អត្ថបទ

ស្រ្តីម្នាក់​ ត្រូវបាន​រងរបួស ​បន្ទាប់ពី​ទទួលរង​អំពើហិង្សាពី​សំណាក់​កម្លាំង​សន្តិសុខ​ អំឡុងពេល​តវ៉ាដោយ​អហិង្សា

ចេញផ្សាយ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០២០
F T M
អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី ។

នាព្រឹកនេះ ​ស្ដ្រីម្នាក់​ អាយុ៤៩ឆ្នាំ​ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ បន្ទាប់ពី​កម្លាំងសន្ដិសុខ​ខណ្ឌបាន​ចាប់បោក​ផ្ទប់ទៅ​នឹងថ្នល់​ ខណៈដែល​កំពុងអំពាវនាវ​ដោយ​សន្ដិវិធី​ ឱ្យដោះលែង​ស្វាមី​របស់គាត់​ដែលកំពុង​ជាប់ឃុំ​ក្នុងពន្ធនាគារ ។​

នៅព្រឹក​ថ្ងៃសុក្រនេះ​ អ្នកស្រី​ សេង ចាន់ថន​ ភរិយា​របស់​លោក​ ស៊ន់ ធន់​ អតីត​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ និង​ជាសមាជិក​សមាគម​គ្រូបង្រៀនក​ម្ពុជាឯករាជ្យ​ ត្រូវបាន​រាំងខ្ទប់​ដោយកម្លាំង​សន្ដិសុខ​ខណ្ឌ៧មករា​ ពីការតវ៉ា​ជាសាធារណៈ​នៅខាងក្រៅ​សាលាដំបូង​រាជធានីភ្នំពេញ ​រួមជាមួយ​ក្រុមស្ដ្រី​និងសាច់ញាតិ​ដទៃទៀត​របស់អតីត​សមាជិក​គណបក្ស​ជំទាស់​ដែលត្រូវបាន​រំលាយ ។​ ខណៈដែល​កម្លាំងសន្ដិសុខ​ជាច្រើន​ប៉ះទង្គិចគ្នា​ជាមួយ​ក្រុមស្រ្តី ​សន្តិសុខ​ម្នាក់​បានចាប់​បោកអ្នកស្រី ចាន់ថន​ យ៉ាងហិង្សា ​ផ្ទប់ទៅនឹងថ្នល់ ។​ អ្នកស្រី​ ត្រូវបាន​បញ្ជូន​ទៅព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ។​​


មើល​វីដេអូ​នេះ
ស្រ្តីម្នាក់ ត្រូវបានរង​អំពើហិង្សា​ពីសំណាក់​កម្លាំងសន្ដិសុខ​ខណ្ឌ៧មករា

ស្វាមីរបស់​អ្នកស្រី ​ចាន់ថន​ ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ​ កាលពីដើម​ខែមិថុនា​ ដោយ​ចោទប្រកាន់ពី​ បទរួមគំនិតក្បត់​ បទញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋ ​ជាអាទិ៍​ និងបទញុះញង់​កុំឱ្យ​យោធិន​ស្ដាប់បង្គាប់ ។​ ក្នុងនោះ​មានបទចោទខ្លះ​ ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹងសកម្មភាព​ តាំងពីខែកក្កដា​ ឆ្នាំ២០១៨ ។​

ចាប់តាំង​ពីដើមខែមិថុនា​ ឆ្នាំ២០២០​ គ្រួសារ​របស់អតីត​សមាជិក​គណបក្សជំទាស់ ​ត្រូវបាន​អូស ​ទាញ ទាត់​ និងវាយដំ​ អំឡុងពេល​ដែលពួកគាត់​តវ៉ាដោយ​សន្ដិវិធី​ ដើម្បី​អំពាវនាវ​ឱ្យដោះលែង​សមាជិក​គ្រួសារពួកគាត់វិញ ។​ គិតមក​ទល់ពេលនេះ ​អតីត​សមាជិក​គណបក្សសង្គ្រោះជាតិ​ដែលត្រូវបាន​រំលាយ​ចំនួន២៣នាក់​ហើយ ​ត្រូវបានចាប់​ និងឃុំខ្លួន​ក្នុងពន្ធនាគារ ៕

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា