អត្ថបទខ្លីៗ

កម្មករ​នយោជិត​ជាច្រើន​នាំគ្នា​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​​ ទោះបីជា​មានការ​រិតត្បិត

ចេញផ្សាយ ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០១៨
F T M
កម្មករនយោជិតប្រារព្ធទិវាពលកម្មអន្តរជាតិនៅរាជធានីភ្នំពេញ។

នាថ្ងៃនេះ​ កម្មករ​និង​សហជីព​ជាច្រើន​បាននាំគ្នា​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ​ និង​នៅតាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ទោះបីជា​មានការ​រិតត្បិត​ជុំវិញការ​ជួបជុំគ្នា​ជាសាធារណៈ​ និងការ​ហាមឃាត់​មិនឱ្យមានការ​ដើរហែក្បួន​នៅរាជធានី​ភ្នំពេញ​ក៏ដោយ។ ចំណែកឯ​ទីធ្លា​នៅជុំវិញ​រដ្ឋសភាជាតិ​ត្រូវបាន​បិទ និង​ដាក់ពង្រាយ​ដោយ​កងកម្លាំង​ចម្រុះ​ជាច្រើន។​

កម្មករ​និង​សហជីព​ទាំងនោះ​បានជួបជុំគ្នា​នៅខាងក្រៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​ដោយ​ស្ថិតក្រោម​ការឃ្លាំមើល​យ៉ាងជាប់លាប់​ពីសំណាក់​កងកម្លាំង​សន្តិសុខនិងនគរបាលជាច្រើន។​​​ កម្មករ​ប្រមាណ​ជាង៦០០នាក់​ ដែល​ភាគច្រើន​មកពី​រោងចក្រ​កាត់ដេរ​និង​សំណង់​ បានឈរ​កាន់បដា​ជាច្រើន​ ដើម្បី​អំពាវនាវ​ឱ្យមាន​ការគោរព​សិទ្ធិកម្មករ​ បញ្ឍប់ការ​ធ្វើទុក្ខបុក​ម្នេញលើ​សហជីព​ និងការបង្កើន​​សុវត្ថិភាព​នៅក្នុង​តំបន់​សំណង់​អាគារ​ផ្សេងៗ។​ សាលា​រាជធានី​ភ្នំពេញ​បានបដិសេធ​គម្រោង​ហែក្បួន​ទៅរដ្ឋសភា​របស់​សហភាព​ការងារ​កម្ពុជា​ (CLC) និងសមាជិក ដែលជា​អ្នករៀបចំ​ទិវានេះ​ ដោយលើក​ហេតុផល​ពីការ​ព្រួយបារម្ភ​អំពីបញ្ហា​សន្តិសុខ​សណ្ដាប់​ធ្នាប់​នានា។​

ថ្នាក់ដឹកនាំ​សហភាព​ការងារ​កម្ពុជា​បានធ្វើការ​សម្ដែង​មតិ​លើប្រធាន​បទ​ “បញ្ហា​ប្រឈម​របស់​កម្មករ​នយោជិត​ក្នុងការ​អនុវត្ត​ច្បាប់ស្ដីពី​សហជីព”​ ដោយ​អំពាវនាវ​ឱ្យមានការ​ការពារ​សិទ្ធិ​របស់​កម្មករ​ និង​បញ្ឈប់ការ​ធ្វើទុក្ខបុក​ម្នេញ​លើ​សហជីព។​ ក្រុម​សហជីព​មួយចំនួន​ផ្សេងទៀត​ក៏បាន​ប្រារព្ធ​ទិវានេះ ​ដោយ​បាន​ដាក់ញត្តិ​ទៅក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​រដ្ឋសភា​ជាតិ។ ​នៅតាម​បណ្ដា​ខេត្តមួយ​ចំនួន​ទៀត​ដូចជា​ ខេត្តរតនគិរី​ កំពត​ កំពង់ស្ពឺ​ និង​កំពង់ឆ្នាំង​ ក៏បាន​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​នេះផងដែរ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា