អត្ថបទខ្លីៗ

សកម្មជន​សហគមន៍​ដីធ្លី​ ​រង​អំពើ​ហិង្សា​ដោយ​ទាហាន​កងពលតូច​លេខ​ ​៧​០​ ​​ក្នុង​ខេត្ត​កំពង់ស្ពឺ​

ចេញផ្សាយ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២២
F T M
សមាជិក​សហគមន៍​ត្រពាំង​ជោ ​ជួបជុំគ្នា​ ​ដើម្បី​ការពារ​ដី​ព្រៃ​របស់​ពួកគេ​ពី​ការ​ឈូស​ឆាយ​ ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ចុង​ឆ្នាំ​២​០​២​១​ ​។​ ​

​កាល​ពីព្រឹក​ថ្ងៃម្សិលមិញ​ ​ទាហាន​កងពលតូច​លេខ​៧​០​ ​និង​កម្មករ​ ​ដែល​ត្រូវ​បាន​ជួល​ដើម្បី​ឈូស​ឆាយដី​ព្រៃ​ ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ ​វាយដំ​លើ​អ្នកភូមិ​ ​និង​បាញ់កាំភ្លើង​ទៅ​ដី​ ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ​ ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​មួយ​នៅ​ជុំវិញ​ដី​ព្រៃ​ ​ដែល​ត្រូវ​បាន​ផ្ដល់​ឱ្យ​អង្គភាពយោធា​មួយ​ ​។​ ​អ្នកភូមិ​ចំនួន​៣​នាក់​ ​ត្រូវ​បាន​រង​របួស​ ​ក្នុង​នោះ​មាន​ ​បុរស​អាយុ​ ​២​៣​ឆ្នាំ​ម្នាក់​ ​បុរស​អាយុ​ ​៤​១​ឆ្នាំ​ម្នាក់​ ​និង​ស្ត្រី​អាយុ​ ​៥​៩​ឆ្នាំ​ម្នាក់​ ​។​

​អ្នកភូមិ​បាន​ជួបជុំគ្នា​នៅ​ក្នុង​ឃុំ​ត្រពាំង​ជោ ​ដើម្បី​ព្យាយាម​ការពារ​ដី​ព្រៃ​សហគមន៍​ពី​ការ​ឈូស​ឆាយ​ ​។​ ​នៅ​ថ្ងៃនេះ​ ​សមាជិក​សហគមន៍​ចំនួន​៦​នាក់​ ​ក៏បាន​បង្ហាញខ្លួន​ ​ដើម្បី​ចូលរួម​ការសាកសួរ​នៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ​ផង​ដែរ​ ​បន្ទាប់ពី​ត្រូវ​បាន​កោះហៅ​ដោយ​ព្រះរាជអាជ្ញា​ម្នាក់​ ​។​

​ទំនាស់​ដីធ្លី​នេះ​ ​បាន​ចាប់ផ្ដើម​ ​ក្រោយ​ពី​រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់​ដី​ទំហំ​ ​២​៦​២​ហិច​តា​ ​នៃ​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ឱ្យ​ទៅ​យោធិន​បញ្ជាការ​ដ្ឋា​ន​រថក្រោះ​កងទ័ពជើងគោក​ ​តាមរយៈ​អនុក្រឹត្យ​ ចុះ​ថ្ងៃ​ទី​២​០​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ជម្លោះ​នេះ​ ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​ ​២​៥​៣​គ្រួសារ​ ​ដោយ​ពួក​គេជាច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​អស់​ជាច្រើន​ខែ​ ​ដើម្បី​តវ៉ា​ការពារ​ដី​ព្រៃ​របស់​ពួកគេ​ ​។​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​០​៣​ ​ក្រសួង​បរិស្ថាន​ ​បាន​ប្រកាស​ផ្នែក​ខ្លះ​នៃ​ដី​នេះ​ថា​ជា​ ​តំបន់​ការពារ​សហគមន៍​ ​។​ ​ចាប់តាំង​ពី​ការ​ផ្ដល់​នោះ​មក​ ​ទាហាន​ជាច្រើន​ ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ធន់​ធ្ងន់​ ​ដើម្បី​ឈូស​ឆាយដី​ព្រៃ​នោះ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា