អត្ថបទខ្លីៗ

សវនាការ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវពន្យាលើកពេល

ចេញផ្សាយ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០១៣
F T M

នៅព្រឹកថ្ងៃនេះ លោក ឈូក បណ្ឌិត ជាអតីតអភិបាលក្រុងបាវិត ដែលត្រូវ​ បានចោទ ប្រកាន់ពីបទបាញ់ប្រហារនៅលើកម្មការីរោងចក្រកាត់ដេរបីនាក់ ក្នុងកំឡុងពេលមានការ តវ៉ាកាលពី​ ឆ្នាំមុននោះ មិនបានបង្ហាញខ្លួននៅក្នុងសវនាការក្នុងខេត្តស្វាយរៀងឡើយ។ យោងទៅតាមការស្នើសុំ របស់មេធាវី លោក បណ្ឌិត តុលាការខេត្តស្វាយរៀងបានយល់ ព្រមពន្យាលើកពេល សវនាការទៅថ្ងៃទី១២ ខែមិថុនា ដើម្បី “គោរពដល់សិទ្ធិរបស់ជនជាប់ ចោទ” និងធានានូវវត្តមា​ន លោក បណ្ឌិត នៅពេលសវនាការ។ មានអ្នកតំណាង មកពីបណ្តាសហជីព អង្គការផ្សេងៗ និងអង្គការសហប្រជាជាតិប្រមាណជា ៦០នាក់ ដែលមានវត្តមានក្នុងថ្ងៃ សវនាការនេះ។

លោក បណ្ឌិត បានឆ្លើយសារភាពថា លោកបានបាញ់ដោយប្រើកាំភ្លើងរបស់គាត់ ហើយសាក្សីម្នាក់ដែលជា នគរបាលប៉ុស្តិ៍ បានឃើញ លោក បណ្ឌិត តម្រង់ កាំភ្លើងខ្លីរបស់គាត់ ទៅកាន់ហ្វូងកម្មករទាំងនោះ ។ ទោះបីជា យ៉ាងនេះក្តី ក៏លោក បណ្ឌិតនៅតែជាមនុស្សដែលមានសេរីភាព។

ថ្ងៃសវនាការថ្មីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា វេលាម៉ោង ៨ព្រឹក នៅខេត្តស្វាយរៀង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា