អត្ថបទខ្លីៗ

សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​៩​នាក់​ ​ត្រូវ​បាន​ផ្តន្ទាទោស​ ​ហើយ​ស៊ី​ថ​រ​ ​ត្រូវ​បាន​កាត់​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ ​ឆ្នាំ​

ចេញផ្សាយ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២៣
F T M
កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (LRSU) ត្រូវ​បាន​បញ្ជូន​ខ្លួន​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ ត្រឡប់​ទៅ​ពន្ធនាគារ ម២ វិញ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ។ កញ្ញា និង​សមាជិក​សហជីព ៨ នាក់ ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ពី​បទ ញុះញង់ ដោយសារ​ការ​ធ្វើ​កូដកម្ម​អហិង្សា​របស់​ពួកគេ ។

នៅ​ព្រឹកនេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្តន្ទាទោស​ ​អតីត​ ​និង​បច្ចុប្បន្ន​ជា​សមាជិក​ ​និង​ថ្នាក់​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ​ចំនួន​ ​៩​ ​រូប​ ​ដែល​រួម​ទាំង​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ជា​ប្រធាន​សហជីព​ ​និង​កំពុង​ជាប់​ក្នុង​ពន្ធ​នាគា​រ​ ​ពី​បទ​ញុះញង់​ ​។​ ​តុលាការ​បាន​ផ្តន្ទាទោស​អ្នក​ទាំងនោះ​ ​ដោយ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដោយសារ​ការ​ធ្វើ​កូដកម្ម​អហិង្សា​ដែល​កំពុង​បន្ត​កើតមានឡើង​របស់​សហជីព​អ្នក​ទាំង​នោះ​ ​។​

​តុលាការ​បាន​ផ្តន្ទាទោស​ ​កញ្ញា​ ​ស៊ី​ថ​រ​ ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​២​ឆ្នាំ​ ​ដែល​ជា​ចំនួន​ទោស​អតិបរមា​សម្រាប់​បទល្មើស​នេះ​ ​ហើយ​កញ្ញា​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាម​ៗ​ក្រោយពេល​ប្រកាស​សាលក្រម​ ​។​ ​កញ្ញា​ ​និង​សមាជិក​សហជីព​ដទៃទៀត​ ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​និង​ដាក់​ពន្ធ​នាគា​រ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២០២១ និង​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​មុន​ពេល​អ្នក​ទាំងនោះ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​។​ ​ស៊ី​ថ​រ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​និង​ឃុំ​ខ្លួន​ម្តងទៀត​ ​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​កញ្ញា​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ថា​ ​បាន​ល្មើស​នឹង​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​ទោះ​ជា​ការពិត​ទាំង​កញ្ញា​ ​និង​មេធាវី​របស់​កញ្ញា​ ​មិនដែល​ទទួល​បាន​ដំណឹង​អំពី​លក្ខខណ្ឌ​ទាំងនោះ​ ​។​

​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​៥​ ​នាក់​ ​ផ្សេងទៀត​ ​ដែល​រួម​មាន​ ​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​ឃ្លាំ​ សុបិន្ត ​កញ្ញា​ ​ស៊ុន​ ​ស្រី​ពេជ្រ​ ​និង​ ​កញ្ញា​ ​ទូច​ ​សិរី​មាស​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​១​ ​ឆ្នាំ​ ​៦​ ​ខែ​ ​ប៉ុន្តែ​អ្នក​ទាំង​ ​៥​ ​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​រហូតដល់​មាន​សាលក្រម​ស្ថាពរ​ ​។​

​ចំណែក​ឯ​ជនជាប់ចោទ​ ​៣​ ​នាក់​ ​ផ្សេងទៀត​ ​ដែល​រួម​មាន​ ​លោក​ ​សុខ​ ​ណា​រិទិ្ធ ​លោក​ ​សុខ​ ​គង្គា​ ​និង​អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី​ ​ដែល​កំពុង​មានផ្ទៃពោះ​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ព​ន្ធា​នាគា​រ​ចំនួន​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ​ទោ​សត្រូវ​ព្យួរ​ ​។​ ​តុលាការ​មិនបាន​ផ្តល់​សំអាង​ហេតុ​ណាមួយ​ពាក់ព័ន្ធ​នឹង​សេចក្តី​សម្រេច​ខាងលើ​ ​អំឡុង​ពេល​ប្រកាស​សាលក្រម​នោះ​ទេ​ ​។​

​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍​ជាច្រើន​នាក់​ ​បាន​បន្ត​ធ្វើ​កូដកម្ម​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ក្រោយពេល​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​បាន​បញ្ឈប់​បុគ្គលិក​/​កម្មករ​ជាង​មួយពាន់​នាក់​ ​ដែល​រួម​ទាំង​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សំខាន់​ៗ​របស់​សហជីព​ទាំងអស់​ ​។​ ​សមាជិក​ជាច្រើន​នាក់​ ​បាន​ទទួលរង​ពី​ការ​រំលោភបំពាន​តាមផ្លូវ​តុលាការ​ ​រូបរាងកាយ​ ​និង​ផ្លូវ​ភេទ​ ​ពីសំណាក់​អាជ្ញាធរ​ជាច្រើន​នាក់​ ​អំឡុង​ពេល​កូដកម្ម​អហិង្សា​របស់​អ្នក​ទាំងនោះ​ ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា