អត្ថបទ

សមាជិក​ក្រុមយុវជន​ចំនួន៦រូប​ ត្រូវបាន​ឃាត់ខ្លួន​ ខណៈព្រះសង្ឃ​រងការ​គំរាមកំហែង​ អំឡុងពេល​តវ៉ាដោយ​សន្ដិវិធី​អំពីបញ្ហា​មីក្រូហិរញ្ញវត្ថុ​

ចេញផ្សាយ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០២០
F T M
សមាជិក​ក្រុមយុវជន​ខ្មែរ​ថាវរៈ ជួបជុំគ្នានៅខាងមុខ ប្រាសាក់ និងអេអឹមខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេទាំងពីរនៅកម្ពុជា។

សមាជិក​ក្រុមយុវជន​ចំនួន៦នាក់​នៃខ្មែរថាវរៈ​ ក្នុងនោះមាន​សកម្មជន​សិទ្ធិមនុស្ស ​លោក ហ៊ុន វណ្ណៈ ​ត្រូវបាន​ឃាត់ខ្លួន​ នៅខេត្ត​បាត់ដំបង​ កាលពីយប់មិញ ​ខណៈដែល​កំពុងធ្វើដំណើរ​ត្រឡប់មកពី​តវ៉ាដោយអហិង្សា​ដើម្បីស្នើសុំ​ឱ្យធនាគារ ​និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ផ្អាកការ​បង់សងប្រាក់កម្ចី ​អំឡុងពេល​មានវិបត្តិសេដ្ឋកិច្ច​បង្កឡើង​ដោយការរីករាលដាល​ជាសាកលនៃវីរុសកូវីដ១៩ ។ ​ព្រះសង្ឃ៥អង្គដែល​បានចូលរួម​ក្នុងការតវ៉ានេះ ​ក៏ត្រូវបាន​រងការ​គំរាមកំហែង​បណ្ដេញចេញពីវ​ត្តផងដែរ​ លុះត្រាតែព្រះអង្គ​ផ្ដិតមេដៃ​លើកិច្ចសន្យាមួយថា​ នឹងបញ្ឈប់​ភាពសកម្មរបស់ព្រះអង្គ​ ជំនួស​អ្នកខ្ចីប្រាក់តទៅទៀត ។​

អ្នកតវ៉ា​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​នៅតាមដង​ផ្លូវខាងក្រៅ​វត្តដំរីស​ នៅពេល​ពួកគាត់កំពុង​ធ្វើដំណើរមកពី​ការដើរហែក្បួន​ដែលមានផ្សាយផ្ទាល់​នៅលើបណ្ដាញសង្គម ​នៅចំពីមុខគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុមួយចំនួន​ដូចជា ប្រាសាក់ ​និងអេអឹមខេ (AMK) ជាដើម ។ ​

អ្នកទាំង៦នាក់​ក្នុងនោះមាន​ ស្ត្រី៣នាក់​ ត្រូវបានដោះលែង​ឱ្យមានសេរីភាពវិញ​ បន្ទាប់ពីដាក់ឱ្យស្ថិត​នៅក្នុងបន្ទប់​ឃុំឃាំងអស់រយៈពេល​ជាច្រើនម៉ោង ។ ​ពួកគាត់​បានបញ្ចេញមតិយោបល់​នៅក្នុងការ​ផ្សាយផ្ទាល់​បន្ទាប់ពីត្រូវបាន​ដោះលែងថា​ នគរបាលបានឱ្យពួកគាត់​ចុះហត្ថលេខាលើ​កិច្ចសន្យាមួយ​ជាមួយអាជ្ញាធរក្នុងតំបន់​ ប៉ុន្តែក្រុមរបស់​ពួកគាត់​បានបដិសេធ​មិនឆ្លើយសំណួរ​ ឬធ្វើសកម្មភាព​អ្វីទាំងអស់​ដោយគ្មាន​ការប្រឹក្សាយោបល់​ផ្លូវច្បាប់នោះទេ។ ​លោក ហ៊ុន វណ្ណៈ​ អតីតអ្នកការពារ​បរិស្ថាន​ជាមួយអង្គការមាតា​ធម្មជាតិ​ ធ្លាប់បាន​ជាប់ពន្ធនាគារ​រយៈពេល៥ខែ​ បន្ទាប់ពី​ថតវីដេអូស្ដីពី​សកម្មភាព​បូមខ្សាច់នៃឆ្នេរខ្សាច់កម្ពុជា ។​

អ្នកតវ៉ាបានទាមទារ​រកដំណោះស្រាយមួយ​ ឆ្លើយតបទៅនឹង​ការកើតឡើង​គ្រប់ទីកន្លែង​នៃការជាប់ជំពាក់បំណុល​ច្រើនលើសលុបនៅកម្ពុជា​ ខណៈដែល​ប្រជាពលរដ្ឋជាង​ ២លាន៥សែននាក់​ មានជាប់ជំពាក់បំណុល​មីក្រូហិរញ្ញវត្ថុ ​ច្រើនជាង​ ១០ពាន់លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ ​ទោះបីជា ​ធនាគារជាតិ​នៃកម្ពុជា​ បានលើកទឹកចិត្ត​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ​ឱ្យធ្វើការពន្យាពេល​បង់សងប្រាក់ ​តាមករណី​ជាក់ស្ដែង​នីមួយៗក៏ដោយ​ ក៏សង្គមស៊ីវិលជាង​១៣៥ស្ថាប័ន​ នៅតែបន្ត​ស្នើសុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​​ និងរាជរដ្ឋាភិបាល ​ឱ្យជួយផ្អាកការ​បង់សងប្រាក់ដើម ​និងការប្រាក់​ សម្រាប់រយៈពេលយ៉ាងតិច៣ខែ ​និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ ៕

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា