អត្ថបទខ្លីៗ

សហគមន៍​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ​តវ៉ា​ សូម​ឱ្យ​ដោះលែង​តំណាង​សហគមន៍​របស់​ពួកគាត់

ចេញផ្សាយ ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៨
F T M
ប្រជាពលរដ្ឋមកពីភូមិថ្នល់បត់ ខេត្តបន្ទាយមានជ័យ តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ។ រូបថតដោយ សមាជិកសហគមន៍។

នា​ព្រឹក​នេះ​ ប្រជាពលរដ្ឋ​ប្រហែលជា​៥០នាក់​ ដែល​រងគ្រោះ​ដោយ​ការ​រំលោភ​យក​ដីធ្លី​ បាន​នាំគ្នា​ឡើង​មក​តវ៉ា​ នៅ​មុខ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​តំណាង​របស់​ពួកគាត់​ គឺ​អ្នកស្រី​ ឡុង​ សុគន្ធី​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ម្សិលមិញ​ ។

អ្នក​ស្រី​ ឡុង​ សុគន្ធី​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅពេល​ដែល​អាជ្ញាធរ​អនុវត្ត​សាលក្រម​ចុះថ្ងៃទី១៥​ ខែមីនា​ ឆ្នាំ២០១៨​ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​អ្នកស្រី​ ពី​ “បទ​ប៉ះពាល់​កម្មសិទ្ធិ​ឯកជន​” និង​ “បទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា”​ ។

អ្នកស្រី​គឺជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​ ៣១០​គ្រួសារ​ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា​ សំ ផាន់​ណារិទ្ធិ​ តាំងពី​ឆ្នាំ​២០០៤​ លើផ្ទៃ​ដី​២០៧៦​ ហិចតា​ ស្ថិតនៅ​ចំណុច​ អូរលុង​ខុប​ អូរបុង​ ភូមិ​ថ្នល់បត់​ ឃុំ​អូរ​បីជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។

ប្រជាពលរដ្ឋ​ទាំងនោះ​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ និង​ថ្នាក់ជាតិ​ ដើម្បី​ស្នើរ​សុំ​អន្តរាគមន៍​និង​ដោះស្រាយ​លើ​ករណី​នេះ​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ ប្រជាពលរដ្ឋ​ទាំងនោះ​ មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ណាមួយ​នៅឡើយ​ទេ។

អ្នកតវ៉ា​ទាំងនោះ​បាន​អះអាង​ថា​ពួកគាត់​នឹង​មិនចាក​ចេញ​ពីមុខ​តុលាការ​ទេ ប្រសិន​បើ​មិនមាន​ការ​ដោះលែង​អ្នកស្រី​ ឡុង​ សុគន្ធី​ មកវិញ​នោះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា