អត្ថបទខ្លីៗ

កុមារ​អាយុ​ ​១​៦​ឆ្នាំ​ ​ដែល​កើតជំងឺ​អូ​ទី​ស្សឹ​ម​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​ជុំវិញ​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ ​និង​ថេលេ​ក្រាម​

ចេញផ្សាយ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២១
F T M
នាព្រឹកនេះ​ អ្នកស្រី ​ព្រំ ចន្ថា ​ម្ដាយរបស់​កុមារ បានផ្ដល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ និង​អ្នកឃ្លាំមើល ​បន្ទាប់ពី​អ្នកស្រី​ត្រូវបាន​ហែហម​ចេញពី​អគារ​តុលាការ ។

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​ក្មេងប្រុស​ម្នាក់​ ​អាយុ​ ​១​៦​ឆ្នាំ​ ​ដែល​កើតជំងឺ​អូ​ទី​ស្សឹ​ម​ ឱ្យ​ជាប់ពន្ធនាគារ​ ​៨​ខែ​ ​ជុំវិញ​មាតិកា​ ​ដែល​រូបគេ​ ​បាន​ចែករំលែក​លើ​ប្រព័ន្ធ​ហ្វេសប៊ុក​ ​និង​ថេលេ​ក្រាម​ ​។​ ​កុមារ​ ​ដែល​ជា​កូនប្រុស​របស់​ ​សកម្មជន​ ​និង​សមាជិក​គណ​បក្សជំទាស់​ដែល​កំពុង​ជាប់ឃុំ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ ​និង​បទ​ប្រមាថ​មន្ត្រី​រាជ​ការសាធារណៈ​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៥​០​២​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​រូបគេ​ ​នឹង​ត្រូវ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ ​៤​ខែ​ ​១​៥​ថ្ងៃ​ ​ដោយ​ទោស​នៅសល់​ផ្សេងទៀត​ត្រូវ​បាន​ព្យួរ​ ​។​

​កុមារ​នេះ​ ​នឹង​ត្រូវ​ដោះលែង​ពី​ពន្ធ​នាគា​រវិ​ញ​ក្នុង​ខែ​នេះ​ ​ប៉ុន្តែ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ព្យួរទោស​សាកល្បង​រយៈពេល​២​ឆ្នាំ​ ​ដោយ​តម្រូវ​ឱ្យ​រូបគេ​បង្ហាញខ្លួន​នៅចំពោះមុខ​តុលាការ​ ​គ្រប់ពេល​ដែល​ត្រូវ​បាន​កោះហៅ​ ​ឬ​ជូនដំណឹង​ទៅ​តុលាការ​ ​ប្រសិនបើ​ផ្លាស់ប្ដូរ​អាសយដ្ឋាន​ ​ក៏ដូចជា​ត្រូវ​សុំ​ការអនុញ្ញាត​ ​ប្រសិនបើ​ចង់​ចាកចេញ​ពី​ប្រទេស​ ​ព្រមទាំង​លក្ខខណ្ឌ​ផ្សេងទៀត​ ​។​

​សវនាការ​សំណុំរឿង​នេះ​ ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើងជា​សាធារណៈ​ ​ហើយ​នា​ព្រឹកនេះ​ ​អ្នកឃ្លាំមើល​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​បន្ទប់​សវនាការ​ ​ដែល​មាន​វត្តមាន​របស់​កុមារ​នេះ​ ​។​ ​ក្រោយមក​ ​អ្នកឃ្លាំមើល​ ​ត្រូវ​បាន​តម្រូវ​ឱ្យ​ចេញពី​បន្ទប់​សវនាការ​ ​មុន​ពេល​ប្រកាស​សាលក្រម​ ​។​ ​បន្ទាប់ពី​ចាកចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​ពី​ការប្រកាស​សាលក្រម​ ​ម្ដាយ​របស់​កុមារ​ ​ត្រូវ​បាន​មន្ត្រី​តុលាការ​ហែហម​ចេញពី​អគារ​តុលាការ​ ​ខណៈ​ដែល​អ្នកស្រី​ព្យាយាម​ប្រាប់​ទៅ​អ្នកឃ្លាំមើល​ ​និង​អ្នក​សារ​ព័ត៌មាន​ ​ដែល​កំពុង​រង់ចាំ​នៅ​ខាងក្រៅ​តុលាការ​ ​ពាក់ព័ន្ធ​នឹង​ការប្រកាស​សាលក្រម​នេះ​ ​។​

​លោក​ ​កាក់​ កុម្ភា ​ឪពុក​របស់​ក្មេងប្រុស​នេះ​ ​ដែល​ជា​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ​បាន​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​តាំងពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​០​ ​ពី​បទ​រួមគំនិតក្បត់​ ​និង​បទ​ញុះញង់​ ​។​ ​អ្នកស្រី​ ​ព្រំ​ ​ចន្ថា​ ​ដែល​ជា​ម្ដាយ​របស់​ក្មេងប្រុស​ ​បាន​តវ៉ា​ដោយ​អហិង្សា​ជា​ញឹកញាប់​ ​រួម​ជាមួយ​ស្ត្រី​មួយ​ក្រុម​ ​ដែល​ត្រូវ​បាន​ហៅឈ្មោះ​ថា​ “ស្រ្តី​ថ្ងៃសុក្រ​” ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​កូន​ ​និង​ប្ដី​របស់​អ្នកស្រី​ ​ក៏ដូចជា​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃទៀត​ ​ដែល​កំពុង​ជាប់ឃុំ​ ​។​

​ក្មេងប្រុស​នេះ​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​មុន​ពេល​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​រូបគេ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​អស់​រយៈពេល​ ​៤​ខែ​ ​មក​ហើយ​ ​។​ ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្មេងប្រុស​នេះ​ ​ត្រូវ​បាន​បដិសេធ​ចោល​ ​ខណៈ​ដែល​ក្រុម​គ្រួសារ​របស់​គេ​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ជួប​សួរសុខទុក្ខ​អស់​រយៈពេល​ជាច្រើន​ខែ​ ​ទោះបីជា​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន​ឆ្នាំ​២​០​១​៦​ ​បាន​ចែង​ថា​ ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​គួរតែ​ជា​ជម្រើស​ចុងក្រោយ​សម្រាប់​កុមារ​ក៏ដោយ​ ​។​

​ក្មេងប្រុស​នេះ​ ​ធ្លាប់​ត្រូវ​បាន​ឃុំ​ខ្លួន​ ​និង​ក្រោយមក​ត្រូវ​បាន​ដោះលែង​វិញ​ ​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​នេះ​ ​រូបគេ​ត្រូវ​ដេរ​របួស​ ​និង​សម្រាក​ព្យាបាល​ ​បន្ទាប់ពី​ជនល្មើស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​គប់​ដុំឥដ្ឋ​ចំក្បាល​របស់​គេ​ ​។​ ​ពុំ​មាន​ជនល្មើស​ណា​ម្នាក់​ ​ត្រូវ​បាន​យកមក​ផ្ដន្ទាទោស​ទាក់ទង​នឹង​ការវាយប្រហារ​នេះ​ទេ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា