សេរីភាពអ៊ីនធឺណិត
សេចក្តីថ្លែងការណ៍ | ក្រុមសង្គមស៊ីវិលស្នើសុំឱ្យរាជរដ្ឋាភិបាលនិរាករណ៍អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ
ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១
យើងខ្ញុំជាក្រុមសង្គមស៊ីវិលដូចមានរាយឈ្មោះនៅខាងក្រោម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលត្រូវបានប្រកាសឱ្យប្រើ កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈនេះ និងស្នើសុំឱ្យរាជរដ្ឋាភិបាលនិរាកណ៍អនុក្រឹត្យនេះឱ្យបានឆាប់រហ័ស ។ នៅពេលដែលត្រូវបានអាជ្ញាធរដ្ឋអនុវត្ត អនុក្រឹត្យនេះ នឹងរឹតត្បិតទៅលើសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាពិសេសសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ សិទិ្ធក្នុងការទទួលបានព័ត៌មាន សិទិ្ធលើឯកជនភាព ភាពប្រកួតប្រជែងនៃក្រុមហ៊ុន ផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា ដែលនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំងដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ។
មាត្រាមួយចំនួននៃអនុក្រឹត្យខាងលើ ជាពិសេសមាត្រា៦ មាត្រា១២ មាត្រា១៣ និងមាត្រា១៤ មានខ្លឹមសារទូលំទូលាយ និងមិនសូវច្បាស់លាស់ និងមានលក្ខណៈរឹតត្បិតយ៉ាងខ្លាំងដល់សិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋដែលប្រើប្រាស់អ៊ីនធឺណិត និងភាពប្រកួតប្រជែងនៃប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ។
សេចក្តីថ្លែងការណ៍ | សូមដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ និងបញ្ឈប់ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាទម្លាក់ចោលការចោទប្រកាន់ចំពោះ អ្នកសារព័ត៌មានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ លោក សុខ ឧត្តម និងលោក សុវណ្ណ រឹទ្ធី និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះអ្នកសារព័ត៌មានមិនស្ថិតក្នុងការឃុំឃាំងផ្សេងទៀត ដែលប្រឈមមុខនឹងការផ្ដន្ទាទោសដោយសារការងាររាយការណ៍ព័ត៌មានរបស់ពួកគាត់ ។ យើងខ្ញុំ ក៏សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនឹងប្រគល់អាជ្ញាប័ណ្ណវិទ្យុ និងគេហទំព័រផ្សាយព័ត៌មាន ដែលត្រូវបានដកហូតកន្លងមកនិងក្នុងរយៈពេលចុងក្រោយនេះ ដល់ម្ចាស់អាជ្ញាប័ណ្ណទាំងអស់នោះឱ្យបានដំណើរការឡើងវិញ ។
កាលពីថ្ងៃពុធសប្ដាហ៍នេះ នគរបាលបានចាប់ខ្លួនម្ចាស់ស្ថានីយវិទ្យុក្នុងស្រុកមួយនៅខេត្តកំពង់ឆ្នាំងគឺលោក សុខ ឧត្តម ដោយចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” ។ ជាញឹកញាប់ លោក ឧត្តម បានរាយការណ៍ពីជម្លោះដីធ្លីដែលបានអូសបន្លាយពេលជាយូរមកហើយរវាង សហគមន៍កសិករមូលដ្ឋាន និងមន្ត្រីថ្នាក់ស្រុកដ៏មានអំណាច ។ មុនពេលចាប់ខ្លួនលោក ឧត្តម មួយថ្ងៃ ក្រសួងព័ត៌មានបានលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់លោកគឺ ស្ថានីយវិទ្យុរឹទ្ធីសែន និងគេហទំព័ររបស់វិទ្យុនេះ ទោះបីជា លោក ឧត្តម មិនទាន់ត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយនៅពេលនោះក៏ដោយ ។ លោកកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ។
សេចក្តីថ្លែងការណ៍ | អង្គការសង្គមស៊ីវិលសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការបន្ត ធ្វើទុក្ខបុកម្នេញមកលើសេរីភាពសារព័ត៌មាននៅកម្ពុជា
ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨
យើងខ្ញុំជា អង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការវិវត្តន៍ចុងក្រោយនេះ ទៅលើសេរីភាពសារព័ត៌មាន ពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់ នៃការលក់ស្ថាប័នកាសែតភ្នំពេញប៉ុស្ដិ៍ និងការបញ្ជាភ្លាមៗរបស់ម្ចាស់ថ្មីនៃកាសែតនេះ ឱ្យលុបចោលអត្ថបទព័ត៌មាន ដែលបានចេញផ្សាយរួច។ ទង្វើនេះបាននាំឱ្យអ្នករាយការណ៍ព័ត៌មាន និងបុគ្គលិកជាន់ខ្ពស់ចំនួន១៣នាក់ សម្រេចចិត្តលាឈប់ពីការងារ ខណៈដែលនិពន្ធនាយកនៃកាសែតនេះ ត្រូវបានបណ្ដេញចេញពីការងារ។
អត្ថបទខ្លីៗ | សាលាដំបូងខេត្តកំពង់ស្ពឺសម្រេចផ្ដន្ទាទោសអ្នកស្រី សំ សុខា លើករណីគប់ស្បែកជើងដាក់ស្លាកគណបក្សប្រជាជនកម្ពុជា
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨
នៅថ្ងៃនេះ សាលាដំបូងខេត្តកំពង់ស្ពឺបានសម្រេចផ្ដន្ទាទោសអ្នកស្រី សំ សុខា ដោយចោទប្រកាន់ពី “បទប្រមាថ” និង “បទញុះញង់ឱ្យមានការរើសអើង” បន្ទាប់ពីអ្នកស្រីបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពរបស់អ្នកស្រីកំពុងគប់ស្បែកជើងទៅលើស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា។
អ្នកស្រី សុខា ត្រូវបានផ្ដន្ទាទោសដោយកំបាំងមុខ និងត្រូវបាននាំខ្លួនពីប្រទេសថៃ កាលពីខែមុន ទោះបីជាអ្នកស្រីទទួលបានសិទ្ធិជ្រកកោនពី ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ក៏ដោយ។ ករណីរបស់អ្នកស្រីត្រូវបានជំនុំជម្រះម្ដងទៀត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងវីដេអូដែលបានបង្ហោះជាសាធារណៈក្នុងខែមេសា ឆ្នាំ២០១៧ (មុនពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់) មានរួមបញ្ចូលនូវពាក្យពេចន៍ និងមតិរិះគន់ខ្លាំងៗរបស់អ្នកស្រីចំពោះសម្ដេចនាយករដ្ឋមន្រ្តី។ នៅក្នុងវីដេអូក៏បានបង្ហាញថា អ្នកស្រីក៏បានគប់ស្បែកជើងសំដៅទៅលើរូបសម្ដេចនាយករដ្ឋមន្រ្តី និងរូបសម្ដេចប្រធានរដ្ឋសភា។
សេចក្តីថ្លែងការណ៍ | ច្បាប់ថ្មីស្តីពីទូរគមនាគមន៍ប៉ះពាល់ដល់សិទិ្ធ និងសេរីភាពបុគ្គល
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦
ច្បាប់ស្តីពីទូរគមនាគមន៍ គឺជាការគម្រាមកំហែងមួយដល់សេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា ដោយមិនត្រឹមតែផ្តោតទៅលើការបញ្ចេញមតិជាសាធារណៈលើប្រព័ន្ធអ៊ិនធើណេតប៉ុណ្ណោះទេ ហើយថែមទាំងទៅលើទំនាក់ទំនងឯកជនដែលត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍នានា។
នៅក្នុងរបាយការណ៍សង្ខេបមួយដែលត្រូវបានចេញផ្សាយនាថ្ងៃនេះ អង្គការ លីកាដូ បានវិភាគទៅលើមាត្រាជាច្រើននៃច្បាប់នេះមានការរិតត្បិតយ៉ាងខ្លាំង (ផ្តល់សិទិ្ធឲ្យអាជ្ញាធររដ្ឋជ្រៀតជ្រែកចូល ទៅក្នុងជីវិតឯកជនរបស់បុគ្គលម្នាក់ៗ អាចបំផ្លាញភស្តុតាងនៅមុនពេលមានសវនាការលើរឿងក្តីព្រហ្មទណ្ឌ ឬគ្រប់គ្រងលើឧស្សាហកម្មទូរគមនាគមន៍ទាំងស្រុងប្រសិនបើមានការសម្រេចចិត្តថាត្រូវតែធ្វើ)។ វិធានការដ៏លើសលុបរបស់ច្បាប់នេះ ជាពិសេសមាត្រាដែលចែងពីបទល្មើសព្រហ្មទណ្ឌថ្មីៗ បង្ហាញនូវគោលបំណងពិតរបស់ច្បាប់នេះ៖ ដើម្បីបំភិតបំភ័យបុគ្គលម្នាក់ៗ ដាក់ទណ្ឌកម្មដល់ការអនុវត្តសិទិ្ធនិងសេរីភាពជាមូលដ្ឋាន និងកាត់បន្ថយបុគ្គល ឬក្រុមជំទាស់។
អត្ថបទខ្លីៗ | និស្សិតខ្មែរម្នាក់ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១៨ខែ ដោយសារការបង្ហោះលើហ្វេសប៊ុក
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦
នារសៀលនេះ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោក គង់ រ៉ៃយ៉ា អាយុ ២៥ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យម្នាក់ ឲ្យជាប់ពន្ធនាគារចំនួន ១៨ខែ ដោយសារតែមានការបង្ហោះលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក អំពាវនាវឲ្យមាន “បដិវត្តពណ៌”។ ការផ្តន្ទាទោសរបស់លោក បង្ហាញពីការវិវឌ្ឍចុងក្រោយនៅក្នុងការកើនឡើងនៃសកម្មភាពរបស់អាជ្ញាធរក្នុងការចាត់វិធានការទៅលើការបញ្ចេញមតិតាមអ៊ិនធើណេត។
