អត្ថបទខ្លីៗ

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សំណុំ​រឿង​កុបកម្ម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០១៨
F T M

នៅព្រឹកថ្ងៃនេះ សាលា​ឧទ្ធរណ៍ បាន​តម្កល់​សាលក្រម​ផ្តន្ទាទោស​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១១រូប ពី​បទល្មើស​កុប​កម្ម ​ពាក់ព័ន្ធ​នឹង​ការតវ៉ា​មួយ ​ដែល​មាន​ការ​ប៉ះទង្គិច​ដោយ​ហិង្សារវាង​កង​សន្តិសុខ​ខណ្ឌ និង​អ្នក​តវ៉ា កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ សាល​ដីកានេះ​ ដែល​ត្រូវបាន​ប្រកាស​តែ​ក្នុង​រយៈពេល ៣នាទី ប៉ុណ្ណោះ​នោះ បាន​សម្រេច​រក្សា​ទោស​ជាប់ពន្ធនាគារ​ពី ៧ឆ្នាំ ដល់ ២០ឆ្នាំ​នៅ​ដដែល។

សាលដីកានេះ ត្រូវបាន​ធ្វើ​ឡើង បន្ទាប់​ពី​បាន​អនុវត្ត​នីតិវិធី​បណ្តឹង​ឧទ្ធរណ៍​យ៉ាងយូរ​ ដែល​ត្រូវ​បានចាប់​ផ្តើម​តាំង​ពីឆ្នាំ ២០១៦ ហើយ​ត្រូវ​បាន​បញ្ចប់​នៅក្នុង​សវនាការ​រយៈពេល ៣ថ្ងៃ គឺ​ពីថ្ងៃទី​២៣ ដល់ ២៥ ខែ​មេសា នា​ឆ្នាំ​នេះ។ អំឡុង​ពេល​សវនាការ​ឧទ្ធរណ៍ ការ​ផ្តល់​សក្ខីកម្ម​ដោយ​ផ្ទាល់ គឺ​ត្រូវ​បាន​គេកម្រិត​យ៉ាង​ខ្លាំង។ ភាគី​ដើម​បណ្តឹង មិនបានចំណាំ​ថា ជន​ជាប់​ចោទ​ទាំង​នោះជា​អ្នក​ប្រព្រឹត្តអំពើហិង្សា​លើរូប​គាត់​ឬទេ ហើយ​បាន​សារភាព​ថា​មាន​បុគ្គល​ផ្សេង​ទៀត បាន​សរសេរ​ពាក្យ​បណ្តឹង​ជំនួស​អ្នក​ទាំងនោះ។

សេចក្តីថ្លែងហេតុបន្ថែម និង​ស្ទើរ​តែ​ដូចគ្នា​ទាំង​ស្រុង​របស់​សមាជិក​សន្តិសុខ​ខណ្ឌ​ដូន​ពេញ ដែល​អវត្ត​មាន​ផ្សេង​ទៀត​ចំនួន ៤០ នាក់ ត្រូវ​បាន​ថត​ទុក និង​អាន​ជំនួស ដែល​នេះ​ជាការ​រារាំង​មិន​ឲ្យ​មាននីតិ​វិធី​​សួរដេញដោល​ពី​សំណាក់​មេធាវី​ជន​ជាប់​ចោទ។

ភស្តុតាង​ជាវីដេអូ ដែលត្រូវបាន​ដាក់​ជូន​តុលាការ បាន​បង្ហាញ​ថា​ជន​ជាប់​ចោទ​មួយ​ចំនួន មាន​ភាពសកម្ម នៅ​ក្នុង​ការព្យាយាម​រារាំង​មិន​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង ហើយ​បាន​ជួយ​ការពារ​សមាជិក​សន្តិសុខ​ខណ្ឌ​ដែល​រងរបួស​ទៀត​ផង។

ភ្លាមៗ បន្ទាប់ពីការ​ប្រកាសសាលដីកា ជន​ជាប់​ចោទ​ទាំង ១១នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ ម១ ដើម្បី​បន្ត​អនុវត្តទោស​ ដែល​នៅ​សេសសល់​របស់​អ្នក​ទាំង​នោះ។ អ្នកទាំងនោះ បាន​ជាប់ពន្ធនាគារ អស់​រយៈពេល ១.០០០ ថ្ងៃ​មក​ហើយ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា