អត្ថបទខ្លីៗ

ប្រធាន​ ​និង​សកម្មជន​សហជីព​ណា​ហ្គាវើ​ល​ដ៏​ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​លើ​បទ​ចោទ​ញុះញង់​

ចេញផ្សាយ ថ្ងៃទី​៥ ខែមករា ឆ្នាំ២០២២
F T M

នា​រសៀល​នេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​បញ្ជូន​ប្រធាន​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ (​L​RSU) ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ (​ម​២​) ​សកម្មជន​សហជីព​ ​លោក​ ​សុខ​ ​ណា​រិទិ្ធ ​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ (​ម​១​) ​ហើយនិង​សកម្មជន​សហជីព​ម្នាក់ទៀត​ ​លោក​ ​សុខ​ ​គង្គា​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​និង​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​។​

អ្នក​ទាំង​បី​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដូចគ្នានឹង​បទ​ចោទ​ដែល​តុលា​ការចោទប្រកាន់​មក​លើ​សកម្មជន​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏​ ​៦​នាក់​ ​ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​។​ ​អ្នក​ទាំង​ ​៦​ ​ដែល​រួម​មាន​ ​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​កញ្ញា​ សុ​ន​ ​ស្រី​ពេជ្យ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​រី​សុវណ្ណ​ឌី​ ​និង​អ្នកស្រី​ ​ទូច​ ​សិរី​មាស​ ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​នៅ​ ​ពន្ធ​នាគា​រ​ ​ម​២​ ​។​

ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ហិង្សា​ ​កាល​​ពីម្សិលមិញ​ ​នៅពេលដែល​កញ្ញា​ព្យាយាម​ចូលរួម​ជាមួយ​សមាជិក​សហជីព​របស់​នាង​ ​ក្នុង​ការ​ធ្វើ​កូដកម្ម​អហិង្សា​ ​នៅក្បែរ​កា​ស៊ី​ណូ ​ណា​ហ្គាវើ​ល​ដ៏​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​ក្រុម​សង្គម​ស៊ីវិល​ ​ចំនួន​ ​១​១​៩​ ​ស្ថាប័ន​ ​បាន​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​អ្នក​ទាំង​ ​៩​ ​ជាបន្ទាន់​ ​និង​គ្មាន​លក្ខខណ្ឌ​ ​ហើយ​លើកចោល​បទចោទប្រកាន់​ ​ដែល​ត្រូវ​បាន​ចោទ​មក​លើ​អ្នក​ទាំងនោះ​ ​ក៏ដូចជា​អំពាវនាវ​ដល់​អាជ្ញាធរ​ ​និង​ក្រុមហ៊ុន​ធ្វើការ​ដោះស្រាយ​ប​ញ្ហ​វិវាទ​ការងារ​ដែល​ទាមទារ​ដោយ​កម្មករ​និយោជិត​ណា​ហ្គាវើ​ល​ដ៏​ ​ដោយ​សន្តិវិធី​ ​។​​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា