អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ផ្តន្ទាទោស​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​ ​និង​បុគ្គលិក​ ​គ​.​ជ​.​ប​

ចេញផ្សាយ ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២២
F T M
លោក នី សុខា ចូល​ទៅ​ក្នុង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពីថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨

នា​ព្រឹកនេះ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​បាន​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៨​ ​ដោយ​ផ្តន្ទាទោស​ដោយ​មិន​សម​ហេតុផល​ ​លើ​បុគ្គលិក​ ​និង​អតីត​បុគ្គលិក​សមាគម​អា​ដ​ហុ​ក​ ​ការពារ​សិទិ្ធ​មនុស្ស​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ (​A​D​H​OC) ​ចំនួន​ ​៤​នាក់​ ​ដែល​រួម​មាន​លោក​ ​នី​ ​សុខា​ ​លោក​ ​យី​ ​សុខសាន្ត​ ​លោក​ ណៃ ​វ៉ង់​ដា​ ​អ្នកស្រី​ ​លឹម​ ​មុនី​ ​និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​លោក​ ​នី​ ​ចរិយា​ ​។​ ​អ្នក​ទាំង​ប្រាំ​ ​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ក្នុង​ពន្ធ​នាគា​រ​ ​និង​រង​ការចោទប្រកាន់​ពី​បទ​ ​សូកប៉ាន់​សាក្សី​ ​។​

លោក​ ​សុខា​ ​លោក​ ​វ៉ង់​ដា​ ​លោក​ ​សុខសាន្ត​ ​និង​អ្នកស្រី​ ​មុនី​ ​ត្រូវ​បាន​តុលាការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​១​៨​ ​ពី​បទ​ ​សូកប៉ាន់​សាក្សី​ ​ដោយ​យោង​តាម​មាត្រា​ ​៥​៤​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ចំណែក​ឯ​លោក​ ​ចរិយា​ ​ដែល​ជា​អគ្គលេខាធិការ​ង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅមុន​ពេល​ចាប់ខ្លួន​ ​និង​ក្រោយពេល​ដោះលែង​ ​ត្រូវ​បាន​តុលាការ​កាត់ទោស​ពី​បទ​ ​សមគំនិត​ ​ដោយ​យោង​តាម​មាត្រា​ ​២​៩​ ​និង​មាត្រា​ ​៥​៤​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ការ​ចាប់ខ្លួន​ ​ត្រូវ​បាន​ធ្វើឡើង​អំឡុង​ពេល​មានការ​បង្ក្រាប​យ៉ាង​ច្រើន​មក​លើ​ក្រុម​សង្គម​ស៊ីវិល​ ​និង​សមាជិក​អតីត​គណ​បក្សជំទាស់​ ​។​ ​អ្នកការពារ​សិទិ្ធ​មនុស្ស​ទាំង​ ​៥​ ​នាក់​ ​បាន​ជាប់ឃុំ​ខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​ ​១​៤​ ​ខែ​ ​មុន​ពេល​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​១​៧​ ​ហើយ​ក្រោយមក​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ចំនួន​ ​៥​ឆ្នាំ​ ​ប៉ុន្តែ​អនុវត្ត​ទោស​ ​១​៤​ ​ខែ​ ​ហើយ​ទោស​នៅសល់​ត្រូវ​បាន​ព្យួរ​ ​។​

ទាំង​ភាគី​ជនជាប់ចោទ​ ​ទាំង​ភាគី​ព្រះរាជអាជ្ញា​ ​បាន​ដាក់ពាក្យបណ្តឹង​ឧទ្ធរណ៍​លើ​សេចក្តី​សម្រេច​ខាងលើ​នេះ​ ​ដោយ​ភាគី​ចុងចោទ​ស្នើសុំ​សាលាឧទ្ធរណ៍​ឱ្យ​លើកចោល​បទចោទប្រកាន់​ ​និង​រួចផុត​ពី​បទល្មើស​ ​ចំណែក​ឯ​ភាគី​ព្រះរាជអាជ្ញា​ស្នើសុំ​តុលាការ​ឱ្យ​បង្គាប់​ឱ្យ​ចុងចោទ​អនុវត្ត​ទោស​ទាំងអស់​ ​។​ ​សាលាឧទ្ធរណ៍​ ​បាន​បដិសេធ​បណ្តឹង​ឧទ្ធរណ៍​របស់​ភាគី​ទាំងសងខាង​ ​ដោយ​តម្កល់​សាលក្រម​សាលាដំបូង​ដែល​ផ្តន្ទាទោស​ ​និង​ព្យួរទោស​ដែល​នៅសល់​ពី​ការ​ជាប់ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​លើ​អ្នកការពារ​សិទិ្ធ​មនុស្ស​ទាំង​ ​៥​ ​នាក់​ ​។​
​អ្នកការពារ​សិទិ្ធ​មនុស្ស​ទាំង​ ​៥​នាក់​ ​គឺជា​បុគ្គលិក​ ​និង​អតីត​បុគ្គលិក​នៃ​សមាគម​ ​អា​ដ​ហុ​ក​ ​នៅមុន​ពេល​ចាប់ខ្លួន​ ​។​ ​អ្នក​ទាំង​ ​៥​ ​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ផ្តល់​លុយ​ដល់​ស្ត្រី​ម្នាក់​ ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​មួយផ្សេងទៀត​ទាក់ទង​នឹង​ឯកឧត្តម​ កឹ​ម​ ​សុខា​ ​ដែល​ជា​ប្រធាន​អតីត​គណ​បក្សជំទាស់​ ​។​

មិន​មាន​សាក្សី​ណា​ម្នាក់​ដែល​មានឈ្មោះ​នៅ​ក្នុង​សំណុំរឿង​នេះ​ ​មាន​វត្តមាន​នៅ​ក្នុង​សវនាការ​សាលាដំបូង​នោះ​ទេ​ ​ហើយក៏​មិន​មាន​ភស្តុតាង​គួរ​ឱ្យ​ជឿ​ណាមួយ​ត្រូវ​បាន​បង្ហាញ​ដោយ​ព្រះរាជអាជ្ញា​នៅ​ក្នុង​សវនាការ​នោះ​ផង​ដែរ​ ​។​ ​សំណើ​សុំ​របស់​ចុងចោទ​ ​ដល់​តុលាការ​ឱ្យ​កោះហៅ​សាក្សី​មួយ​ចំនួន​ចូលក្នុង​សវនាការ​សាលាឧទ្ធរណ៍​ ​និង​សំណើ​សុំ​ព​ន្យា​ពេល​សវនាការ​ ​ក៏​ត្រូវ​បាន​បដិសេធ​ផង​ដែរ​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា