ឃាតកម្ម ជា វិជ្ជា
កម្រងរូបភាព | ការប្រារព្ធទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៤
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤
សហព័ន្ធសហជីព សហជីព កម្មករនិយោជិត និងក្រុមសង្គមស៊ីវិលនៅក្នុងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នា ប្រារព្ធទិវាពលកម្មអន្តរជាតិ នៅថ្ងៃពុធនេះ ។
ការប្រារព្ធទិវាត្រូវបានធ្វើឡើងនៅមុខទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងនៅក្បែររមណីយដ្ឋាន វត្តភ្នំ និងមុខរដ្ឋសភាជាតិ ។
មេដឹកនាំសហជីព និងកម្មករនិយោជិត បាននិយាយអំពីសមិទ្ធផលដែលអ្នកទាំងនោះសម្រេចបាននៅក្នុងចលនាទាមទារសិទិ្ធការងារ ប៉ុន្តែបានព្រមាន និងស្នើសុំឱ្យបញ្ឈប់ការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ លើសមាជិកសហជីពនិងសកម្មជនសិទិ្ធការងារ ការរឹតត្បិតសិទិ្ធសេរីភាពកម្មករ និងសិទិ្ធក្នុងការតស៊ូមតិដើម្បីប្រាក់ឈ្នួលនិងលក្ខខណ្ឌការងារសមរម្យសម្រាប់បងប្អូនកម្មករនិយោជិត ។
វីដេអូ | កម្លាំងនៃសាមគ្គីភាព
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃនេះ យើងខ្ញុំនឹងនៅតែបន្តឈរយ៉ាងរឹងមាំជាមួយកម្មករនិយោជិតនៅកម្ពុជា និងនៅក្នុងសកលលោក ។ យើងខ្ញុំក៏នឹងចូលរួមជាមួយអ្នកទាំងនោះ ដើម្បីតស៊ូទាមទារឱ្យមានលក្ខខណ្ឌការងារល្អប្រសើរ កិច្ចសន្យានិងប្រាក់ខែសមរម្យ ហើយសិទិ្ធសេរីភាពការងារនិងសេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិត នឹងត្រូវបានគោរពយ៉ាងពេញលេញ ។
ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៤ អង្គការ លីកាដូ ដៃគូសង្គមស៊ីវិល និងសហជីពមួយចំនួន នឹងចេញផ្សាយនូវវីដេអូមួយ បង្ហាញពីសមិទ្ធផល និងបញ្ហាប្រឈមមួយចំនួន ដែលចលនាសិទិ្ធកម្មករនិយោជិតកំពុងជួបប្រទះ ។ វីដេអូនេះ ក៏បង្ហាញពីការរួមចំណែក និងការលះបង់របស់សកម្មជនសិទិ្ធការងារ និងសកម្មជនសហជីព ដូចជា លោក ជា វិជ្ជា ក្នុងការទាមទារឱ្យមានការគោរពសិទិ្ធ និងការពារអត្ថប្រយោជន៍កម្មករនិយោជិតនៅក្នុងប្រទេស ។
យើងខ្ញុំនឹងឈរជាមួយសហជីព ដើម្បីបន្តតស៊ូទាមទារឱ្យមានយុត្តិធម៌ និងការគោរពសិទិ្ធការងារ ។
កម្រងរូបភាព | ការអំពាវនាវរកយុត្តិធម៌ចំពោះឃាតកម្មលើលោក ជា វិជ្ជា៖ ២០ឆ្នាំដែលគ្មានការវិវត្តន៍
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
មនុស្សប្រហែលជាង ១០០ នាក់បានជួបជុំគ្នានៅលើសួនច្បារមុខវត្តលង្កាក្នុងរាជធានីភ្នំពេញព្រឹកនេះ ដើម្បីធ្វើការទាមទាររកយុត្តិធម៌ចំពោះឃាតកម្មលើប្រធានសហជីព លោក ជា វិជ្ជា ។ លោក ជា វិជ្ជា ដែលជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ត្រូវបានគេបាញ់សម្លាប់ នៅឯតូបលក់កាសែតមួយខាងក្រៅជាប់របងវត្តលង្កា កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០០៤ ។
នាថ្ងៃនេះ ដែលជាគម្រប់ខួប២០ឆ្នាំ មានអ្នកចូលរួមមកពី ក្រុមសកម្មជន យុវជន និងតំណាងសង្គមស៊ីវិលជាច្រើនរូបបានជួបជុំគ្នា ដើម្បីអំពាវនាវរកនូវយុត្តិធម៌ចំពោះករណីឃាតកម្មនេះ ។ លោក ជា មុនី ដែលជាប្អូនប្រុសរបស់លោក ជា វិជ្ជា និងបច្ចុប្បន្នជាអនុប្រធានគណបក្ស កម្លាំងជាតិ រួមទាំងតំណាងរបស់សម្ព័ន្ធសហជីពសេរីកម្មករជាច្រើនរូបទៀត បានអាននូវសេចក្តីថ្លែងការណ៍ស្តីពីករណីឃាតកម្មលើសហជីពនេះ ។ បន្ទាប់មកអ្នកចូលរួមក៏ដាក់ញត្តិជូនទៅខុទ្ធកាល័យនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដើម្បីអំពាវនាវរកយុត្តិធម៌ជូនចំពោះលោក ជា វិជ្ជា ក៏ដូចជាសកម្មជនផ្សេងទៀតដែលត្រូវបានគេសម្លាប់ផងដែរ ។
អត្ថបទខ្លីៗ | សហជីពប្រារព្ធខួបលើកទី ១៧ នៃការបាញ់សម្លាប់លោក ជា វិជ្ជា ខណៈការតវ៉ាអំពីសិទិ្ធការងាររបស់កម្មករកំពុងកើតមាន
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១
កម្មករ និងមេដឹកនាំសហជីពជាង ៧០ នាក់ បានប្រមូលផ្តុំគ្នានៅមុខសួនច្បារ មុខវត្តលង្កា នាព្រឹកនេះ ដើម្បីទាមទារឱ្យមានយុត្តិធម៌ជូនអ្នកដឹកនាំសហជីព លោក ជា វិជ្ជា ដែលត្រូវបានគេបាញ់សម្លាប់នៅក្បែរតូបលក់កាសែតជាប់របងវត្តលង្កា នៅថ្ងៃនេះ កាលពី ១៧ ឆ្នាំមុន ។ កម្មករ និងថ្នាក់ដឹកនាំសហជីព បានប្រមូលផ្តុំគ្នាប្រារព្ធពិធីបែបព្រះពុទ្ធសាសនាដោយអហិង្សា នៅមុខរូបសំណាករបស់លោក ជា វិជ្ជា ក្រោមការឃ្លាំមើលដោយកងនគរបាលស៊ីវិលនិងឯកសណ្ឋាន និងកងសន្តិសុខ ជាង ៦០នាក់ ។
អំឡុងពេលថ្លែងនៅក្នុងពិធីនោះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែមទៅលើឃាតកម្មនេះ ក៏ដូចជាទាមទារឱ្យមានយុត្តិធម៌សម្រាប់អ្នកដែលត្រូវបានគេបាញ់សម្លាប់ផ្សេងទៀត និងអ្នកដែលរងការធ្វើទុក្ខបុកម្នេញនិងជាប់ពន្ធនាគារដោយមិនត្រឹមត្រូវ ។ ទោះជាបុរសពីរនាក់ដែលគ្មានកំហុស គឺលោក ប៊ន សំណាង និងលោក សុក សំអឿន ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដោយមិនត្រឹមត្រូវ ហើយក្រោយមកត្រូវបានតុលាការដោះលែងក៏ដោយ ក៏ឃាតករពិតប្រាកដនៅមិនទាន់រកឃើញ និងចាប់យកមកផ្តន្ទាទោសតាមច្បាប់នៅឡើយ ។
ជិតពីរទសវត្សរ៍មកហើយ ក្រោយពេលដែលលោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេបាញ់សម្លាប់ មេដឹកនាំសហជីពដែលបម្រើផលប្រយោជន៍កម្មករ នៅតែប្រឈមមុខនឹងការគម្រាមកំហែងដល់អាយុជីវិតរបស់អ្នកទាំងនោះដដែល ។ កាលពីខែកុម្ភៈឆ្នាំមុន អនុប្រធានសហជីពម្នាក់នៅក្នុងរោងចក្រកាត់ដេរមួយក្នុងរាជធានីភំ្នពេញ ត្រូវបានបុរសពាក់ម៉ាស់មុខបីនាក់ជិះម៉ូតូមកវាយឱ្យរបួសយ៉ាងដំណំត្រង់ក្បាល ដោយប្រើបំពង់ដែក នៅមុខរោងចក្រដែលលោកធ្វើការ ។ ករណីនេះ គឺដូចនឹងករណីលោក ជា វិជ្ជា ដែរ គឺជនល្មើសមិនដែលត្រូវបានចាប់ខ្លួននោះទេ ។
អត្ថបទខ្លីៗ | សហជីពកម្មករអំពាវនាវស្វែងរកយុត្តិធម៌ករណីឃាតកម្មលើប្រធានសហជីពកាលពី១៦ឆ្នាំមុន
ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០
អំឡុងពេលប្រារព្ធពិធីរំលឹកខួប១៦ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅខាងក្រៅវត្តលង្កា ក្នុងរាជធានីភ្នំពេញ មនុស្សប្រមាណជា១០០នាក់ រួមមានសហជីព គ្រួសារជនរងគ្រោះ និងតំណាងសង្គមស៊ីវិល បានអំពាវនាវទៅកាន់អាជ្ញាធរដើម្បីឱ្យបើកការស៊ីបអង្កេតឡើងវិញលើករណីអតីតប្រធានសហជីពរូបនេះ ដែលមិនទាន់ត្រូវបានដោះស្រាយ។
ដោយឈរជួបជុំគ្នានៅចម្ងាយប៉ុន្មានម៉ែត្រពីទីតាំងដែលលោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ ប្រធានសហជីពមួយចំនួនក៏បានជំរុញឱ្យកម្មករទូទាំងប្រទេស តស៊ូការពារសិទ្ធិកម្មករបន្តពីលោក ជា វិជ្ជា តទៅទៀត និងបានព្រមានថា ដំណើរការនៃការដកហូត ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែសព្វាវុធ (EBA) ជាមួយសហភាពអឺរ៉ុប អាចនឹងធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះកម្មករ និងគ្រួសារអ្នកទាំងនោះ។ ការប្រារព្ធទិវាបែបព្រះពុទ្ធសាសនាដោយសន្តិវិធីនេះ បានប្រព្រឹត្តទៅដោយស្ថិតនៅក្រោមការត្រួតពិនិត្យរបស់នគរបាល មន្ត្រីស្លៀកពាក់ស៊ីវិល និងកងសន្ដិសុខខណ្ឌដូនពេញ ប្រមាណជាង៦០នាក់៕
អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្ដាលថ្ងៃ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ នៅខាងមុខតូបលក់កាសែតមួយកន្លែងនៅខាងក្រៅវត្តលង្កា។ អស់រយៈពេលជាង១ទសវត្សរ៍មកហើយ ឃាតករមិនត្រូវបានយកមកផ្ដន្ទាទោសនៅឡើយទេ។ ផ្ទុយទៅវិញ បុរសគ្មានកំហុសពីររូបគឺលោក ប៊ន សំណាង និងលោក សុខ សំអឿន បែរជាត្រូវបានកាត់ទោស និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំដោយមិនត្រឹមត្រូវ មុនពេលតុលាការបដិសេធការផ្ដន្ទាទោសនេះចោលវិញ។
អត្ថបទខ្លីៗ | យុត្តិធម៌នៅតែមិនទាន់មានសម្រាប់ប្រធានសហជីព ដែលត្រូវបានឃាតករបាញ់សម្លាប់
ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩
នាព្រឹកនេះ មនុស្សប្រមាណជា១០០នាក់ រួមមានសហជីព គ្រូបង្រៀន កម្មករ និងអ្នកបើកបររឺម៉កកង់បី បានជួបជុំគ្នានៅកណ្ដាលរាជធានីភ្នំពេញ ដើម្បីរំលឹកខួប១៥ឆ្នាំនៃអំពើឃាតកម្មលើប្រធានសហជីពល្បីឈ្មោះមួយរូបគឺលោក ជា វិជ្ជា។
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ នៅតូបលក់កាសែតក្បែរវត្តលង្កា។ សកម្មជនសហជីព និងសមាជិកសង្គមស៊ីវិល បានជួបជុំគ្នានៅព្រឹកនេះ នៅជិតទីតាំងដែលលោកត្រូវបានបាញ់សម្លាប់ ដើម្បីប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនា និងថ្លែងសុន្ទរកថាជាកិត្តិយសដល់អតីតមេដឹកនាំសហជីព ដែលធ្លាប់បម្រើការជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC)។
