បណ្ណាល័យ

ទិវាសិទ្ធិមនុស្សអន្តរជាតិ

កម្រង​រូបភាព | សហគមន៍​ជាច្រើន​នៅ​​ទូទាំង​​ប្រទេស​​​​ប្រារព្ធ​​ទិវា​​សិទិ្ធ​​មនុស្ស​​អន្តរជាតិ​​ឆ្នាំ ២០២៣

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២៣

មាន​ពលរដ្ឋ​យ៉ាង​តិច​ណាស់ ៣.០០០ នាក់ មក​ពី​ទូទាំង​ ១២ ខេត្ត​ និង​រាជ​ធានី​ភ្នំពេញ ដែល​រួម​មាន​ខេត្ត​បន្ទាយ​មាន​ជ័យ សៀមរាប បាត់​ដំបង កំពង់​ឆ្នាំង កំពង់​ធំ កំពង់​ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយ​រៀង ស្ទឹង​ត្រែង និង​ត្បូងឃ្មុំ ​បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិឆ្នាំ​ ២០២៣ ​​នា​សប្តាហ៍​នេះ ។

ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​ពី​ការ​អនុម័ត​សេចក្តី​ប្រកាស​ជា​សាកល​ស្តី​ពី​សិទិ្ធ​មនុស្ស​ ។ នា​ឆ្នាំ​នេះ គឺ​ជា​ការ​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​លើក​ទី ៧៥ ។

សេចក្តីថ្លែងការណ៍ | ក្រុម​អង្គការសង្គម​ស៊ីវិល​ ​សំណូមពរ​រាជរដ្ឋាភិបាល​ ឱ្យ​ចាត់វិធានការ​ចាំបាច់​ដើម្បី​អនុវត្ត​ ​អនុសាសន៍​របស់​គណៈកម្មាធិការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អនុសញ្ញា​ស៊ី​-​ដ​

ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២២audio available

នា​ឱកាស​យុទ្ធនាការ​ ​១​៦​ ​ថ្ងៃ​ ​និង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ឆ្នាំ​ ​២​០​២​២​ ​យើងខ្ញុំ​តំណាង​ឱ្យ​ក្រុម​អង្គការសង្គម​ស៊ីវិល​មិនមែន​រដ្ឋាភិបាល​ជាតិ​ ​និង​អន្តរជាតិ​ ​សមាគម​ ​សហជីព​ ​ដូច​មានរាយ​នាម​ខាងក្រោម​ ​សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល​ដាក់​ចេញ​នូវ​ជំហាន​ជាក់លាក់​ ​ដើម្បី​អនុវត្ត​អនុសាសន៍​ដែល​បាន​ចែង​នៅ​ក្នុង​សេចក្តី​អង្កេត​សន្និដ្ឋាន​ចុងក្រោយ​របស់​គណៈ​ ​កម្មាធិការ​នៃ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អនុសញ្ញា​ស៊ី​-​ដ​ (​គណៈកម្មាធិការ​ស៊ី​-​ដ​) ​ដើម្បី​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​របស់​ស្រ្តី​នៅ​កម្ពុជា​ ​។​

​គណៈកម្មាធិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្រ្តី (N​GO​-C​E​D​A​W​) ​និង​អង្គការសង្គម​ស៊ីវិល​ជា​ដៃគូ​ ​កំពុង​ចេញផ្សាយ​នូវ​របាយការណ៍​តាមដាន​ការ​អនុវត្ត​អនុសញ្ញា​ស៊ី​-​ដ​ ​សម្រាប់​ឆ្នាំ​២​០​២​១​ ​។​ ​របាយការណ៍​នេះ​បាន​លើកយក​នូវ​ចំណុច​ជោគជ័យ​ ​និង​បញ្ហា​ខ្វះ​ចន្លោះ​របស់​រាជរដ្ឋាភិបាល​ ​ចំពោះ​ការ​អនុវត្ត​អនុសញ្ញា​លុប​ប​បំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្រ្តី (​អនុសញ្ញា​ស៊ី​-​ដ​) ​ក្នុង​អំឡុង​ឆ្នាំ​២​០​២​១​ ​។​ ​របាយការណ៍​នេះ​ផង​ដែរ​ ​ក៏បាន​រំ​លេចឡើង​នូវ​វឌ្ឍនភាព​ស្តីពី​ជំហាន​នានា​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​អង្កេត​សន្និដ្ឋាន​ចុងក្រោយ​របស់​គណៈកម្មាធិការ​ ​ឆ្នាំ​២​០​១​៩​ ​ទៅតាម​ការពិនិត្យ​ ​ការ​អនុវត្ត​អនុសញ្ញា​ ​របស់​រាជរដ្ឋាភិបាល​ ​។​

កម្រង​រូបភាព | ឈរជាមួយគ្នា​ក្នុងថ្ងៃប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ២០២២

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២២

ប្រជាពលរដ្ឋ​ជាង​ ​៧​.​០​០​០​នាក់​ ​នៅ​យ៉ាងតិច​ ​១​៥​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ​ ​បាន​ជួបជុំគ្នា​ ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ចាប់ពី​ថ្ងៃ​ទី​០​៤​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​។​ ​សមាជិក​សហគមន៍​ដីធ្លី​ ​បាន​ជួបជុំគ្នា​ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដីធ្លី​ដែល​មិនទាន់​មាន​ដំណោះស្រាយ​ ​សហគមន៍​ព្រៃឈើ​ពិភាក្សា​អំពី​សារៈសំខាន់​ ​និង​ការ​បន្ត​កើតមាន​នៃ​បញ្ហា​ប្រឈម​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ ​ខណៈ​ដែល​សកម្មជន​សហជីព​បង្ហាញ​ពី​ការគាបសង្កត់​លើ​សិទ្ធិ​ការងារ​ ​និង​ការ​ចាប់​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ដាក់​ពន្ធ​នាគា​រ​ ​ជាដើម​ ​។​ ​សមាជិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​បាន​ជួបជុំគ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំងនេះ​ ​ដែល​រៀបចំ​ដោយ​សហគមន៍​ ​និង​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​។​

កម្រង​រូបភាព | ការ​ប្រា​រព្ធ​ទិ​វា​សិទិ្ធ​មនុស្ស​អន្តរ​ជាតិ​ឆ្នាំ ២០១៩

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៩

ថ្ងៃទី១០ ខែ​ធ្នូ ៖ ពលរដ្ឋ​សហគមន៍​ សហជីព និង​បុគ្គលិក​សង្គម​ស៊ីវិល​ប្រមាណ​ជាង ៦.០០០ នាក់ បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរ​ជាតិ​ នៅ​រាជ​ធានីភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែ​ធ្នូ​ ឆ្នាំ​២០១៩ ។

មាន​សហគមន៍​ជាច្រើន​ ត្រូវ​គេ​រាយ​ការណ៍​ថា ទទួល​រង​ការ​គម្រាម​កំហែង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ ដោយ​រារាំង​មិន​ឲ្យ​អ្នក​ទាំង​នោះ​ប្រារព្ធ​ទិវា​នេះ​ទេ ជា​ពិសេស​សហគមន៍​នៅ​ខេត្ត​ព្រះ​សីហនុ កំពត កោះ​កុង និង​កំពង់​ស្ពឺ ។ សហគមន៍​មួយ​ចំនួន នៅ​តែ​ព្យាយាម​ប្រារព្ធ​ទិវា​នេះ ទោះ​ជា​​មាន​ការ​គម្រាម​កំហែង​បែប​នេះ​ក៏​ដោយ ។

នៅ​រាជ​ធានី​ភ្នំពេញ អ្នក​ក្រុម​សង្គម​ស៊ីវិល សហជីព ព្រះ​សង្ឃ និង​ក្រុម​យុវជន បាន​ប្រមូល​ផ្តុំ​គ្នា​ជាមួយ​នឹង​តំណាង​មក​ពី​ស្ថាន​ទូត​នានា ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរ​ជាតិ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ។

អត្ថបទ | ការ​ពិនិត្យ​ឡេីង​វិញ​រយៈពេល​ ១០ឆ្នាំ​ ៖​ ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

ថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០១៩

ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ អង្គការ​លីកាដូ ធ្វើ​ការ​សង្ខេប​នូវ​ព្រឹត្តិ​ការណ៍ ស្តីពី​សិទិ្ធ​មនុស្ស និង ការ​រំលោភ​សិទ្ធិ​មនុស្ស​សំខាន់​ៗ​នានា ក្នុង​រយៈ​ពេល​មូយ​ទសវត្ស​ចុង​ក្រោយ​នេះ។ ជា​រៀង​រាល់​ថ្ងៃ យើង​នឹង​បង្ហាញ​អំពី ស្ថាន​ភាព​សិទិ្ធ​មនុស្ស ក្នុង​ឆ្នាំ​នីមួយ​ៗ (ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៩) ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ០១ ខែ ធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៩ ។

អត្ថបទខ្លីៗ | ប្រជាពលរដ្ឋ​ជាច្រើន​​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៧audio available

ទោះបីជា​មាន​ការ​រឹតត្បិត​មកលើ​សង្គម​ស៊ីវិល​ក៏ដោយ​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​៣០០០​នាក់ បាន​ជួបជុំ​គ្នា​នៅ​តាម​តំបន់​ជាច្រើន (ភាគច្រើននៅតាមបណ្ដាខេត្ត) ក្នុង​ប្រទេសកម្ពុជា​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៦៩​នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ចាប់​តាំងពី​ថ្ងៃ​សុក្រមក សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ បានប្រារព្ធ​ទិវា​នេះជា​បន្តបន្ទាប់ និងបាន​ធ្វើការ​សម្ដែង​មតិ​ស្ដី​ពី​បញ្ហា​ដីធ្លី​ ការ​ការពារ​ធនធាន​ធម្មជាតិ​ និងសិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ជាដើម។

ទោះបី​ជា​មាន​បរិយាកាស​ភ័យ​ខ្លាច​នាពេល​បច្ចុប្បន្ន​ក្ដី ​សហគមន៍ ប្រជាពលរដ្ឋមូលដ្ឋាន និងសហជីព បាន​បង្ហាញ​ពី​សាមគ្គី​ភាព​នៅ​ក្នុង​ព្រឹត្តិការណ៍​ នៅ​តាម​ទីកន្លែង​ឯកជន​ និង​សាធារណៈ​ផ្សេងៗ។​ ប៉ុន្តែ​សហគមន៍​មួយចំនួន​ត្រូវ​បាន​អាជ្ញាធរ​ក្នុងតំបន់​ និងអាជ្ញាធរ​​ខេត្ត​ហាមឃាត់​ក្នុងការ​ដង្ហែ​ក្បួន។

សេចក្តីថ្លែងការណ៍ | អង្គការ​សង្គម​ស៊ីវិល​សំណូមពរ​ឱ្យ​មាន​យុត្តិធម៌​ និង​ការ​គោរព​សិទ្ធិ​មនុស្ស

ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៧audio available

នៅ​ក្នុង​ឱកាស​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៧​នេះ​ យើង​ខ្ញុំជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាងក្រោម​ សូម​សំណូមពរ​ដោយ​ទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ក្រុម​សង្គមស៊ីវិល​ ក៏ដូចជា​បញ្ឈប់​ការរឹត​បន្ដឹង​ដោយ​មិន​សមហេតុផល​ទៅលើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​។

ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​ដំណើរការ​នៃសង្គម​ស៊ីវិល​ ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ច្បាប់អន្តរជាតិ​ផងដែរ។​

អស់រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ ដែល​អង្គការ​សង្គមស៊ីវិល​បាន​រួមចំណែក​ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កសាង​សន្តិភាព​ បន្ទាប់ពី​សង្រ្គាម​ស៊ីវិល​នៅកម្ពុជា​ត្រូវបាន​បញ្ចប់​ និង​បាន​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ ក៏ដូចជា​ការ​លើកកម្ពស់​សិទ្ធិមនុស្ស​ និង​គោលការណ៍​ប្រជាធិបតេយ្យ​ជាដើម។​ ការងារ​ស្របច្បាប់​របស់​អង្គការ​សង្គមស៊ីវិល​ មិនគួរ​ត្រូវ​បាន​ចោទប្រកាន់​ថាជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ទេ​ ប៉ុន្តែ​គួរតែ​ទទួល​បានតម្លៃ ​និង​ការការពារ​ ព្រោះនេះ​ជាមូលដ្ឋាន​គ្រឹះ​ដ៏សំខាន់ ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​​ចីរភាព​។

ទោះបីជា​យ៉ាងនេះ​ក្ដី ​លំហ​សម្រាប់​អង្គការ​សង្គមស៊ីវិល​ ក្នុង​ដំណើរការ​សកម្មភាព​របស់ខ្លួន​ ត្រូវ​បាន​រឹតត្បិត​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ។

កម្រង​រូបភាព | យុត្តិធម៌​២០១៦​៖ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១៦

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ១១០០០ នាក់​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ បាន​រួមគ្នារៀប​ចំ​ព្រឹត្តិការណ៍​ជា​បន្ត​បន្ទាប់​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​​ឆ្នាំ​២០១៦។

ការ​ប្រារព្ធ​ទិវា​នេះនៅ​ទូទាំង​ប្រទេស​​ ត្រូវ​បាន​​រៀប​ចំ​ឡើងដោយក្រុម​មិត្ត​១០ធ្នូ​ ដែលមានប្រ​ជាពលរដ្ឋ​រាប់ពាន់​នាក់​បាន​ធ្វើ​ការ​សម្ដែង​មតិ​លើ​បញ្ហា​ជា​ច្រើន​ដូចជា​ ការ​បោះឆោ្នត​ដោយ​សេរី​និង​យុត្តិធម៌ សិទ្ធិ​ដីធ្លី ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​ តុលាការ​ឯករាជ្យ​ និង​ការបញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សេរីភាព​ជា​មូល​ដ្ឋានជាដើម។​

អត្ថបទខ្លីៗ | ការ​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៦audio available

ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ជួបជុំ​គ្នាដើម្បី​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ការ​ប្រារព្ធ​ទិវា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​រយៈពេល​ជាង​១សប្ដាហ៍​កន្លង​មក​។

នៅ​រាជ​ធានី​ភ្នំពេញ​ ប្រជា​ពលរដ្ឋ​ដែល​គ្រោង​នឹង​ជួប​ជុំគ្នា​នៅ​ខាង​ក្រៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ និង​នគរបាល​បង្រ្កាប​បាតុកម្ម​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ទីតាំង​នោះ។​ ក្រោយ​ពី​ការ​ព្យាយាម​ជួបជុំ​គ្នា​នៅ​ទីកន្លែង​ផ្សេង​ទៀត​ត្រូវ​បាន​ប្រឈម​ជាមួយ​នឹង​កង​កម្លាំង​ដដែល​នេះ ​អ្នក​ទាំង​នោះ​បាន​ជួប​ជុំគ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ទោះ​បី​ជានៅ​ទីនោះ​​មានការ​ដាក់​ពង្រាយ​​កង​កម្លាំង​នគរបាល​បង្ក្រាប​បាតុកម្ម​​ប្រមាណ​ជា ​៣០០នាក់​ ​ក៏ដោយ​។ ក្រុម​ផ្សេង​ទៀត​ដែល​មាន​ចំនួន​ប្រមាណ​ជា ​១០០០នាក់​ រួមមាន​ទាំង​សហជីព​ សហគមន៍​ ក្រុម​សហគមន៍​មូលដ្ឋាន​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ទីនោះ​ផងដែរ​។

ព្រឹក​នេះ ​​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ចំនួន​ ១២​កន្លែង​​ទៀត​ ត្រូវ​បាន​ប្រារព្ធឡើង​​នៅ​​ក្នុង​​ខេត្ត​ចំនួន​១១ផ្សេង​គ្នា​​ ដោយ​មាន​ការ​ដង្ហែ​ក្បួន ​និងការ​​រៀបចំ​វេទិកា​សាធារណៈ។​ នៅ​​ខេត្ត​កំពត​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​​មួយ​កន្លែង​ត្រូវ​បាន​បិទ​ដោយ​អាជ្ញាធរ​ស្រុក​ដែល​បាន​លើក​ឡើង​ថា​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​សើ្នសុំ​ការ​អនុញ្ញាត​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ។

អត្ថបទខ្លីៗ | ព្រឹត្តិការណ៍​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ត្រូវ​បាន​រារាំង​ពី​សំណាក់​អាជ្ញាធរ​ខេត្ត

ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៦audio available

នារសៀលនេះ ការ​រៀប​ចំ​ព្រឹត្តិការណ៍​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ​ក្នុង​ខេត្តកំពត​ត្រូវ​បាន​រារាំង​និង​បញ្ឈប់ដោយ​អាជ្ញាធរ​ខេត្ត ហើយ​អាជ្ញាធរ​ដដែល​ក៏​បាន​ព្រមាន​ថា​មិន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ពីរ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ស្អែក​ដែរ។

ប្រជាពលរដ្ឋ​សហគមន៍​ប្រមាណ​ជា ៨០​នាក់​បាន​ព្យាយាម​ជួប​ជុំ​គ្នា​ដើម្បី​រៀប​ចំ​វេទិកា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ក្នុង​ភូមិ​ស្វាយ​អង្គ ខេត្តកំពត។ ក្រុម​អាជ្ញាធរ​តំបន់​ដែល​ដឹក​នាំ​ដោយ​មន្ត្រី​រដ្ឋបាល​ស្រុក​ឈូក​ បាន​ចេញ​បញ្ជា​អោយ​អ្នក​ភូមិ​ផ្អាក​សកម្មភាព​និង​រុះរើរោងជួបជុំ បន្ទាប់​ពី​អភិបាល​ខេត្ត​បាន​អះអាងថា ប្រជា​ពលរដ្ឋ​ចាំ​បាច់​ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​ដើម្បី​រៀប​ចំវេទិកា​សិទ្ធិ​មនុស្ស​នេះ ទោះ​បី​ជា​អ្នក​រៀប​ចំ​បាន​ដាក់​លិខិត​ជូន​ដំណឹង​រួច​ហើយ​ក្តី។ អាជ្ញាធរ​បាន​លើក​ឡើងថា​ ព្រឹត្តិការណ៍​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ពីរ​ផ្សេង​ទៀត​ដែល​គ្រោងនឹង​រៀប​ចំ​នៅថ្ងៃ​ស្អែក​ក្នុង​ខេត្ត​កំពត​ក៏​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ផង​ដែរ។

​កាល​ពីសប្តាហ៍​មុន ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ជួប​ជុំ និង​ដង្ហែ​ក្បួន​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នៅ​ទូ​ទាំង​ប្រទេសកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយក្រុមមិត្ត១០ធ្នូ។ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នេះ​នឹងត្រូវ​បញ្ចប់​នៅថ្ងៃ​ស្អែក ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ចំនួន​១៤កន្លែង​ផ្សេងគ្នាទាំង​ក្នុងខេត្ត និង​រាជធានី​។

សេចក្តីថ្លែងការណ៍ | ប្រជា​ពលរដ្ឋ​រាប់​ពាន់​នាក់​នាំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៦audio available

ចាប់​ពីថ្ងៃ​ទី​០២​ ខែ​ធ្នូ ​រហូត​ដល់​ថ្ងៃទី​១០​ ខែធ្នូ​ ​​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់នៅទូទាំង​ប្រទេស​កម្ពុជានឹង​រៀបចំ​ព្រឹត្តិការណ៍ ជា​បន្ត​បន្ទាប់នៅ​៣៥​ទីតាំង​ផ្សេងគ្នា​ក្នុង​១៨​ខេត្ត-រាជធានី​ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៦។​

ព្រឹត្តិការណ៍​នេះ​ភាគ​ច្រើន​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​ ជា​កន្លែង​ដែល​ក្រុម​ប្រជាពលរដ្ឋ​មូល​ដ្ឋាន​ជាច្រើន​រួមមាន​ សហគមន៍​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ដីធ្លី​ បណ្ដាញ​យុវជន​ សមាគម​ និង​ព្រះសង្ឃ​ ក៏​ដូចជា​សហជីព​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​ នឹង​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជា​បន្ត​បន្ទាប់ ​ក្រោម​ប្រធានបទ​ “យុត្តិធម៌​២០១៦”។​ នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​​ចំនួន៤​នៃ​ប្រទេស​កម្ពុជា​ (ក្រុង​សៀមរាប​ បាត់ដំបង​ សិរីសោភ័ណ​ និង​ក្រុង​ព្រះសីហនុ)​ ព្រឹត្តិការណ៍​ធំៗ​នៅ​ក្នុង​តំបន់​ទាំងនេះ​នឹង​ត្រូវបាន​រៀបចំ​ឡើង​ដោយ​សហគមន៍​នៅ​ជុំវិញ​តំបន់​នីមួយៗ​ ដើម្បី​រួមគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស។

អត្ថបទខ្លីៗ | ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ចាប់​ផ្តើម​

ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០១៦audio available

ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ចាប់​ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ ​ដោយ​មាន​ការ​រៀបចំ​ជាវេទិកា​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​ និង​ការ​ដើរ​ហែក្បួន​នៅ​ខេត្ត​កំពង់ឆ្នាំង​។

នៅ​ខេត្ត​កំពង់​ឆ្នាំង​ ប្រជាពលរដ្ឋ​ប្រមាណ​ជា ​២៥០នាក់​ មក​ពី​សហគមន៍​ឡពាង ​បឹងកក់ សំរោង​ បន្ទាយមាស​ និង​សហគមន៍​សាវង្ស​​​ (សហគមន៍​ទាំងអស់​នេះ​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​បញ្ហា​ដីធ្លី​) ដែល​មាន​ការ​ចូលរួម​ដោយ​ព្រះសង្ឃ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ក្រុម​ផ្សេង​ទៀត ​ដើម្បី​ធ្វើការ​ដង្ហែ​ក្បួន​ចម្ងាយ​៥គីឡូម៉ែត្រ​ និង​រៀបចំ​វេទិកា​សាធារណៈ​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ចុង​បញ្ចប់​នៃកម្មវិធី។​ នៅ​រាជធានី​ភ្នំពេញ​ ប្រជាពលរដ្ឋ​ប្រមាណជា​ ១០០នាក់​ មកពី​សហគមន៍​បឹងឈូក ​និង​ដំណាក់​ត្រយឹង​ ក៏បាន​ជួបជុំ​គ្នា​ដើម្បី​រៀបចំ​វេទិកា​សា​ធារណៈ​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​ រួម​បញ្ចូល​ទាំងការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ឃុំ​ផងដែរ។​

នេះគឺជា​ការប្រារព្ធ​ទិវាសិទ្ធិមនុស្ស​ដំបូង​គេ ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ផ្សេងៗ​បន្តបន្ទាប់​ទៀត​នៃការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ទូទាំង​ប្រទេស​ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​សប្តាហ៍​ក្រោយ​នេះទៀត។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | ប្រជាពលរដ្ឋទូទាំង​ប្រទេស​កម្ពុជា ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ឆ្នាំ ២០១៥

ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៥

ចាប់តាំងពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែធ្នូ ក្រុមប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា បាន​ប្រារព្ធទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ ក្រោម​ប្រធាន​បទ “យុត្តិធម៌”។ សូមចូលរួម​ជាមួយ​យើងខ្ញុំ​ដើម្បី​ប្រារព្ធទិវា​នេះនៅ​ក្នុង​ប្រទេស​កម្ពុជា និង​សង្ខេប​ព្រឹត្តិការណ៍​ដែល​ត្រូវបាន​ធ្វើកន្លង​មក។

សេចក្តីថ្លែងការណ៍ | អង្គការលីកាដូ បានសម្រេច​ផ្អាកការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅពន្ធនាគារ​ជា​លើកដំបូង ក្នុង​រយៈពេល​ ២០ឆ្នាំនេះ​ដោយសារ​មានការ​រឹតត្បិត​ជាងមុន

ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ២០១៥audio available

អង្គការលីកាដូ មិន​អាច​ប្រារព្ធ​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​ទៅតាម​គម្រោង​នៅពន្ធនាគារ​ចំនួន ១៨ កន្លែង នៅថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ បានឡើយ ដោយ​សារ​មាន​លក្ខខណ្ឌ​ហាមឃាត់​មួយចំនួន​ជា​លាយ​លក្ខអក្សរ​ពីអគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃក្រសួង​មហាផ្ទៃ។

សេចក្តីថ្លែងការណ៍ | ប្រជាពលរដ្ឋរាប់ពាន់នាក់ ប្រារព្ធទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស

ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០១៥audio available

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥៖ ប្រជាពលរដ្ឋកម្ពុជា​រាប់ពាន់នាក់ យ៉ាងតិច​ណាស់​នៅក្នុង ១៦ ​រាជធានី​និង​ខេត្ត នឹង​ប្រមូល​ផ្តុំគ្នា​​ដើម្បី​ប្រារព្ធ​ខួប​លើកទី ៦៧ នៃ​ទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ដែល​នៅក្នុង​នោះ​នឹង​មានការ​ប្រមូល​ផ្តុំគ្នា​ជាក្រុម​ធំមួយ​នៅក្នុង​រាជធានី​ភ្នំពេញ។

ចាប់តាំងពីថ្ងៃទី៦ ខែធ្នូ ក្រុម​ប្រជាពល​រដ្ឋមូល​ដ្ឋាន សហគមន៍​ដែល​រងផល​ប៉ះពាល់​ពីជម្លោះ​ដីធ្លី បណ្តាញ​យុវជន សហជីព សមាគម ព្រះសង្ឃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ធ្វើការ​ប្រារព្ធ​ទិវា​នេះនៅ​តាម​ទីកន្លែង​ទាំងនោះ​នៅក្រោម​ប្រធាន​បទ​រួមគឺ “យុត្តិធម៌”។

សេចក្តីថ្លែងការណ៍ | អង្គការ លីកាដូ លុប​ចោល​កម្មវិធីទិ​វាសិទិ្ធនារី​អន្តរជាតិ​នៅក្នុង​ពន្ធនាគារ ដោយសារ​ការរឹតត្បិតរបស់​រាជរដ្ឋាភិបាល

ថ្ងៃទី​៥ ខែមីនា ឆ្នាំ២០១៥audio available

នេះជាការ​សោកស្តាយយ៉ាង​ខ្លាំង ដែលអង្គការ លីកាដូ បាន​ប្រកាស​ថានឹង​មិន​ប្រារព្ធកម្មវិធីប្រចាំឆ្នាំ​របស់ខ្លួន​នៅក្នុងពន្ធនាគារ​កម្ពុជា​នាឆ្នាំនេះនោះទេ ក្នុងឱកាស​ទិវាសិទិ្ធនារី​អន្តរជាតិ ដែល​ជារៀងរាល់ឆ្នាំ​តែងតែប្រារព្ធធ្វើឡើង​នៅថ្ងៃទី៨ ខែមិនា។

អស់រយៈពេល ១៥ឆ្នាំមកហើយ ដែលអង្គការ លីកាដូ បានប្រារព្ធកម្មវីធី​នៅក្នុង​ពន្ធនាគារ​កម្ពុជា នាថ្ងៃទិ​វាសិទិ្ធនារី​អន្តរជាតិ (IWRD) ដើម្បីផ្តល់​នូវកញ្ចប់សម្ភារៈចាំបាច់​បន្ថែមទៅ​អ្នកជាប់ពន្ធនាគារ​ជាស្ត្រី ឆ្មាំពន្ធនាគារ​ជាស្ត្រី និងកុមារជាច្រើន ដែលរស់​នៅជាមួយ​ម្តាយក្នុងពន្ធនាគារ។ នៅក្នុងរយៈ​ពេល ១០ឆ្នាំ ចុងក្រោយនេះ អង្គការ លីកាដូ បានរៀបចំ​កម្មវិធីសប្បាយៗ​ពិសេសនៅក្នុង​ពន្ធនាគារ រួមមានការថ្លែងសុន្ទរកថា ល្បែងកំសាន្ត ការរាំរបាំប្រពៃណី និង​ការសំដែង​របស់អ្នកជាប់​ពន្ធនាគារផង​ដែរ។ សកម្មភាព​ទាំងនេះ ត្រូវបានទទួល​ស្វាគមន៍យ៉ាងល្អ​ដោយអ្នកជាប់ពន្ធនាគារ​ជាច្រើន និងធ្លាប់​ត្រូវ​បានគាំទ្រដោយ​អាជ្ញាធរពន្ធនាគារ​ផងដែរ។

កម្រង​រូបភាព | ការដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រា​ក្នុង​​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ ២០១៤

ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៤

ដើម្បីអបអរសាទរទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ឆ្នាំ​២០១៤ ព្រះសង្ឃ​ប្រមាណ ៦០០ អង្គ បាន​ដឹកនាំ​ក្បួនធម្ម​​យាត្រា-សិទិ្ធយាត្រា​​ជាមួយ​​សកម្មជន សហជីព សមាគម ប្រជាពលរដ្ឋ​នៅទី​ជនបទ និង​ទីប្រជុំជន អង្គការ​មិនមែន​រដ្ឋាភិបាល​នានា តាម​ផ្លូវជាតិ​ចំនួន ៦ ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១០ ខែធ្នូ។ សាររួម​នៃ​ទិវា​នាឆ្នាំនេះ​គឺ “គោរព​សិទិ្ធ​មនុស្ស​នាំមក​នូវ​សន្តិភាព!” នេះជា​លើក​ទីមួយ ដែល​សហគមន៍​ជនជាតិ​ដើមភាគ​តិច​នៅ​ខេត្ត​រតនគិរី បាន​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវា​នេះ​ដោយ​ខ្លួន​ឯង ដោយការ​ដើរហែ​ក្បួន​នៅតាម​ផ្លូវជាតិ​លេខ ៧ ចាប់ផ្តើម​ពីថ្ងៃទី​៤ ខែធ្នូ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | ទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ ២០១៤

ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៤

នា​ថ្ងៃ​ស្អែក​ គឺ​ជា​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ និង​ការ​ប្រារព្ធ​ទិវា​មួយ​ចំនួន​ទៀត ​ដែល​ត្រូវ​បាន​ដឹក​នាំ​រៀបចំ​ដោយ​​ក្រុម​ជាច្រើន នឹង​ត្រូវ​ប្រារព្ធធ្វើ​ឡើង​នៅ​ភ្នំពេញ។ អ្នក​ដើរ​ហែ​ក្បួន​រាប់​រយ​នាក់​ ដែល​បាន​ដើរ​ហែ​ក្បួន​នៅ​ទូ​ទាំង​ប្រទេស​អស់​រយៈ​ពេល​ប្រាំ​ថ្ងៃ នឹង​ជួប​ជុំ​គ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​នៅ​វិមាន​រដ្ឋ​សភា​ជាតិ។ ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សហជីព គណបក្ស​ជំទាស់ និង​សម្ព័ន្ធរបស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង​ដែរ។ អង្គការ​ លីកាដូ នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ពី​ព្រឹត្តិការន៍​​ទាំង​នេះ​ពី​គ្រប់​ជ្រុង​ នៅក្នុង​រាជ​ធានី​នា​ថ្ងៃ​នោះ។

អត្ថបទខ្លីៗ | អាជ្ញាធរ​បិទ​ផ្លូវ​ជាតិ​រារាំង​ក្បួន​ធម្មយាត្រា-សិទិ្ធ​យាត្រា​ចូល​រាជ​ធានី​​មុន​ទិវា​សិទិ្ធមនុស្ស​អន្តរជាតិ

ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៤

នាព្រឹក​នេះ​ នៅ​ភូមិ​គ្រុស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​ភ្នំពេញ កង​រាជ​អាវុធ​ហត្ថ​នគរបាល​ និង​កង​សន្តិសុខ​ចំនួន​ជាង ១៥០ នាក់ បាន​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ ៥ រារាំង​អ្នក​ដើរ​ហែ​ក្បួន​ធម្ម​យាត្រា-​សិទិ្ធយាត្រា​ចំនួន ៨០​នាក់ ពី​ការ​ចូល​មក​ក្នុង​រាជ​ធានី​ភ្នំពេញ។

កងសន្តិសុខ​ចំនួន​ជាង ៣០​នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​កំពុង​ប្រមូល​ផ្តុំ​គ្នា​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ ៤ រារាំង​អ្នក​ដើរ​ហែ​ក្បួន​ផងដែរ​ នៅ​ចន្លោះ​សង្កាត់កំបូល និង​សង្កាត់​កន្ទោក លើ​ផ្លូវ​ជាតិ​លេខ ៤ ហើយ​នៅ​ខណៈ​នេះ​កង​សន្តិសុខ​ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បិទ​ផ្លូវ​ជាតិ​លេខ ១ លេខ ២ និង​លេខ ៦​ផងដែរ។

អ្នក​ដើរហែ​ក្បួន​មក​ពី​ផ្លូវជាតិ​​ទាំង​ ៦ គ្រោង​ចូល​ទៅ​ស្នាក់​នៅ​វត្ត​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​រសៀល​នេះ ហើយ​សម្រាក​មួយ​យប់មុន​ពេល​ដើរ​ក្បួន​ទៅ​កាន់​វិមាន​រដ្ឋ​សភា​ជាតិ ដើម្បី​ដាក់​ញត្តិ​នៅ​ក្នុង​ទិវា​សិទិ្ធមនុស្ស​អន្តរជាតិ។

ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ | ប្រារព្ធទិវា​ សិទិ្ធមនុស្ស​អន្តរជាតិ​

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៣

ការប្រារព្ធទិវា​សិទិ្ធមនុស្ស​អន្តរជាតិ ១០ធ្នូនាឆ្នាំនេះ ត្រូវបាន​ប្រព្រឹត្តិឡើង​ដោយមានការ​ធ្វើធម្មយាត្រា​បែបសាសនា​ដែលមាន​ទំហំធំ​មិនធ្លាប់មាន​ពីមុនមក ដោយចាប់​ចេញដំណើរពី​ផ្លូវជាតិចំនួន ៥ នាថ្ងៃទី១ ខែធ្នូ និង​កម្មវិធី​ជាច្រើន​ផ្សេងៗទៀត​ដែល​ត្រូវបាន​រៀបចំឡើង​នៅថ្ងៃទី១០ ធ្នូ ដោយ​គណបក្ស​នយោបាយ និង​ក្រុមសង្គមស៊ីវិល។ សូមតាមដាន​ការផ្សាយផ្ទាល់​របស់យើងខ្ញុំ អំពីបច្ចុប្បន្នភាពនូវ​ព្រឹត្តិការណ៍​ទាំងនោះ។

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ



















ឆ្នាំ