បណ្ណាល័យ

សិទ្ធិការងារ

កម្រង​រូបភាព | ​ការ​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​លោក​ ​ជា​ ​វិជ្ជា​៖​ ​២​០​ឆ្នាំ​ដែល​គ្មាន​ការវិវត្តន៍

ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៤

​មនុស្ស​ប្រហែលជា​ង​ ​១​០​០​ ​នាក់​បាន​ជួបជុំគ្នា​នៅ​លើ​សួនច្បារ​មុខ​វត្ត​លង្កា​ក្នុង​រាជធានី​ភ្នំពេញ​ព្រឹកនេះ​ ​ដើម្បី​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​ប្រធាន​សហជីព​ ​លោក​ ​ជា​ ​វិជ្ជា​ ​។​ ​លោក​ ​ជា​ ​វិជ្ជា​ ​ដែល​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ (​F​T​U​W​KC) ​ត្រូវ​បាន​គេ​បាញ់សម្លាប់​ ​នៅ​ឯ​តូប​លក់​កាសែត​មួយ​ខាងក្រៅ​ជាប់​របង​វត្ត​​លង្កា ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២​០​០​៤​ ​។​

​នា​ថ្ងៃនេះ​ ​ដែល​ជា​គ​ម្រប់​ខួប​២​០​ឆ្នាំ​ ​មាន​អ្នកចូលរួម​មកពី​ ​ក្រុមសកម្ម​ជន​ ​យុវជន​ ​និង​តំណាង​សង្គម​ស៊ីវិល​ជាច្រើន​រូប​បាន​ជួបជុំគ្នា​ ​ដើម្បី​អំពាវនាវ​រក​នូវ​យុត្តិធម៌​ចំពោះ​ករណី​ឃាតកម្ម​នេះ​ ​។​ ​លោក​ ​ជា​ ​មុនី​ ​ដែល​ជា​ប្អូនប្រុស​របស់​លោក​ ​ជា​ ​វិជ្ជា​ ​និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ ​កម្លាំង​ជាតិ​ ​រួម​ទាំង​តំណាង​របស់​ស​ម្ព័ន្ធ​សហជីព​សេរី​កម្មករ​ជាច្រើន​រូប​ទៀត​ ​បាន​អាន​នូវ​សេចក្តីថ្លែង​ការណ៍​ស្តីពី​ករណី​ឃាតកម្ម​លើ​សហជីព​នេះ​ ​។​ ​បន្ទាប់មក​អ្នកចូលរួម​ក៏​ដាក់​ញត្តិ​ជូន​ទៅ​ខុទ្ធ​កាល័យ​នាយករដ្ឋមន្ត្រី​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដើម្បី​អំពាវនាវ​រក​យុត្តិធម៌​ជូន​ចំពោះ​លោក​ ​ជា​ ​វិជ្ជា​ ​ក៏ដូចជា​សកម្មជន​ផ្សេងទៀត​ដែល​ត្រូវ​បាន​គេ​សម្លាប់​ផង​ដែរ​ ​។

កម្រង​រូបភាព | ​ក្រុម​ពលរដ្ឋ​ ​និង​សហជីព​ ​អំពាវនាវ​ឲ្យ​ដោះលែង​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ

ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០២៣

​នៅ​ព្រឹកនេះ​ ​ក្រុម​ប្រជាពលរដ្ឋ​ ​និង​សហជីព​ប្រហែល​ ​៥​០​ ​នាក់​បាន​ជួបជុំគ្នា​នៅមុខ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​២​ (ម២) ​ដើម្បី​អំពាវនាវ​សុំ​ឲ្យ​មានការ​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​កម្មករ​ខ្មែរ​ ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​។​

​ការ​ជួបជុំ​នេះ​មាន​អ្នកចូលរួម​មកពី​ ​សហព័ន្ធសហជីពកម្ពុជា​ (​CAT​U) ​សហជីពកម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​ (C​F​S​W​F​) ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​) ​សមាគមកម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (C​I​W​A​) ​អង្គការ​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N) ​និង​អង្គការ​ ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O) ​។​ ​អ្នកចូលរួម​ភាគច្រើន​នាំគ្នា​កាន់​បដា​ ​ប៉េងប៉ោង​ ​និង​ឧបករណ៍​ឃោសនា​ស​័ព្ទ ​។​ ​នៅ​ខណៈនោះ​ដែរ​ ​អាជ្ញាធរ​ដែល​ស្លៀកពាក់​ស៊ីវិល​ ​ប្រហែលជា​ង​ ​១​០​ ​នាក់​ ​បាន​ឃ្លាំមើល​ ​និង​ថតរូប​ ​ថត​វីដេអូ​ ​នូវ​សកម្មភាព​របស់​អ្នកចូលរួម​ទាំងនោះ​ផង​ដែរ​ ​។​

របាយការណ៍ | ចំណង​ក្នុង​ឡឥដ្ឋ​៖​ ​ឱកាស​ដើម្បី​បញ្ចប់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​នៅ​កម្ពុជា​

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣audio available

ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ ​នៅតែ​បន្ត​រីក​រាលដាល​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​នៅ​កម្ពុជា​ ​ខណៈ​ដែល​អាជ្ញាធរ​រដ្ឋ​នៅតែ​បន្ត​ភាព​អសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​ ​ហើយ​វិ​ស័​យ​សំណង់​ ​និង​អចល​ន​ទ្រព្យ​ ​បាន​អនុញ្ញាត​ឱ្យ​អំពើ​រំលោភបំពាន​លើ​សិទ្ធិមនុស្ស​នៅតែ​បន្ត​មាន​ដោយ​គ្មាន​ការ​ត្រួត​​ពិនិត្យ​ក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ​។​

​ថ្ងៃនេះ​ ​ជា​ទិវា​កុមារ​ពិភពលោក​ឆ្នាំ​២​០​២​៣​ ​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​សូម​ស្នើសុំ​សារ​ជាថ្មី​ដល់​តួអង្គ​ទាំងអស់​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​អនុវត្ត​អវិជ្ជមាន​ទាំងនេះ​ ​។​ ​កម្មករ​ត្រូវ​រួចផុត​ពី​ការ​ផ្តល់​កំលាំង​ពលកម្ម​ដើម្បី​តែ​ដោះ​បំណុល​ ​។​ ​ច្បាប់​ទាក់ទង​ពលកម្ម​កុមារ​ត្រូវ​ ​តែ​ពង្រឹង​ ​និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ ​។​ ​ម៉ាក​ស​ម្លៀ​ក​បំពាក់​អន្តរជាតិ​ត្រូវ​បញ្ឈប់​ការ​ដុត​កាកសំណល់​ ​របស់​ពួកគេ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​ ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​ ​និង​កូន​ៗ​របស់​ពួកគេ​ ​។

កម្រង​រូបភាព | សំណល់​រោងចក្រ​​ម៉ាក​ក្រុមហ៊ុនល្បីៗ​ត្រូវបាន​ដុត​នៅតាម​សិប្បកម្ម​ឡឥដ្ឋ​នៅកម្ពុជា​ ហើយ​ក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះ​ដែល​ប្តេជ្ញា​ចាត់វិធានការ​លើ​រឿង​នេះ​

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣

សំណល់រោងចក្រ​របស់​ក្រុមហ៊ុន​​អន្តរជាតិ​ ​រួមចំណែក​បង្ក​ហា​និ​ភ័យ​ដល់​សិទ្ធិមនុស្ស​ ​និង​បរិស្ថាន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​ ។​ ​ដូច​មាន​លំអិត​នៅ​ក្នុង​របាយការណ៍​ ​ក្នុងឆ្នាំនេះ​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​សំណល់​ក​ម្ទេ​ច​ក្រណាត់​ពី​រោងចក្រ​កាត់​ដេរ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​កំពុង​ដំណើរការ​ចំនួន​ប្រាំ​កន្លែង​ ​និង​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​បាន​បិទ​អាជីវកម្ម​ជាអចិន្ត្រៃយ៍​ចំនួន​ពី​​​រ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​ដែល​បាន​ប្រើ​ក​ម្ទេ​ច​ក្រណាត់​ចេញពី​រោងចក្រ​កាត់​ដេរ​សម្រាប់​បញ្ឆេះ​ឡឥដ្ឋ ​។​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​នូវ​សំណល់​ដែល​មាន​ម៉ាក​យីហោ​លំដាប់​អន្តរជាតិ​ចំនួន​ ​១​៩​ ​ដែល​មាន​បង្ហាញ​ក្នុង​រូបថត​ដូច​ខាងក្រោម ​។​

អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍​តម្កល់​សេចក្តី​សម្រេច​សាលាដំបូង​ ​ផ្តន្ទាទោស​ថ្នាក់​ដឹកនាំ​សហជីព​ណា​ហ្គាវើ​ល​ដ៍

ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២៣audio available

​នា​ថ្ងៃនេះ​ ​សាលា​ឧ​ទ្ធណ៍​ភ្នំពេញ​ ​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដោយ​ផ្តន្ទាទោស​អតីត​ ​និង​បច្ចុប្បន្ន​ជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​

​សកម្មជន​សហជីព​ចំនួន​ ​៩​នាក់​ ​ដែល​រួម​មាន​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ក្នុង​នោះ​ ​សកម្មជន​សហជីព​ចំនួន​ ​៨​ ​នាក់​ ​បាន​ដាក់ពាក្យបណ្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្តី​សម្រេច​ខាងលើ​ ​។​ ​អ្នក​ទាំង​ ​៨​ ​នាក់​ ​រួម​មាន​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ដែល​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ពន្ធ​នាគា​រ​អតិបរមា​ ​២​ ​ឆ្នាំ​ ​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​កញ្ញា​ ​ស៊ុន​ ​ស្រី​ពេជ្រ​ ​និង​អ្នកនាង​ ​ទូច​ ​សិរី​មាស​ ​ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ចំនួន​ ​១​៨​ ​ខែ​ ​លោក​ ​សុខ​ ​ណា​រិទ្ធ​ ​និង​អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី​ ​ដែល​អ្នក​ទាំងពីរ​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ចំនួន​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ​ព្យួរ​ ​។​

​សវនាការ​សាលាឧទ្ធរណ៍​បាន​ចាប់ផ្តើម​កាល​ពីព្រឹកមិញ​នេះ​ ​។​ ​តុលាការ​បាន​សម្រេច​ប្រកាស​សាលដីកា​ ​នា​ល្ងាច​ថ្ងៃ​ដដែល​ ​ដោយ​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំងស្រុង​ ​ក្រោយពេល​ចូលក្នុង​បន្ទប់​ពិចារណា​អស់​រយៈពេល​ជាង​ ​៣​០​ ​នាទី​ ​។​ ​លោក​ ​សុខ​ ​គង្គា​ ​ដែល​ជា​អតីត​សមាជិក​សហជីព​មួយ​រូប​ ​ហើយ​ត្រូវ​សាលាដំបូង​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ចំនួន​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ​ព្យួរ​ ​មិនបាន​ដាក់ពាក្យបណ្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​នោះ​ទេ​ ​។​

អត្ថបទខ្លីៗ | ពលរដ្ឋ​ជាង​ ​១​០​០​ ​នាក់​ ​ប្រមូលផ្តុំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​គ្រូបង្រៀន​

ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​ពលរដ្ឋ​ជាង​ ​១​០​០​ ​នាក់​ ​មកពី​បណ្តា​សហជីព​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ ​ដែល​រួម​មាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (C​IT​A​) ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​គ្រូបង្រៀន​ ​។​ ​ការ​ប្រារព្ធ​ទិវា​​​នេះ​ត្រូវ​បាន​ឃ្លាំមើល​ដោយ​អាជ្ញាធរ​ប្រមាណ​ ​២​០​ ​ដែល​រួម​មាន​ទាំង​អ្នក​ស្លៀកពាក់​ស៊ីវិល​ ​និង​អ្នក​ស្លៀកពាក់​ឯកសណ្ឋាន​ ​ហើយដែល​អាជ្ញាធរ​ទាំងនោះ​ព្យាយាម​រារាំង​អ្នកចូលរួម​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ដើរក្បួន​ចេញពី​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ​ ​។​ ​អ្នកចូលរួម​បាន​សម្រេច​ចិត្ត​បន្ត​ឈរ​នៅ​ក្នុង​ទីលាន​ ​ដោយ​រង់ចាំ​អ្នកតំណាង​មកពី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​មក​ទទួល​ញត្តិ​របស់​អ្នក​ទាំងនោះ​ ​។​

​អ្នកចូលរួម​ជាច្រើន​ឈរ​កាន់​បដា​ ​ដោយ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​លុបបំបាត់​អំពើពុករលួយ​នៅ​ក្នុង​វិ​ស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​ ​បើក​ឱ្យ​មាន​សេរីភាព​ក្នុង​ការចូលរួម​ ​ឬ​បង្កើត​ជា​សមាគម​ពីសំណាក់​គ្រូបង្រៀន​ ​និង​តំ​ឡើង​ប្រាក់​បៀវត្ស​ន៍ ​និង​អត្ថប្រយោជន៍​ផ្សេងទៀត​ដល់​គ្រូបង្រៀន​ ​។​ ​បដា​មួយ​ចំនួន​ផ្សេងទៀត​ ​បាន​លើកឡើង​ដោយ​អំពាវនាវ​សុំ​ឱ្យ​មានការ​ដោះលែង​ប្រធាន​ ​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​និង​សកម្មជន​នយោបាយ​ ​អ្នកនាង​ ​សេង​ ​ធារី​ ​។​

​អ្នកចូលរួម​មួយ​ចំនួន​ ​ដែល​រួម​មាន​អ្នកតំណាង​មកពី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​សហភាព​ការងារ​កម្ពុជា​ (C​L​C) ​និង​សកម្មជន​នយោបាយ​មួយ​ចំនួន​ផ្សេងទៀត​ ​។​ ​វាគ្មិន​ចំនួន​ ​៨​ ​នាក់​ ​ដែល​ថ្លែង​សារ​ជា​សាធារណៈ​ ​រួម​មាន​ ​លោក​ ​រុង​ ​ឈុន​ ​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​ (CCU) ​និង​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ឡុង​ ​រី​ម​ ​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ​លោក​ ​អាត់​ ​ធន់​ ​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​កញ្ញា​ ​ម៉ម​ សុ​វ​ឌ្ឍិ​ន​ ​ជា​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​អ្នកស្រី អ៊ុក ឆាយ៉ាវី ជាប្រធាន​សមាគម គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ (CITA) លោក​ ​ថន​ ​ចាន់​ថា​ ​ជា​ប្រធាន​យុវជន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ហេង​ ​ជឿន​ ​ជា​សមាជិក​សហភាព​ការងារ​កម្ពុជា​ ​និង​អ្នកស្រី​ ​ព្រំ​ ​ចាន់​ថា​ ​ជាសកម្ម​ជន​នយោបាយ​ ​។​

អត្ថបទខ្លីៗ | សាលា​ឧទ្ធរណ៍​ភ្នំពេញតម្កល់​សេចក្តីសម្រេច​សាលា​ដំបូង​ករណីហិង្សា​នៅ​ផ្លូវ​វេង​ស្រេង​

ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ២០២៣audio available

នា​ថ្ងៃនេះ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​តម្កល់​បទចោទប្រកាន់​ទៅលើ​អ្នក​ទាំងបួន​នាក់​ ​ក្នុងចំណោម​មនុស្ស​ទាំង​ ​ដប់​នាក់​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​នៅមុខ​រោងចក្រ​ ​យា​ក់​ជីង​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​មួយថ្ងៃ​មុន​ពេល​ដែល​កើតមាន​នូវ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​ ​។​ ​ការ​ធ្វើបាតុកម្ម​ ​ត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​យ៉ាង​ហិង្សា​ ​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​នៅពេលដែល​កងកម្លាំង​ចម្រុះ​ ​បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​ក្រុម​កម្មករ​ដែល​កំពុង​តវ៉ា​ ​។​

កម្មករ​ចំនួន​ ​១​០​នាក់​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ ​កាលពី​ឆ្នាំ​២​០​១​៤​ ​ពី​បទ​ហិង្សា​ដោយចេតនា​ដោយមាន​ស្ថាន​ទម្ងន់​ទោស​ ​ដោយ​យោង​តាម​មាត្រា​ ​២​៨​ ​និង​ ​២​១​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ក្នុងចំណោម​មនុស្ស​ទាំង​ ​១​០​នាក់​ ​មានតែ​បួន​នាក់​ប៉ុណ្ណោះ​ ​គឺ​លោក​ ​ចាន់​ ​ពុទ្ធិ​ស័ក្ត​ ​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ ​លោក​ ថេ​ង​ ​សាវឿន​ ​ប្រធាន​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​លោក​ ​សុគន្ធ​ ​សម្បត្តិ​ពិសិដ្ឋ​ ​អតីត​សមាជិក​មជ្ឈមណ្ឌល​សម្រាប់​សិទិ្ធ​ការងារ​កម្ពុជា​ ​និង​លោក​ ​វ​ន់ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​ដែល​បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​ ​។​

កម្រង​រូបភាព | ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២​០​២​៣​

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២៣

​នា​ព្រឹកនេះ​ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​២​០​០​០​នាក់​ ​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ​ឆ្នាំ​២​០​២​៣​ ​នៅ​២​ទីតាំង​ផ្សេងគ្នា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​កម្មករ​-​កម្មការិនី​ ​សហជីព​ ​និង​សមាជិក​សង្គម​ស៊ីវិល​ ​បាន​ជួបជុំគ្នា​ ​នៅ​វត្តភ្នំ​ ​និង​នៅ​ខាងមុខ​រដ្ឋសភា​ ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការគោរព​សិទ្ធិ​ការងារ​ ​និង​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សហជីព​ ​។​

​កម្មករ​កាត់​ដេរ​ ​កម្មករ​សំណង់​ ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​កសិករ​ ​កម្មករ​ផ្នែក​សេវា​ក​ម្សាន្ត ​កម្មករ​តាម​ផ្ទះ​ ​កម្មករ​ផ្នែក​វិ​ស​័​យ​ទេសចរណ៍​ ​និង​វិ​ស​័​យ​ផ្សេងទៀត​ ​បាន​ជួបជុំគ្នា​ ​នា​ព្រឹកនេះ​ ​។​ ​សកម្មជន​សហជីព​ ​និង​កម្មករ​ ​បាន​ដង្ហែក្បួន​ ​ពី​វត្តភ្នំ​ ​ទៅកាន់​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ជា​កន្លែង​ដែល​ពួកគេ​ ​បាន​សម្ដែង​មតិ​ ​ច្រៀង​ចម្រៀង​ ​និង​ចែករំលែក​មតិ​យោបល់​ផ្សេងៗ​ ​នៅ​ក្នុង​វេទិកា​ ​សាធារណៈ​មួយ​ ​។​ ​មនុស្ស​មួយ​ក្រុម​ទៀត​ ​បាន​ដង្ហែក្បួន​ពី​រដ្ឋសភា​ ​ទៅកាន់​ ​រូបសំណាក​លោក​ ​ជា​ ​វិជ្ជា​ ​ជា​កន្លែង​ដែល​ពួកគេ​ ​ជួបជុំគ្នា​ ​និង​សម្ដែង​មតិ​ ​។​

អត្ថបទខ្លីៗ | តុលាការ​កំពូល​បដិសេធ​បណ្ដឹង​សារទុក្ខ​របស់​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​និង​បន្ត​ឱ្យ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​

ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២៣audio available

​នា​ព្រឹកនេះ​ ​តុលាការ​កំពូល​ ​បាន​បដិសេធ​បណ្ដឹង​សារទុក្ខ​របស់​ស្ត្រី​សហជីព​ចំនួន​ ​៧​រូប​ ​ដែល​ជា​តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ដោយ​រួម​មាន​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ប្រធាន​សហជីព​ ​ផង​ដែរ​ ​។​ ​តាម​សាលដីកា​របស់​តុលាការ​កំពូល​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​នឹង​ត្រូវ​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​នៅ​ក្នុង​ដំណាក់កាល​នៃ​សវនាការ​សំណុំរឿង​ញុះញង់​ដែល​កំពុង​បន្ត​នេះ​ ​ដែល​បាន​ចាប់ផ្ដើម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​២​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ស្ត្រី​ចំនួន​៦​រូប​ទៀត​ ​រួម​មាន​ ​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី​ ​អ្នកស្រី​ ​ស៊ុន​ ​ស្រី​ពេជ្រ​ ​និង​ទូច​ ​សិរី​មាស​ ​នឹង​ត្រូវ​បន្ត​ដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​។​ ​សាលដីកា​របស់​តុលាការ​កំពូល​ ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ថា​ ​ពុំ​មាន​លិខិត​ផ្ទេរ​សិទ្ធិ​ឱ្យ​មេធាវី​ ​ត្រូវ​បាន​ដាក់​ជូន​ ​នៅ​ក្នុង​បណ្ដឹង​សារទុក្ខ​នេះ​ទេ​ ​។​

​បច្ចុប្បន្ន​ ​ស្ត្រី​ទាំង​៧​រូប​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជំនុំ​ជម្រះ​ពី​បទ​ញុះញង់​ (​រួម​ជាមួយ​ជនជាប់ចោទ​ពីរ​នាក់​ផ្សេងទៀត​) ​ដោយសារតែ​សកម្មភាព​កូដកម្ម​អហិង្សា​របស់​ពួកគេ​ ​។​ ​ពួកគេ​ ​បាន​ប្ដឹងឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​ដែល​បាន​បង្គាប់​ឱ្យ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​បន្ត​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​។​ ​ចៅក្រម​ស៊ើបសួរ​ ​ក៏បាន​សម្រេច​ដាក់​ស្ត្រី​៦​រូប​ទៀត​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ផង​ដែរ​ ​។​

​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ក្រោយពេល​មាន​ការបញ្ឈប់​ ​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុមហ៊ុន​កា​ស៊ី​ណូ ​ណា​ហ្គាវើ​ល​ដ៍ ​ដែល​រួម​មាន​ថ្នាក់​ដឹកនាំ​សហជីព​ណា​ហ្គាវើ​ល​ដ៍​ទាំងស្រុង​ ​និង​សមាជិក​មួយ​ចំនួន​ធំ​នៃ​សហជីព​នេះ​ ​។​ ស្រ្តី​សហជីព​ទាំង​៧​រូប​ ​ត្រូវ​បាន​ចាប់ខ្លួន​ដំបូង​ពី​បទ​ញុះញង់​ ​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​និង​ដើមខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​២​ខែ​ ​។​ ​ពួកគេ​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ប៉ុន្តែ​ ​កញ្ញា​ ​ស៊ី​ថ​រ​ ត្រូវ​បាន​ចាប់ខ្លួន​ ​នៅ​អាកាសយាន្តដ្ឋាន​អន្តរជាតិភ្នំពេញ​​ ​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ម្ដងទៀត​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​​ ​ខណៈ​ដែល​កំពុង​វិល​ត្រលប់​មកពី​ចូលរួម​សន្និសីទ​សិទ្ធិ​ការងារ​មួយ​នៅ​ប្រទេស​អូស្ត្រាលី​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់ខ្លួន​ម្ដងទៀត​ ​ដោយសារ​ការចោទប្រកាន់​ថា​ ​កញ្ញា​បាន​បំពាន​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​ទោះបីជា​ទាំង​កញ្ញា​ ​និង​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​កញ្ញា​ ​មិនធ្លាប់​ទទួល​បានការ​ជូនដំណឹង​អំពី​លក្ខខណ្ឌ​ណាមួយ​ក៏ដោយ​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​កំពុង​នៅ​បន្ត​ឃុំ​ខ្លួន​ក្នុងមណ្ឌល​អប់រំ​កែប្រែ​ទី​២​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​៕​

អត្ថបទខ្លីៗ | កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ប្រធាន​សហជីព​ ​ណា​ហ្គាវើ​ល​ដ៍ ​ត្រូវ​បាន​បដិសេធ​ការ​នៅ​ក្រៅ​ឃុំ

ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​បដិសេធ​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ដោយ​បង្គាប់​ឱ្យ​កញ្ញា​ស្ថិតនៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ដដែល​ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ (​ព្រៃ​ស​) ​។​ ​ពុំ​មានការ​ផ្ដល់​ហេតុផល​ក្នុង​ការ​បដិសេធ​ការ​នៅ​ក្រៅ​ឃុំ​នេះ​ទេ​ ​។​

ដំបូង​ឡើយ​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​និង​បាន​ចំណាយ​ពេល​២​ខែ​ ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​ក្រោយ​ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​រួម​ជាមួយ​សមាជិក​ដទៃទៀត​នៃ​សហជីព​កញ្ញា​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ប៉ុន្តែ​ត្រូវ​បាន​ចាប់ខ្លួន​ម្ដងទៀត​ ​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​នគរបាល​អន្តោប្រវេសន៍​ ​នៅ​ក្នុង​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ខណៈ​ដែល​កញ្ញា​ ​ទើប​ត្រឡប់មក​ពី​ចូលរួម​សន្និសីទ​សិទ្ធិ​ការងារ​មួយ​ ​នៅ​ប្រទេស​អូស្ត្រាលី​ ​។​

កម្រង​រូបភាព |  ​ការ​បន្លឺ​សំឡេង​របស់​សកម្មជន​សិទិ្ធ​ការងារ​ជា​ស្ត្រី​

ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២២

នៅ​ក្នុងរយៈពេល​ ​១​៦​ ​ថ្ងៃ​ ​នៃ​យុទ្ធនាការ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័​រ​ ​ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​អង្គការ​ ​លី​កា​ដូ ​នឹង​ធ្វើការ​ចេញផ្សាយ​នូវ​វីដេអូ​ខ្លី​ៗ​ ​អំពី​សកម្មជន​ជា​ស្ត្រី​ទាំងនោះ​និយាយ​អំពី​ភាព​ក្លាហាន​ងើប​ឈរ​ឡើង​ដើម្បី​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ​និង​តស៊ូ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ដោយ​ផ្អែកលើ​យេ​ន​ឌ័​រ​នៅកន្លែង​ការងារ​ ​។​ ​សកម្មជន​ជា​ស្ត្រី​នីមួយៗ​ ​មាន​ប្រវត្តិ​ខុសៗគ្នា​ ​ប៉ុន្តែ​អ្នក​ទាំងនោះ​សុទ្ធតែ​ជា​អ្នកតំណាង​ឱ្យ​កម្មករ​ក្នុង​វិ​ស័យ​រោងចក្រ​ ​កម្មករ​ប្រកបរបរ​ផ្លូវ​ភេទ​ ​សេវា​កំសាន្ត​ ​បុគ្គលិក​កា​ស៊ី​ណូ ​គ្រូបង្រៀន​ ​អ្នក​បើ​រ៉ឺម៉ក​កង់​បី​ ​អ្នក​បម្រើ​តាម​ផ្ទះ​ ​និង​កម្មករ​ក្នុង​វិ​ស័យ​ដទៃទៀត​ ​។​

អត្ថបទខ្លីៗ | កញ្ញា​ ​ឈឹម​ ​ស៊ី​ធ​រ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ក្រោយ​ពី​ត្រឡប់មក​ដល់​កម្ពុជា​វិញ​

ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២២audio available

​នា​ថ្ងៃនេះ​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ធ​រ​ ​ប្រធាន​សហជីព​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​និង​សាកសួរ​ដោយ​នគរបាល​អន្តោប្រវេសន៍​ ​នៅ​ក្នុង​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ក្រោយ​ពី​បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ ​បន្ទាប់ពី​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​អស់​រយៈពេល​ ​១​២​ថ្ងៃ​ ​។​ ​កញ្ញា​ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ ​វេលា​ម៉ោង​ប្រមាណ​ជា​ ​១​០​៖​៣​០​នាទី​ ​ព្រឹកនេះ​ ​ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​​ ​។​

​មេធាវី​របស់​កញ្ញា​ ​ស៊ី​ធ​រ​ ​ដែល​បានមាន​វត្តមាន​នៅ​អាកាសយាន្តដ្ឋាន​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​កញ្ញា​ ​ស៊ី​ធ​រ​ ​អំឡុង​ពេល​សាកសួរ​នោះ​ទេ​ ​ព្រមទាំង​មិន​អាច​ទាក់ទង​កូនក្ដី​របស់​ខ្លួន​ ​ជាច្រើន​ម៉ោង​ផង​ដែរ​ ​។​

​កញ្ញា​ ​ស៊ី​ធ​រ​ ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង​មាត្រា​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ក្រោយពេល​សហជីព​កញ្ញា​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​។​ ​កញ្ញា​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ហិង្សា​ ​អំឡុង​ពេល​ព្យាយាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​កូដករ​ផ្សេងទៀត​ ​ហើយ​ត្រូវ​បាន​ជាប់ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​២​ខែ​ ​ជាមួយនឹង​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​របស់​ខ្លួន​ ​មុន​ពេល​មានការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំនេះ​ ​។​ ​ក្រោយ​ពី​ការ​ដោះលែង​ ​ទាំង​កញ្ញា​ ​ស៊ី​ធ​រ​ ​និង​មេធាវី​កញ្ញា​ ​មិន​ត្រូវ​បាន​ជូនដំណឹង​ពី​កា​រដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​ឬ​លក្ខខណ្ឌ​សាកល្បង​ ​ដូចជា​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​នោះ​ទេ​ ​។​

របាយការណ៍សង្ខេប | ស្ត្រី​រួមគ្នា​ដើម្បី​សិទិ្ធ​ការងារ​ ​៖​ ​រឿងរ៉ាវ​នៃ​ការ​តស៊ូ​ចំនួន​ ​៦​

ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២២audio available

ក្នុងឱកាសនៃ​យុទ្ធនាការ​ ​១​៦​ថ្ងៃ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័រ​ ​អង្គការ​ ​លី​កា​ដូ ​សូម​ធ្វើការ​កោតសរសើរ​យ៉ាងខ្លាំងក្លា​ដល់​ស្ត្រី​ទាំងឡាយ​ ​ដែល​ក្លាហាន​ក្នុង​ការ​ក្រោកឈរ​ដើម្បី​សិទិ្ធ​ការងារ​ ​និង​តស៊ូ​ទាមទារ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ​័​រ​នៅ​កន្លែងធ្វើការ​ងារ​ ​។​ ​នៅ​ក្នុង​របាយការណ៍​សង្ខេប​ដែល​មាន​ចំណងជើង​ថា​ “​ស្ត្រី​រួមគ្នា​ដើម្បី​សិទិ្ធ​ការងារ​នៅ​កម្ពុជា​” ​អង្គការ​ ​លី​កា​ដូ ​នឹង​ធ្វើការ​លើកឡើង​នូវ​រឿងរ៉ាវ​តស៊ូ​ ​និង​ការ​ផ្តល់​យោបល់​មួយ​ចំនួន​របស់​សកម្មជន​ជា​ស្ត្រី​ចំនួន​ ​៦​ ​រូប​ ​ដែល​បាន​តស៊ូ​ក្នុងនាម​ជា​អ្នកដឹកនាំ​ ​និង​សមាជិក​សហជីព​ ​សមាគម​ ​និង​សហ​ព័ន្ធ​សហជីព​ ​។​

អ្នក​ទាំងនោះ​ ​ជា​អ្នកតំណាង​ឱ្យ​កម្មករ​រោងចក្រ​ ​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ​សេវា​កំសាន្ត​ ​បុគ្គលិក​កា​ស៊ី​ណូ ​គ្រូបង្រៀន​ ​អ្នក​បើក​រ៉ឺម៉ក​កង់​បី​ (​តុ​តុ​) ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​ជាច្រើន​នាក់​ ​និង​កម្មករ​ក្នុង​វិ​ស័យ​ផ្សេងៗ​ទៀត​ ​។​ ​ពួកគេ​អំពាវនាវ​ឱ្យ​មាន​ការបញ្ឈប់​អំពើ​ហិង្សា​ ​និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ ​ដែល​សមាជិក​របស់​អ្នក​ទាំងនោះ​តែងតែ​ទទួលរង​នៅ​កន្លែងធ្វើការ​ងារ​ ​។​

អត្ថបទខ្លីៗ | កូដករណាហ្គាវើលដ៍ត្រូវបានវាយដំដោយអាជ្ញាធរ

ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២២audio available

កូដករ​ណា​ហ្គាវើ​ល​ដ៍​ម្នាក់​ជា​ស្ត្រី​ ​ត្រូវ​បាន​អាជ្ញាធរ​ម្នាក់​ដាល់​ចំ​ច្រមុះ​ ​បណ្តាល​ឱ្យ​សន្លប់បាត់ស្មារតី​មួយ​រយៈ​ខ្លី​ ​ហើយ​ហូរ​ឈាម​ ​ក្រោយពេល​ដែល​អាជ្ញាធរ​មួយ​ក្រុម​បាន​រារាំង​យ៉ាង​ហិង្សា​មក​លើ​ក្រុម​កូដករ​ប្រមាណ​ ​៨​០​នាក់​ ​ដែល​ព្យាយាម​ដើរទៅ​មុខ​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍​នា​រសៀល​នេះ​ ​។​

​អំពើ​ហិង្សា​នេះ​ ​បាន​កើតឡើង​នៅពេលដែល​ក្រុម​កូដករ​នៃ​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​នៃ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ​បាន​ព្យាយាម​ដើរ​ឆ្លងកាត់​របាំង​បិទផ្លូវ​ ​ដែល​អាជ្ញាធរ​បាន​ដាក់​ ​ដើម្បី​រារាំង​អ្នក​ទាំងនោះ​ពី​ការ​ទៅ​ឈរ​នៅមុខ​អគារ​កា​ស៊ី​ណូ ​។​ ​នគរបាល​ ​និង​កម្លាំង​ចម្រុះ​ប្រមាណ​ ​៨​០​ ​នាក់​ ​បាន​ចាប់ផ្តើម​ប្រើ​ហិង្សា​ ​វាយ​ ​ទាត់​ធាក់​ ​និង​រារាំង​ហើយ​រុញច្រាន​សមាជិក​សហជីព​ទាំងនោះ​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​ ​ដើម្បី​មិន​ឱ្យ​អ្នក​ទាំងនោះ​ឆ្លងកាត់​របាំង​ ​។​

​មិនដល់​ពីរ​ស​ប្តាហ៍​មុន​នោះ​ទេ​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​កក្កដា​ ​អាជ្ញាធរ​បាន​ប្រើ​ហិង្សា​រុញច្រាន​កូដករ​នៃ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍​ជាច្រើន​នាក់​ ឱ្យ​ដួល​ទៅលើ​ដី​នៅ​ទីតាំង​ដូចគ្នា​ ​នៅកណ្តាល​រាជធានី​ភ្នំពេញ​ ​នៅពេលដែល​ក្រុម​កូដករ​ទាំងនោះ​ព្យាយាម​ដើរ​ទៅកាន់​អគារ​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​។​

អត្ថបទខ្លីៗ | អាជ្ញាធរប្រើហឹង្សារុញច្រានសមាជិកសហជីពណាហ្គាវើលដ៍

ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០២២audio available

សមាជិកសហជីពទ្រទ្រង់សិទិ្ធការងារនៃបុគ្គលិកកម្មករខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU) ត្រូវ​បាន​អាជ្ញាធរ​ជាច្រើន​នាក់​ប្រើ​ហិង្សា​រុញ​ច្រាន​ឱ្យ​ដួល​ទៅ​លើ​ដី នៅ​ខណៈ​ដែល​សមាជិក​ទាំង​នោះ​ព្យាយាម​ដើរ​ទៅ​មុខ​អគារ​កាស៊ីណូ​ណាហ្គាវើលដ៍​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នា​រសៀល​នេះ ។

កូដករជាសមាជិកសហជីពប្រមាណ ៨០នាក់ ដែលភាគច្រើនជាស្ត្រី បានប្រមូលផ្តុំគ្នានៅរសៀលនេះ ហើយត្រូវបានអាជ្ញាធរនគរបាល និងកងកម្លាំងចម្រុះប្រមាណ ១០០នាក់ រារាំងនៅកែងមហាវិថីសម្តេចសុធារស និងសម្តេចព្រះសីហនុ ក្បែរអគារកាស៊ីណូណាហ្គាវើលដ៍ ។ កូដករជាច្រើន ត្រូវបានអាជ្ញាធរប្រើហិង្សារុញច្រាន នៅពេលដែលពួកគេព្យាយាមឆ្លងកាត់របាំងបិទផ្លូវ ។ កងសន្តិសុខជាច្រើននាក់ បានរុញកូដករជាច្រើននាក់ឱ្យដួលលើដី ដែលបណ្តាលឱ្យស្ត្រីម្នាក់ និងបុរសម្នាក់រងរបួសដាច់រលាត់ស្បែកនៅលើផ្ទៃមុខ ។

អ្នកឃ្លាំមើលការរំលោភសិទិ្ធ​មនុស្សមួយចំនួន ត្រូវបានអាជ្ញាធរប្រាប់ឱ្យចាកចេញពីកន្លែងប្រមូលផ្តុំ និងប្រាប់ឱ្យឈប់ថតរូប មុនពេលអាជ្ញាធរទាំងនោះប្រើហឹង្សាទៅលើកូដករ ។

កម្រង​រូបភាព | ការប្រារព្ធទិវា​ពលកម្ម​អន្តរជាតិឆ្នាំ២០២២

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២២

នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ ​ព្រឹត្តិការណ៍​ជាច្រើន​ ​ត្រូវ​បាន​រៀបចំ​ឡើង​ ​ដោយ​សហជីព​ការងារ​ ​និង​អង្គការសង្គម​ស៊ីវិល​ ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២​០​២​២​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ​ជា​ ​១​០​០​០​នាក់​ ​។​ ​

សេចក្តីថ្លែងការណ៍ | ការបញ្ឈប់​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ឡើងៗ​ទៅលើ​កូដករ​

ថ្ងៃទី​២៥ ខែមីនា ឆ្នាំ២០២២audio available

នា​ពេលថ្មីៗនេះ​ ​អាជ្ញាធរ​បាន​បង្កើន​ការ​ឃាត់ខ្លួន​ ​និង​ការប្រើប្រាស់​អំពើ​ហិង្សា​គួរ​ឱ្យ​ព្រួយបារម្ភ​ ​ទៅលើ​សមាជិក​សហជីព​ ​នៅ​ខាងមុខ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​ក៏ដូចជា​ការ​រឹតត្បិត​ខ្លាំង​ឡើង​ចំពោះ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ ​ដែល​ឃ្លាំមើល​ការ​បង្ក្រាប​កាន់តែ​អាក្រក់​ទៅ​ៗ​ពីសំណាក់​អាជ្ញាធរ​ ​។​ ​យើងខ្ញុំ​ ​ជា​ក្រុម​សង្គម​ស៊ីវិល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​ស្នើសុំ​រាជរដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ស្ថានភាព​តានតឹង​នេះ​ ​ហើយ​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​កូដករ​ម្តង​ហើយ​ម្តងទៀត​ ​ដែល​រួម​មានការ​​​ដឹក​អ្នក​ទាំងនោះ​ទៅកាន់​កន្លែង​ដែល​ឆ្ងាយ​ពី​ទីក្រុង​ ​ហើយ​ទុក​ពួកគេ​ចោល​នៅ​ពេល​យប់ជ្រៅស្ងាត់​ ​។​

​យើងខ្ញុំ​ ​ព្រួយបារម្ភ​ចំពោះ​វិធានការ​ថ្មីៗ​នេះ​ពីសំណាក់​អាជ្ញាធរ​ ​ដែល​បាន​រារាំង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ ​មិន​ឱ្យ​ឃ្លាំមើល​ការ​បន្ត​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​កូដករ​អហិង្សា​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​ ​។​ ​ជា​ច្រើនលើកច្រើនសា​រ​ ​អាជ្ញាធរ​បាន​រារាំង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ពី​ការ​ថតរូប​ ​ឬ​ឈរ​នៅ​ជិត​ទីតាំង​នៃ​ការ​ឃាត់ខ្លួន​បែប​ហិង្សា​ទាំងនេះ​ ​។​ ​អ្នក​សារ​ព័ត៌មាន​ ​ត្រូវ​បាន​គំរាមកំហែង​ចាប់ខ្លួន​ ​ដោយសារ​ចុះ​យក​ព័ត៌មាន​ស្ដីពី​កូដកម្ម​ ​ហើយ​ជាច្រើន​ករណី​ទៀត​ ​អាជ្ញាធរ​បាន​បណ្ដេញ​អ្នកឃ្លាំមើល​ ​និង​អ្នក​សារ​ព័ត៌មាន​ចេញ​ឆ្ងាយ​ ​ខណៈ​ដែល​អាជ្ញាធរ​ចាប់​សែង​កូដករ​ទៅកាន់​រថយន្តក្រុង​យ៉ាង​ហិង្សា​ ​។​ ​ពួកគេ​ក៏បាន​គំរាម​ឃាត់ខ្លួន​អ្នកឃ្លាំមើល​ជាមួយ​កូដករ​នៅ​ទី​តាំងធ្វើ​ច​ត្តាឡី​ស័ក​កូ​វី​ដ​-​១​៩​ ​ផង​ដែរ​ ​។​

អត្ថបទខ្លីៗ | ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ ​៨​ ​រូប​ ​ត្រូវ​បាន​សាលាឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ ​

ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២២audio available

នា​ព្រឹកនេះ​ ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​បាន​តម្កល់​សេចក្តី​សម្រេច​សាលាដំបូង​ ​ដោយ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​ទាំង​ ​៨​ ​រូប​ ​។​ ​ក្រោយពេល​ប្រកាស​សាលដីកា​ ​អ្នក​ទាំង​ ​៨​ ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ត្រឡប់ទៅ​កាន់​ពន្ធ​នាគា​រ​ ​ម​១​ ​និង​ ​ម​២​ ​វិញ​ ​ដើម្បី​បន្ត​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនា​កា​ ​ក្រោម​បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​។​

អ្នក​ទាំង​ ​៨​ ​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​និង​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​នៅ​ខណៈ​ដែល​អ្នក​ទាំងនោះ​ចូលរួម​ក្នុង​កូដកម្ម​អហិង្សា​នៅមុខ​កា​ស៊ី​ណូ ​ណា​ហ្គាវើ​ល​ដ៍ ​។​ ​អ្នក​ទាំង​ ​៨​ ​រួម​មាន​ ​ថ្នាក់​ដឹកនាំ​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​លេខា​សហជីព​ ​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​និង​សមាជិក​សហជីព​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី​ ​អ្នកនាង​ ​ស៊ុន​ ​ស្រី​ពេជ្រ​ ​និង​អ្នកនាង​ ​ទូច​ ​សេរី​មាស​ ​ក៏ដូចជា​អតីត​សមាជិក​សហជីព​ ​លោក​ ​សុខ​ ​ណា​រិទ្ធ​ ​។​ ​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​ ​ត្រូវ​បាន​ធ្វើឡើង​មួយថ្ងៃ​ ​ក្រោយពេល​មាន​កិច្ចប្រជុំ​អន្តរ​ក្រសួង​មួយ​ ​ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ ​ណា​ហ្គាវើ​ល​ដ៍ ​។​

សមាជិក​សហជីព​ ​៣​ ​នាក់​ ​បន្ថែម​ទៀត​ ​ដែល​រួម​មាន​លោក​ ​ជួប​ ​ចាន់ណា​ត​ ​លោក​ ​សៅ​ ​សម្បត្តិ​ ​និង​លោក​ ​សេង​ ​វណ្ណា​រិទិ្ធ ​ក៏​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​ក្រោយពេល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​ក្រោម​បទ​ចោទ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​ ​ក្រោម​ច្បាប់​កូ​វី​ដ​ ​១​៩​ ​។​ ​ទោះ​ជា​មានការ​ចាប់ខ្លួន​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​ ​ក៏ដោយ​ ​ក៏​សមាជិក​ដទៃទៀត​នៅ​បន្ត​ធ្វើ​កូដកម្ម​អហិង្សា​ ​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​គោរព​សិទិ្ធ​ការងារ​ ​និង​ទទួលយក​និយោជិត​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បណ្តេញ​ចេញ​ដោយ​មិន​ត្រឹមត្រូវ​ ​ទោះ​ជា​អាជ្ញាធរ​បន្ត​ធ្វើទុក្ខបុកម្នេញ​កូដករ​ ​និង​ឃុំ​ខ្លួន​កូដករ​ជាច្រើន​រយ​នាក់​ ​នៅ​ក្នុង​មជ្ឈមណ្ឌល​ច​ត្តាឡី​ស័ក​របស់​រាជរដ្ឋាភិបាល​ ​ដោយ​ប្រើប្រាស់​ច្បាប់​កូ​វី​ដ​ ​១​៩​ ​ក៏ដោយ​ ​។​

កម្រង​រូបភាព | ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តជាតិ​ឆ្នាំ​២​០​២​២​

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២២

​ប្រជាពលរដ្ឋ​ជាង​ ​៣​០​០​០​នាក់​ ​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​២​០​២​២​ ​នៅ​ក្នុង​ខេត្ត​ចំនួន​១​២​ ​និង​រាជធានី​ភ្នំពេញ​ ​។​ ​សហគមន៍​ ​កសិករ​ ​សហជីព​ ​កម្មករ​ក្រៅ​ប្រព័ន្ធ​ ​សកម្មជន​ដីធ្លី​ ​យុវជន​ ​សមាជិក​សង្គម​ស៊ីវិល​ ​និង​អ្នក​ផ្សេងទៀត​ ​បាន​ចូលរួម​ ​និង​សម្ដែង​មតិ​អំពី​បញ្ហា​ប្រឈម​ដោយ​ស្រ្តី​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ ​។​

វីដេអូ | “យើងត្រូវតែរឹងមាំ និងក្លាហាន”៖ កូដករ​ជាស្ត្រី​លើក​ឡើង​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២២audio available

សកម្មជន​សហជីព​ជា​ស្ត្រី​ ​បាន​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ ​ក្នុង​ការ​ព្យាយាម​គំរាមកំហែង​ពួកគេ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​ ​។​ ​អង្គការ​លី​កា​ដូ ​កំពុង​ចេញផ្សាយ​វីដេអូ​មួយ​ ​ដែល​បង្ហាញ​ពី​ស្ដ្រី​ក្លាហាន​មួយ​ចំនួន​ទាំងនេះ​ ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​។​

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