ភាពអយុត្តិធម៌នៃឃាតកម្មរបស់លោក ជា វិជ្ជា ក្រោយមក ត្រូវបានកើនឡើងដោយការផ្ដន្ទាទោសមិនត្រឹមត្រូវលើបុរសគ្មានកំហុសចំនួន២រូប គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានចោទប្រកាន់ដោយមិនត្រឹមត្រូវលើករណីឃាតកម្មនេះ។ អ្នកទាំងពីរត្រូវបានជាប់ពន្ធនាគារអស់រយៈពេល៥ឆ្នាំ មុនពេលដែលការផ្ដន្ទាទោសលើអ្នកទាំងពីរត្រូវបានតុលាការកំពូលបដិសេធចោលវិញ។ អ្នកចូលរួមនៅក្នុងការរំលឹកខួបនេះ បានស្នើសុំដោយទទូចឱ្យអាជ្ញាធរជួយស្វែងរកជនប្រព្រឹត្តបទល្មើសពិតប្រាកដ និងផ្ដល់យុត្តិធម៌ដល់លោក ជា វិជ្ជា ក៏ដូចជាក្រុមគ្រួសារនិងមិត្តភក្ដិរបស់លោក។
អត្ថបទខ្លីៗ | សង្គមស៊ីវិលទទូចឱ្យជួយស្វែងរកយុត្តិធម៌ជូនប្រធានសហជីពដែលត្រូវបានឃាតករបាញ់សម្លាប់
ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨
នាព្រឹកនេះ សកម្មជនសហជីព និងសង្គមស៊ីវិល បានជួបជុំគ្នា នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីរំលឹកខួប១៤ឆ្នាំនៃអំពើឃាតកម្មលើអតីតប្រធានសហជីព លោក ជា វិជ្ជា។
ការប្រារព្ធពិធីនេះធ្វើឡើងដើម្បីគោរពវិញ្ញាណក្ខន្ធ អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ដែលត្រូវបានឃាតករបាញ់សម្លាញ់ទាំងកណ្ដាលថ្ងៃ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ បុរសគ្មានកំហុសពីរនាក់គឺ លោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានផ្ដន្ទាទោសដោយមិនត្រឹមត្រូវនៅក្នុងអំពើឃាតកម្មនេះ ហើយអ្នកទាំងពីរត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល៥ឆ្នាំ មុនពេលការផ្ដន្ទាទោសនេះត្រូវបានតុលាការកំពូលបដិសេធចោលវិញ។
អ្នកចូលរួមក្នុងពិធីរំលឹកខួបនេះបានទទូចឱ្យអាជ្ញាធរជួយស្វែងរកឃាតករពិតប្រាកដ និងផ្ដល់យុត្តិធម៌ជូន លោក ជា វិជ្ជា ក្រុមគ្រួសារនិងមិត្តភក្ដិរបស់លោក។ ប្អូនប្រុសរបស់លោកគឺ លោក ជា មុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាផងដែរនោះ មិនបានបង្ហាញវត្តមាននៅក្នុងពិធីនេះទេ។ លោកត្រូវបានតុលាការកោះហៅឱ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹង ដែលបានប្ដឹងដោយសហជីពមួយទៀត។
សេចក្តីថ្លែងការណ៍ | សង្គមស៊ីវិលសូមអំពាវនាវឱ្យបញ្ឈប់និទណ្ឌភាពនៅកម្ពុជាក្នុងឱកាសទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆាំងទៅលើអ្នកសារព័ត៌មាន
ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥
ដើម្បីប្រារព្ធទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆំាងអ្នកសារព័ត៌មានលើកទីពីររបស់អង្គការសហប្រជាជាតិ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោមសូមអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់វប្បធម៌និទណ្ឌភាពជាដដែលៗនៅកម្ពុជា និងត្រូវធានាថាជនប្រព្រឹត្តរំលោភសិទ្ធិមនុស្សត្រូវបាននាំខ្លួនមកផ្តន្ទាទោស។
សេចក្តីថ្លែងការណ៍ | តុលាការកំពូលប្រទេសកម្ពុជា បានសម្រេចឲ្យឃាតករសប្បនិម្មិតទាំងពីររួចផុតពីបទចោទ
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣
យើងខ្ញុំជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមអបអរសាទរសេចក្តីសម្រេចដ៏យឺតមួយ ដែលត្រូវបានចេញដោយតុលាការកំពូលនារសៀលថ្ងៃនេះ ក្នុងការដោះលែង ប៊ន សំណាង និងសុក សំអឿន និងឲ្យអ្នកទាំងពីររួចផុតពីការចោទប្រកាន់។
សេចក្តីថ្លែងការណ៍ | លិខិតទៅកាន់រោងចក្រនៃម៉ាកអន្តរជាតិនានាដែលមាននៅក្នុងប្រទេសកម្ពុជា
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣
នៅក្នុងទិវាពលកម្មអន្តរជាតិនេះ យើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិល មានរាយនាមដូចខាងក្រោម សូមអំពាវនាវទៅដល់រោងចក្រនៃម៉ាកអន្តរជាតិនានាដែលមាននៅក្នុងប្រទេសកម្ពុជា សូមមេត្តាធ្វើការមិនយល់ស្របជាឱឡារិកនូវសេចក្តីសម្រេចរបស់តុលាការដែលមិនសមហេតុផលចំនួនពីរ ទាក់ទងនឹងវិស័យឧស្សាហកម្មរោងចក្រនេះ។ ទីមួយ គឺការឃុំខ្លួនថ្មីៗនេះទៅលើលោក ប៊ន សំណាង និង សុក សំអឿន។ បុគ្គលទាំងពីររូបនេះ គឺជាឃាតករសប្បនិម្មិត និងត្រូវបានផ្តន្ទាទោសមិនត្រឹមត្រូវកាលពីឆ្នាំ ២០០៤ ទៅលើករណីឃាតកម្មលើមេដឹកនាំសហជីពកម្មករ លោក ជា វិជ្ជា។ ទីពីរ គឺការខកខានរបស់អាជ្ញាធររដ្ឋ ក្នុងការកាត់ទោសឲ្យបានសមរម្យទៅលើលោក ឈូក បណ្ឌិត ដែលជាអតីតអភិបាលក្រុងដែលមានខ្សែ ហើយដែលជាអ្នកបាញ់កម្មការិនីរោងចក្រសំលៀកបំពាក់ចំនួន ៣នាក់ ឲ្យរបួសយ៉ាងធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍ | ឃាតករសប្បនិម្មិត ប៊ន សំណាង និងសុខ សំអឿន ត្រូវបានបញ្ជូនទៅត្រឡប់ ទៅពន្ធនាគារ ដោយមិនសមហេតុផល
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២
យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមជំទាស់យ៉ាងខ្លាំងទៅលើសេចក្តីសម្រេច ដែលមិននឹកស្មានដល់របស់ចៅក្រមសាលាឧទ្ធរណ៍ លោកចៅក្រម ជួន ស៊ុនឡេង លោកចៅក្រម សេង ស៊ីវុត្ថា និងលោកចៅក្រម ឃុន លាងម៉េង ក្នុងការតម្កល់សាលក្រម ដែលមិនយុត្តិធម៌របស់សាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងនឹងលោក ប៊ន សំណាង និងសុខ សំអឿន។ អ្នកទាំងពីរ ត្រូវបានចាប់ខ្លួន ដោយមន្ត្រីនគរបាលក្រសួងមហាផ្ទៃនៅ ក្នុងបន្ទប់សវនាការ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារវិញ កាលពីព្រឹកមិញនេះ។
អ្នកទាំងពីរ ដែលត្រូវបានគេជឿជាក់យ៉ាងច្បាស់ថា ត្រូវបានគេទម្លាក់កំហុសឲ្យក្លាយជាឃាតករសប្បនិម្មិតអំពី អំពើឃាតកម្មកាលពីឆ្នាំ២០០៤ ទៅលើមេដឹកនាំសហជីព លោក ជា វិជ្ជា ត្រូវបានដោះលែង កាលពីខែធ្នូ ឆ្នាំ២០០៨ ដោយសេចក្តីសម្រេចដ៏ក្លាហានរបស់តុលាការកំពូល ដែលបង្គាប់ឲ្យធ្វើការស៊ើបអង្កេតបន្ថែមលើករណីឃាតកម្មនេះ ក្នុងខណៈដែលមានភស្តុតាងយ៉ាងច្រើន បញ្ជាក់ពីភាពគ្មានកំហុសរបស់អ្នកទាំងពីរ។
អត្ថបទ | Cambodia Monthly News Summary
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១០
* Public Screening of "Who Killed Chea Vichea?" Documentary Banned * China Pledges Military Aid to Cambodia * Amnesty International Releases 2010 Human Rights Report * LICADHO Staff Member Arrested for Disinformation
អត្ថបទ | Born Samnang and Sok Sam Oeun Released From Prison
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៩
On December 31, 2008, the Supreme Court announced the release on bail of Born Samnang and Sok Sam Oeun after 1799 days of wrongful imprisonment, and ordered the Appeal Court to re-investigate their case. The two men were held at PJ prison for almost five years after being wrongly convicted of the assassination of Chea Vichea, leader of the Free Trade Union of Workers of the Kingdom of Cambodia (FTUWKC). Their provisional release signifies an important step towards the resolution of a case dogged by miscarriages of justice.
សេចក្តីថ្លែងការណ៍ | ប៊ន សំណាង និង សុខ សំអឿន អ្នកគ្មានទោស ជាប់ពន្ធនាគារ ១,៧០០ថ្ងៃហើយ
ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៨
ថ្ងៃនេះ ជាថ្ងៃទី ១,៧០០ របស់លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលបានជាប់ពន្ធនាគារ ដោយសារតែបទឧក្រិដ្ឋមួយដែលពួកគាត់ទាំងពីរនាក់មិនបានប្រព្រឹត្ត ។
ទោះបីជាមានភស្តុតាងយ៉ាងច្រើនលើសលប់បង្ហាញពីការមិនបានប្រព្រឹត្តខុសរបស់ខ្លួនយ៉ាងណាក្តី បុរសទាំងពីរនាក់នៅតែបន្តទទួលទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ លើករណីឃាតកម្មលោក ជា វិជ្ជា មេដឹកនាំសហជីពកម្មករ ។ បុរសទាំងពីរនាក់បាន និងកំពុងស្ថិតនៅក្នុងពន្ធនាគារ ប៉េហ៊្សី តាំងពីពេលចាប់ខ្លួននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៤ មក ។
អ្នកនាង ណាលី ពីឡូក នាយិកាអង្គការ លីកាដូ មានប្រសាសន៍ថា “រយៈពេលជាង ៤ឆ្នាំ និង ៧ខែ នៃការជាប់ពន្ធនាគារ ជារយៈពេលយូរណាស់សំរាប់លោក ប៊ន សំណាង និង សុខ សំអឿន រ៉ាប់រងនូវភាពអយុត្តិធម៌យ៉ាងសំបើមបែបនេះ ដែលពេលវេលានេះត្រូវតែបញ្ចប់និងត្រូវដោះលែងបុរសទាំងពីរនាក់” ។
អត្ថបទ | After Four Years the Cambodian Judiciary Still Denies Justice to Chea Vichea, Born Samnang and Sok Sam Oeum
ថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៨
Today, the 28th of January, 2008, marks the fourth year of imprisonment of Born Samnang and Sok Sam Oeum who were wrongfully convicted and imprisoned for the murder of Chea Vichea, President of the Free Trade Union of the Workers of the Kingdom of Cambodia. As of today the two men have served a total of 1,461 days in prison.
សេចក្តីថ្លែងការណ៍ | Chea Vichea, Born Samnang & Sok Sam Oeun - Justice Denied
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៨
As of tomorrow, January 28, Born Samnang and Sok Sam Oeun will have spent four years in prison - a total of 1,461 days - since their initial arrests in 2004. They are serving 20-year prison sentences after they were convicted of Chea Vichea’s murder in a grossly unfair trial.
The denial of justice to the family of Chea Vichea, and the continued imprisonment of Born Samnang and Sok Sam Oeun despite overwhelming evidence of their innocence, reflects poorly on the state of rule of law in Cambodia. The longer that this situation continues, the greater the injustice suffered by these individuals, and the greater the damage done to the reputation of Cambodia's justice system.
We appeal once more for the immediate release of Born Samnang and Sok Sam Oeun from prison, which is essential to begin to restore some level of justice in this case.
របាយការណ៍សង្ខេប | Born Samnang and Sok Sam Oeun: Innocent Prisoners Awaiting Justice 2007
ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៧
The assassination of trade unionist Chea Vichea and the convictions of Born Samnang and Sok Sam Oeun represent the most glaring example of impunity and miscarriage of justice in Cambodia today. There is overwhelming evidence that the two convicted men, now serving 20-year prison terms, were deliberately targeted as scapegoats for the murder. Cambodia's justice system has not only failed them, but has actively perpetrated the injustice against them. This case highlights the grave deficiencies of Cambodia's judiciary - particularly its lack of independence and impartiality - and casts undeniable doubt upon the government's stated commitment to rule of law. The release of Born Samnang and Sok Sam Oeun from prison is essential if the justice system is ever to have any credibility.
សេចក្តីថ្លែងការណ៍ | Unjust verdict of Appeal Court on Born Samnang and Sok Sam Oeun case
ថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៧
The Cambodian Human Rights Action Committee (CHRAC), a coalition of 23 NGO members, deeply regrets the Court of Appeal's decision to uphold the Phnom Penh Municipal Courts verdict in the case of Born Samnang and Sok Sam Oeun, who were convicted of murdering Chea Vichea and sentenced to 20 years in prison and ordered to pay U$5000 each in compensation.
CHRAC considers that the verdict announced by the Appeal Court presiding judge Mr. Saly Theara this morning is very unjust and politically biased, and that the court did not use its independent power to make a fair and reasonable decision on this case.
អត្ថបទ | Campaign launched in Cambodia to free innocent men wrongly convicted of murder
ថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៧
January 28, 2007 marked three years - or 1,096 days - that Born Samnang and Sok Sam Oeun have spent in prison since their arrests for the assassination of prominent trade unionist Chea Vichea. One day in prison for an innocent man is too long; both men have spent the last three years in prison for a crime that there is considerable evidence they did not commit. To mark the anniversary of their arrests, Cambodian NGOs and trade unions launched a public campaign that will continue until their release from prison.
សេចក្តីថ្លែងការណ៍ | 3 years of injustice for Born Samnang & Sok Sam Oeun
ថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៧
On the three-year anniversary of the arrests of Born Samnang and Sok Sam Oeun, Cambodian NGOs and trade unions are today launching a continuous public campaign for their release from prison.
"The injustice suffered by these two men has gone on far too long. The courts must set them free, so that they can return to their families and their normal lives," said Thun Saray, President of ADHOC.
Despite extensive evidence of their innocence, Born Samnang and Sok Sam Oeun are serving 20-year prison sentences for the murder of prominent trade unionist Chea Vichea. Many individuals - including former King Norodom Sihanouk, Chea Vichea's family and the main eyewitness to the murder - have declared that they are innocent. The two men have been waiting for 18 months for the Court of Appeal to review their case.