បណ្ណាល័យ

ឃាតកម្ម​ ឈុត វុទ្ធី

កម្រង​រូបភាព | ​ពលរដ្ឋ​បន្ត​អំពាវនាវ​រក​យុត្តិធម៌​ ​ក្រោយ​១​២​ ​ឆ្នាំ​ លេី​ឃាតកម្ម​លោក​ ​ឈុត​ ​វុទ្ធី​

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៤

​នៅ​ថ្ងៃនេះ​ ​ក្រុម​យុវជន​ពី​ចលនា​មាតា​ធម្មជាតិ​ ​និង​សកម្មជន​ផ្សេងៗ​ជាច្រើន​នាក់​ ​បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ ​ដើម្បី​រំឭក​ខួប​នៃ​ឃាតកម្ម​សកម្មជន​បរិស្ថាន​ ​លោក​ ​ឈុត​ ​វុទ្ធី​ ​។​ ​លោក​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​ ​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​១​២​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ល្បាត​ព្រៃ​ជាមួយ​អ្នក​សារ​ព័ត៌មាន​២​នាក់​ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​ ​ម​ន្រ្តី​អាវុធហត្ថ​ម្នាក់​ឈ្មោះ​ ​អ៊ី​ន​ ​រតនា​ ​ក៏​ត្រូវ​បាន​ប្រទះឃើញ​ថា​ ​ត្រូវ​បាន​បាញ់សម្លាប់​នៅ​ថ្ងៃ​តែមួយ​ដដែល​នោះ​ ​ហើយ​មន្ត្រី​នោះ​ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​អ្នក​សម្លាប់​លោក​ ​វុទ្ធី​ ​ក្រោយ​ពី​មាន​ការស៊ើបអង្កេត​មិន​ច្បាស់លាស់​មួយ​ ​។​

​សកម្មជន​យុវជន​ប្រហែលជា​ង​ ​២​០​ ​នាក់​មកពី​មាតា​ធម្មជាតិ​ ​រួម​ទាំង​ ​ព្រះសង្ឃ​ ​៦​ ​អង្គ​ ​បាន​ជួបជុំគ្នា​នៅមុខ​ ​ផ្សារ​រាត្រី​ភ្នំពេញ​នា​ព្រឹកនេះ​ ​ដើម្បី​ចាប់ផ្តើម​ដើរក្បួន​ ​។​ ​អ្នកចូលរួម​បាន​គូររូប​ជា​សារ​នៅ​លើ​មុខ​របស់​ពួកគេ​ ​និង​បាន​ពាក់​បូ​រ​ចង​ក្បាល​ពណ៌​ស​ ​ដោយមាន​ព្រះសង្ឃ​បាន​សូត្រ​មន្ត​ ​សម្តែង​រឿង​ខ្លី​ ​និង​បាន​កាន់​បដា​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ការ​ស្លាប់​របស់​លោក​ ​ឈុត​ ​វុទ្ធី​ ​នេះ​ ​។​ ​ការដង្ហែក្បួន​ត្រូវ​បាន​បញ្ចប់​នៅ​សណ្ឋាគារ​ ​កាំ​ប៊ូ​ឌី​យ៉ា​ណា​ ​ជា​កន្លែង​ដែល​អ្នកចូលរួម​ត្រូវ​ដាក់​ញត្តិ​ស្នើសុំ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​ដើម្បី​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ចំពោះ​ករណី​ឃាតកម្ម​នេះ​ ​។​

អត្ថបទខ្លីៗ | សកម្មជន​អំពាវនាវ​រក​យុត្តិធម៌​នៅ​ថ្ងៃខួប​១​១​ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៣audio available

​នា​ថ្ងៃនេះ​ ​ក្រុម​យុវជន​មាតា​ធម្មជាតិ​ ​បាន​ដឹកនាំ​ការដង្ហែក្បួន​ ​ដើម្បី​រំលឹក​ខួប​នៃ​ឃាតកម្ម​លើ​សកម្មជន​ការពារ​បរិស្ថាន​លោក​ ​ឈុត​ ​វុទ្ធី​ ​ដែល​ត្រូវ​បាន​បាញ់សម្លាប់​ ​កាលពី​ឆ្នាំ​២​០​១​២​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ជូន​អ្នក​សារ​ព័ត៌មាន​២​នាក់​ ​ល្បាត​ព្រៃ​ការពារ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​ ​ម​ន្រ្តី​អាវុធហត្ថ​ឈ្មោះ​ ​អ៊ី​ន​ ​រតនា​ ​ដែល​ត្រូវ​បាន​ប្រទះឃើញ​ថា​ ​ត្រូវ​បាន​បាញ់សម្លាប់​នៅ​ថ្ងៃ​តែមួយ​ដែរ​នោះ​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​អំពើ​ឃាតកម្ម​នេះ​ក្រោយ​ពី​មាន​ការស៊ើបអង្កេត​មិន​ច្បាស់លាស់​មួយ​ ​។​

​ក្រុម​យុវជន​ ​ប្រមាណ​២​៥​នាក់​ ​មកពី​ក្រុម​មាតា​ធម្មជាតិ​ ​បណ្ដាញ​យុវជន​កម្ពុជា​ ​និង​សមាគម​ស​ម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ត​ខ្មែរ​ ​នា​ព្រឹកនេះ​ ​បាន​ជួបជុំគ្នា​នៅមុខ​វត្ត​បទុម​វ​ត្តី ​ដើម្បី​ហែ​ក្បួន​ទៅ​ក្រសួងយុត្តិធម៌​ ​។​ ​ពួកគេ​បង្ហាញ​រូបលោក​ ​ឈុត​ ​វុទ្ធី​ ​និង​ពាក្យស្លោក​ផ្សេងៗ​ ​ក៏ដូចជា​ស្លៀក​សំលៀកបំពាក់​តំណាង​ឱ្យ​លោក​ ​ឈុត​ ​វុទ្ធី​ ​ដើម្បី​ជា​និមិត្តរូប​នៃ​ការ​បន្ត​បេសកកម្ម​របស់​លោក​ ​ក្នុង​កិច្ចការពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​ ​។​

​តំណាង​ក្រុម​យុវជន​បាន​សម្ដែង​មតិ​អំពី​ផល​ប៉ះពាល់​ដែល​កំពុង​បន្ត​កើតមាន​ទៅលើ​ព្រៃឈើ​នៅ​កម្ពុជា​ ​និង​អំពាវនាវ​ឱ្យ​ក្រសួងយុត្តិធម៌​ ​ផ្ដល់​យុត្តិធម៌​ឱ្យ​លោក​ ​ឈុត​ ​វុទ្ធី​ ​។​ ​ពួកគេ​បាន​ប្រគល់​ញត្តិ​ឱ្យ​នគរបាល​ ​ដើម្បី​យកទៅ​ឱ្យ​ក្រសួងយុត្តិធម៌​ ​។​ ​ក្រុម​យុវជន​ ​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ពីសំណាក់​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ​និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ប្រមាណ​ជា​ ​១​៥​នាក់​ ​។​

ឯកសារ | លិខិត​ចំហ​រួម​ ​ស្ដីពី​ខួប​គ​ម្រប់ ​១​០​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​សកម្មជន​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​ដ៏​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា​

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២២audio available

នៅ​ក្នុង​ឱកាស​គ​ម្រប់​ខួប​១​០​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​នេះ​ ​យើង​ទាំងអស់គ្នា​ដែល​ជា​ ​សមាគម​ ​អង្គការសង្គម​ស៊ីវិល​ ​សកម្មជន​ ​និង​សហគមន៍​មូលដ្ឋាន​ ​សូម​ធ្វើការ​ស្នើសុំ​យ៉ាង​ទទូច​ដល់​រាជរដ្ឋាភិបាល​ជា​រួម​ ​និង​ដោយឡែក​សូម​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​រួម​មាន​ ​ក្រសួងយុត្តិធម៌​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួង​ការពារ​ជាតិ​ ​និង​អាជ្ញាធរ​ខេត្ត​កោះ​កុង​ ​ធ្វើ​ការស៊ើបអង្កេត​ដែល​គួរ​ឱ្យ​ជឿជាក់​ ​និង​ហ្មត់ចត់​ ​ដើម្បី​យក​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​មក​ទទួលខុសត្រូវ​ចំពោះ​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​។​

អត្ថបទ | អង្គការសហប្រជាជាតិ នឹង​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា

ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៩

របាយការណ៍ស្តីពីស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​នា​ថ្ងៃ​នេះ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​នៃ​ការ​ត្រួត​ពិនិត្យ ជា​សាកល និង​ជា​ទៀង​ទាត់ (UPR)។

អង្គការ លីកាដូ បាន​ចូល​រួម​ចំណែក​ នៅ​ក្នុង​របាយ​ការណ៍​រួម​ចំនួន​ពីរ ដែល​រៀប​រៀង​ឡើង​ដោយ​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (FIDH) និង វេទិកា​អាស៊ាន​សម្រាប់​សិទិ្ធ​មនុស្ស និង​ការ​អភិវឌ្ឍន៍ (FORUM-ASIA)ដោយ​បាន​បង្ហាញ​នូវ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋ​មក​លើ​អ្នក​ការពារ​​សិទិ្ធ​មនុស្ស​ សារព័ត៌​មាន​ និង​ក្រុម​សង្គម​​ស៊ីវិល​ ហើយ​​និង​ផល​​វិបាក​​នៃ​​ការ​​រំលោភ​​សិទិ្ធ​​ដី​​ធ្លី​។

សេចក្តីថ្លែងការណ៍ | សង្គមស៊ីវិលសូមអំពាវនាវ​ឱ្យ​បញ្ឈប់​និទណ្ឌភាពនៅ​កម្ពុជា​ក្នុង​ឱកាសទិវា​បញ្ឈប់​​និទណ្ឌភាព​អន្តរជាតិ​ចំពោះ​បទល្មើស​ប្រឆាំងទៅ​លើអ្នកសារ​ព័ត៌មាន

ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ២០១៥audio available

ដើម្បីប្រារព្ធទិវាបញ្ឈប់និទណ្ឌភាព​អន្តរជាតិ​ចំពោះ​បទល្មើស​ប្រឆំាង​អ្នកសារ​ព័ត៌មាន​លើកទីពីរ​របស់​អង្គការ​សហ​ប្រជាជាតិ យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​រាយនាម​ដូច​ខាង​ក្រោម​សូម​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​វប្បធម៌​និទណ្ឌភាព​ជា​ដដែលៗ​នៅ​កម្ពុជា និង​ត្រូវ​ធានា​ថាជន​ប្រព្រឹត្ត​រំលោភ​សិទ្ធិ​មនុស្ស​ត្រូវបាន​នាំខ្លួន​មក​ផ្តន្ទា​ទោស។

អត្ថបទខ្លីៗ | ការ​ប្រារព្ធ​ពិធី​ដើម្បី​រំលឹក​ខួប​ ពីរ​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក ឈុត​ វុទ្ធី

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០១៤

នៅ​ថ្ងៃ​នេះ​ ក្រុម​ប្រជា​ពលរដ្ឋ​មក​ពី​ខេត្ត​កោះ​កុង និង​រាជ​ធានី​ភ្នំពេញ​ បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការ​ស្លាប់​របស់​សកម្ម​ជន​បរិស្ថាន លោក​ ឈុត​ វុទ្ធី។ ថ្ងៃ​នេះ គឺ​គំរប់​ខួប​ ២ឆ្នាំ ចាប់​តាំង​ពី​លោក ត្រូវ​បាន​គេ​បាញ់​សម្លាប់​ នៅ​ខណៈ​ដែល​អម​ដំណើរ​ជាមួយ​អ្នក​កាសែត​ The Cambodia Daily ពីរនាក់​ទៅ​ស៊ើប​អង្កេត​ករណី​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​ នៅ​ជួរ​ភ្នំ​ក្រវាញ ខេត្ត​កោះ​កុង។

យុវជន​ និង​ព្រះ​សង្ឃ​ច្រើន​ជាង ២០ នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ព្រះ​អង្គ​ដង​កើ រាជ​ធានីភ្នំពេញ​ ដើម្បី​បួង​សួង​ និង​ឧទ្ទិស​ទៅ​ដល់​លោក ឈុត​ វុទ្ធី និង​អំពាវ​នាវ​ដល់​រាជ​រដ្ឋា​ភិបាល ឲ្យ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ស្វែង​រក​យុត្តិធម៌​ជូន​ចំពោះ​លោក​វុទ្ធី។ កង​សន្តិ​សុខ ត្រូវ​បាន​ដាក់​ពង្រាយ ទោះ​បី​ជា​គ្មាន​អំពើ​ហិង្សា​កើត​ឡើង​ក៏​ដោយ។ នៅ​ខេត្ត​កោះ​កុង ដែល​ជា​កន្លែង​លោក វុទ្ធី ត្រូវ​បាន​សម្លាប់ ដោយ​រួម​ទាំង​ព្រះ​តេជ​គុណ លួន សូវាត បាន​ប្រមូល​ផ្តុំ​គ្នា​ជាមួយ​សមាជិក​សហគមន៍​នៅ​តាម​ជន​បទ​ យុវជន និង​ព្រះ​សង្ឍ​ដទៃ​ទៀត ប្រមាណ ៩៥ នាក់ ក៏​បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការ​ស្លាប់​របស់​លោក វុទ្ធី​ផងដែរ។

កង​រាជ​អាវុធហត្ថ អិន រតនា ដែល​ត្រូវ​បាន​គេ​បាញ់​ស្លាប់​នៅ​ថ្ងៃ​ជាមួយ​លោក​ ឈុត​ វុទ្ធីនោះ​ដែរ​ ត្រូវ​បាន​ចោទ​ថា​ជា​អ្នក​បាញ់​លោក​ វុទ្ធី បន្ទាប់​ពី​មាន​ការ​ស៊ើប​អង្កេត​ដែល​ពោ​ពេញ​ដោយ​ភាព​ឆ្គាំ​ឆ្គងជា​ច្រើន​លើស​លុប។

សេចក្តីថ្លែងការណ៍ | ទិវាពិភពលោកស្តីពីការបញ្ចប់និទណ្ឌភាព អង្គការលីកាដូចេញផ្សាយ នូវទិន្នន័យនៃការបាញ់ប្រហារ ទាំង១០ ដោយកងកម្លាំងនគរបាល និងយោធាកម្ពុជា

ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ២០១៣audio available

កាល​ពីថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៣ អាជីវករលក់​តាមចិញ្ចើម​ផ្លូវម្នាក់ឈ្មោះ អេង សុខុម ត្រូវបានសម្លាប់ និង​៩រូបផ្សេងទៀត​បានរងរបួស ដោយ​សារការបាញ់​ប្រហារពីសំណាក់​នគរបាល​អំឡុងពេលដែល ក្រុម​កម្មកររោងចក្រ​ធ្វើកូដកម្មក្នុងរាជធានី​ភ្នំពេញ។ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ លោក ម៉ៅ សុខចាន់ បាន​ត្រូវគេបាញ់ សម្លាប់​ត្រង់ក្បាល នៅ​ខណៈពេលដែលលោក​បានព្យាយាមធ្វើ​ដំណើរទៅផ្ទះ​របស់លោក នៅពេលនោះ មានអំពើហិង្សា​កើត ឡើងនៅ​កន្លែងដែលបិទផ្លូវ​កាលពីថ្ងៃតវ៉ាក្រោយ​ពេលបោះឆ្នោត។ នាពេល​បច្ចុប្បន្ននូវពុំទាន់មាន​ការស៊ើបអង្កេតឲ្យបាន ត្រឹមត្រូវ ហើយក៏គ្មាននរណាចេញ​មុខទទួល​ខុសត្រូវរឿងនោះ​នៅឡើយ។ តាម​ការស៊ើបអង្កេត​របស់​អង្គការលីកាដូ បាន បង្ហាញ​ថាសោដនាដកម្មនេះ មិនមែន​ជាករណីលើក​លែងនោះទេ ហើយ​ជាការពិតសោដនាដកម្មនេះ បង្ហាញ​ពីការប្រើ ប្រាស់កម្លាំង​ហួសកម្រិតដោយ​ខុសច្បាប់ ដែល​បន្ថែមដោយ​ការបរាជ័យក្នុង​ការស៊ើបអង្កេត ឬដាក់ទណ្ឌកម្ម។

សេចក្តីថ្លែងការណ៍ | ការបញ្ចប់​ករណីទាំងពីរ​ដែលទាក់ទង​ទៅនឹង​អំពើឃាតកម្ម​ ​លោក​ឈុត វុទ្ធី បានបន្សល់ទុក​នូវសំណួរ​ច្រើនជាង​ចំលើយ

ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១២audio available

បុគ្គលិក​ក្រុមហ៊ុន Timber Green លោក រ៉ាន់ បូរ័ត្ន ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យជាប់​ពន្ធនាគារ​រយៈពេល ពីរឆ្នាំ នៅថ្ងៃនេះ​ពីបទ​បាញ់សម្លាប់​មន្ត្រីយោធា ដែលរដ្ឋាភិបាល​បានអះអាងថា​បានសម្លាប់​សកម្មជនបរិស្ថាន​លោកឈុត វុទ្ធី។

ទោះជាយ៉ាងនេះក្តី មួយភាគបីនៃទោស ត្រូវបានព្យួរ ហើយលោករ៉ាន់ បូរ័ត្ន នឹងត្រូវបាន​ដោះលែង​នៅរយៈពេល​ ពីរសប្តាហ៍ក្រោយ។

សេចក្តីថ្លែងការណ៍ | ត្រូវតែបញ្ឈប់វប្បធម៌និទណ្ឌភាព និងអំពើហិង្សា

ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១២

យើងខ្ញុំជាអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ដែលមានឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍នេះ សូមថ្កោលទោស ចំពោះការប្រើ កម្លាំងប្រដាប់អាវុធ និងការកើនឡើងនូវអំពើហិង្សាប្រឆាំងនឹងប្រជាពលរដ្ឋដែលទាមទារ ការការពារ សិទ្ធិរបស់ពួកគាត់លើសិទ្ធិដីធ្លី សិទ្ធិធនធានធម្មជាតិ និងសិទ្ធិការងារ។

ការបែងចែក

ប្រភេទ






ប្រធានបទ



















ឆ្នាំ