លោក គង់ រ៉ៃយ៉ា ដែលជាប្រធានបណ្តាញនិស្សិតកម្ពុជា ត្រូវបានចាប់ខ្លួនដោយសារមានការបង្ហោះសារលើទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២០ ខែសីហា (រយៈពេលតិចជាងមួយខែ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់នគរបាល និងកងកម្លាំងប្រដាប់អាវុធ ឲ្យចាត់វិធានការលើក្រុមណា ឬបុគ្គលណាម្នាក់ ដែលប៉ុនប៉ងធ្វើ “បដិវត្តពណ៌”។ លោក ត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ម១។ ដោយផ្អែកលើការផ្តន្ទាទោសថ្ងៃនេះ លោកនឹងបន្តស្ថិតនៅក្នុងពន្ធនាគារជិតមួយឆ្នាំទៀត។
| ដំណើរឃ្លាតចេញពីអ៊ីនធឺណិត? ការគម្រាមកំហែងចំពោះសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតដែលទើបរកឃើញថ្មីនៅកម្ពុជា
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥
មាតិកាសម្លេងនេះ មានចំណងជើងថា៖ “ដំណើរឃ្លាតចេញពីអ៊ីនធឺណិត? ការគម្រាមកំហែងចំពោះសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតដែលរកឃើញថ្មី នៅកម្ពុជា” ស្តីអំពីសារសំខាន់នៃអ៊ីនធឺណិតសម្រាប់សេរីភាពក្នុងការ បញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា និងការគម្រាមកំហែងដែលកំពុងកើតមានឡើងលើមធ្យោបាយក្នុងការ បញ្ចេញមតិប្រភេទនេះ។
របាយការណ៍ | ដំណើរឃ្លាតចេញពីអ៊ីនធឺណិត? ការគម្រាមកំហែងចំពោះសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតដែលទើបរកឃើញថ្មីនៅកម្ពុជា
ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥
នៅក្នុងទិវាពិភពលោកស្តីពីព័ត៌មានសង្គម អង្គការ លីកាដូ បានចេញនូវរបាយការណ៍មួយដែលមានចំណងជើងថា៖ “ដំណើរឃ្លាតចេញពីអ៊ីនធឺណិត? ការគម្រាមកំហែងចំពោះសេរីភាពលើប្រព័ន្ធអ៊ីនធឺណិតដែលរកឃើញថ្មីនៅកម្ពុជា” ដោយពិពណ៌នាអំពីសារសំខាន់នៃអ៊ីនធឺណិតសម្រាប់សេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា និងការគម្រាមកំហែងដែលកំពុងកើតមានឡើងលើមធ្យោបាយក្នុងការបញ្ចេញមតិប្រភេទនេះ។
សេចក្តីថ្លែងការណ៍ | សូមផ្តល់សេរីភាពប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន៖ សម្រាប់ការមិនកម្រិតការចូលក្នុងគេហទំព័របណ្តាញសង្គម
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមសំណូមពរដល់ក្រុមហ៊ុនទូរស័ព្ទចល័តម៉េតហ្វូន (Metfone) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធអ៊ិនធើណែត (ISP) បានចុះបញ្ជី និងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមធ្វើការពន្យល់ឲ្យបានលំអិត អំពីការបិទគេហទំព័រទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook) នាថ្ងៃនេះ ក៏ដូចជាការបិទគេហទំព័រ Ki-Media ដែលនៅតែបន្តមិនអាចបើកបានរហូតមក។
កាលពីព្រឹកមិញនេះ នៅវេលាម៉ោងប្រហែល ៩ ព្រឹក អ្នកប្រើប្រាស់ប្រព័ន្ធអ៊ិនធើណេតរបស់ក្រុមហ៊ុន ម៉េតហ្វូន (Metfone) ជាច្រើន បានរាយការណ៍ថា អ្នកទាំងនោះមិនអាចចូលទៅក្នុងគេហទំព័រ ហ្វេសប៊ុក (Facebook) បានទេ។ ការកាត់ផ្តាច់នេះ មានរយៈពេលច្រើនជាង ៣ ម៉ោង។
សេចក្តីថ្លែងការណ៍ | “យើងទាំងអស់គ្នាត្រូវការសិទិ្ធទទួលបាន ព័ត៌មាន និងសិទិ្ធក្នុងការជ្រើសរើស”សង្គមស៊ីវិល សូមសំណូម ពរដល់រាជរដ្ឋាភិបាល សូមមេត្តារក្សាសេរីភាពសារព័ត៌មាន
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាម
ដូចខាងក្រោម សូមស្វាគមន៍ដល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការលុប
ចោលនូវវិធានការណ៍ដ៏មានការភ្ញាក់ផ្អើល ដែលបានចេញកាលពីសប្តាហ៍ មុនក្នុង
ការត្រួតពិនិត្យចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា
នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
ហើយយើងខ្ញុំ ក៏សូមមិនទទួលយកនូវសេចក្តីសម្រេច ក្នុងការអនុវត្តវិធានការត្រួត
ពិនិត្យចាប់ពិរុទ្ធបែបនេះ កាលពីពេលមុន។ ក៏ប៉ុន្តែយើងខ្ញុំនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងពីការរឹតត្បិតដែលនៅតែមាន
ដោយហាមឃាត់ទៅលើការរាយការណ៍ព័ត៌មានតាមវិទ្យុបរទេសមួយចំនួនអំពីការបោះឆ្នោតក្នុងរយៈពេល ៥ថ្ងៃ មុនថ្ងៃ
បោះឆ្នោត។
យើងខ្ញុំសូមមិនទទួលយកបម្រាមនេះ ហើយសំណូមពរដល់រាជរដ្ឋាភិបាលសូមលោកមេត្តាលុបចោលនូវការរឹតត្បិតលើ
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ក្នុងអំឡុងពេលមុនការបោះឆ្នោតដ៏សំខាន់នេះ។ យើងខ្ញុំ ក៏សូមអំពាវនាវផងដែរដល់រាជ
រដ្ឋាភិបាល សូមលោកមេត្តាធានាថា នឹងមិនមានការរឹតត្បិតដោយការត្រួតពិនិត្យចាប់ពិរុទ្ធតាមប្រព័ន្ធរលកធាតុអាកាស ឬ
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានណាមួយដដែលផ្សេងទៀតទេរួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គមតាមប្រព័ន្ធអ៊ិនធើណេតផង។
សេចក្តីថ្លែងការណ៍ | សារាចរថ្មី ដើម្បីបិទអាជីវកម្មសាលអ៊ិនធឺណេតកាហ្វេ
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២
រាជរដ្ឋាភិបាលបានចេញនូវសារាចរថ្មីមួយ ដោយបញ្ជាឲ្យ បិទអាជីវកម្មសាលអ៊ិនធឺណេតកាហ្វេ ដែលមានទីតាំងក្នុងចំងាយ ៥០០ម៉ែត្រ ពីគ្រឹះស្ថានអប់រំ និង សាលារៀន (បទបញ្ជា ដែលអាចស្ទើរតែហាមឃាត់ការធ្វើអាជីវកម្មជាច្រើន នៅកណ្តាលរាជធានី ភ្នំពេញ ប្រសិនបើត្រូវបានអនុវត្ត)។
សារាចរ ដែលត្រូវបានចេញផ្សាយ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ក៏បានផ្តល់នូវការរឹតបន្តឹតថែមទៀតផងដែរ ដោយមិនកំណត់ត្រឹមតំបន់ដែល ប៉ះពាល់ដល់សាលារៀនឡើយ។ រាល់អាជីវកម្មសាលអ៊ិនធឺណេតកាហ្វេ ត្រូវតម្រូវឲ្យមានការហាម ប្រាមនូវការលេង “រាល់ល្បែងហ្គេមគ្រប់ប្រភេទ”។ សារាចរនេះ បានធ្វើឲ្យសកម្មភាពលេងល្បែង ហ្គេម មានកម្រិតស្មើគ្នានឹងការប្រព្រឹត្តិបទល្មើស។
សេចក្តីថ្លែងការណ៍ | LICADHO Condemns Censorship of Web Sites Critical of Government
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១១
The Cambodian League for the Promotion and Defense of Human Rights (LICADHO) condemns the ongoing censorship of the Internet in Cambodia, which has targeted news and opinion sites critical of the government.
"Until now, Cambodia's Internet environment had been noticeably freer than in neighboring countries," said LICADHO President Pung Chhiv Kek. "More importantly, the Internet was the only audio or visual media not fully controlled by the government. The censoring of controversial Web sites marks a significant milestone in the march toward a more oppressive media environment."
The ongoing disruption of certain Web sites began for some Internet Service Providers (ISPs) on January 19, 2011, with the blockage of the controversial Web site KI-Media (and initiall all blogs hosted by the domain Blogspot). The problem affected ISPs Ezecom, Metfone, WiCAM and possibly others.