វីដេអូ

ទិវាសិទ្ធិ​លំនៅឋាន​ពិភពលោក​ឆ្នាំ២០២០៖​ លើកកម្ពស់​សំឡេង​ប្រជាពលរដ្ឋ​ជាចម្បង

ចេញផ្សាយ ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០២០
F T M

ជារៀងរាល់ឆ្នាំ​ សហគមន៍​ជាច្រើន​នៅលើ​ពិភពលោក​រួមគ្នា​ ប្រារព្ធ​ទិវាសិទ្ធិលំនៅឋាន​ពិភពលោក​ និង​សិទ្ធិទទួលបាន​ទីលំនៅ​សមរម្យ ។​ ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើននាក់​មិនទាន់​ទទួលបាន​ សិទ្ធិទទួលបាន​លំនៅឋាន​សមរម្យ​នៅឡើយទេ ។​ បញ្ហា​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនធំៗ​ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាត់បង់​ដីស្រែចំការ ​។ កង្វះខាត​នៃហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ដូចជា​ ផ្លូវថ្នល់​ សាលារៀន​ និងមណ្ឌលសុខភាព​ នាំឱ្យ​សហគមន៍​ទាំងនេះ​ឃ្លាតឆ្ងាយ​ពីសេវា​សាធារណៈ​មូលដ្ឋាន​​ដែល​ពួកគាត់​ត្រូវការ ដើម្បី​រស់នៅ​ប្រកប​ដោយសុវត្ថិភាព​ និងសេចក្ដី​ថ្លៃថ្នូរ ​។ ពីមួយឆ្នាំ​ទៅមួយឆ្នាំ ​សហគមន៍​ទាំងនេះ​បានចូលរួម​ជាមួយគ្នា​ក្នុងការ​តវ៉ា​ដោយសន្តិវិធី​ ដើម្បី​ស្នើសុំ​ឱ្យអាជ្ញាធរ​ធានាថា ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពួកគាត់​ក្នុងការ​រស់រាន​មានជីវិត​ និងមាន​ជីវភាព​រស់នៅ​សមរម្យទាំងនេះ​ ត្រូវបាន​គោរព ។

ប៉ុន្តែ​បន្ទាប់​មានការ​ចាប់ខ្លួន​ ការគំរាមកំហែង​ និង​ការធ្វើ​ទុក្ខបុកម្នេញ​ជាច្រើនឆ្នាំ ​សហគមន៍​មូលដ្ឋាន​ជាច្រើន​ ដែល​ជាប់គាំង​នៅក្នុង​ជម្លោះដីធ្លី​ បានជួបបញ្ហា​ប្រឈម​កាន់តែខ្លាំងឡើង​ក្នុងការ​ជួបជុំគ្នានៅ​ទីសាធារណៈ ​និងតស៊ូមតិ​ដើម្បី​ទទួលបាន​សិទ្ធិរបស់ពួកគាត់ ។​ នៅឆ្នាំនេះ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង១០សហគមន៍​ បានធ្វើ​យុទ្ធនាការ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​ដើម្បី​អំពាវនាវ​ឱ្យរាជរដ្ឋាភិបាល​ ជួយដោះស្រាយ​បញ្ហាជម្លោះដីធ្លី​ និងសិទ្ធិ​ទទួលបាន​លំនៅឋាន​សមរម្យ​របស់​ពួកគាត់ ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា