អត្ថបទខ្លីៗ

អ្នកតវ៉ា​រឿងជម្លោះ​ដីធ្លីធ្វើដំណើរ​ដោយថ្មើរជើង​មកភ្នំពេញ​ បន្ទាប់ពី​មានការរារាំង​ពីសំណាក់​អាជ្ញាធរ

ចេញផ្សាយ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០១៨
F T M
សហគមន៍​មកពីខេត្តកោះកុង​ដើរហែរក្បួន​មកកាន់​រាជធានី​ភ្នំពេញ។ រូបភាពពីតំណាង​សហគមន៍ខេត្តកោះកុង។

អាជ្ញាធរ​បានព្យាយាម​រារាំង​ប្រជាពលរដ្ឋ​ប្រមាណជាង​៣០០នាក់ ​ដែលកំពុងធ្វើ​ដំណើរ​ពីខេត្ត​កោះកុង​មក​រាជធានី​ភ្នំពេញ ​ដើម្បី​ទាមទារ​សំណង​ពីការ​បាត់បង់​ដីធ្លីជាច្រើន​ឆ្នាំមក​ហើយនោះ។​ នគរបាលជាច្រើននាក់ ដែលដឹកនាំ​ដោយ អភិបាលរងស្រុក បានហាម​ឃាត់​អ្នកទាំងនោះ​មិនឱ្យ​ឡើង​រថយន្ត​ក្នុងស្រុកស្រែអំបិល នៅព្រឹកព្រលឹមឈានចូលថ្ងៃច័ន្ទ​។

ដោយសារ​ហេតុនេះ​ហើយ​ទើប​សហគមន៍​ទាំងនោះ​ បានប្ដេជ្ញាចិត្ត​ដើរដោយ​ថ្មើរជើង​មកកាន់​រាជធានី​ភ្នំពេញ ដែល​មាន​ចម្ងាយ​ជាង១៥០​គីឡូម៉ែត្រ។​ នៅតាម​ផ្លូវ​ធ្វើដំណើរ​ ពួកគាត់​ត្រូវបាន​អាជ្ញាធរ​រារាំង​ជាច្រើន​លើក​ច្រើនសារ​ ដើម្បីបង្ខំ​ឱ្យពួកគាត់​ត្រឡប់​ទៅផ្ទះវិញ។​

អស់រយៈពេល​ច្រើនឆ្នាំ​មកហើយ​ ប្រជាពលរដ្ឋដែល​មកពី ឃុំជីខលើ​ ឃុំជីខក្រោម​ ឃុំដងពែង​ និង​ឃុំកណ្ដោល​ ទាំងនេះ​ បាន​ដាក់ញាត្តិ​ជូនទៅ​អាជ្ញាធរ​ខេត្តនិង​ក្រសួងពាក់ព័ន្ធ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ និងសំណង​សមរម្យ​ ដោយសារ​ការបាត់បង់​ដីធ្លី ​ជុំវិញការ​ផ្ដល់ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួនពីរ​ ពាក់ព័ន្ធ​នឹងក្រុមហ៊ុន​ស្ករអំពៅថៃ​ KSL​ ក៏ដូចជាស​មាជិក​ព្រឹទ្ធសភា​នៃគណបក្ស​កាន់អំណាច​គឺ ​លោកឧកញ៉ា ​លី យ៉ុងផាត់។​

ប្រជាពលរដ្ឋ​មួយចំនួន​នៃសហគមន៍​ទាំងនេះ ​បានទទួល​សំណង ​កាលពីថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៨ កន្លងទៅ​ថ្មីៗនេះ​ ប៉ុន្តែនៅមាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារទៀត​ដែលពុំទាន់​ទទួលបាន​សំណង​សមរម្យ។​

កាលពីខែមុន ប្រជាពលរដ្ឋ​ទាំងនេះ​ក៏ត្រូវបាន​ប្រឈម​នឹងបញ្ហាបិទ​ផ្លូវនេះដែរ​ ហើយ​ត្រូវបាន​ប៉ះទង្គិចគ្នា​ និងរុញច្រាន​ពីសំណាក់​កងសន្តិសុខ​នៅភ្នំពេញ ​ខណៈពេល​ដែលពួកគាត់​ព្យាយាមដើរ​ហែរក្បួន​ចេញពីវត្ត (ជាកន្លែង​ដែល​ពួកគាត់​បានស្នាក់នៅ​មួយយប់)​ ដើម្បីឆ្ពោះទៅ​ក្រសួង​រៀបចំដែនដី​ នគររូបនីយកម្ម​ និងសំណង់។​ ពេលនោះ អ្នកតវ៉ា​មួយចំនួន​ កំពុងពរ​កូនតូច​នៅជាប់​នឹងខ្លួន​ អំឡុងពេល​ប៉ះទង្គិចគ្នា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា