ប្រជាពលរដ្ឋកម្ពុជារាំ Gangnam Style ដើម្បីបញ្ឈប់ការបណ្តេញចេញ
ចេញផ្សាយ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៧ ខែធ្នូ ប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង ៤២,០០០នាក់ មកពីទូទាំងប្រទេស បានចូលរួមប្រារព្ធ “ទិវាសិទ្ធិមនុស្សអន្តរជាតិ”។ ព្រឹត្តិការណ៍ទាំងនោះ ត្រូវបានធ្វើឡើង ដោយផ្តោត សំខាន់ទៅលើបញ្ហាដីធ្លី ពលកម្ម និងសិទ្ធិមនុស្ស ព្រមទាំងបានបង្ហាញនូវពាក្យស្លោក រួមគ្នាមួយ “យើងទាំងអស់គ្នាត្រូវការយុត្តិធម៌ និងសេរីភាព!”។ ព្រឹត្តិការណ៍ចុងក្រោយ បានធ្វើឡើងនៅក្នុង រាជធានីភ្នំពេញ នៅពេលព្រឹកថ្ងៃទី១៧ ខែធ្នូ ជាពេលដែល អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត រាំបទ Gangnam-style ដើម្បីទាមទារសិទ្ធិដីធ្លី នៅមុខរដ្ឋសភា ជាតិ ដោយពាក់អាវយីត ដែលសរសេរគាំទ្រនៅលើអាវពីប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង ១១,០០០ នាក់។ អ្នកចូលរួម ក៏បានបង្ហាញនូវការចុះហត្ថលេខា ចំនួន ៤០,០០០ ដើម្បីអំពាវ នាវសុំឲ្យមានការបញ្ឈប់ការបណ្តេញចេញ ដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ដែលមានការសម្របសម្រួលពី អង្គការលើកលែងទោសអន្តរជាតិ ដែលផ្ញើដោយអ្នកគាំទ្រមកពីប្រទេស បារាំង ប្រទេសអាល្លីម៉ង់ ញូសឺឡែន និងកូរ៉េខាងត្បូង។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិដីធ្លី