អត្ថបទខ្លីៗ

អ្នកតំណាងសហគមន៍​ជា​ច្រើន ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ ខណៈ​​ពេល​សមាជិក​សហគមន៍​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ

ចេញផ្សាយ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២០
F T M
សមាជិក​សហគមន៍​ជាច្រើន មក​ពី​ស្រុក​ស្រែ​អំបិល បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្រ​កោះ​កុង ដើម្បី​អំពាវនាវ​សុំ​ឱ្យ​តុលាការ​ទំលាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​អ្នក​តំណាង​របស់​ពួក​គេ ។

អ្នកតំណាង​សហគមន៍​ចំនួន​ពីរ​នាក់​មក​ពី​ខេត្រ​កោះ​កុង ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ នៅ​ខណៈ​ដែល​សមាជិក​សហគមន៍​របស់​អ្នក​ទាំង​ពីរ​ជាង ១០០ នាក់ មក​ពី​ស្រុក​ស្រែ​អំបិល បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ខេត្ត ដើម្បី​គាំទ្រ​តំណាង​របស់​ពួកគេ និង​អំពាវនាវ​សុំ​ឱ្យ​តុលាការ​ទំលាក់​ចោល​បទ​ចោទ​លើ​អ្នក​តំណាង​របស់​ពួកគេ ។ ស្ត្រី​ទាំង​ពីរ អាច​នឹង​ប្រឈម​មុខ​នឹង​ពន្ធនាគារ​រហូត​ដល់ ២ឆ្នាំ ប្រសិន​បើ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ទោស ។

អ្នកស្រី ផាវ ញ៉ើង និង​អ្នក​ស្រី សេង លីន បាន​មក​ឆ្លើយ​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ ពី​បទ​បរិហាកេរ្តិ៍ និង​ញុះ​ញង់​បង្ក​ភាព​វឹកវរ​ដល់​សង្គម ។ ស្ត្រី​ទាំង​ពីរ នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្រែ​អំបិល​ជា​រៀង​រាល់​ខែ ត្រូវ​បង្ហាញ​ខ្លួន​តាម​ដីកា​កោះ​ហៅ​របស់​មន្ត្រី​តុលាការ និង​មិន​ត្រូវ​ផ្លាស់​ទីលំ​នៅ​ដោយ​មិនមាន​ការ​អនុញ្ញាត​ពី​តុលាការ​នោះ​ទេ ។ អ្នក​ទាំង​ពីរ ជា​អ្នក​តំណាង​ពលរដ្ឋ​ចំនួន​ជិត ២០០ គ្រួសារ ដែល​ដី​ស្រែ​ចំការ​រាប់​រយ​ហិកតា​របស់​អ្នក​ទាំង​នោះ ត្រូវ​បាន​រំលោភ​បំពាន​ដោយ​ក្រុមហ៊ុន​កសិ​ឧស្សាហកម្ម​របស់​លោក ឧកញ៉ា ហេង ហ៊ុយ ចាប់​តាំងពី​ឆ្នាំ ២០០៨ ដើម្បី​យក​ដី​ធ្វើ​ចំការ​អំពៅ ។

អ្នកតំណាងទាំង​ពីរ​នាក់ ត្រូវ​បាន​ប្តឹង​ដោយ​បង​ប្រុស​របស់​អតីត​អ្នក​តំណាង​សហគមន៍​ម្នាក់​ឈ្មោះ ឆាយ វី ដែល​លោក​ជា​អតីត​មេឃុំ និង​ជា​អ្នក​ដែល​ត្រូវ​បាន​ស្ត្រី​ទាំង​ពីរ​ចោទ​ប្រកាន់​ថា​បាន​លួច​រំលោភ​យក​ដី​របស់​សមាជិក​សហគមន៍​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​កាលពី​ឆ្នាំ ២០១៩ អំឡុង​ពេល​ជម្លោះ​ដីធ្លី​នៅទី​នោះ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ ។ ស្ត្រី​ម្នាក់​ទៀត អ្នក​ស្រី ខន ផុន ក៏​ត្រូវ​បាន​កោះហៅ​សាកសួរ​ពី​បទ​បរិហា​កេរ្តិ៍ផង​ដែរ ។ ប៉ុន្តែ ក្នុង​ករណី​បទល្មើស​ខាង​លើ​នេះ វិធាន​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ មិន​អាច​ត្រូវ​បាន​ដាក់​លើ​អ្នក​ស្រី​នោះ​ទេ ។

ត្រឹមតែពីរសប្តាហ៍ចុង​ក្រោយ​ប៉ុណ្ណោះ អ្នក​តំណាង​សហគមន៍​ចំនួន ១០ នាក់​ផ្សេង​ទៀត ក៏ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ផងដែរ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា