អត្ថបទខ្លីៗ

បុគ្គលិកណាហ្គាវើលដ៍ធ្វេី​កូដកម្ម ទោះតុលាកា​ចេញដីកា​សម្រេចរក្សា​កាពាររថាកូដកម្មនេះ​ខុសច្បាប់

ចេញផ្សាយ ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២១
F T M

បុគ្គលិក​ និងអតីតបុគ្គលិក​ណាហ្គាវើលដ៍​ជាង៧០០នាក់​បានធ្វើកូដកម្មនា​ថ្ងៃនេះនៅមុខ​កាស៊ីណូ​ណាហ្គាវើល​ ទោះជាសាលា​ដំបូងរាជធានីភ្នំពេញ​បានចេញដីកា​សម្រេចរក្សា​ការពារថាការធ្វើ​កូដកម្មនេះ​ខុសច្បាប់។ កូដកម្មបាន​ផ្អាក​នៅ​ត្រឹម​ម៉ោង៥​រសៀល​នេះ បន្ទាប់​ពីមាន​ការ​គំរាម​កំហែងជា​ច្រើន​ពី​សំណាក់​អាជ្ញាធរ​ ដែល​ពួក​គេ​អាច​ប្រឈម​នឹង​ចាប់​ខ្លួន។ ប៉ុន្តែ​ពួក​គេ​បាន​គ្រោង​បន្តធ្វើ​កូដកម្មនៅ​ថ្ងៃ​ស្អែក​ ខណៈ​ដែល​ការទាមទារ​របស់​ពួក​គេ​នៅ​មិន​ទាន់​បាន​ទទួល​ដំណោះ​ស្រាយ។

បុគ្គលិក​ជា​សមាជិក​នៃ​សហភាព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍(LRSU) ​ត្រូវ​បាន​ឡោម​ព័ទ្ធដោយ​នគរបាល ​កងសន្តិសុខ​ និង​បុគ្គលិក​សន្តិសុខ​ឯកជន​​របស់​​ក្រុមហ៊ុន​រាប់​រយនាក់​ ខណៈ​ដែល​ពួក​គេបាន​ប្រមូល​ផ្តុំគ្នា​នាថ្ងៃនេះ ដើម្បី​រក្សា​ការ​ទាមទារ​ទាំងប្រាំបួន​ចំនុច​ រួមទាំង​ទាម​ទារ​ឱ្យ​ក្រុម​ហ៊ុន​ ទទទួលយក​បុគ្គលិក​ ៣៦៥នាក់ ចូល​ធ្វើការ​វិញ ដែលពួក​គេ​ស្ថិត​ក្នុង​ចំណោម​បុគ្គលិក​ជាង​១.៣០០នាក់ ដែល​ត្រូវ​បាន​បញ្ឈប់​ដោយ​ក្រុមហ៊ុន​កាល​ពី​ខែ​មេសាឆ្នាំ​២០២១។

ការ​បញ្ឈប់​ការងារ​បុគ្គលិក​ដោយ​អយុត្តិធម៌​នេះ​ ត្រូវ​បាន​គេផ្តោត​លើភាព​ជា​សមាជិក​សហជីព​ និងមេដឹក​នាំសហជីព។ មេដឹកនាំ​សហជីព​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ក្រសួង​ការងារ និង​ក្រុម​ប្រឹក្សាអាជ្ញា​កណ្តាល​ ដោយ​បាន​លើក​ហេតុផល​ថា​ក្រុមហ៊ុន​បាន​បំពាន​ច្បាប់ និង​អនុសញ្ញា​ ILO ​មួយ​ចំនួនទៀត​ផងដែរ។ ជា​រឿយៗ​ ការ​បញ្ឈប់​ការងារ​ក៏ត្រូវ​បាន​អម​ដោយ​ការ​ផ្តល់​សំណង​មិន​សម​រម្យ​ផង​ដែរ បើ​យោង​តាម​ការ​លើក​ឡើង​របស់​មេដឹក​នាំ​សហជីព " LRSU" ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌​មាន​មួយថា​ ការ​គាំ​ទ្រ​សម្រាប់​សកម្មភាព​កូដកម្ម​នេះ ​មាន​៩៧% ​នៃសមាជិក​ ១,៦៥៣ ​នាក់​ដែល​បាន​ចូលរួមបោះ​ឆ្នោត។

បុគ្គលិក​ដែល​បាន​ធ្វើ​កូដកម្ម​ ​មាន​ប្រតិកម្មនឹង​ការ​អាន​ដីកា​របស់​មន្ត្រី​​តុលាការ​ក្រុង​ភ្នំពេញ​ ពីដីកា​សម្រេច​រក្សា​ការពារ​ថាការ​ធ្វើ​កូដកម្ម​នេះ​ខុស​ច្បាប់​ ។ ដីកា​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ រស់ ពិសិដ្ឋ​ ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ ក្រុមហ៊ុន​មាន​ការ​ព្រួយ​បារម្ភថា ​បុគ្គលិក​ដែល​ធ្វេី​កូដកម្ម​ នឹង​អាច​បង្ក​​នូវ​​ “ភាព​អសន្តិសុខ​ដល់​សង្គម និង​ក្រុមហ៊ុន” ។ ក្រុមហ៊ុន​រកឃើញ​ថាមាន​បុគ្គលិក​មួយចំនួន​ដែល​កំពុង​ធ្វើការ​ បាន​ចូល​រួម​ធ្វេី​កូដកម្ម​នោះ​ផងដែរ​ បេី​មិន​ចូល​ធ្វើការ​វិញ​ក្នុង​ចន្លោះ​រយៈពេល​៤៨​ម៉ោង​ទេ​ គឺ​ចាត់​ទុកបាន​ "ប្រព្រឹត្តកំហុស​ធ្ងន់ធ្ងរ" ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា