អត្ថបទ

រាជរដ្ឋាភិបាល​ ​លុបចោល​អាជ្ញាប័ណ្ណ​វី​អូ​ឌី​ ​ក្រោយ​ពី​មានការ​បញ្ជា​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​

ចេញផ្សាយ ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៣
F T M
មន្ត្រីនគរបាល​ និង​អាជ្ញាធរ​ផ្សេងទៀត​ ចាកចេញ​ពីការិយាល័យ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ​(CCIM) ក្រោយពី​បានលុប​ចោល​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អង្គការ​ នៅព្រឹក​ថ្ងៃទី១៣ ​ខែកុម្ភៈ ​ឆ្នាំ២០២៣នេះ​ ។ ​

នា​ព្រឹកនេះ​ ​រាជរដ្ឋាភិបាល​ ​បាន​សម្រេច​ដកហូត​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ (CC​I​M​) ​ជា​ស្ថាប័ន​គ្រប់គ្រង​ទៅលើ​សារ​ព័ត៌មាន​ដែល​ផ្សាយ​ជា​ពីរ​ភាសា​គឺ​ ​វី​អូ​ឌី​ (​V​O​D​) ​ដែល​ជា​សារ​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​មួយ​ដែល​នៅ​សេសសល់​ ​។​

​ក្រសួង​ព័ត៌មាន​ ​បាន​ដកហូត​អាជ្ញាប័ណ្ណ​វី​អូ​ឌី​ ​ក្រោយ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​កូនប្រុស​របស់​សម្ដេច​ ​ដែល​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ​បាន​ចោទ​ជា​បញ្ហា​ចំពោះ​អត្ថបទ​របស់​វី​អូ​ឌី​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០​៩​ ​ខែកុម្ភៈ​ ​ដោយ​បង្ហាញ​ពី​ប្រតិកម្ម​មួយ​ចំនួន​ ​ពី​មនុស្ស​ផ្សេងៗ​គ្នា​ ​។​ ​នេះ​រួម​មាន​ ​ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​ឯកឧត្តម​ ​ផៃ​ ​ស៊ី​ផា​ន​ ​ផង​ដែរ​ ​ពាក់ព័ន្ធ​នឹង​ការ​អះអាង​ថា​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ ​ដើម្បី​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ ​ទៅកាន់​ប្រទេស​តួ​គី​ ​។​ ​ទាំង​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ក្រោយមក​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ​ដើម្បី​បដិសេធ​ទៅលើ​រឿង​ដែល​ថា​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​នោះ​ ​។​

​នៅ​ថ្ងៃ​ទី​១​១​ ​ខែកុម្ភៈ​ ​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​ថា​ ​វី​អូ​ឌី​ ​មាន​ពេល​ ​៧​២​ម៉ោង​ ​ដើម្បី​សុំទោស​ ​រាជរដ្ឋាភិបាល​ ​និង​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ពុំនោះទេ​ ​សម្ដេច​នឹង​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​ ​លុបចោល​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​វី​អូ​ឌី​ ​។​ ​ក្រោយមក​ ​សម្ដេច​បាន​កំណត់​ឱសានវាទ​ត្រឹម​ម៉ោង​១​០​ព្រឹក​ ​ថ្ងៃ​ទី​១​៣​ ​ខែកុម្ភៈ​នេះ​ ​។​ ​មាត្រា​១​០​នៃ​ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន​ ​បញ្ជាក់​ពី​សិទ្ធិ​របស់​បុគ្គល​សាធារណៈ​ ​ដែល​ជឿជាក់​ថា​ ​សារ​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ ​ក្នុង​គោលបំណង​បំផ្លាញ​បុគ្គល​សាធារណៈ​នោះ​ ​ដើម្បី​ទាមទារ​ការ​កែតម្រូវ​ ​និង​ប្ដឹងទៅតុលាការ​បាន​ ​ដើម្បី​ទាមទារ​ឱ្យ​មានការ​កែតម្រូវ​ ​ការ​បង់​សំណង​ជំងឺចិត្ត​ ​ឬ​ទាំង​ការ​កែតម្រូវ​ផង​ ​និង​ការ​បង់​សំណង​ជំងឺចិត្ត​ផង​ ​។​

បុគ្គលិកវីអូឌី​បង្ហាញពី​ការសោកស្ដាយ​នៅក្នុង​ការិយាល័យ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ ​នៅថ្ងៃច័ន្ទ​នេះ ។ ​

តាមរយៈ​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១​២​ ​ខែកុម្ភៈ​ ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ ​បាន​ចេញ​លិខិត​មួយ​ជូន​សម្ដេច​ ​ហ៊ុន​ ​សែន​ ​ដោយ​បង្ហាញ​ពី​ “​ការ​សោកស្ដាយ​” ​និង​ការ​ស្នើសុំ​ “​ការ​អធ្យាស្រ័យ​” ​សម្រាប់​កំហុស​អចេតនា​” ​។​ ​វី​អូ​ឌី​ ​ខ្មែរ​ ​ក៏បាន​ចេញផ្សាយ​អត្ថបទ​មួយ​នៅ​ល្ងាច​នោះ​ ​ដែល​បង្ហាញ​ពី​ការ​បដិសេធ​របស់​សម្ដេច​ ​ហ៊ុន​ ​សែន​ ​និង​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​។​

​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បាន​បដិសេធ​ការ​សុំទោស​នេះ​ ​នៅ​លើ​ការ​បង្ហោះ​ហ្វេសប៊ុក​មួយ​ ​ដោយ​លើកឡើង​ថា​ ​សម្ដេច​មិន​អាច​ទទួល​យកពាក្យ​ថា​ “​សោកស្ដាយ​” ​និង​ “​កា​សុំ​អធ្យាស្រ័យ​” ​ជំនួស​ឱ្យ​ពាក្យ​ថា​ “​សុំទោស​” ​បានទេ​ ​ព្រមទាំង​បាន​បង្គាប់​ឱ្យ​ក្រសួង​ព័ត៌មាន​ ​ដកហូត​អាជ្ញាប័ណ្ណ​របស់​វី​អូ​ឌី​ ​ផង​ដែរ​ ​។​ ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ ​បាន​ចេញ​លិខិត​សុំទោស​មួយផ្សេងទៀត​ ​។​ ​ជាថ្មី​ម្ដងទៀត​ ​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បាន​បដិសេធ​ ​ការ​សុំទោស​នោះ​នៅ​លើ​ហ្វេសប៊ុក​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១​៣​ ​ខែកុម្ភៈ​ ​នេះ​ ​។​ ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ី​ន​ធឺ​ណិ​ត​មួយ​ចំនួន​ ​បាន​រាំង​ខ្ទប់​ (​Block​) ​ការ​ចូល​ទៅកាន់​គេហទំព័រ​របស់​វី​អូ​ឌី​ ​គិត​ត្រឹម​ព្រឹកនេះ​ ​។​

​វី​អូ​ឌី​ ​បាន​ក្លាយ​ជា​សារ​ព័ត៌មាន​ឯករាជ្យ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយ​ចេញផ្សាយ​ជា​ភាសាខ្មែរ​ផង​ ​និង​ភាសា​អង់គ្លេស​ផង​ ​។​ ​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​ ​បាន​សរសេរ​រឿងរ៉ាវ​ជាង​ ​៦​០​ ​ក្នុងរយៈពេល​ជាង​មួយ​ឆ្នាំ​ ​ដោយ​បាន​ចងក្រង​ ការ​រីក​សាយ​នៃ​អគារ​ទាសករ​​ ​ដែល​មនុស្ស​ត្រូវ​បាន​ជួញ​ដូរ​ ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ឧក្រិដ្ឋកម្ម​លើ​អ៊ី​ន​ធឺ​ណិ​ត​ ​។​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំមុន​ ​អ្នក​សារ​ព័ត៌មាន​វី​អូ​ឌី​៥​នាក់​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ហើយ​ម្នាក់​ត្រូវ​បាន​ឃាត់​ដោយ​អង្គភាព​កង​អង្គរក្ស​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ខណៈ​ពេល​ដែល​កំពុង​រាយការណ៍​ពី​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​ភ្នំ​តា​ម៉ៅ​ ​កាលពី​ពេលថ្មីៗនេះ​ ​។​ ​សារ​ព័ត៌មាន​នេះ​ ​ក៏បាន​ចេញផ្សាយ​នូវ​ ​រឿងរ៉ាវ​ជាច្រើន​ ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​បាន​ចងក្រង​ពី​ការ​រឹតត្បិត​លំហ​រ​នយោបាយ​ ​មុន​ពេល​ឆ្ពោះទៅ​រក​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២​០​២​២​ ​។​

​ការ​បិទ​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ ​គឺ​ស្រដៀងគ្នា​ទៅ​នឹង​ការ​ប​ង្រ្កា​ប​ទៅលើ​អ្នក​សារ​ព័ត៌មាន​ ​មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២​០​១​៨​ ​។​ ​នៅ​ចុង​ឆ្នាំ​២​០​១​៧​ ​កាសែត​ ខេ​ម​បូ​ឌា ដេ​លី​ ​ត្រូវ​បាន​បិទ​ជុំវិញ​ការចោទប្រកាន់​ពី​ការ​ជាប់ជំពាក់​ការ​បង់ពន្ធ​ ​ហើយ​ក្នុង​ឆ្នាំ​២​០​១​៨​ ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ ​ត្រូវ​បាន​លក់​ឱ្យ​ទៅ​ក្រុមហ៊ុន​មួយ​ ​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ ​ខណៈ​ដែល​កំពុង​ប្រឈម​នឹង​សម្ពាធ​ ​ក្រោយ​ពី​មាន​ការចោទប្រកាន់​ពី​ការ​ជាប់ជំពាក់​ពន្ធ​ស្រដៀងគ្នា​ ​។​ ​រាជរដ្ឋាភិបាល​ ​ក៏បាន​បិទ​ហ្វ្រេ​កង់ស៍ ​ផ្សាយ​របស់​វិទ្យុ​ជាច្រើន​ ​ដែល​ផ្សាយ​ព័ត៌មាន​បន្ត​ពី​វិទ្យុ​អាស៊ី​សេរី​ ​វិទ្យុសំឡេងសហរដ្ឋអាមេរិក​ ​និង​វិទ្យុ​វី​អូ​ឌី​ ​៕​

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា