អត្ថបទខ្លីៗ

តំណាង​សហគមន៍​ពីរ​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្រោម​បទ​ចោទ​ទាក់ទង​នឹង​ច្បាប់​កូ​វី​ដ​-​១​៩​

ចេញផ្សាយ ថ្ងៃទី​២៨ ខែសីហា ឆ្នាំ២០២១
F T M
សមាជិកសហគមន៍សាមគ្គីចេកមាស តវ៉ាឱ្យមានដំណោះស្រាយសមរម្យជុំវិញបញ្ហាដីធ្លីរបស់ពួកគេ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ (រូបភាពដោយសហគមន៍) ។

​នា​ថ្ងៃនេះ​ ​តំណាង​សហគមន៍​ដីធ្លី​ចំនួន​ពីរ​នាក់​ ​នៅ​ខេត្ត​ស្វាយរៀង​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​ក្រោម​ការចោទប្រកាន់​ពី​ “​បទ​មិន​គោរព​វិធានការ​រដ្ឋបាល​” ​និង​ “​បទ​រារាំង​ការ​អនុវត្ត​វិធានការ​” ​តាម​បញ្ញត្តិ​មាត្រា​ ​១​០​ ​និង​មាត្រា​១​១​ ​នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ដែល​ទើប​តែ​អនុម័ត​នា​ដើម​ឆ្នាំនេះ​ ​ដោយ​បទល្មើស​ទាំងពីរ​អាច​ធ្វើឲ្យ​អ្នក​ទាំងពីរ​ជាប់ពន្ធនាគារ​រហូតដល់​ ​៥​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ ​២​០​លាន​រៀល​ក្នុង​ម្នាក់ៗ​ ​។​

​អ្នកស្រី​ ​យ​ស់ ​សោ​ភ័ណ្ឌ ​និង​អ្នកស្រី​ ​ឥ​ន​ ​សូត្រ​ ​តំណាង​សហគមន៍​សាមគ្គី​ចេកមាស​នៅ​ក្នុងស្រុក​ស្វាយ​ជ្រំ​ ​ត្រូវ​បាន​នគរបាល​ខេត្ត​កោះហៅ​សាកសួរ​កាល​ពីព្រឹក​ថ្ងៃសុក្រ​ ​ហើយ​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​មកដល់​ប៉ុស្តិ៍​នគរបាល​ ​។​ ​ការ​កោះហៅ​អ្នក​ទាំងពីរ​ ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ដោយ​អហិង្សា​របស់​សហគមន៍​នៅ​លើ​វាលស្រែ​ ​ដែល​មាន​ការចូលរួម​ពី​អ្នកភូមិ​ប្រមាណ​ ​១​០​០​នាក់​ ​កាលពី​ថ្ងៃ​ទី​០​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​។​ ​អំឡុង​ពេល​តវ៉ា​ ​អាជ្ញាធរ​បាន​ចោទប្រកាន់​អ្នក​ទាំងពីរ​ ​ថា​មិន​គោរព​តាម​វិធានការ​សុខាភិបាល​ឲ្យបាន​ត្រឹមត្រូវ​ ​និង​បាន​ពិន័យ​អ្នក​ទាំងពីរ​ជា​ប្រាក់​ចំនួន​ ​២​ ​លាន​រៀល​ ​ក្នុង​ម្នាក់ៗ​ ​។​ ​អភិបាលស្រុក​ស្វាយ​ជ្រំ​ ​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា​ ​ប្រសិនបើ​អ្នក​ទាំងពីរ​មិនព្រម​បង់​ប្រាក់ពិន័យ​ក្នុងរយៈពេល​មួយ​ខែ​ទេ​ ​អ្នក​ទាំងពីរ​នឹង​ប្រឈមមុខនឹង​វិធានការ​ច្បាប់​បន្ថែម​ទៀត​ ​។​

​អ្នកជំនាញ​អង្គការសហប្រជាជាតិ​ជាច្រើន​ ​កាលពី​ខែ​មេសា​ ​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​មួយ​ចំនួន​ ​ទាក់ទង​នឹង​ការប្រើប្រាស់​ “​ទោស​ជាប់ពន្ធនាគារ​ ​និង​ពិន័យ​ធ្ងន់ធ្ងរ​ហួសហេតុ​” ​នៅ​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ដែល​រាជរដ្ឋាភិបាល​ទើប​តែ​បាន​អនុម័ត​ ​ដោយ​មិន​មានការ​ពិគ្រោះ​យោបល់​ឲ្យបាន​ត្រឹមត្រូវ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​។​

​អ្នកភូមិ​ជាច្រើន​នាក់​នៅ​សហគមន៍​ចេកមាស​ ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ការ​បំភិតបំភ័យ​ ​និង​ដាក់​សំពាធ​ដល់​អ្នក​ទាំងនោះ​ ឱ្យ​ទទួលយក​សំណង​ដែល​មិន​សមរម្យ​ ​ជា​ថ្នូរ​នឹង​ដីស្រែ​ចំនួន​ ​១​០​០​ ​ហិកតា​ ​ដែល​អាជ្ញាធរ​គ្រោង​នឹង​យកទៅ​អភិវឌ្ឍ​ក្នុង​ផ្នែក​មួយ​នៃ​គម្រោង​ជីក​ប្រឡាយ​ទឹក​សាធារណៈ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា