អត្ថបទខ្លីៗ

កញ្ញា​ ​ឈឹម​ ​ស៊ី​ធ​រ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ក្រោយ​ពី​ត្រឡប់មក​ដល់​កម្ពុជា​វិញ​

ចេញផ្សាយ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០២២
F T M
កញ្ញា ​ឈឹម ស៊ីធរ​ ត្រូវបាន​ចាប់ខ្លួន​យ៉ាងហិង្សា​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២២ ។

​នា​ថ្ងៃនេះ​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ធ​រ​ ​ប្រធាន​សហជីព​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​និង​សាកសួរ​ដោយ​នគរបាល​អន្តោប្រវេសន៍​ ​នៅ​ក្នុង​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ក្រោយ​ពី​បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ ​បន្ទាប់ពី​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​អស់​រយៈពេល​ ​១​២​ថ្ងៃ​ ​។​ ​កញ្ញា​ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​អន្តោប្រវេសន៍​ ​វេលា​ម៉ោង​ប្រមាណ​ជា​ ​១​០​៖​៣​០​នាទី​ ​ព្រឹកនេះ​ ​ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​​ ​។​

​មេធាវី​របស់​កញ្ញា​ ​ស៊ី​ធ​រ​ ​ដែល​បានមាន​វត្តមាន​នៅ​អាកាសយាន្តដ្ឋាន​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​កញ្ញា​ ​ស៊ី​ធ​រ​ ​អំឡុង​ពេល​សាកសួរ​នោះ​ទេ​ ​ព្រមទាំង​មិន​អាច​ទាក់ទង​កូនក្ដី​របស់​ខ្លួន​ ​ជាច្រើន​ម៉ោង​ផង​ដែរ​ ​។​

​កញ្ញា​ ​ស៊ី​ធ​រ​ ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង​មាត្រា​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ក្រោយពេល​សហជីព​កញ្ញា​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​។​ ​កញ្ញា​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ហិង្សា​ ​អំឡុង​ពេល​ព្យាយាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​កូដករ​ផ្សេងទៀត​ ​ហើយ​ត្រូវ​បាន​ជាប់ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​២​ខែ​ ​ជាមួយនឹង​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​របស់​ខ្លួន​ ​មុន​ពេល​មានការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំនេះ​ ​។​ ​ក្រោយ​ពី​ការ​ដោះលែង​ ​ទាំង​កញ្ញា​ ​ស៊ី​ធ​រ​ ​និង​មេធាវី​កញ្ញា​ ​មិន​ត្រូវ​បាន​ជូនដំណឹង​ពី​កា​រដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​ឬ​លក្ខខណ្ឌ​សាកល្បង​ ​ដូចជា​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​នោះ​ទេ​ ​។​

​សមាជិក​សហ​ជី​ព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​បន្ទាប់ពី​មាន​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​ ​នៅ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៏​ ​ដែល​ក្នុង​នោះ​មាន​ថ្នាក់​ដឹកនាំ​សហជីព​ទាំងអស់​ ​។​ ​កញ្ញា​ ​ស៊ី​ធ​រ​ ​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏​ ​ប្រឈមមុខនឹង​កា​រដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​២​ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​មានទោស​ ​៕​

បច្ចុប្បន្នភាព៖ កញ្ញា ស៊ីធរ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ហើយ នារសៀលនេះ ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា