្ណ និងឃាត់ខ្លួនអ្នកភូមិទាំងអស់នោះនៅតាមការិយាល័យសង្កាត់នានាក្នុងមូលដ្ឋាន ដើម្បីសាកសួរ និង “អប់រំរៀនសូត្រ”។

កម្រង​រូបភាព | បណ្តាញព្រៃឡង់តវ៉ានៅរាជធានីភ្នំពេញ

ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០១១

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ អ្នកតវ៉ាជាច្រើននាក់ បានមកដល់រាជធានីភ្នំពេញ ដើម្បីតវ៉ាពីការកាប់បំផ្លាញព្រៃឡង់។ ការផ្តល់សម្បទានសេដ្ឋកិច្ចនាពេលថ្មីៗនេះ បានបង្កហានិភ័យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់។

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