អត្ថបទ

មនុស្ស​១​៣​នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ ​ក្នុង​នោះ​៤​នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធ​នាគា​រ​ក្នុង​សំណុំរឿង​ក្លែង​ឯកសារ​

ចេញផ្សាយ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២៣
F T M
សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្ដន្ទាទោស​ទៅលើ​សមាជិក​១៣នាក់​នៃគណបក្ស​បេះដូង​ជាតិខ្មែរ​ (ត្រូវបាន​បដិសេធ​ក្នុងការ​ចុះបញ្ជី)​ នារសៀលនេះ ។

​នា​រសៀល​នេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ ​សៀម​ ​ភ្លុក​ ​សហ​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិខ្មែរ​ ​និង​មនុស្ស​១​២​ទៀត​ ​ពី​បទ​ក្លែង​បន្លំ​ ​និង​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​ ​តាម​បញ្ញត្តិ​មាត្រា​៦​២​៦​ ​មាត្រា​៦​២​៧​ ​មាត្រា​៦​២​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លើស​ពី​នេះ​ ​លោក​ ​សៀម​ ​ភ្លុក​ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាំងពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ក៏ដូចជា​ជនជាប់ចោទ​៣​នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ​នៅមុន​ពេល​ប្រកាស​សាលក្រម​ ​ដោយ​មិន​ដឹង​មូលហេតុ​ ​។​

​តុលាការ​ ​បាន​កាត់ទោស​លោក​ ​សៀម​ ​ភ្លុក​ ឱ្យ​ជាប់ពន្ធនាគារ​ ​២​ឆ្នាំ​ ​៦​ខែ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៥​លាន​រៀល​ (​ប្រមាណ​ ​១​.​២​៥​០​ដុល្លារ​) ​ខណៈ​ដែល​ជនជាប់ចោទ​១​២​នាក់​ទៀត​ ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ឆ្នាំ​ ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​ដូច​ៗ​គ្នា​ផង​ដែរ​ ​។​ ​ពុំ​មានការ​ចេញ​ដីកាចាប់ខ្លួន​ពួកគេ​ទេ​ ​ហើយ​តុលា​រកា​រ​ ​ក៏​មិនបាន​បញ្ជាក់​ហេតុផល​ចំពោះ​សាលក្រម​នេះ​ដែរ​ ​។​

​ជនជាប់ចោទ​ទាំង​៣​នាក់​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មុន​ពេល​ចេញ​សាលក្រម​ ​នា​ព្រឹកនេះ​ ​បច្ចុប្បន្ន​គឺជា​សមាជិក​គណបក្ស​ភ្លើង​ទៀន​ ​។​ ​នេះ​រួម​មាន​លោក​ ​តូច ថឹង​ ​អាយុ​ ​៧​៤​ឆ្នាំ​ ​ដែល​ជា​ប្រធានប្រតិបត្តិ​ខេត្ត​កំពង់ចាម​នៃ​គណបក្ស​ភ្លើង​ទៀន​ ​និង​លោក​ ​ខឿន​ ​វី​រ៉ាត់​ ​អាយុ​ ​៣​៣​ឆ្នាំ​ ​ដែល​ជា​ក្រុមប្រឹក្សា​ជាប់ឆ្នោត​នៅ​សង្កាត់​បឹង​ទំពុន​ទី​២​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ឆ្នាំ​២​០​២​២​ ​និង​អ្នកស្រី​ ​នូ​ សិទ្ធា​រី​ ​អាយុ​៦​៣​ឆ្នាំ​ ​ដែល​ជា​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ ​សង្កាត់​ស្ទឹង​មានជ័យ​ទី​១​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្នុង​ឆ្នាំ​២​០​២​២​ ​។​

​ហេតុផល​នៃ​ការ​ចាប់ខ្លួន​អ្នក​ទាំងនេះ​ ​ពុំ​ត្រូវ​បាន​បកស្រាយ​ភ្លាម​ៗ​នោះ​ទេ​ ​។​ ​ជនជាប់ចោទ​ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​ ​រួម​មាន​ ​លោក​ ​ជា​ សុ​ភក្តិ​ ​លោក​ ​ឈឹម​ ​សា​វ៉ា​ត​ ​លោក​ ​ឈង​ ​ហ៊​ ​លោក​ ​ឡុង​ ​ហួន​ ​លោក​ ​ផាប់​ ​ឃុន​ ​លោក​ ភ្លី ​ឈុន​ហុង​ ​លោក​ ភ្លី ​ម៉េង​ហុង​ ​លោក​ ​រ៉េត​ ​ចាន់​រតនា​ ​និង​​លោក​ ​ស៊ាន​ ​ភាព​ ​។​

​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​ក្រសួងមហាផ្ទៃ​ ​បាន​បដិសេធ​ពាក្យ​ស្នើសុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូង​ជាតិខ្មែរ​ ​ក្នុង​ការ​ធ្វើជា​គណបក្ស​នយោបាយ​ ​ដោយ​ឈ​រលើ​មូលដ្ឋាន​ថា​ ​គណបក្ស​នេះ​ ​បាន​ក្លែង​បន្លំ​ឯកសារ​ស្នាមមេដៃ​មួយ​ចំនួន​តូច​នៃ​អ្នកគាំទ្រ​ជាង​ ​៤​.​៧​០​០​នាក់​ ​ដែល​បាន​ដាក់​ជូន​ទៅ​ក្រសួង​ដើម្បី​បំពេញ​លក្ខខណ្ឌ​នៃ​ស្នាមមេដៃ​អប្បបរមា​ចំនួន​ ​៤​.​០​០​០​នាក់​ ​។​ ​ក្រសួង​បាន​អះអាង​ថា​ ​ក្នុង​នោះ​មាន​ស្នាមមេដៃ​ជាង​២​០​០​ ​ដែល​ដូចគ្នា​ ​មិន​ស្គាល់​អត្តសញ្ញាណ​ ​ឬ​ខុសគ្នា​ជាមួយនឹង​ឯកសារ​អត្តសញ្ញាណកម្ម​ ​។​ ​លោក​ ​សៀម​ ​ភ្លុក​ ​បាន​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​​​ក្រសួងមហាផ្ទៃ​ ​ដែល​ត្រូវ​បាន​តម្កល់​ដោយ​តុលាការ​កំពូល​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​៕

MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា